backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Urethrotomy (វះកាត់មាត់បង្ហួរនោម)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 24, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​វះកាត់​មាត់​បង្ហួរ​នោម?

វះកាត់​មាត់​បង្ហូរ​នោម សំដៅ​លើ​ការ​វះកាត់​ព្យាបាល​បំពង់​បង្ហួរ​នោម​ត្បៀត ពិបាក​នាំ​ទឹក​នោម​ចេញ​ពី​ប្លោក​នោម។ ករណី​ត្បៀត​តូចនៃ​បំពង់​បង្ហួរ​នោម ​ច្រើន​កើត​ឡើង​ដោយ​សារ​កំណើន​កម្រាស់​ជាលិកា​រលាក​ បង្ក​ដោយ​ការ​ចម្លង​រោគ ​ឬ​មាន​របួស​ធ្វើ​ឲ្យ​ឧស្សាហ៍​នោម​​ញឹកញាប់​ ​ចង់​នោម​ភ្លាមៗ ​លំហូរ​ទឹក​នោម​ខ្សោយ ​ឬ​អារម្មណ៍​ថា​នោម​ចេញ​មិន​អស់។

២- ហេតុ​អ្វី​ត្រូវ​វះកាត់​?

ការ​វះកាត់​ធ្វើ​ឡើង ​ដើម្បី​ឲ្យ​​បង្ហួរ​នោម​មាន​ភាព​ប្រសើរ​ជាង​មុន ​បង្ក​ដោយ​ករណី​ត្បៀត​មាត់​បង្ហួរ​នោម។ ម៉្យាង​ទៀត ជួយ​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​នោម​ជាង​មុន ​លែង​មាន​អារម្មណ៍​នោម​ចេញ​មិន​អស់​ ពិសេស​​នោម​ច្រើន​នៅ​ពេល​យប់ ​និង​កាត់​បន្ថយ​ឱកាស​​បង្ក​រោគ។

កត្តាប្រឈម

៣- វះកាត់​មាត់​បង្ហួរ​នោម​ប្រឈម​គ្រោះថ្នាក់​អ្វី​ខ្លះ?

វា​ពិត​ជា​ចាំបាច់​ណាស់ យើង​ត្រូវ​ដឹង​អ្វី គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ មុន​ពេល​វះកាត់ ប្រសិន​បើ​មាន​សំនួរ​ ឬ​ចម្ងល់ ​សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា មុន​ធ្វើ​ការ​វះកាត់​មាត់​បង្ហួរ​នោម​ យើង​​អាច​ធ្វើ​ការ​ព្យាបាល​តាម​វិធី​ខាង​ក្រោម​បាន​ដូចជា៖

– សុង​ទឹក​នោម​ខ្លួន​ឯង៖ ​ជា​ជម្រើស​ល្អ​មួយ​ប្រសិន​បើ​យើង​ពិនិត្យ​ឃើញ​ថា មាន​មាត់បង្ហួរ​នោម​ត្បៀត។

– ធ្វើ​ការ​សុង​ទឹក​នោម​ជា​រៀង​រហូត៖ ករណី​អ្នក​មិន​ចង់​ធ្វើ​ការ​វះកាត់​ និង​មាន​មាត់​បង្ហួរ​នោម​ត្បៀត​លក្ខណៈ​ធ្ងន់ធ្ងរ ត្រូវដាក់​បំពង់​ជ័រ​ចូល​ទៅ​ក្នុង​បំពង់​បង្ហួរ​នោម​ជា​រៀង​រហូត។ ទោះ​យ៉ាង​​ណា ធ្វើ​បែប​នេះ​ គឺ​មាន​គុណ​វិបត្តិ​មួយ​ចំនួន ​ដូចជា​ប៉ះពាល់​ដល់​ប្លោក​នោម​ ចម្លង​រោគ ហើយ​ការ​សុង​ទឹក​នោម​រៀង​រហូត ជា​រឿង​កម្រ​ធ្វើ​បាន​ណាស់ លុះ​ត្រា​គ្មាន​ជម្រើស​តែ​ម្ដង។

– ដាក់​កូន​បាល់​ពង្រីក៖ កូន​បាល់​តូច​មួយ​ត្រូវ​ដាក់​ចូល​ដើម្បី​ពង្រីក​មាត់​បង្ហួរ​នោម​ ហើយ​ ​បើ​ពេល​ខ្លះ​កន្លែង​ត្បៀត ​មាន​លក្ខណៈ​សាំញ៉ាំ​ នឹង​ត្រូវ​ធ្វើ​ការ​វះកាត់​កែ​លម្អ​ឡើង​វិញ។

យ៉ាង​ណា​មិញ​មាត់​បង្ហួរ​នោម​ត្បៀត​នេះ​អាច​លាប់​វិញ​បាន​ទោះ​ជា​ព្យាបាល​ជា​ហើយ​ក៏​ដោយ។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះ​កាត់?

​គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជា​មុន ពាក់ព័ន្ធ​ថ្នាំ​យើង​ទើប​​ប្រើប្រាស់​ថ្មីៗ ​ ប្រតិកម្ម​អ្វី​មួយ ​ឬ​ស្ថានភាព​សុខភាព​មុន​​ធ្វើ​ការ​វះកាត់ ​ម៉្យាង​ទៀត​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ តម​អាហារ​ជា​ធម្មតា ៦ម៉ោង ​និង​មិន​ផឹក​ទឹក ២-៣ ម៉ោង​មុន​វះ​កាត់។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​​វះកាត់?

ជា​ធម្មតា​ការ​វះកាត់​មាន​រយៈ​ពេល​តិច​ជាង ​៣០​នាទី ​និង​ត្រូវ​ធ្វើ​ឡើង​ដោយថ្នាំ​សណ្ដំ​ ឬ​ថ្នាំ​ស្ពឹក​ចាក់​ចូល​ចង្កេះ។ ដំបូង​គ្រូពេទ្យ​វះ​ឆ្លុះ​មើល​មាត់​បង្ហួរ​នោម​តាម​បំពង់​ដែក​រឹង ​បន្ទាប់​មក​ទើប​ធ្វើ​ការ​កាត់​ចេញ​ជាលិកា​ដែលឡើង​ក្រាស់ ដើម្បី​ពង្រីក​មាត់​បង្ហួរ​នោម។

៦- ​គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​​វះកាត់?

​អាច​​ធ្វើ​ការ​បានដូច​ធម្មតា​អំឡុង​ពេល ២-​៣ ​ថ្ងៃក្រោយ​វះ​កាត់​ជោគជ័យ។ ហាត់​ប្រាណ​ជា​ប្រចាំ ​ជួយ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ ប៉ុន្តែ​មុន​ហាត់​ប្រាណ ​គួរ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជា​មុន។

ផលវិបាកក្រោយវះកាត់

៧- ​ផលវិបាក​ក្រោយ​វះ​កាត់

ដូច​ទៅ​នឹង​ការ​វះកាត់​ដទៃ​ទៀត ​វះកាត់​មាត់​បង្ហួរ​នោម​អាច​មាន​ផល​វិបាក​មួយ​ចំនួន ​គួរ​ប្រឹក្សា​យោបល់​ និង​ស្ដាប់​ការ​ពន្យល់​ពី​គ្រូពេទ្យ ​អំពី​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​ដោយសារ​វះ​កាត់​មាត់​បង្ហួរ​នោម។

ផល​វិបាក​​ឧស្សាហ៍​ជួប​ប្រទះ ​ដូចជា ​ការ​ប្រតិកម្ម​ថ្នាំ​សណ្ដំ​ ​ហូរ​ឈាម​ច្រើន ​ឬ​មាន​បញ្ហា​កំណក​ឈាម និងផល​វិបាក​មួយចំនួន​ទៀតដូចជា៖

– ពិបាក​នោម

– ហើម​លិង្គ

– ត្បៀត​កន្លែង​ផ្សេង​ទៀត​នៅ​មាត់​បង្ហួរ​នោម។

ប៉ុន្ដែនៅ​អាច​កាត់​បន្ថយ​ផល​វិបាក​ទាំង​នេះ​បាន ​ដោយ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​មុន​​ចូល​វះកាត់​ ដូចជា តម​អាហារ​ និង​ផ្អាក​លេប​ថ្នាំ​មួយ​ចំនួន​ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម