backup og meta

ទីតាំងរបួសញឹកញាប់ ពេលលេងបាល់ទាត់ និងវិធីការពារ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 06, 2019

    ទីតាំងរបួសញឹកញាប់ ពេលលេងបាល់ទាត់ និងវិធីការពារ

    បាល់ទាត់ ជាកីឡា​ដ៏​ពេញនិយម​មួយ ដោយ​មាន​ក្មេងៗ និង​យុវជន​ជាច្រើនលេងវា សឹងរាល់ថ្ងៃ។ ត្បិត​តែការ​លេង​កីឡា ជួយ​សុខភាព​ក៏ពិតមែន តែ​វាបង្ក​របួស​ផងដែរ ដោយ​ខ្លះ ជារបួស​ធ្ងន់ធ្ងរ​ទៀត​ផង។

    ការលេង​បាល់ទាត់ ត្រូវការ​រត់ បំលាស់ទី ដណ្ដើមបាល់ ដូច្នេះ សាច់ដុំ និង​សរសៃ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ ងាយ​ប្រឈម​នឹង​របួស​ជាងគេ។ ជាញឹកញាប់ ជង្គង់ និង​ស្មងជើង ងាយ​រងការ​ឈឺចាប់ ដោយសារ​ការ​ប៉ះទង្គិច​គ្នា ឬដួល។

    ១. របួស​សរសៃពួរ ACL

    Anterior Cruciate Ligament (ACL) ជាសរសៃពួរ​សំខាន់មួយ ដែល​ជួយ​រក្សា​លំនឹង​ជង្គង់ ដោយ​វាភ្ជាប់​ឆ្អឹង​ភ្លៅ (Thighbone) ជាមួយ​នឹង​ឆ្អឹង​ស្មងជើង (Shinbone)។ ចំណែក​របួស ACL អាច​កើតឡើង ក្នុង​ករណី៖

  • យើងកំពុង​តែរត់ ហើយ​ផ្លាស់ប្ដូរ​គោលដៅ​ភ្លាមៗ
  • យើង​បន្ថយ​ល្បឿន ហើយ​ពន្លឿនវិញ​ភ្លាមៗ
  • យើង​លោត ឬ​ឈប់ភ្លាមៗ
  • ២. របួសឆ្អឹងខ្ចីត្រង់ជង្គង់ Meniscus Tear

    Meniscus Tear ជារបួស​ឆ្អឹងខ្ចី​ត្រង់ជង្គង់ ដែល​វាភ្ជាប់​គ្នា​រវាង​ឆ្អឹងភ្លៅ និង​ឆ្អឹងស្មងជើង។ ការ​តម្រង់ និង​ធ្វើចលនា​ជង្គង់​លឿនៗ អាច​បណ្ដាល​ឲ្យ​ឆ្អឹងខ្ចី រង​របួស។ របួស​នេះ ភាគច្រើន កើតឡើង​លើ​កុមារ ដោយសារ​ពួកគេ​ទទួល​ការ​ហ្វឹកហាត់​ទាំង​នៅវ័យ​ក្មេង។

    ៣. របួសស្មងជើង

    ពេលលេង​បាល់ទាត់ ការទាត់ស្មងជើង ជារឿងកើតឡើង​ញឹកញាប់ ហើយ​វាអាច​បណ្ដាល​ឲ្យ​ប្រេះឆ្អឹង​តិចតួច និង​ជាំខ្លាំង។ ក្រៅពី​នេះ ការរត់រយៈពេល​យូរ លោត និង​ឈប់​ភ្លាមៗ ក៏បណ្ដាល​ឲ្យ​យើង​ឈឺស្មងជើង (Shin Splints) ផងដែរ។ ការ​ប្រើកម្លាំង​ខ្លាំងពេក ក៏បណ្ដាល​សាច់ដុំ​ហើម បង្កើន​សម្ពាធ​លើ​ឆ្អឹង បណ្ដាល​ឲ្យ​ឈឺចាប់ និង​រលាក។

    ទោះយ៉ាងណា មាន​វិធីមួយ​ចំនួន អាច​ជួយបង្ការ​ជង្គង់ និង​ជើង កុំឲ្យ​របួស​ផងដែរ៖

    • កម្ដៅសាច់ដុំ ដោយ​រត់តិចៗ និង​ពត់ខ្លួន
    • ពាក់​ប្រដាប់​ការពារ​ស្មងជើង ដើម្បី​ការពារ​របួស​ស្មងជើង
    • ចំណាយ​ពេល​ពី ៥-១០​នាទី ពត់ខ្លួន ក្រោយ​ចប់​ការប្រកួត

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម