backup og meta

កើត​ជំងឺស្បូនម្យ៉ាងនេះ ស្រីៗពិបាកមានកូន ឬមានហើយងាយរលូតទៅវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 24, 2022

    កើត​ជំងឺស្បូនម្យ៉ាងនេះ ស្រីៗពិបាកមានកូន ឬមានហើយងាយរលូតទៅវិញ

    បញ្ហា​ស្អិត​ស្បូន ជា​កត្តា​បង្ក​មួយ​បណ្ដាល​ឲ្យ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀង​ទាត់ និង​មាន​ឈាម​តិច​ពេល​មក​រដូវ ដែល​វា​បណ្ដាល​មក​ពី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ជាប់​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

    ហេតុ​អ្វី​បាន​ស្ត្រី​យើង​កើត​ជំងឺ​ស្អិត​ស្បូន​​នេះ?

    លោក​បន្ត​ថា មូល​ហេតុ​ដែល​បង្ក​ឲ្យ​ស្ត្រី​កើត​បញ្ហា​ស្អិត​ស្បូន​មាន​ដូច​ជា ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ ស្ត្រី​ធ្លាប់​ធ្វើ​ការ​រំលូត​កូន​ញឹក​ញាប់ ស្ត្រី​មាន​បញ្ហា​រលាក​អាង​ត្រគាក មានជំងឺរលាកដៃស្បូន មាន​ប្រវត្តិ​ធ្លាក់​ស និង​ក្លាយ​ជា​ករោគ ជាដើម។ ក្នុង​ករណី​ដែល​គ្នា​យើង​ស្រីៗ មាន​បញ្ហា​ស្អិត​ស្បូន​នេះ យើង​អាច​ដឹង​បាន​ដោយ​រោគ​សញ្ញា​រួម​មាន៖

  • ស្ត្រី​មាន​បរិមាណ​ឈាម​រដូវ​តិច​ជាង​ធម្មតា ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​នៅ​ផ្នែក​ណា​មួយ
  • មិន​មាន​រដូវ ឬ​រាំង​រដូវ ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំង​ស្រុង
  • ឧស្សាហ៍​រលូត​កូន​នៅ​ត្រី​មាស​ទី១ ពេល​មាន​ផ្ទៃ​ពោះ
  • ​ឈឺ​ចាប់​នៅ​អាង​ត្រគាក
  • វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​រួច ខាង​ក្រុម​គ្រូពេទ្យ​ជំនាញ​អាច​ព្យាបាល​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន និង​ព្យាបាល​ដោយ​ការ​វះ​កាត់​តាម​រយៈ​ម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ នៅ​ភ្នាស​ក្នុង​របស់​ស្បូន នៅ​ពេល​នោះ​ស្បូន​អ្នក​ជំងឺ​អាច​ប្រែ​ក្លាយ​មក​សភាព​ធម្មតា​វិញ និង​អាច​មាន​កូន ដោយ​លែង​រលូត​នៅ​ថ្ងៃ​អនាគត។

    កូនក្រៅស្បូនHello_គ្រូពេទ្យ

    ដ្បិត​ជំងឺ​ស្អិត​ស្បូន អាច​ព្យាបាល​ឲ្យ​ស្បូន​ស្ត្រី​ត្រឡប់​មក​សភាព​ដើម​វិញ​ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​ស្រី​ក៏​អាច​បង្ការ​កុំ​ឲ្យ​ជំងឺ​នេះ​កើត​ឡើង​ទាន់​បាន​ដោយ បញ្ឈប់​ការ​រំលូត​កូន ហើយ​បើ​មិន​ចង់​មាន​កូន​ដោយ​ចៃដន្យ យើង​អាច​ប្រើ​វិធី​ពន្យារ​កំណើត ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ទ្វារមាស​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ​ការ​ឆ្លង​រោគ ទៅ​ជា​ធ្លាក់​ស រមាស់ មាន​ក្លិន​មាន​ពណ៌ ឈាន​ទៅ​រលាក​អាង​ត្រគាក ឬ​ភ្នាស​ស្បូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម