២- ជីវិតផ្លូវភេទប្រែប្រួលទៅតាមវ័យម៉េចខ្លះ?
កុំគិតថា ការរួមភេទនៅវ័យចំណាស់មិនសំខាន់ឲ្យសោះ! ព្រោះរឿងរួមភេទ មិនមែនតែសម្រាប់ក្មេងៗនោះទេ។ មនុស្សយើងចាត់ទុកថា ឈានចូលដល់វ័យចំណាស់ គឺនៅពេលយើងមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ហើយនៅពេលឈានចូលដល់អាយុ ៥០ឆ្នាំ ហើយបានរៀបចំគម្រោងជីវិតល្អរួចដែរនោះ ប្រហែលជាឈានដល់ចំណុចជោគជ័យក្នុងជីវិតយើងហើយ ខណៈភាពជោគជ័យទាំងនោះ មានពីរសំខាន់ៗ គឺ ជោគជ័យទាំងហិរញ្ញវត្ថុ និងមានតួនាទីច្បាស់លាស់នៅកន្លែងធ្វើការ។ រឿងទាំងពីរខាងលើនេះ ភាគច្រើនយើងអាចទទួលបាន នៅពេលយើងមានឈានដល់អាយុ ៥០ ឆ្នាំ។
និយាយឲ្យចំទៅចុះ រឿងផ្លូវភេទក្នុងវ័យចំណាស់ នឹងកាន់តែប្រសើរឡើងបាន ព្រោះយើងមិនចាំបាច់ខ្វាយខ្វល់អំពីបញ្ហាហិរញ្ញវត្ថុគ្រួសារ ឬរឿងរកលុយ សន្សំលុយចិញ្ចឹមកូនទៀតទេ។ លើសពីនេះ ពេលឈានដល់វ័យចំណាស់ តែងតែមានបញ្ហាសុខភាពច្រើន ហើយពេលយើងរួមភេទ អង់ទីករក្នុងខ្លួន ក៏ត្រូវបង្កើតឡើងដែរ មានន័យថាប្រព័ន្ធការពារក្នុងខ្លួនយើង នឹងកាន់តែល្អប្រសើរ នៅពេលមានសកម្មភាពផ្លូវភេទ។ ជាមួយគ្នានេះ ពេលអ័រម៉ូនអង់ដូហ្វីន ត្រូវផលិតឡើង ហើយកម្រិតអ័រម៉ូនអុកស៊ីតូស៊ីនមានលំនឹង អាចជួយកាត់បន្ថយបញ្ហាឈឺសន្លាក់បាន ដែលត្រូវទុកជាអ័រម៉ូនសំខាន់មួយសម្រាប់ចាស់ៗ។
មូលហេតុមួយទៀត ធ្វើឲ្យទំនាក់ទំនងរវាងប្ដីប្រពន្ធកាន់តែល្អប្រសើរនៅវ័យចំណាស់ នោះគឺការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ បន្ទាប់ពីបានចំណាយពេលរាប់សិបឆ្នាំជាមួយគ្នាមក ចាស់ៗអាចមានការប្រាស្រ័យទាក់ទងគ្នា ល្អជាងក្មេងៗ ក៏អាចយល់អំពីកំហុសភាគីម្ខាងៗ និងមានចិត្តអត់អោនឲ្យគ្នាបានកាន់តែប្រសើរ។ ដូចនេះហើយ បើចង់រស់នៅជាមួយគ្នាបានយូរអង្វែង គ្នាយើងត្រូវតែចេះប្រាស្រ័យទាក់ទងគ្នាឲ្យបានល្អ។