backup og meta

អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ-១៩ ងាយឆ្លងមែនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 11, 2021

    អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ-១៩ ងាយឆ្លងមែនទេ?

    ​យើង​សង្កេត​មើល​ទៅ ជំងឺ​កូវីដ-១៩​ បង្ហាញ​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ ដែល​គ្នា​យើង​ឧស្សាហ៍​កើត​​ក្នុងខែ​ត្រជាក់។ ចុះ​ជំងឺ​កូវីដ-១៩ អាច​កាន់​តែ​ងាយ​ឆ្លង​ក្នុង​ខែ​ត្រជាក់ឬ​អត់?

    យោង​ទៅ​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​មួយ​ក្រុម ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ២០២០ បាន​អះ​អាង​ឲ្យ​ដឹង​ថា ស្ថេរ​ភាព​នៃ​វីរុស​កូវីដ-១៩​ អាច​ផ្លាស់​ប្ដូរ​បាន​ទៅ​តាម​សីតុណ្ហភាព និង​កម្រិត​សំណើម។ សីតុណ្ហភាព​ទាប និង​កម្រិត​សំណើម​ខ្ពស់ ជួយ​រក្សា​ស្ថេរ​ភាព​របស់​វីរុស​បាន​យូរ ជា​ហេតុ​បណ្ដាល​ឲ្យ​ងាយ​មាន​ការ​ឆ្លង​ច្រើន។ ប៉ុន្តែនេះ​មិន​មែន​ជា​ព័ត៌មាន​ថ្មី​ទេ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វីរុស​ផ្សេង​ទៀត​ដូច​ជា ផ្ដាសាយ​ធំ(Influenza) និង​វីរុស​ផ្លូវ​ដង្ហើម​មួយ​ចំនួន​ទៀត ក៏​ងាយ​ឆ្លង​លឿន​ក្នុង​អាកាសធាតុ​ត្រជាក់​ដូច​នឹង​ជំងឺ​កូវីដ-១៩​ដែរ។

    ទន្ទឹម​នឹង​នេះ ការ​សិក្សា​មួយ​ទៀត​ទៅ​លើ​ប្រធាន​ដូច​គ្នា​របស់​សកលវិទ្យាល័យ​ Texas នៃ​រដ្ធ​ Austin សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​អាកាសធាតុ​ត្រជាក់​អាច​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​វីរុស​ងាយ​ឆ្លង តែ​វា​មិន​ចោទ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ដូច​សកម្មភាព​របស់​មនុស្ស​ដូច​ជា​ការ​មិន​ពាក់​ម៉ាស់​ការពារ​នោះ​ទេ។ ក្នុង​កាកូវីដ-១៩រ​សិក្សា​នេះ បាន​លើក​ឡើង​ថា អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​តែ​ឯង មិន​អាច​ផ្ដល់​ផល​ប៉ះពាល់​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការ​រីក​រាល​ដាល​នៃ​វីរុស​ទេ។

    ទោះ​យ៉ាង​ណា​ក្ដី អង្គការ​សុខភាព​ពិភពលោ (WHO)​ ក៏​បាន​ឲ្យ​ដឹង​ពី​មុន​មក​ដែរ​ថា ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង​ក៏​មិន​អាច​សម្លាប់​វីរុស​នេះ បញ្ឈប់​ការ​រីក​រាល​ដាល​បាន​ដែរ ប្រសិន​បើ​យើង​មិន​គោរព​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។ ហេតុ​នេះ​ហើយ ទោះ​ចាក់​វ៉ាក់សាំង​ហើយ​ក្ដី មិន​ទាន់​ចាក់​ក្ដី ពេល​ទៅ​ទី​ជិត​ទី​ឆ្ងាយ ត្រូវ​តែ​ពាក់​ម៉ាស់​ជា​និច្ច មាន​អាល់កុល​លាង​ដៃ​ជាប់​ខ្លួន និង​រក្សា​គម្លាត ចៀសវាង​កន្លែង​មនុស្ស​ច្រើន​កក​កុញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម