backup og meta

ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 18, 2019

    ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?

    ស្រា ឬគ្រឿងស្រវឹង មិនល្អ​ចំពោះសុខភាព​នោះទេ បើ​ដាក់​លើស​ ហើយ​ណាមួយ​វាបង្ក​ជំងឺ​​ច្រើន​មុខ ជាពិសេស​ជំងឺរលាកថ្លើម។ ទោះបាន​ដឹង និង​យល់​ពី​ហានិភ័យ​ចំពោះ​សុខភាព តែ​ការផឹកស្រា នៅតែ​ពេញនិយម​ខ្លាំង ហើយ​អ្នកខ្លះ ផឹកសឹង​រាល់ថ្ងៃ។

    ក្រោយផឹកស្រា ឬគ្រឿងស្រវឹង ២០​នាទី យើង​មាន​អារម្មណ៍​សប្បាយ និងឈឺក្បាល​តិចៗ។ ១ម៉ោងក្រោយ​មក យើង​​ចាប់ផ្ដើម​ខ្សោះជាតិ​ទឹក​ក្នុង​ខ្លួន នោមញឹក និង​មាន​អារម្មណ៍​ងងុយគេង។ ចាប់ពី ១២-២៤​ម៉ោងក្រោយ មាន​ការ​លេចឡើង​នៅរោគសញ្ញា​ក្រោយ​ស្រវឹង ដូចជា ឈឺក្បាល វិលមុខ ស្រេកទឹក និងញ័រ។ ទាំងនេះ ជាអ្វី​ដែល​កើតឡើង​លើ​រាងកាយ​របស់​យើង ក្រោយ​ការផឹកស្រា ២៤​ម៉ោង។

    ចំណែក​ការផឹកស្រា ឬគ្រឿងស្រវឹង​រាល់ថ្ងៃវិញ បណ្ដាល​រមាស់ភ្នាស​រំអិលក្នុង​ក្រពះ និង​ទឹកអាស៊ីដ​ក្រពះ មាន​បញ្ហា ហើយ​បង្ក​ជា​ជំងឺ​រលាកក្រពះ ទល់លាមក អារម្មណ៍​បាក់ទឹកចិត្ត និងមាន​អារម្មណ៍​ធ្ងន់​​ក្នុងថង់​​ក្រពះ។ វាក៏​បណ្ដាល​ឲ្យ​ខូច​មុខងារ​ប្រឆាំង​ជាតិពុល ហើយ​បង្ក​ការ​វិវត្ត​ជា​ជំងឺ​រលាកថ្លើម។

    ក្រៅពី​នេះ ការផឹកស្រារាល់ថ្ងៃ បណ្ដាល​ឲ្យ​ខូចមុខងារ​ចម្រោះជាតិទឹក ដោយ​បណ្ដាល​ឲ្យ​ខ្សោយ​ជើង គេងមិនលក់ ចុះខ្សោយប្រព័ន្ធ​ការពារ ងាប់ជាលិកា​តម្រងនោម និង​ប៉ះពាល់​ដល់​ចង្វាក់​បេះដូង។ ជាងនេះទៅទៀត វាបង្កើន​លំហូរ​ច្រើននៅ​ក្នុង​សរសៃឈាម ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​លើសឈាម ថប់ដង្ហើម និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។

    ជាមួយគ្នានេះ វាបណ្ដាល​ឲ្យ​ខូចមុខងារបំបែក​អាហារ ហើយ​បង្ក​ជា​ជំងឺ​រលាក​លំពែង។ ការផឹកស្រា​រាល់ថ្ងៃ ក៏បណ្ដាល​ឲ្យខូច​ប្រព័ន្ធ Endocrine ផងដែរ ដោយ​ក្នុង​ករណី​ប្រុសៗ វារារាំង​ការផលិត​អ័រម៉ូន​តេស្ដូស្ដេរ៉ូន បង្ក​ការកកើត​ខ្លាញ់​ក្បាលពោះ ត្រគាក និង​ចង្កេះ។ ចំណែក​ស្រីៗ​វិញ វាបណ្ដាល​ឲ្យ​ខូចមុខងារ​អូវែ និងកើត​គីស ហើយមិនអាច​មាន​កូន​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម