backup og meta

សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់

    សឹង​តែ​១០០% នៃ​អ្នក​ធាត់ គេច​មិន​រួចពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២​ នោះទេ គ្រាន់​តែ​យូរ ឬ​ឆាប់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​អះអាង​របស់​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី

    សាស្ត្រារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បន្ត​ថា អ្នក​ដែល​ធាត់ៗ មិន​ត្រឹម​តែ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ ​នោះ​ទេ អាច​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​ផ្សេង​ទៀត មានឡើង​ឈាម មហារីក ដោយ​ជំងឺ​ទាំង​៣​មុខ​នេះ នៅ​តាម​អ្នក​ដែល​ធាត់​លើស​ទម្ងន់​ជាប់​រហូត។

    “ខ្មែរ​យើង បង​ប្អូន​ជួប​គ្នា ឃើញ​ធាត់​សប្បាយ​ចិត្ត​ណាស់ ការ​ពិត​មិន​អ៊ីចឹង​ទេ គឺ​ជា​រឿង​គ្រោះ​​ថ្នាក់​ទៅ​ថ្ងៃ​អនាគត​ទៅ​វិញ គាត់​ប្រហែល​ជា​​អ្នក​ជំងឺ​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង’។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត រៀបរាប់។

    ដូច្នេះ​​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ គ្រូពេទ្យ​តែង​តែ​ណែនាំ​ឲ្យ​រក្សា​ទម្ងន់​ឲ្យ​បាន​សម​ស្រប ដែល​ពាក្យ​សាមញ្ញ​ហៅ​ថា រក្សារាង កុំ​ឲ្យ​ធាត់​លើស​ទម្ងន់ ដុះ​ក្បាល​ពោះ។ “បច្ចុប្បន្ន​នេះ អ្នក​ជំនាញ​ខាង​អង្គការ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ គេ​គ្រាន់​តែ​មើល​ក្បាល​ពោះ ក៏​ដឹង​ថា អ្នក​ហ្នឹង​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ ព្រោះ​គេ​បាន​កម្រិត​ថា ឲ្យ​វាស់​រង្វង់​ពោះ មនុស្ស​ប្រុស​រង្វង់​ពោះ ក្រោម៩០ សង់ទីម៉ែត្រ មនុស្ស​ស្រី​តិច​ជាង ៨០សង់ទីម៉ែត្រ’

    ចុចគណនាសន្ទស្សន៍ BMI ដើម្បីដឹងថា កម្ពស់ប៉ុនណា គួរមានទម្ងន់ប៉ុនណា ទើបសុខភាពល្អ។

    អត្ថបទពាក់ព័ន្ធ៖ 

    ចំពោះ​ស្ត្រី​វិញ​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី​២ បំផុត នៅ​ពេល​អស់​រដូវ ដោយ​អំឡុង​ពេល​នោះ ទម្ងន់​ចាប់​ផ្តើម​ឡើង។ ឯ​របប​អាហារ​ចាប់​ពី​អាយុ ៤០ ឆ្នាំ​ឡើង​ទៅ គ្រូពេទ្យ​ឲ្យ​កាត់​បន្ថយ ដោយ​ញ៉ាំ​កុំ​ប្រៃ​ពេក ផ្អែម​ពេក ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក បង្កើន​លំហាត់​ប្រាណ។

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី២  កើតឡើង​នៅពេល​រាងកាយ​ប្រឆាំង​នឹង​អាំង​ស៊ុយលីន ហើយ​កម្រិត​ជាតិ​ស្ករ កកើត​ច្រើន​​នៅ​ក្នុង​ឈាម។ ក្រៅ​ពី​ធាត់លើស​ទម្ងន់ កត្តា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី២ មាន កត្តា​អាយុ (លើស​ពី​៤០ឆ្នាំ) កត្តា​តំណពូជ ចំណី​អាហារ មិន​ហាត់​ប្រាណ​ជា​ដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម