backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Lumbar Microdiscectomy (ការកាត់ទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញដោយប្រើមីក្រូស្ដុប)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ May 11, 2020

Lumbar Microdiscectomy (ការកាត់ទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញដោយប្រើមីក្រូស្ដុប)

ចំណេះដឹងមូលដ្ឋាន

១- អ្វីទៅជាការវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញដោយប្រើមីក្រូស្កុប?

ជំងឺលានទ្រនាប់​ឆ្អឹង​ខ្នង គឺ​ជា​ការ​លូន​ចេញ​របស់​ឆ្អឹង​កង​ខ្នង ចូល​ទៅ​សង្កត់​សរសៃ​ប្រសាទ​ត្រង់​កន្លែង​ដែល​សរសៃ​ប្រសាទនោះ​ចេញ​ពី​ឆ្អឹង​ខ្នង។ ជំងឺ​នេះ​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង ខ្សោយ និង​ស្ពឹក​នៅ​តំបន់​ដែល​សរសៃ​ប្រសាទបញ្ជា។ សម្រាប់​ជំងឺ​លានទ្រនាប់​ឆ្អឹង​កង​ខ្នង​ចង្កេះ នឹង​លេច​ចេញ​រោគ​សញ្ញា​ឈឺ​ចាប់ ស្ពឹក​ជើង និង​ប្រអប់​ជើង។

២- ករណីណាខ្លះ​ទើបត្រូវធ្វើការវះកាត់យកយកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ?

ការ​វះ​កាត់​មាន​គោល​បំណង​បន្ថយ​ការ​ឈឺ​ចាប់ និង​ជួយ​ឱ្យ​អ្នក​អាច​ធ្វើ​ចលនា​ដូច​ធម្មតា​ឡើង​វិញ។ គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​វះ​កាត់​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– ឈឺ​ជើង​ខ្លាំង ស្ពឹក​ជើង ឬ​ជើង​ខ្សោយ មិន​អាច​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន

– រោគ​សញ្ញា​ទាំង​នេះ​មិន​បាន​ធូរ​ស្បើយ​សោះ បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​មិន​វះ​កាត់ អស់​រយៈពេល ៤សប្ដាហ៍​រួច​មក

– ការ​ពិនិត្យ​បង្ហាញ​ថា ជើង​របស់​យើង​​ខ្សោយ បាត់បង់​ចលនា ឬ​ស្ពឹក​លែង​ដឹង​ជើង ប៉ុន្តែ​អាច​នឹង​ធូរ​ស្បើយ​ក្រោយ​ការ​វះ​កាត់។

អត្ថបទពាក់ព័ន្ធ៖

ស្វែងយល់ពីហានិភ័យ

មុននឹងសម្រេចចិត្តវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ

ការ​វះ​កាត់​ទ្រនាប់​ឆ្អឹង​ខ្នង​ចង្កេះ​ចេញ អាច​បន្ថយ​ការ​ឈឺ​ចាប់​លឿន​ជាង​ការ​ព្យាបាល​ដោយ​មិន​វះ​កាត់។ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ថា ការ​វះ​​កាត់​នឹង​មាន​ប្រសិទ្ធភាព​ជាង​ការ​ព្យាបាល​ដោយ​វិធី​ផ្សេង​ទៀត នៅ​ពេល​ក្រោយ​ទៀត​ឬ​អត់​នោះ​ទេ។

ក្នុង​ករណី​ជា​ច្រើន ការ​ឈឺ​ចាប់​អាច​ធូរ​ស្រាល ដោយ​មិន​ចាំបាច់​ធ្វើ​ការ​វះ​កាត់។ ការ​ព្យាបាល​នោះ​រួម​មាន ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ការ​សម្រាក និង​ការ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ត្រឹមត្រូវ។ បើ​យើង​ឈឺ​ខ្លាំង​ពេក យើង​ក៏​អាច​ព្យាបាល​ដោយ​ការ​ចាក់​ថ្នាំ Steroid ចូល​ឆ្អឹង​ខ្នង។

ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​វះ​កាត់ យើង​​ត្រូវ​ស្វែង​យល់​ពី​ហានិភ័យ និង​ផល​វិបាក​ដែល​អាច​បណ្ដាល​មក​ពី​ការ​វះ​កាត់។ ប្រសិន​បើ​យើង​មាន​ចម្ងល់ សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​លម្អិត។

អត្ថបទពាក់ព័ន្ធ៖

អ្វីដែលយើង​ត្រូវដឹង និងត្រូវធ្វើ

១- មុនពេលវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ

– ប្រាប់​គ្រូពេទ្យ​អំពី​ថ្នាំ​ដែល​យើង​​ប្រើ​ក្នុង​ពេល​ថ្មីៗ​នេះ ថ្នាំ​ដែល​យើង​​មាន​ប្រតិកម្ម​ជាមួយ ឬ​បញ្ហា​សុខភាព

– ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ខាង​ដាក់​ថ្នាំ​សណ្ដំ មុន​ពេល​ធ្វើ​ការ​វះ​កាត់

– ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អំពី​ពេល​វេលា​នៃ​ការ​ឈប់​ញ៉ាំ​អាហារ និង​ផឹក​ទឹក មុន​ពេល​វះ​កាត់។

២- ពេលវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ

– មាន​បច្ចេកទេស​នៃ​ការ​ដាក់​ថ្នាំ​សណ្ដំ​ផ្សេងៗ​គ្នា ហើយ​ការ​ជ្រើស​រើស​យក​វិធី​ណា​មួយ​នោះ ជា​ការ​សម្រេច​ចិត្ត​របស់​គ្រូពេទ្យ​ខាង​ថ្នាំ​សណ្ដំ

– ជា​ធម្មតា ការ​វះ​កាត់​ត្រូវ​ចំណាយ​ពេល​ប្រហែល ៤៥នាទី-១ម៉ោង

– គ្រូពេទ្យ​នឹង​ប្រើ​មីក្រូស្កុប​ក្នុង​ការ​វះ​យកទ្រនាប់​ឆ្អឹង​ខ្នង​ចង្កេះ​ត្រង់​កន្លែង​លូន​ចេញ។

៣- ក្រោយពេលវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ

– អ្នក​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពេល​វះ​កាត់​រួច ឬ​នៅ​ថ្ងៃ​បន្ទាប់

– ហាម​លើក​របស់​ធ្ងន់ ឬ​ពត់​ខ្លួន

– រក្សា​ដង​ខ្លួន​​ឱ្យ​បាន​ស្រួល នៅ​ពេល​ឈរ ឬ​អង្គុយ

– ការ​ហាត់​ប្រាណ​អាច​ជួយ​ឱ្យ​យើង​ធ្វើ​សកម្មភាព​បាន​ធម្មតា​វិញ​ឆាប់​រហ័ស ប៉ុន្តែ​មុន​នឹង​ហាត់​ប្រាណ ត្រូវ​សួរ​យោបល់​គ្រូពេទ្យ​សម្រាប់​ដំបូន្មាន​ផ្សេងៗ​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​នេះ

– អ្នក​ជំងឺ ៩០% ជា​សះស្បើយ​បន្ទាប់​ពី​វះកាត់ ហើយ​អាច​ធ្វើ​សកម្មភាព​ដូច​ធម្មតា​ឡើង​វិញ។

ប្រសិន​បើ​មាន​សំណួរ និង​ការ​បារម្ភ​នានា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។

ផលវិបាកនៃការវះកាត់

 ផលវិបាកនៃការវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ

ក្រៅ​ពី​ប្រតិកម្ម​ជាមួយ​ថ្នាំ​សណ្ដំ ការ​ហូរ​ឈាម​ច្រើន ឬ​ឈាម​កក​ក្នុង​សរសៃ​ឈាម នៅ​មាន​ផលវិបាក​ដោយ​ឡែក​សម្រាប់​ការ​វះ​កាត់​បន្ទះ​ឆ្អឹង​កង​ខ្នង​ចង្កេះ​នេះ​ដូចជា៖

– ពិបាក​នោម

– ការ​ឆ្លង​មេរោគ​ចូល​ប្រអប់​ទ្រូង

គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល

– ជើង​នៅ​តែ​ឈឺ និង​ស្ពឹក

– ស្ពឹក​ចន្លោះ​ជើង​ទាំង​សង​ខាង បន្ទោរ​បង់​លាមក និង​ហៀរ​នោម​អត់​ដឹង​ខ្លួន បញ្ហា​ឡើង​រឹង​នៃ​ប្រដាប់​ភេទ​បុរស

– រហែក​ភ្នាស​សរសៃ​ប្រសាទ​ក្នុង​ឆ្អឹង​ខ្នង។

យើង​អាច​កាត់​បន្ថយ​ផល​វិបាក​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ មុន​ពេល​វះ​កាត់ ដូចជា ការ​ប្រើ ឬ​ឈប់​ប្រើ​ថ្នាំ​មួយ​ចំនួន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ May 11, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម