backup og meta

ក្នុងអ្នកជំងឺ៥នាក់ មានស្រីៗ៤នាក់ រលាកតម្រងនោមស្រួចស្រាវ មកអីទៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 06, 2019

    ក្នុងអ្នកជំងឺ៥នាក់ មានស្រីៗ៤នាក់ រលាកតម្រងនោមស្រួចស្រាវ មកអីទៅ?

    ជំងឺ​រលាក​តម្រង​នោម​ស្រួចស្រាវ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ជាង​បុរស ហើយ​ក្នុង​ចំណោម​អ្នក​ជំងឺ​៥​នាក់ មាន ​៤​នាក់​ជា​ស្ត្រី នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​រលាក​តម្រង​នោម​ស្រួចស្រាវ មាន​ដូច​ជា អ្នក​​មាន​ក្រួស​តម្រង​នោម អ្នក​ជំងឺ​ទឹកនោម​ផ្អែម ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ប្តូរ​តម្រង​នោម ហើយ​ក្នុង​មួយ​ជីវិត​នៃ​ការ​រស់​នៅ ៣០% នៃ​ស្ត្រី​អាច​ប្រឈម​មុខ​នឹ​ងជំងឺ​នេះ។

    ១. រោគ​សញ្ញា​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ

    – នោម​ទាស់

    – នោម​ញឹក

    – នោម​ក្រហាយ

    – ក្តៅ​ខ្លួន​ខ្លាំង

    – រងា​ញាក់

    – រណ្តំ​ថ្គាម

    – ឈឺ​ចង្កេះ (ភាគច្រើនឈឺតែម្ខាង)។

    ២. មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ

    ជា​ធម្មតា​បាក់តេរី​រស់នៅ​លើ​ស្បែក និង​ពោះវៀន​របស់​យើង ហើយ​វា​មិន​បង្ក​បញ្ហា​នោះ​ទេ។ ប៉ុន្តែ​បើ​បាក់​តេរី​ទាំង​នោះ​ចូល​ទៅ​ក្នុង​បង្ហួរនោម​ដែល​ជា​បំពង់​បញ្ចេញ​ទឹក​នោម​ចេញ​ពី​រាងកាយ​យើង ហើយ​នៅ​ត្រឹម​ប្លោក​នោម បង្ក​ទៅ​ជា​រលាក​តម្រង​នោម​ស្រួច​ស្រាវ។ ក្នុង​នោះ​មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវមាន៖

    – សារធាតុគីមី​នៅ​ក្នុង​ផលិតផល​សម្អាត​ខ្លួន ដូចជា​ទឹក​សាប៊ូ ឬ​សាប៊ូ​ដុំ

    – កា​រព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី

    – ផល​ប៉ះពាល់​ពី​ការ​វះកាត់​ប្លោកនោម ឬ​បំពង់​បង្ហួរ​នោម

    – ការ​ថត​កាំ​រស្មី​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​នៅ​ជុំវិញ​អាង​ត្រគាក​។

    ៣. វិធីបង្ការជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ

    ជំងឺ​​រលាក​តម្រង​នោម​​ស្រួច​​ស្រាវ មិន​មាន​អ្វី​បង្ការ​ជាក់​លាក់១០០% នោះ​ទេ ប៉ុន្តែ​គ្រូពេទ្យ​នឹងណែនាំ​នូវ​ដំបូន្មាន​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    – ចៀស​វាង​ការ​ប្រើ​សាប៊ូទឹក ឬ​សាប៊ូ​ក្រអូប យក​មក​លាង​សម្អាត​ទ្វារមាស

    – កុំ​ប្រើ​ម្សៅ ឬ​ស្ព្រៃ​ក្រអូប​មក​បាញ់​ទ្វារមាស

    – កុំ​ទប់​នោម

    – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

    – នោម​ពេល​រួមភេទ​រួច

    – ចំពោះ​ស្រ្តី​ត្រូវ​លាង​សម្អាត​ពី​មុខ​ទៅ​ក្រោយ រាល់​ពេល​ចូល​បន្ទប់​ទឹក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម