backup og meta

រវល់ពេក​គ្មាន​ពេល​ហាត់​ប្រាណ​ថែ​រាង អាច​សាក​​​​វិធីហាត់​ត្រឹម ​២០ ​នាទី​នេះក៏បាន

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jun 16, 2019

    រវល់ពេក​គ្មាន​ពេល​ហាត់​ប្រាណ​ថែ​រាង អាច​សាក​​​​វិធីហាត់​ត្រឹម ​២០ ​នាទី​នេះក៏បាន

    ជើង​ស្អាត​ ក្បាល​​ពោះ​រាប​ស្មើ សាច់​ភ្លៅ​តឹង​ណែន សាច់​ដុំ​មាំ​ ជា​ក្តី​ប្រាថ្នា​​មនុស្ស​​គ្រប់​គ្នា តែ​ទាស់ត្រង់​ថា សម័យ​នេះ ​យើង​មាន​ការងារ​រវល់​ច្រើន សឹង​​រក​ពេល​សម្រាក​គ្មាន មាន​ពេល​ឯ​ណា​ទៅ​ហាត់​ប្រាណ។

    ដោយ​សារ​បញ្ហា​នេះ “Hello គ្រូពេទ្យ’ នឹង​បង្ហាញ​ពី​តិច​និក​មួយ​ចំនួន ណែនាំ​ដោយ​​​គ្រូ​លំហាត់​ប្រាណ មកប្រាប់​គ្នា​យើង​គ្មាន​ពេល​គ្រប់​គ្រាន់ ពោល តែ​នៅ​អាច​ហាត់​បាន ដោយ​គ្រាន់ចំណាយ​ពេល​ ២០ ​នាទី​ប៉ុណ្ណោះ​ នឹង​អាច​ហាត់​ចលនា​​បាន​សព្វ​គ្រប់​រាង​កាយ ថែ​រាង​​ឲ្យ​ស្អាត។

    ចលនាទី១
    ចលនាទី១

    ចលនា​ទី១៖ អង្គុយ​ចោង​ហោង

    ចលនា​សាច់​ដុំ​៖ សាច់​ដុំ​ភ្លៅ​ខាង​មុខ សាច់​ត្រគាក សរសៃ​ពួរ សាច់​ចង្កេះ​ខាង​ក្រោយ​

    របៀប​ធ្វើ​​៖ ដាក់​របារ​ដុំ​ដែក (បើ​មាន សម​​ស្រប​តាម​កម្លាំង​ខ្លួន​) នៅ​ពី​លើ​​ស្មា ហើយ​ត្រូវ​ប្រាកដ​ថា មិន​មែន​ដាក់​លើ​​ក​​ទេ​។ អង្គុយ​ដាក់​ជើង​ឃ្លាត​គ្នា​ឲ្យ​ឆ្ងាយ​បន្តិច (ដូច​រូប) ព្យាយាម​ឲ្យ​ទ្រូង​ពើង​ទៅ​មុខ រួច​ព្យាយាម​ងើប​ចុះ​ឡើង​ៗ ធ្វើ​បែ​ប​នេះ ​១២​ដង ដោយ​រាប់ ​១២​ដង ​ចាត់​ទុក​ថា​បាន​ ១​ជុំ ធ្វើ​ ៣​ជុំ ចន្លោះ ​១​ជុំ​ សម្រាក​​ ៣០ ​វិនាទី។

    ចលនាទី២
    ចលនាទី២

    ចលនា​ទី២៖ លំនឹង​ខ្លួន​ផ្នែក​ចំហៀង​

    ចលនា​សាច់​ដុំ​៖ ត្រគាក ពោះ និង​ភ្លៅ

    របៀប​ធ្វើ៖ ផ្អៀង​ធ្វើ​លំនឹង​ខ្លួន​ ដូច​រូប​ ដោយ​ប្រើ​កែង​ដៃ​ទប់​ និង​ធ្វើ​ចលនា​លើក​ជើង​ ៤៥​ ដឺ​ក្រេ (ដូច​រូប)​។ ជើង​ម្ខាង​ទៀត ដាក់​ទី​តាំង​ធម្មតា ធ្វើ​ចលនា​លើក​ជើង​ ១៥​ដង ទើប​ប្តូរទៅ​ជើង​ម្ខាង​ទៀត​ រួច​ធ្វើ​ ១៥​ដង ​ដូច​គ្នា។ ធ្វើ​ឲ្យ​បាន ​៣​ជុំ ​១​ជុំ ​សម្រាក ​៣០ ​វិនាទី។

    ចលនាទី៣
    ចលនាទី៣

    ចលនា​ទី​៣៖ ចលនា​ជើង​ទី​ ១

    ចលនា​សាច់​ដុំ​៖ ត្រគាក ភ្លៅ សរសៃ​ពួរ និង​ពោះ​

    របៀប​ធ្វើ៖ ទប់​ដង​ខ្លួន​​អ្នក ប្រើ​​ប្រអប់​ដៃ និង​ជង្គង់​ លើក​ជើង​អ្នក​ (ដូច​រូប) ដាក់​ត្រង់​ស្រប​ពី​ក្បាល និង​ចុង​ជើង​ រួច​ជើង​ម្ខាង​ដាក់​ចុះ​។ លើក​ចុះ​លើកឡើង ១៥​ដង​ (ជើង​ម្ខាង​) រួច​ប្តូរ​ទៅ​ម្ខាង​ទៀត​ ធ្វើ ​៣​ជុំ ក្នុង ​១​ជុំ​ សម្រាក ៣០​ វិនាទី។

    ចលនាទី៤
    ចលនាទី៤

    ចលនា​​ទី​៤៖ ចលនា​ជើង​ទី​ ២​

    ចលនា​សាច់​ដុំ​៖ ត្រគាក ភ្លៅ​

    របៀប​ធ្វើ​៖ ប្រើ​ប្រអប់​ដៃ និង​ជង្គង់​ទប់​ដូច​ចលនា​ទី​ ៣ រួច​លើក​ជើង​ខាង​ស្តាំ ត្រង់​ជង្គង់​​ឲ្យ​ខ្ពស់​ រួច​ដាក់​ចុះ​។

    លើក​ចុះ​លើកឡើង ​១៥​ដង រួច​ប្តូរ​ទៅ​ជើង​ឆ្វេង​ ១៥​ដង ដូច​គ្នា និងធ្វើ​ឲ្យបាន​ ៣​ជុំ ក្នុង​ ១ជុំ សម្រាក​ ៣០​ វិនាទី។

    ចលនាទី៥
    ចលនាទី៥

    ចលនា​ទី​៥៖ ចលនា​ងើប​បែប​អក្សរ​ V

    ចលនា​សាច់​ដុំ​៖ សាច់​ពោះ​ផ្នែក​ខាង​លើ​ និង​ក្រោម សាច់​ខ្នង​ផ្នែក​ខាង​ក្រោម និង​ត្រគាក

    របៀប​ធ្វើ៖ ដេក​ផ្ងារ លើក​ដៃ​​ឡើង​ (ដូច​រូប) លើក​ជើង​អ្នក​ព្រម​គ្នា រួច​ព្យាយាម​យក​​ដៃ​ ​ប៉ះឲ្យដល់​ជើង​

    ងើប​ចុះ​ឡើង​ៗ រួច​គេង​ដូច​ទី​តាំង​ដើម​វិញ។ ធ្វើ ​១២​ដង ធ្វើ​ឲ្យ​បាន​ ៣​ជុំ ចន្លោះ​ ១​ជុំ​ សម្រាក ​៣០ ​វិនាទី​។

    ចលនាទី៦
    ចលនាទី៦

    ចលនា​ទី​៦៖ ចលនា​​ងើប​ត្រគាក

    ចលនា​សាច់​ដុំ​៖ ត្រគាក សរសៃ​ពួរ​

    របៀប​ធ្វើ​៖ គេង​ផ្ងារ ដាក់​ជង្គង់​ទៅ​លើ ហើយ​ដាក់​ដៃ​រាប​ស្មើ រួច​ចាំ​លើក​ត្រគាកឡើង​ (ដូច​រូប)។ លើក​ចុះ​លើក​ឡើង ១៥​ដង ធ្វើ​ឲ្យ​បាន​ ៣​ជុំ ក្នុង ​១​ជុំ សម្រាក​ ៣០ ​វិនាទី។

    ចលនាទី៧
    ចលនាទី៧

    ចលនា​ទី​៧៖ លំនឹង​​ដៃ និង​ជង្គង់​

    ចលនា​សាច់​ដុំ​៖ ពោះ ត្រគាក និង​សរសៃ​ពួរ

    របៀប​ធ្វើ​៖ ទប់​លំនឹង ត្រង់​ខ្លួន​ដោយ​ប្រើ​ដៃ​ទប់ (ដូច​រូប) រួច​ធ្វើ​ចលនា​ជង្គង់ (ទាំង​ឆ្វេង​ស្តាំ) ទៅ​ខាង​កែង​ដៃ ចុះ​ឡើ​ង​ៗ សរុប ១២​ដង

    និង​ធ្វើ​ឲ្យ​បាន ​៣​ជុំ ចន្លោះ​ពេល​សម្រាក​ ៣០​វិនាទី​ ក្នុង​មួយជុំ។

    ចលនាទី៨
    ចលនាទី៨

    ចលនា​ទី​៨៖ ចលនា​ទប់​ជញ្ជាំង​

    ចលនា​សាច់​ដុំ​៖ ពោះ ដៃ ស្មា និង​ទ្រូង​

    របៀប​ធ្វើ៖ ធ្វើ​ចលនា​រុញ​ទប់​ជញ្ជាំង​ (ដូច​រូប) ដាក់​ដៃ​ឲ្យ​ស្មើ​ស្រប​តាម​ស្មា សឹម​រុញ​ចុះ​ឡើង​ៗ ចំនួន ១៥​ដង និង​ធ្វើ​ឲ្យ​បាន​ ៣​ជុំ ក្នុង​មួយ​ជុំ​សម្រាក ​​៣០​ វិនាទី។

    សម្គាល់​៖ ពេល​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន អា​ច​ធ្វើឲ្យ​​បាន​ច្រើន​ដង ព្យាយាម​ទៅ​កម្រិត​មួយ​ទៀត ដោយ​ដាក់​ជើង​ឲ្យ​ឆ្ងាយ​ពី​ជញ្ជាំង​ ឆ្ងាយ​ជាង​មុន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Jun 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម