backup og meta

វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ

    អង្គការ​Oxfam បានលើកឡើងនៅថ្ងៃទី៩ ខែមេសា នេះថា​ថា​ការ​រាតត្បាត​នៃ​វីរុស​ COVID-19 បាន​សម្លាប់​មនុស្ស​ជាង ៨៣ ០០០នាក់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ដែល​អាច​រុញច្រាន​មនុស្ស​ប្រហែល​៥០០លាន​នាក់​ធ្លាក់ទៅ​ក្នុង​ភាព​ក្រីក្រ​។

    អង្គការខាងលើ​បន្តថា​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​កើត​ឡើង​នេះ​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាល​ពី​ឆ្នាំ​២០០៨ទៅទៀត។ តាមការ​​ប៉ាន់ស្មាន​ ភាព​ក្រីក្រ​ទូទាំង​ពិភពលោក​អាច​កើន​ឡើង​ជា​លើក​ដំបូង​​គិត​ចាប់​ពី​ឆ្នាំ​១៩៩០មក ដែល​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ត្រលប់​ទៅ​រក​ភាព​ក្រីក្រ​ដូច​កាល​ពី​៣០ឆ្នាំ​មុន។

    នៅ​ក្រោម​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់ចំណូល​ ចំនួន​មនុស្ស​រស់នៅ​ក្នុង​ភាពក្រីក្រ​ខ្លាំង​ ដែលមាន​ចំណូល​ប្រចាំថ្ងៃ​ក្រោម​១,៩០​ដុល្លារ អាច​កើន​ពី ៤៣៤លាននាក់​ទៅ​៩២២លាននាក់​ទូទាំង​ពិភព​លោក។ រីឯ​មនុស្ស​ទទួល​បាន​ប្រាក់ចំណួល​ក្រោម ,៥០​​ដុល្លារក្នុងមួយថ្ងៃ​នឹង​កើន​ពី​ ៥៤៨លាននាក់​ទៅ​ជិត​៤ពាន់លាននាក់។ ស្ត្រី​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​បុរស ព្រោះ​ថា​អ្នកទាំងនោះភាគច្រើនជាអ្នកធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទទួល​បាន​សិទ្ធការងារ​តិច​តួច​​ ឬមិនមានតែម្ដង​។

    អត្ថបទគួរអាន៖

    របាយការណ៍​​នេះ​បាន​បន្ថែមទៀត​ថា​អ្នកធ្វើការ​មួយ​ថ្ងៃ រស់​មួយ​ថ្ងៃ មិន​អាច​ឈប់ពីការងារ​បាន ឬក៏មាន​លទ្ធភាព​ទិញ​ស្បៀង​បម្រុងទុកច្រើនបានដែរ។ ក្រៅពីនេះ​មនុស្ស​ជាង​២ពាន់​លាន​នាក់​ផ្សេងទៀត​នៅលើពិភព​លោក​ជា​អ្នក​ប្រកប​ការ​ងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ដែល​មិន​មាន​ទទួលប្រាក់ថ្លៃ​ព្យាបាលជំងឺនោះ​ទេ។

    ធនាគារ​ពិភព​លោក​កាលពីអាទិត្យមុនក៏​បាន​លើកឡើង​ដែរ​ថា​នៅ​អាស៊ីខាងកើត និង​តំបន់​ប៉ាស៊ីហ្វិក​អាច​កើនចំនួនអ្នកក្រ​បន្ថែម​ដល់​១១លាន​នាក់​​រ​ប្រសិនជា​ស្ថានភាព​វីរុស COVID-19 ​កាន់តែ​អាក្រក់ទៅ។

    ដើម្បី​ជួយ​សម្រាល​ដល់​ផលប៉ះពាល់​នេះ អង្គការ Oxfam​ បាន​ស្នើសុំ​ឲ្យ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស និង​អាជីវកម្ម​ដែល​កំពុង​ខ្វះខាត លុប​ចោល​បំណុល(ប្រទេស) ការគាំទ្រ​បន្ថែម​ពីIMF និង​ការ​ផ្ដល់ជំនួយ​ផ្សេងៗ​។ ជារួម រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​អាច​ត្រូវ​ប្រមូល​ថវិកា​យ៉ាងតិច​ ២,៥ទ្រី​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រទេសកំពុងអភិវឌ្ឍន៍។

    របាកយការណ៍​បន្តថា​ប្រទេស​អ្នក​មាន​បាន​បញ្ចេញ​ប្រាក់​ច្រើន​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​ខ្លួន ប៉ុន្តែ​ប្រសិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​អាច​ទប់ស្កាត់​ប៉ះពាល់​ទៅ​លើ​វិស័យ​សុខាភិបាល និង​សេដ្ឋកិច្ច​ទេ វិបត្តិ​នេះ​នឹង​បន្តមាន និង​អាច​ផ្តល់​ប៉ះពាល់កាន់តែ​ខ្លាំង​ទៅ​គ្រប់ប្រទេសផ្សេង​​មិន​ថា​ប្រទេស​អ្នក​មាន ឬ​ប្រទេស​ក្រីក្រទេ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម