backup og meta

លាបឡេលាយហើយ ទាល់តែធ្វើបែបនេះទើបមិនសូវខូចស្បែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 22, 2021

    លាបឡេលាយហើយ ទាល់តែធ្វើបែបនេះទើបមិនសូវខូចស្បែក

    បើ​និយាយ​ពី​ឡេ​លាយ​នា​ពេល​បច្ចុប្បន្ន​ឃើញ​ថា គ្មាន​ម៉ាក​សញ្ញា​ណា ឬ​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ឡើយច្រើន​លក់​លើ​ទីផ្សារ​អនឡាញ ដូចនេះ​ហើយ​វា​ជា​មុខ​សញ្ញា​បំផ្លាញស្បែកធ្ងន់ធ្ងរ។ បែបនេះ​បើ​យើង​ជ្រុល​ជា​លាប​ឡេ​ឡាយ​ហើយ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ការពារ​ស្បែក​កុំឲ្យ​ខូច​ខ្លាំង និង​ព្យាបាល​ឲ្យ​ត្រឡប់​មក​សភាព​ស្អាត​គ្មាន​ជាតិ​គីមី​វិញ​បាន?

    លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង ឡេ​លាយ​បើ​គេ​លាយ​ពួក​ថ្នាំ វា​គ្មាន​គ្រោះថ្នាក់​អ្វី​ចំពោះ​ស្បែក​ឡើយ តែ​បើ​លាយ​សារធាតុ​កាត់​ និងសំណរវិញ ប៉ះពាល់​ដូច​សុខភាព​ស្បែក និង​សុខភាព​រាងកាយ​ខ្លាំង។ តែ​បើ​នរណា​ដែល​ជ្រុល​លាប​ឡេ​លាយ​ពី​មុន និង​កំពង់អាច​បញ្ឈប់ពីឥឡូវបាន ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ដូច​ខាងក្រោម ទើប​អាច​ជួយ​កែខៃ​បញ្ហា​ស្បែក​ឡើង​វិញ​ក៏​ដោយ។

    – ផឹក​ទឹក​ឲ្យ​បាន​ច្រើន

    – បញ្ឈប់​ការ​លាប​ភ្លាម​ៗ

    – មិន​គួរ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ

    – បញ្ឈប់​ការ​ប្រើ​ថ្នាំ​ខាត់​ស្បែក

    – កុំ​ស្លៀកពាក់​តឹង​រឹប ព្រោះ​នាំ​ឲ្យ​កកិត​ស្បែក បណ្ដាល​ឲ្យ​រលាក

    – ជ្រើសរើស​ផលិតផល​ផ្ដល់​សំណើម​មាន​ម៉ាក​សញ្ញា និង​ការ​ទទួល​ស្គាល់​ច្បាស់លាស់

    ស្បែកមុខ

    វេជ្ជបណ្ឌិត​បាន​បន្ត​ថា អ្នក​កំពុង​លាប​ឡេ​លាយ ហើយ​មិន​ទាន់​មាន​ប្រតិកម្ម​លេចឡើង កុំ​គិត​ថា​គ្មាន​បញ្ហា ហើយ​មិន​បាច់​បោះបង់ នៅ​ថ្ងៃ​ណា​មួយ​ស្បែក​ប្រាកដជា​ស្រោចស្រង់​លែងបាន។ សម្រាប់​អ្នក​ដែល​កំពុងតែ​មាន​បញ្ហា​ស្រាប់​បណ្ដាលមកពី​ឡេ​លាយ​ដូចជា​រលាក ក្រហម ជាំ ឬ​របក ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ឯកទេស​សើស្បែក​ជា​បន្ទាន់ ដើម្បី​ព្យាបាល ព្រោះ​បើ​បន្ត​ទុក​អាច​នាំឲ្យ​កើត​មហារីក​ស្បែក ដែល​ចំណាយ​អស់​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម