backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Glaucoma Surgery (វះកាត់ព្យាបាលជំងឺទឹកដក់បាតភ្នែក)


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 09, 2021

Glaucoma Surgery (វះកាត់ព្យាបាលជំងឺទឹកដក់បាតភ្នែក)

ចំណេះដឹងមូលដ្ឋាន

១- អ្វីជាការវះកាត់ព្យាបាលជំងឺ​ទឹកដក់បាតភ្នែក? 

វះកាត់​ព្យាបាល​ជំងឺ​ទឹក​ដក់​បាត​ភ្នែក ​ជា​ការ​វះ​កាត់​ដើម្បី​បន្ថយ​ហានិភ័យ​ខូច​ខាត​​សរសៃ​ប្រសាទ​ភ្នែក (Optic Nerve) ដែល​ជា​នាំ​យក​រូប​ភាព​ពី​ស្រទាប់​រ៉េទីន​ ទៅ​កាន់​ខួរ​ក្បាល​ ហើយ​បក​ប្រែ​ជា​រូប​ភាពឲ្យ​យើង​បាន​ឃើញ​ពី​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន។

ជំងឺ​ទឹក​ដក់់​បាត​ភ្នែក ​ជា​ជំងឺ​ដែល​សម្ពាធ​ក្នុង​គ្រាប់​ភ្នែក​កើន​ឡើង​ ដោយ​សារ​សារ​ធាតុ​រាវ​ក្នុង​ភ្នែក​បញ្ចេញ​មិន​ត្រឹម​ត្រូវ និង​អាច​ធ្វើឲ្យ​​ខូចខាត​​សរសៃ​ប្រសាទភ្នែក។ ជំងឺ​នេះ ឧស្សាហ៍​​កើត​ណាស់ មនុស្ស​ម្នាក់​​ក្នុង​ចំណោមម​ ៥០នាក់ អាយុ​លើស​ពី ៤០ឆ្នាំ កើត​មាន​ជំងឺ​នេះ។ បើ​សិន​ជា​ធ្ងន់​ធ្ងរ​ខ្លាំង អាច​បណ្តាល​ឲ្យ​​ខ្វាក់​ភ្នែក​ទាំង​សង​ខាង។ ក្នុង​ករណី​ខ្លះ សរសៃ​ប្រសាទ​ភ្នែក ​អាច​នឹង​ខូច​ ទោះ​បី​សម្ពាធ​ក្នុង​ភ្នែក​នៅ​កម្រិត​ធម្មតា​ក៏​ដោយ។

២- ហេតុអ្វីត្រូវវះកាត់ព្យាបាល​ទឹកដក់បាតភ្នែក? 

ការ​វះ​កាត់​នេះ​ ដើម្បី​បន្ថយ​សម្ពាធ​ក្នុង​ភ្នែក​ ដោយ​បង្កើត​ច្រក​សម្រាប់ទឹក​ហូរ​ចេញ​ពី​គ្រាប់​ភ្នែក។ យ៉ាង​ណា​ ការ​វះ​កាត់​ក៏​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ក្នុង​គ្រាប់​ភ្នែក​ផងដែរ។

កត្តាប្រឈម

៣- កត្តាប្រឈមវះកាត់ព្យាបាល​ទឹកដក់បាតភ្នែកមាន​អ្វី​ខ្លះ? 

ជា​ធម្មតា​មុន​ពេល​សម្រេច​វះ​កាត់ ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​ដក់​បាត​ភ្នែក គឺ​ជា​ជម្រើស​ដំបូង បើ​គ្មាន​ប្រសិទ្ធ​ភាព ពេទ្យ​នឹង​ណែនាំ​ឲ្យ​ធ្វើ​ការ​វះកាត់ ដោយ​ប្រើកាំរស្មី​ឡាស៊ែរ ខណៈការ​វះ​កាត់នៅ​តែ​មិន​អាច​ព្យាបាល​បាន ទើប​ពេទ្យនឹង​ព្យាបាល​ដោយ​វះ​កាត់​បើ​ផ្លូវទឹក​ចេញ​ពី​ភ្នែក ដែល​វិធី​នេះ ធ្វើ​ឡើង​ដូច​គ្នា​ទៅ​នឹង​ការ​វះ​កាត់​ជំងឺ​ភ្នែក​ឡើង​បាយ។

បញ្ហាកើត​មាន​ញឹក​ញាប់​ក្រោយ​ការ​វះកាត់​នោះ ​គឺមានស្លាក​ស្នាម ហើយ​ស្លាក​ស្នាម​​នេះ​អាច​នឹង​រារាំង​រន្ធ​បង្ហូរ​ទឹក​ចេញ​ពីភ្នែក ធ្វើភ្នែក​មាន​សម្ពាធ ដំណើរ​ការ​ខុស​ប្រក្រតី ហើយ​បើ​សិន​ជា ​ទឹក​មិន​អាច​ហូរ​ចេញ​បាន​ល្អ​ទេ នោះ​អាច​នឹង​ត្រូវ​វះ​កាត់​បន្ត​ទៀត។

ពេល​កំពុង​វះកាត់​ ជា​ទូទៅ​គេ​នឹង​ប្រើ​ថ្នាំ Mitomycin ដើម្បី​ការ​ពារកុំ​ឲ្យ​មាន​​ស្លាក​ស្នាម ឬ​សន្លាក់​ ដោយថ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រើ​ច្រើនជាងថ្នាំ​ 5-fluorouracil នៅ​អំ​ឡុង​ពេល​វះ​កាត់​ តែ​មិន​អាច​ប្រើ​ក្រោយ​ពេល​វះកាត់​ឡើយ។ ឯ​ថ្នាំ 5-fluorouracil អាច​ប្រើ​បាន​ទាំង​ពេល​វះកាត់ ​និង​ចាក់​ទៅ​ក្នុង​ភ្នាស​ស្តើង​ខាង​ក្រៅគ្រាប់​ភ្នែក (Conjunctiva) ក្រោយ​ពេល​វះកាត់​ ដើម្បី​ការ​ពារកុំ​ឲ្យ​កកើត​​សន្លាក់។

ផល​វិបាក​ក្រោយ​ការ​វះកាត់​ភ្លាមៗ​​រួម​មាន៖

– ស្រវាំង​ភ្នែក

– ហូរ​ឈាម​ក្នុង​គ្រាប់​ភ្នែក

– បាត់​បង់​គំឃើញ​ផ្នែក​កណ្តាលបណ្តោះ​អាសន្ន​ ឬជារៀង​រហូត។ អត្រា​គ្រោះ​ថ្នាក់ ​អាស្រ័យ​ទៅ​នឹងការ​បាត់​បង់​គំឃើញ​មុន​ពេល​វះ។

– ការ​បង្ករោគ​ក្នុង​ភ្នែក

– ឡើង​សម្ពាធ​ក្នុង​គ្រាប់ភ្នែក​ ធ្វើឲ្យ​ចន្លោះ​ក្នុង​ផ្នែក​ខាង​មុខ​គ្រាប់​ភ្នែកកំពិត (ករណី​កម្រ)។

ផល​វិបាក​ក្រោយ​ការ​វះកាត់រយៈ​យូរ​​រួម​មាន៖

– ភ្នែក​ឡើង​បាយ

– បន្ត​​ខូច​ខាត​សរសៃ​ប្រសាទ​បាត​ភ្នែក

– ការ​បង្ក​រោគ

– ធ្លាក់​ត្របក​ភ្នែក។

អ្នក​គួរ​យល់​ដឹង​ពី​កត្តា​ប្រឈម​ និង​ផល​វិបាក​មុន​ពេល​វះ​កាត់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​សម្រាប់​ព័ត៌​មាន​លម្អិត។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់?

ត្រូវ​ប្រាប់​គ្រូពេទ្យ​ពី​ថ្នាំ​យើង​ទើប​​ប្រើ​ថ្មីៗ​ ប្រតិកម្ម​ឬ​អាលែកហ្ស៊ីមុន​ពេល​វះកាត់ ​និង​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ថ្នាំ​សណ្តំផង​ដែរ។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ ពី​ការ​តម​អាហារ​ និង​ទឹក​មុន​ពេល​វះ​កាត់។

​ទទួល​បាន​ការ​ណែ​នាំ​ពីការតម​អាហារ​ និង​ទឹក​មុន​ពេល​វះ។ ជាទូទៅ ត្រូវតម​ញ៉ាំ​អាហារ ៦ ​ម៉ោង​មុន​វះកាត់។ ហើយ​អាច​ញ៉ាំ​ទឹក​ និង​អាហារ​បានធម្មតា​​វិញ ក្រោយ​វះកាត់ ២-៣ ម៉ោង។

៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់?

វិធី​ដាក់​ថ្នាំ​សន្លប់​មានច្រើន​យ៉ាង ដូចនេះ​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​​ ដើម្បី​ជ្រើស​រើស​យក​វិធី​​សម​ស្រប​មួយ។ ការ​វះ​កាត់ ​មាន​រយៈពេល​ប្រមាណ​ពី ៤៥-៧៥ នាទី។ គ្រូពេទ្យ​នឹង​បង្កើត​ផ្លូវ​ថ្មី​សម្រាប់​ឲ្យ​ទឹក​ហូរ​ចេញ​ស្រួល​ជាង​មុន​ នៅ​ក្រោម​ត្របក​ភ្នែក។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌​មានបន្ថែម។

ថែទាំ​ក្រោយ​វះកាត់

៦- មានអ្វីកើតឡើងក្រោយវះកាត់?

ក្រោយ​វះកាត់ ២-៣ ម៉ោង យើង​អាច​ត្រឡប់ទៅ​ផ្ទះបាន។ យើង​​ត្រូវ​ត្រលប់​មក​ជួប​គ្រូពេទ្យ​វិញ​តាម​ការ​ណាត់​ជួប ២-៣​ដង ​ក្នុង ២-៣ ​សប្តាហ៍​ម្តង និង​ធ្វើ​ការ​ពិនិត្យភ្នែក​​ឡើង​វិញ ខណៈ​​ជំងឺ​ភាគ​ច្រើន​ត្រូវសម្រាក​នៅ​ផ្ទះ ២ ​សប្តាហ៍។

ហាម​ហ៊ែល​ទឹក លើក​របស់​ធ្ងន់ ឬអោនក្បាល​ទាប​ជាង​ចង្កេះ​មុន​ពេល​ទៅ​ជួប​គ្រូពេទ្យ។ ការ​ហាត់​ប្រាណឲ្យបាន​ទៀង​ទាត់​ អាច​ជួយ​យើង​​ធ្វើ​ការ​បាន​ធម្មតា​វិញ​​លឿន។ សូមពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 09, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម