ស្នាមញញឹម ទម្រង់ សក់វែង ពិសេសស្បែកសបែបធម្មជាតិ សុទ្ធតែជាអាវុធដ៏អស្ចារ្យសម្រាប់មនុស្សស្រី បើស្បែកគ្រើម ខ្មៅ ឬស្រអាប់ ច្បាស់ជាបាត់បង់ភាពទាក់ទាញ និងភាពជឿជាក់មិនខាន បានជាស្រីៗគ្នាយើង សុខចិត្តចំណាយប្រាក់ជាច្រើនទៅលើផលិតថែរក្សាស្បែក ពេលខ្លះក៏ប្រើត្រូវ ពេលខ្លះមិនត្រូវ ថែមទាំងធ្វើឲ្យស្បែកខូចខាតមួយកម្រិតទៀតមិនខាន។ បើអាចគួរសាកល្បងតិចនិកបែបធម្មជាតិ ក្នុងអត្ថបទ “Hello គ្រូពេទ្យ” នេះបន្តិចមើល អាចជួយស្បែកភ្លឺរលោងបាន។
ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍!
- បញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ៖
- ផ្លែការ៉ុត
- ផ្លែប៉េងប៉ោះ
- ឆៃថាវក្រហម (Beetroot)
- តែបៃតង
- ម្ទេសប្លោកលឿង
- ប្រេងអូលីវ
- ប្រើម៉ាស់ក្រូចឆ្មារ
- ឈប់ជក់បារី
- ផឹកទឹកឲ្យច្រើន
- លាបឡេការពារកម្តៅថ្ងៃជាប្រចាំ