backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Cardiac Catheterization (ថត​សរសៃ​ឈាម​បេះដូង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 27, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វីជាការថត​សរសៃ​ឈាម​?

ថត​សរសៃ​ឈាម​បេះដូង​ (Cardiac Catheterization ឬ Coronary Angiogram) ជា​តេស្ត​សម្រាប់​រក​មើល​សរសៃ​ឈាម​បេះ​ដូង​ ​ថត​បេះដូង​ និង​ប្រឹស​បេះដូង មាន​បញ្ហា ឬ​អត់។

ថត​សរសៃ​ឈាម​បេះដូង ជួយ​ផ្តល់​ពត៌​មាន​មួយ​ចំនួន​ពី​បេះដូង​​ដែល​តេស្ត​ផ្សេងៗ​មិន​អាច​រក​ឃើញ។

២- ហេតុ​អ្វី​​ត្រូវថត​សរសៃ​ឈាម​បេះដូង?

ក្នុង​ករណី ​គ្រូពេទ្យ​​សង្ស័យ​ យើង​មាន​សរសៃ​ឈាម​បេះដូង​រួម​តូច ​ស្ទះ ខូច​ប្រឹស ឬ​ខ្សោយ​បេះ​ដូង តេស្ត​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​មិន​ខាន។

កត្តាប្រឈម

៣- កត្តា​ប្រឈម​គ្រោះមាន​អ្វី​ខ្លះ?

បេះដូង​ និង​សរសៃ​ឈាម​បេះដូង គឺ​ពិបាក​ពិនិត្យ​ពេល​ធ្វើតេស្ត​ថត​ដោយ​កាំ​រស្មីអ៊ិច ហេតុ​នេះ​ដាក់​សារ​ធាតុ​ចាប់​ពណ៌ (Contrast Agents) ធ្វើ​ឡើង​ជា​ជំនួយ​បង្ហាញ​ច្បាស់​ពី​សាច់​ដុំ​បេះដូង​ និង​សរសៃ​ឈាម ​ងាយ​ស្រួល​មើល​បាន​ច្បាស់ ​ជា​ស្រមោល​ស​ខ្មៅ​ពេល​បញ្ចាំង​កាំ​រស្មីអ៊ិច។

សារ​ធាតុ​ចាប់​ពណ៌ ជា​សារធាតុ​ជាតិ​អ៊ីយ៉ុង ​នឹង​បញ្ចេញ​ចោល​ទៅ​តាម​ទឹក​នោម​ ឬ​លាមក​វិញ​ ដោយ​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​នោះ​ឡើយ។ យ៉ាង​ណា​ នៅ​អាច​មាន​ប្រតិកម្ម ឬ​អាលែកហ្ស៊ី ​ពិសេស​ប្រតិកម្ម​ជាមួយ​អាហារ​សមុទ្រ​(គ្រឿងសមុទ្រ) តម្រូវ​ឲ្យ​យើង​ប្រាប់​គ្រូ​ពេទ្យ​ជា​មុន។

ដោយ​សារ​ទម្រង់​នេះធ្វើ​ទៅ​លើ​បេះ​ដូង​ផ្ទាល់ អាច​នឹង​មាន​គ្រោះ​ថ្នាក់ ហើយ​ទោះ​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​កម្រ​នឹង​កើត​មាន ប៉ុន្តែ​កត្តា​ប្រឈម​ទាំងនោះ​នៅ​តែ​មាន​ភាគរយ​អាច​កើត​ឡើង​ដូចជា៖

– ជាំ

– ហូរ​ឈាម

– ខូច​តម្រង​នោម

– បង្ក​រោគ

– មាន​កំណក​ឈាម

– គាំង​បេះ​ដូង

– ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

– ដាច់​សរសៃ​ឈាម​ដែល​ម្ជុល​ឆ្លង​កាត់

– ចង្វាក់​បេះដូងមិន​ទៀងទាត់

– រហែក​សរសៃ​ឈាម​ចិញ្ចឹម​បេះដូង និង​សាច់​ជាលិកា​បេះដូង

– ប្រតិកម្ម​ជាមួយ​សារ​ធាតុចាប់​ពណ៌ ឬ​ថ្នាំណា​មួយ។

យើងគួរ​យល់​ដឹង​ពី​កត្តា​ប្រឈម​និង​ផល​វិបាកទាំងនេះ​ មុន​សម្រេច​ចិត្ត​ធ្វើ​តេស្ត ហេតុនេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន។

ស្វែងយល់ដំណើរការតេស្ត

៤- គួរ​ត្រៀម​ខ្លួន​អ្វី​ខ្លះ?

ការ​ថត​មើល​សរសៃ​ឈាម ត្រូវ​ធ្វើ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ខណៈ​កត្តា​មួយ​ចំនួន​យើង​ត្រូវ​ត្រៀម​ទុក​ជា​មុន​ដូច​ជា៖

– មិន​ត្រូវ​ញ៉ាំ​​ចំណី​ ៦ ម៉ោង​មុន​ពេល​ថត ឬ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ

– យក​ថ្នាំ​យើង​កំពុង​ប្រើ​ប្រាស់​ទាំង​អស់​ទៅ​ជាមួយ

– បន្ធូរ​អារម្មណ៍ ព្រោះ​ពេល​ភិត​ភ័យ​បេះដូង​លោត​កាន់​តែ​ញាប់ ​នាំឲ្យ​ការ​ថត​កាន់​តែ​ពិបាក។

ពេល​ទៅ​ថត គ្រូ​ពេទ្យត្រូវ​វាស់​សម្ពាធ​ឈាម​ និង​ជីបចរ​ តម្រូវ​​បត់ជើង​តូច​ចោល​ឲ្យ​អស់​ ដោះ​ធ្មេញ​ពាក់ គ្រឿង​អលង្ការ ជា​ពិសេស​ខ្សែ​កចេញ​ ព្រោះ​អាច​រំខាន​ដល់​ការ​ថត​មើល​បេះ​ដូង។

៥- មាន​អ្វី​កើត​ឡើង​កំឡុង​ពេល​ថត?

ថត​សរសៃ​ឈាម​បេះដូង ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ ៣០នាទី ដោយ​គ្រូពេទ្យ​ឯក​ទេស​ផ្នែក​បេះ​ដូង នឹង​ឲ្យ​ថ្នាំ​សណ្តំ​ ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មក​យើង​ជា​មុន​ ទើប​ចាប់​ផ្តើម​ដាក់​បំពង់​ក្នុង​សរសៃ​អាក់ទែ (សរសៃ​ឈាម​នៅ​នឹង​ភ្លៅ ឬ​កដៃ)។ គ្រូពេទ្យ​ នឹង​ដាក់​ម្ជុល​ Catheter ចូល​ទៅ​តាម​បំពង់​នេះ​ទៅ​កាន់​បេះដូង បន្ទាប់​មក​ចាក់​សារធាតុ​ចាប់​ពណ៌​តាម​ម្ជុល ហើយ​ថត​កាំ​រស្មីអ៊ិច​​​រក​មើល​សរសៃ​ឈាម​ចិញ្ចឹម​បេះដូង​ដែល​រួម​តូច។

វិធីថែទាំក្រោយធ្វើតេស្ត

៦- ថត​រួច​គួរ​ធ្វើ​អ្វី​ខ្លះ?

បើ​សិនបំពង់​ដាក់​ក្នុង​សរសៃ​ឈាមនៅ​ភ្លៅ ២-៣ ថ្ងៃ​ដំបូង មិន​គួរ​បើក​បរ​ទេ ហើយ​ត្រូវ​ត្រឡប់ទៅ​ជួប​គ្រូពេទ្យ​វិញ​តាម​ការ​ណាត់​ អាច ២-៣ ​សប្តាហ៍​ម្តង និង​​ពិនិត្យ​ឡើង​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 27, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម