ស្រីៗអាចអនុវត្តវិធីហាត់ប្រាណ ដូចជា ប្រឹងខ្ជឹបទ្វារមាស រួចទប់ឲ្យបាន ១០ វិនាទី វាដូចទៅនឹងពេលកំពុងប្រឹងទប់នោមអ៊ីចឹងដែរ។ ធ្វើបែបនេះ ១០-២០ ដង និង ២ ដង/ថ្ងៃ។ ហាត់បែបនេះ អាចធ្វើឲ្យសរីរាង្គអវយវៈភេទសំខាន់មួយនេះ តឹងណែនល្អ អាចទទួលបានលទ្ធផលជាទីគាប់ចិត្ត ត្រឹមរយៈពេល ១ ខែ។
២- ភាពយឺតដូចកៅស៊ូដ៏អស្ចារ្យរបស់ទ្វារមាស
ទ្វារមាសអាចទទួលយកនូវទំហំលិង្គដ៏ធំបាន នៅតែអាចត្រលប់មកសភាពដើមវិញ ដែលជារឿងធម្មតាយើងសុទ្ធតែដឹង។ ហេតុនេះ ស្រីៗមិនគួរបារម្ភ អាអូនតូចប្រុសៗ អាចធ្វើឲ្យខូចរូបរាងកន្លែងសម្ងាត់យើងនោះឡើយ។ តែយ៉ាងណា បើយោងទៅតាមម៉ាក់ៗមួយចំនួន ក្រោយសម្រាលកូនរួច ភាពរលាស់របស់ទ្វារមាស គ្មានភាពតឹងណែនដូចពេលមិនទាន់មានសម្រាលនោះទេ ហើយរឿងនេះ គឺអាស្រ័យលើបទពិសោធមនុស្សម្នាក់ៗតែប៉ុណ្ណោះ។