backup og meta

ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 26, 2019

    ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ?

    គ្នាយើងខ្លះ ប្រហែល​ជាចូលចិត្ត​ទំពារ​ស្ករកៅស៊ូ ដោយសារ​វាអាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ។ ស្ករកៅស៊ូ មាន​រាប់ពាន់​ឆ្នាំមកហើយ ដោយ​វាជា​សារធាតុ​ទន់ និង​យឺត ដែល​ផលិតឡើង​សម្រាប់​ទំពារ តែ​មិនអាច​លេបចូល​ក្នុង​ពោះបាន​ទេ។

    ១. អត្ថប្រយោជន៍ នៃ​ស្ករកៅស៊ូ

    • ស្ករកៅស៊ូ អាច​ជួយបំបាត់​ស្ត្រេស និង​បង្កើន​ការចងចាំ

    ការសិក្សា​ជាច្រើន បង្ហាញ​ថា ស្ករកៅស៊ូ​អាច​ជួយ​ដល់​មុខងារ​ខួរក្បាល ដូចជា ការ​រំញោច ចងចាំ ស្វែងយល់ និង​ការ​សម្រេចចិត្ត។ ក្រៅពី​នេះ វាជួយ​កាត់បន្ថយ​អារម្មណ៍​ស្មុគស្មាញ និង​ធ្វើឲ្យ​យើង​ស្វាហាប់ ពេញមួយ​ថ្ងៃ។

    • ស្ករកៅស៊ូ អាច​ជួយ​សម្រក​ទម្ងន់

    ស្ករកៅស៊ូ អាច​ជា​ឧបករណ៍​មួយ សម្រាប់​គ្នាយើង​ដែល​ព្យាយាម​សម្រក​ទម្ងន់ ដោយសារ​វាមាន​ជាតិ​ផ្អែម តែមាន​កាឡូរី​តិច ដែល​ធ្វើឲ្យ​យើងមិន​ញ៉ាំ​អាហារ​ច្រើន។ វាក៏ជួយ​កាត់បន្ថយ​ចំណង់អាហាររបស់​យើង​ផងដែរ។

    • ស្ករកៅស៊ូ ជួយ​ការពារ​ធ្មេញ និង​កាត់បន្ថយ​ដង្ហើមមិនល្អ

    ស្ករកៅស៊ូ​គ្មាន​ជាតិ​ស្ករ អាច​ជួយ​ការពារ​ធ្មេញ មិនឲ្យ​ពុក ហើយ​នេះដោយសារវា​គ្មាន​​ជាតិ​ស្ករ ចិញ្ចឹម​ពពួក​បាក់តេរី​មិនល្អ​ក្នុង​មាត់ ដែល​ធ្វើឲ្យ​ខូចធ្មេញ។ ជាមួយ​គ្នា​នេះ ស្ករកៅស៊ូ ដែល​មាន​សារធាតុ​អាល់កុលស្ករ Xylitol ជួយ​ការពារ​ការលូតលាស់​របស់​បាក់តេរី ដែល​បណ្ដាល​ឲ្យ​ពុកធ្មេញ និង​ដង្ហើម​មិនល្អ។

    អត្ថបទពាក់ព័ន្ធ៖

    ២. ផលប៉ះពាល់ នៃស្ករកៅស៊ូ

    • ស្ករកៅស៊ូ អាច​បង្ក​ជា​បញ្ហា​រំលាយអាហារ និង​រាក

    អាល់កុលស្ករ Laxatives និង FODMAPs ដែល​ប្រើក្នុង​ស្ករកៅស៊ូ​គ្មាន​ជាតិស្ករ អាច​បណ្ដាល​ជា​បញ្ហា​រំលាយអាហារ រាក និង​រោគសញ្ញា​រលាកពោះវៀន។

    • ស្ករកៅស៊ូ អាច​បណ្ដាល​ឲ្យមាន​បញ្ហា​ថ្គាម

    ការ​ទំពារ​ស្ករកៅស៊ូ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ថ្គាម ហៅថា Temporomandibular Disorder (TMD) ដែល​បណ្ដាល​ឲ្យឈឺ នៅពេល​ទំពារ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម