backup og meta

ទិញទំនិញ ឬចំណីអាហារតាមអនឡាញ បង្ការការឆ្លងកូវីដ គួរប្រយ័ត្នរឿងប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 06, 2021

    ទិញទំនិញ ឬចំណីអាហារតាមអនឡាញ បង្ការការឆ្លងកូវីដ គួរប្រយ័ត្នរឿងប៉ុន្មាននេះ

    អំឡុង​ពេល​កូវីដ ១៩ វាយលុក ម្នាក់ៗ​ច្បាស់​មិន​ហ៊ាន​ចេញ​ក្រៅ​នោះ​ទេ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ទិញ​ទំនិញ​តាម​អនឡាញ។ ការ​ទិញ​ទំនិញ​តាម​អនឡាញ​ត្បិត​តែ​ជា​ជម្រើស​ល្អ តែ​ពេល​ខ្លះ​ក៏​មាន​ហានីភ័យ​ឆ្លង​កូវីដ ១៩ ដែរ។

    នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី០៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ ឯកឧត្តម កើត ឆែ អភិបាល​រង រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​តែង​តែ​ទិញ​ទំនិញ​តាម​អនឡាញ ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ពិសេស​ពេល​ទូរ​ទាត់​លុយ និង​ការ​យក​អាហារ ដោយហេតុថា ​កន្លង​មក​នេះ មាន​ការ​រក​ឃើញ​អ្នក​លក់ និង​ដឹក​ជញ្ជូន​ទំនិញ​តាម​អនឡាញ​ឆ្លង​កូវីដ។

    “អ្នក​លក់​អនឡាញ​ក៏​មាន Positive ដែរ បើ​សិន​ជា​បង​ប្អូន​ទិញ​ទំនិញ​តាម​អនឡាញ សូម​ឲ្យ​ប្រយ័ត្ន​ប្រយែង​រឿង​វិធាន​សុខាភិបាល ការ​ទូទាត់​លុយ ការ​យក​អាហារ”។

    ចំពោះ​ការ​ទិញទំ​និញ​អន​ឡាញ​នេះ ឯកឧត្តមស្នើឲ្យ​ទិញ​អាហារ​ណា​ដែល​មិនមានហានីភ័យ​ឆ្លង​កូវីដ ឧទាហរណ៍​ថា ទិញ​អាហារ​ណា​អាច​កម្តៅ​បាន អាហារ​ដែល​មាន​គម្រប​បិទ​ជិត ដែល​យើង​អាច​បាញ់​អាល់កុល​ពី​ក្រៅ​បាន ចៀស​វាង​ទិញ​របស់​ណា​ដែល​ទិញ​ភ្លាម​យក​ទៅ​ញ៉ាំ​ភ្លែត។

    covid

    អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ព្រមាន​ថា​គួរ​ចៀស​វាស​ការ​ប្រើ​ប្រាស់​ក្រដាសប្រាក់​អំឡុង​ពេល​ផ្ទុះ​វីរុស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង។ អង្គការ​មួយ​នេះ​ក៏បាន​បន្ថែម​ទៀត​ថា​គួរ​ប្រើ​ប្រាស់​​ការ​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ប្រសិនជា​អាច​ ឬ​ក្រោយ​ពី​ប្រើ​ប្រាស់​ក្រដាសប្រាក់​ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម