៥- អានសៀវភៅ
គ្រប់ប្រភេទសៀវភៅទាំងអស់ សុទ្ធតែមានន័យរបស់វា ដែលអាចទាក់ទាញចំណាប់អារម្មណ៍យើង អានវារហូតទល់ចប់។
៦- ចាប់ផ្តើមបង្កើតសួនច្បារក្នុងផ្ទះ
និយាយដល់ចំណុចនេះ គ្នាយើងអាចនឹងភ្ញាក់ផ្អើលបន្តិច ប៉ុន្តែវិធីសាស្ត្រល្អបំផុត ដើម្បីធ្វើឲ្យយើងសប្បាយចិត្ត គឺជាមើលថែអ្វីមួយ មិនមែនជាខ្លួនយើង។ ក្នុងន័យនេះ ក៏ជាឱកាសល្អបំផុតសម្រាប់យើង បង្កើតសួនស្រស់ស្អាតមួយនៅក្នុងផ្ទះ ដោយចាប់ផ្តើមដាំរុក្ខជាតិស្អាតៗ តូចៗ តាមចំណង់ចំណូលចិត្ត ហើយធ្វើឲ្យផ្ទះយើងមើលទៅកាន់តែទាក់ទាញ។
៧- កែលម្អផ្ទះសម្បែងឲ្យទាក់ទាញ
នៅកន្លែងណាមួយក្នុងផ្ទះយើង ប្រហែលយើងចង់ជួសជុលកែលម្អជាយូរមកហើយ គ្រាន់តែគ្មានពេលគ្រប់គ្រាន់ មិនអ៊ីចឹង? ចុះពេលនេះ ចាំអីទៀត យើងគួរចាប់ផ្តើមផែនការកែលម្អសោភ័ណភាពផ្ទះយើងបានហើយ ដូចជាការដំឡើងធ្នើរដាក់សៀវភៅ ឬកន្លែងសម្រាប់ព្យួររួបភាពលម្អផ្ទះ ឬក៏អាចរៀបចំកន្លែងធ្វើការទាក់ទាញមួយសម្រាប់ខ្លួនឯងនៅផ្ទះក៏បាន បើយើងគិតថា អាចនឹងធ្វើការអនឡាញ រយៈពេលយូរទៅមុខទៀត។
អត្ថបទពាក់ព័ន្ធ៖