backup og meta

​ថ្នាំគ្រាប់ពន្យារកំណើត ជួយបំបាត់​ការឈឺចាប់ពេលមករដូវ ឬធ្វើឲ្យកាន់តែឈឺ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 28, 2022

    ​ថ្នាំគ្រាប់ពន្យារកំណើត ជួយបំបាត់​ការឈឺចាប់ពេលមករដូវ ឬធ្វើឲ្យកាន់តែឈឺ?

    ស្រី​ៗ​យើង​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ពេលខ្លួន​លេប​ថ្នាំ​ពន្យារ​កំណើត​ តែង​តែ​ឈឺ​ឆ្អល់​ក្នុង​ពោះ ដោយសារ​ថ្នាំ​រហូត។ តាម​ពិត​ទៅ​មុខ​ងារ​ចម្បង​របស់​ថ្នាំ​ពន្យារ​កំណើត គឺ​ទៅ​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ ហើយ​ប្រសិន​បើ​មាន​ការ​ឈឺ​ចុក​ក្នុង​ពោះ​កើត​ឡើង វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែត​ប៉ុណ្ណោះ ដែល​​កើត​ឡើង​ដោយ​សារ​តែ​បម្រែ​បម្រួល​អ័រម៉ូន។ តោះ​​ស្វែង​យល់​អំពី​មូលហេតុ​ករណី​នេះ​ទាំង​អស់​គ្នា។

    ១- តើថ្នាំគ្រាប់ពន្យារកំណើតធ្វើការដូចម្ដេច?

    យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ភាគ​ច្រើន គឺ​ជា​ថ្នាំ​រូម​បញ្ចូល​គ្នា​ច្រើន​មុខ។ ក្នុង​ថ្នាំ​ទាំង​នេះ គឺ​មាន​​ផ្ទុក​អ័រម៉ូន​របស់​មនុស្ស​ស្រី​ចំនួន​ពីរ គឺអឺស្ត្រូហ្សែន និង​ប្រូហ្សេស្តេរ៉ូន។ ដោយ​សារ​តែ​អ័រម៉ូន​ទាំង​ពីរ​នេះ​អាច​ទៅ​ប្ដូរ​ការ​លូត​លាស់ និង​ការ​បញ្ចេញ​មេជីវិត​ញី​បាន ដូច​នេះ​វា​ការពារ​មិន​ឲ្យ​​មនុស្ស​ស្រី​មាន​ផ្ទៃ​ពោះ​បាន​ឡើយ។ លើស​ពី​នេះ​ថែម​ទៀត​នោះ ថ្នាំ​គ្រាប់​នេះ​​ក៏​មាន​សមត្ថិភាព​ធ្វើ​ឲ្យ​ស្រទាប់​ភ្នាស​នៅ​លើ​មាត់​ស្បូន​ឡើង​ក្រាស់ ដែល​​ទៅ​ការពារ​កុំ​ឲ្យ​ស្ពែម​ចូល​ទៅ​ជួប​មេជីវិត​ញី​បាន។​

    ក្រៅ​ពី​ជួយ​កុំឲ្យស្រីៗ​យើង​​មាន​ផ្ទៃ​ពោះ ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ ក៏​អាច​ការ​ពារ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​បាន​ដែរ។ ប៉ុន្តែការ​ឈឺ​ចាប់​តិច​តួច​អាច​កើត​ឡើង​ នៅ​ពេល​យើង​​ភ្លេច​​លេប​ថ្នាំ ឬ​លេប​យឺត​ជាងធម្មតា។

    ថ្នាំពន្យារកំណើត

    អត្ថបទពាក់ព័ន្ធ៖

  • ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា
  • រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់?
  • ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ
  • ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?
  • ២- ទំនាក់ទំនងរវាងថ្នាំគ្រាប់ពន្យារកំណើតជាមួយការឈឺចាប់ពេលមករដូវ

    មាន​ស្រីៗ​យើង​មួយ​ចំនួន​ពិបាក​ខ្លាំង​ពេល​​មក​រដូវ​ម្ដងៗ និង​មានការ​ឈឺ​ចាប់ តែ​ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​ស្រី​ដទៃ​​ទៀត មិន​សូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេលមក​រដូវ​ឡើយ។ ការ​ឈឺ​ចុក​ពេល​មក​រដូវ គឺ​បណ្ដាល​មក​ពី​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន ដែល​ផលិត​ពី​​ក្រពេញ​ក្នុង​​​ស្បូន។ អ័រម៉ូន​ប្រភេទ​នេះ​អាច​បណ្ដាល​មាន​ការ​កន្រ្តាក់​នៃ​ស្បូន។ ស្រីៗ​យើង​​អាច​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ ប្រសិន​បើ​មាន​វត្ដមាន​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន​កាន់​តែ​ច្រើន។

    គ្រូពេទ្យ​នឹង​ណែ​នាំ​ឲ្យ​យើង​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ។ គេ​ជឿ​ថា​ថ្នាំ​គ្រាប់​ពន្យារ​កំណើតអាច​ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន ដែល​វា​នឹង​ធ្វើ​ឲ្យ​កាត់​បន្ថយ​ចរន្ដ​ឈាម​រត់ និង​កុំ​ឲ្យ​ស្បូន​កន្រ្តាក់។ លើស​ពី​នេះ​ទៀត​នោះ ការ​ធ្លាក់​មេជីវិត​ញី គឺ​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​សារ​អត្ថិភាព​នៃ​ថ្នាំ​ពន្យារកំណើត ដែល​វា​ក៏​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​បាន​ដូច​គ្នា។

    អ្នកស្រាវជ្រាវ​​បាន​រក​ឃើញ​ថា ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក្នុង​រយៈ​ពេល​ខ្លី (អាច​ ២១ ឬ​ត្រឹម ៧ថ្ងៃ) គឺ​អាច​ជួយ​ព្យាបាល​បញ្ហា​ឈឺ​ចាប់​ពេល​មក​រដូវ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី នៅ​តែ​មាន​ការ​​​ណែ​នាំ​ឲ្យ​ស្រីៗ​បន្ត​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ដើម្បី​​ឃើញ​លទ្ធ​ផល​បាន​កាន់​តែ​ឆាប់។​

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ៣- តើអ្វីជាមូលេហេតុធ្វើឲ្យឈឺចាប់ពេលមករដូវ?

    មាន​ពេល​ខ្លះ​ការ​ឈឺ​ចុក​បែប​នេះ គឺ​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន អាច​មាន​ដូច​ជា៖

    • Fibroids គឺ​ជា​ដុំ​ហ្វាយប្រឺស​មាន​គ្រោះ​ថ្នាក់​នៅ​លើ​ជញ្ជាំង​ស្បូន
    • Adenomyosis ជា​បញ្ហា​កើត​ឡើង​នៅ​ពេល​ជញ្ជាំង​សណ្ឋាន​ស្បូន ដុះ​ចាក់​ចូល​ទៅ​ក្នុង​ស្រទាប់​សាច់​ដុំ​ស្បូន
    • ជំងឺ​រលាក​អាង​ត្រគាក​ បង្កឡើង​ដោយ​ជំងឺកាម​រោគ
    • ត្បៀតមាត់ស្បូន វា​ជា​បញ្ហា​ចង្អៀត​ផ្លូវ​នៃ​មាត់​ស្បូន ដែល​បណ្ដាល​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម​រដូវ​របស់​មនុស្ស​ស្រី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម