backup og meta

រួមភេទពេលមករដូវ សុវត្ថិភាពអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 02, 2019

    រួមភេទពេលមករដូវ សុវត្ថិភាពអត់?

    មាន​មតិ​ខ្លះ​លើក​ឡើង​ថា រួម​ភេទ​ពេល​មក​រដូវ​ពុំ​មាន​សុវត្ថិភាព​ទេ ប្រឡាក់​ប្រឡូស​ងាយ​នឹង​​ឆ្លង​មេរោគ ឯ​មួយ​ចំនួន​ទៀត​ថា ពេល​មក​រដូវ យើង​អាច​រួមភេទ​បាន​ធម្មតា អាស្រ័យ​ទៅ​លើ​ចិត្ត​យើង​ចង់ ឬ​មិន​ចង់។

    ឆ្លើយ​តប​ទៅ​នឹង​មតិ​លើក​ឡើង​ខាង​លើ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិក រ៉ាក់ ថា នៅ​ក្នុង​វិទ្យាសាស្ត្រ មិន​បាន​ឲ្យ​តម​រួមភេទ​ពេល​មក​រដូវ​នោះ​ទេ អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ស្ត្រី និង​ដៃ​គូ តើ​អាច​ទទួល​យក​បាន​ឬ​អត់ និង​ទៅ​តាម​លក្ខខណ្ឌ​សុខភាព តើ​មាន​ការ​ក​រោគ​ទេ។

    ប៉ុន្តែ​ស្ត្រី​ខ្លួន​ឯង ប្រសិន​បើ​មិន​ច្បាស់​លាស់​ថា ខ្លួន​យើង​មាន​ការ​ក​រោគ​នៅ​ទ្វារមាស​អី​អត់ ឬ​ដៃគូ​របស់​យើង​មាន​មេរោគ​ដែរ​អត់ យើង​មិន​គួរ​រួមភេទ​ក្នុង​ពេល​កំពុង​មក​រដូវ​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី​មិន​ច្បាស់ ការ​រួមភេទ​ពេល​មក​រដូវ​កាន់​តែ​ងាយ​ស្រួល​បង្ក​លក្ខណៈ​ឲ្យ​មេរោគ​ឆ្លង​ទៅ​ដៃ​គូ​ម្នាក់ៗ ប្រសិន​បើ​ដៃ​គូ​ណាមួយ​មាន​មេរោគ។

    វេជ្ជបណ្ឌិត ពឹង ជុតិមា
    វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់

    ដើម្បី​បង្ការ​ការ​ឆ្លងរោគ ទោះ​រួម​ភេទ​ពេល​មក​រដូវ ឬ​មិន​មាន​មក​រដូវ​ក្តី ទាំង​ស្រ្តី​ទាំង​បុរស ត្រូវ​តែ​ប្រញាប់​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ ឬ​ងូត​ទឹក​ជម្រះ​កាយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម