backup og meta

ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 20, 2019

    ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ

    ជាធម្មតា ស្រុកខ្មែរ​យើង ចាប់ពី​ខែនេះទៅ អាកាសធាតុ​ចាប់ផ្ដើម​ចុះត្រជាក់ និងមាន​សំណើមតិច ដោយ​បាតុភូតនេះ បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ស្ងួត របក ឬអាច​ប្រែជា​បែកស្រកា​ផងដែរ។

    ១. ម៉េចបាន​ស្បែកស្ងួត?

    តាមពិតទៅ នៅពេល​ស្បែក​របស់យើង ពុំមាន​ប្រេង​ការពារ​គ្រប់គ្រាន់​ទេ សំណើម​លើ​ស្បែក ក៏លែងមាន​ដែរ។ ​ពេល​លែង​មាន​ជាតិ​ទឹកគ្រប់គ្រាន់​នៅ​ស្រទាប់​ស្បែក​ខាងក្រៅ វាបណ្ដាល​ឲ្យ​ស្ងួតស្បែក ហើយ​បញ្ហានេះ កើតឡើង​ច្រើន អំឡុង​រដូវ​ត្រជាក់ ធ្លាក់ខ្យល់ ដែល​សំណើម​ក្នុង​បរិស្ថាន មាន​កម្រិត​ទាប។

    ក្រៅពីនេះ ក៏មាន​កត្ដា​ផ្សេងទៀត បណ្ដាល​ឲ្យ​ស្បែកស្ងួត ដូចជា ការប្រើប្រាស់​សាប៊ូ ឬទឹកក្តៅ​ច្រើនពេក ការប៉ះពាល់​ជាមួយ​សារធាតុ​គីមី ជំងឺស្បែក និង​ការវិវត្ត​វ័យ។ បញ្ហា​ស្បែកស្ងួត​នេះ អាច​បណ្ដាល​ឲ្យ​រមាស់ ប្រេះស្បែក រលាកស្បែក និង​ងាយ​ឆ្លងមេរោគ​ផងដែរ។

    ២. វិធីព្យាបាល​ស្បែកស្ងួត

    ជំហានដំបូង ដើម្បី​ព្យាបាល​ស្បែកស្ងួត គឺត្រូវកំណត់​មូលហេតុបង្ក តែ​បញ្ហា​អាកាសធាតុ​ត្រជាក់ ជាមូលហេតុ​ចម្បង​មួយ ដែល​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ក្នុង​ករណី​ស្បែក​របស់​យើង​ស្ងួត​ខ្លាំង យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល។

    អត្ថបទពាក់ព័ន្ធ៖

    ខាងក្រោមនេះ ជាវិធី​មួយ​ចំនួន ដែល​យើង​អាច​ប្រើ ដើម្បី​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត៖

    • ងូតទឹក​ក្នុង​រយៈពេល​ខ្លី ត្រឹម ១០​នាទី ឬតិចជាងនេះ ហើយ​ប្រើទឹក​ឧណ្ហៗ​បាន​ហើយ
    • ប្រើ​សាប៊ូ ឬទឹកអនាម័យ​លាងដៃ​តិចតួច​បាន​ហើយ ព្រោះ​ការ​ប្រើ​ផលិតផល​ទាំងនេះ​ច្រើនពេក ក៏បណ្ដាល​ឲ្យ​ស្ងួតស្បែក​ដែរ
    • ប្រើ​ផលិតផល​រក្សា​សំណើម​ស្បែក ព្រោះវា​អាច​ជួយ​ព្យាបាល និង​ការពារ​ស្បែក​ស្ងួត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម