backup og meta

ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ មាន រតនា · កែ Dec 09, 2019

    ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង

    ពត់​​តម្រង់​ខ្លួន ពេល​សម្រាក​​នៅ​កន្លែង​ធ្វើ​ការ ឬ​ពេល​ហាត់​កីឡា​​ មិន​ត្រឹម​តែ​ជួយ​សម្រួល​រាង​កាយ​យើងដែល​ប្រឹង​ធ្វើ​​ការ​ពេញ​មួយ​ថ្ងៃ​នោះទេ ថែម​ទាំង​​ជួយ​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស តាន​តឹង​ផ្សេង​ៗ​ផង​ដែរ​។ បើ​តាម​ការ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ ក៏​បាន​បង្ហាញ​នូវ​ប្រយោជន៍​នៃ​​សម្រាក​ពត់​ខ្លួន​នេះ​​ដូច​ជា​៖

    ១. បង្កើន​ភាព​បត់​បែន​​រាង​កាយ​

    ឧស្សាហ៍​​ពត់​ពែន​ខ្លួន ជួយ​​បង្កើន​ភាព​បត់​បែន​ទន់​ភ្លន់​នៃ​រាង​កាយ ដែល​មាន​សារសំខាន់​សម្រាប់​សុខភាព​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ជួយ​​​ឱ្យ​យើងធ្វើ​ចលនា​ ឬ​សកម្មភាព​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​បាន​លឿន​រហ័ស និង​មិន​​យឺត ឬ​ស្ពឹក​ទៅ​តាម​វ័យ។

    ២. ជម្រុញ​ចលនា​ឈាម​ទៅ​សាច់​ដុំ​

    ធ្វើ​ការ​ពត់​ពែន​ខ្លួន ​ដូច​ការ​ហាត់​កីឡា​ដែរ វា​ជួយ​សម្រួល​​ចលនា​ឈាម​​ទៅ​​សាច់​ដុំ​ ហើយ​កាត់​បន្ថយ​​​ការ​ឈឺ​ចាប់​​សាច់​ដុំ។

    ៣. ជួយ​ជំហរ​ខ្លួន​​ឱ្យ​ត្រង់​ល្អ

    ការ​សិក្សា​​មួយ​​បាន​បង្ហាញ​ថា ការ​សម្រាក​ពត់​តម្រង់​​​​​ខ្លួន ជួយ​​បំបាត់​អាការៈ​ឈឺ​​​ខ្នង​ បន្ថយ​ការ​ឈឺ​ចុក​រួយ​ និង​សម្រួល​​ជំហរ​ខ្លួន​ឱ្យ​​ត្រង់​ស្រឡះ​ល្អ​។

    ៤. ជា​វិធី​​​បន្ថយ​ស្រ្តេស

    ពេល​យើង​ស្រ្តេស សាច់​ដុំ​​ឡើង​តឹង​ នេះ​ក៏​ដោយ​សារ​តែ​ទាក់​ទង​នឹង​អារម្មណ៍​ស្រ្តេស​ដែល​កើត​ឡើង។ សម្រាក​ពត់​ខ្លួន ពិសេស​ធ្វើ​ចលនា​ត្រង់​​ក ស្មា ​និង​ខ្នង​ អ្នក​នឹង​​ឃើញ​ពីប្រសិទ្ធភាព។

    អត្ថបទពាក់ព័ន្ធ៖

    ៥. ជួយ​បន្ថយ​អាការៈ​ឈឺ​ក្បាល

    ឈឺ​ក្បាល​​ធម្មតា យើង​អាច​ដោះ​ស្រាយ​បាន ដោយ​បន្ថែម​ការ​ញ៉ាំ​ទឹក សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ បូក​ផ្សំ​នឹង​ការ​ធ្វើ​ចលនា​ពត់​ខ្លួន​នោះ​​ អាច​​​​សម្រួល​អាការៈ​ឈឺ​ក្បាល​ទៅ​ស្ថានភាព​ប្រសើរ​ឡើង​វិញ​បាន​៕ ​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ មាន រតនា · កែ Dec 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម