backup og meta

ស្ត្រីអេស្ប៉ាញម្នាក់ត្រូវឃាត់ខ្លួនពេល​ទៅ​ជិះស្គីនៅ​សមុទ្រទាំងមានជំងឺ COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 09, 2020

    ស្ត្រីអេស្ប៉ាញម្នាក់ត្រូវឃាត់ខ្លួនពេល​ទៅ​ជិះស្គីនៅ​សមុទ្រទាំងមានជំងឺ COVID-19

    ស្ត្រី​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ​ La Zurriola  នៃ​ប្រទេស​អេស្ប៉ាញ​ក្រោយ​ពី​ជិះ​ស្គី​លើ​ទឹក​ខណៈ​ដែល​រូប​នាង​មាន​ជំងឺ COVID-19។

    ស្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ពី​បទ​ឧក្រិដ្ឋ​នៃ​ការ​មិន​ស្តាប់​បង្គាប់​ក្រោយពី​គេ​រាយការណ៍​ថា​នាង​មិន​អើពើ​លើ​ប៉ូលីស​ដែល​បាន​បញ្ជា​ឲ្យ​នាង​បញ្ឈប់​ការ​ជិះ​ស្គី​លើ​ទឹក​ជា​ច្រើន​នាទី​មុន​នឹង​នាង​ត្រលប់​មក​ច្រាំង​វិញ។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​ស្ត្រី​ខាង​លើ​នេះ​ជា​អ្នក​សង្គ្រោះ​បន្ទាន់​នៅ​លើ​ឆ្នេរ​ផង​ដែរ​ ហើយ​អ្នក​រួម​ការងារ​ជាមួយ​នាង​គឺជា​ទូរស័ព្ទ​ទៅ​ប៉ូលីស​ក្រោយ​ពី​ឃើញ​នាង​ជិះ​ស្គី​លើ​ទឹក។

    ស្ត្រី​ខាង​លើ​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ការ​បំពាន​ច្បាប់​កំណត់​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ដែល​អាច​ត្រូវ​បង់​ប្រាក់​ពិន័យ​រហូត​ដល់​ ៧ ១៣៤ដុល្លារ​សហរដ្ឋ​អាមេរិក។ ម៉្យាងទៀត បើ​គេ​រក​ឃើញ​ថា​នាង​បាន​ចម្លង​វីរុស​កូរ៉ូណា​ទៅ​អ្នក​ដទៃ​តាមរយៈ​សកម្មភាព​របស់​នាង ប្រាក់​ពិន័យ​អាច​នឹង​ច្រើន​ជាង ១២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ប៉ូលីស​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ចូលរួម​បាតុកម្ម​តាម​ដង​ផ្លូវ​ដែល​មិន​បាន​ពាក់​ម៉ាស់។ អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន​ទាំង​នោះ​ត្រូវ​បង់​ប្រាក់​ពិន័យ​ចន្លោះ​ពី ៣៣៦-៦៩៣​ដុល្លារ​អាមេរិក។

    គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ជំងឺ COVID-19 ចំនួន​៦ កំពុង​ស្ថិត​ក្នុង​ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី៣ ដោយ​មាន​វ៉ាក់សាំង​៣ ផលិត​ដោយ​ក្រុមហ៊ុន Sinovac វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​អ៊ូហាន និង​Sinopharm របស់​ប្រទេស​ចិន ហើយ​បី​ទៀត​បង្កើត​ដោយ​សាកលវិទ្យាល័យ Oxford ក្រុមហ៊ុន Moderna និង​ក្រុមហ៊ុន  BioNTech។

    គិត​មក​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​ជុំវិញ​ពិភពលោក​ជាង​២៧លាន​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​១៩​លាន​នាក់ និង​អ្នក​ស្លាប់៩​សែន​នាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម