backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Feeding Tube Procedure (ការដាក់បំពង់សុងអាហារ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

Feeding Tube Procedure (ការដាក់បំពង់សុងអាហារ)

យល់​ដឹ​ង​ពី​កម្រិត​មូល​ដ្ឋាន

១- តើការដាក់បំពង់សុងអាហារជាអ្វី?

ឧបករណ៍ percutaneous endoscopic gastrostomy ជា​ទូ​ទៅ​ត្រូវ​បាន​គេ​ហៅថា feeding tube procedure feeding tube insertionfeeding tube placement គឺ​ជា​បំពង់​អាហារ​ដែល​គេដាក់​តាម​ស្បែក​ចូល​ទៅ​ក្នុង​ក្រពះ​ដើម្បី​ផ្តល់​សារធាតុ​ចិញ្ចឹម និង​សារធាតុ​រាវ​ដែល​ខ្លួន​យើងត្រូវ​ការ។

២- តើការដាក់បំពង់សុងអាហារធ្វើឡើងដើម្បីអ្វី?

វិធី​នេះ​ធ្វើ​លើ​អ្នកជំងឺ​ដែល​មាន​បញ្ហា​លំបាក​ក្នុង​ការ​លេបហារ។ ដូច្នេះ​គ្រូពេទ្យ​របស់យើង​​នឹង​ធ្វើ​វិធី​សាស្រ្ត​នេះ​ដើម្បី​រក្សា​អាហារូបត្ថម្ភ​របស់យើង​​ឱ្យ​បាន​គ្រប់​គ្រាន់។

អត្ថបទពាក់ព័ន្ធ៖

ដឹង​ពី​កត្តា​ប្រឈម

១- កត្តាប្រឈមនៃការដាក់បំពង់សុងអាហារ

ការ​ដាក់​បំពង់​បំប៉ន​នេះ​គឺ​ជា​ការ​វះ​កាត់​សាមញ្ញ​មួយ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ប្រើ​សំរាប់​លក្ខខណ្ឌ​ស្មុគស្មាញ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​បាន​ជួយ​គ្រប់​ស្ថានភាព​ទាំង​អស់​ទេ។ បំពង់ percutaneous endoscopic gastrostomy វា​មិន​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត ឬ​វា​ក៏គ្មាន​គុណ​ភាព​លើ​អ្នក​ដែល​ជិត​ស្លាប់​ដោយ​សារ​ជំងឺខួរ​ក្បាល ឬ​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ។

ក្រុម​អ្នក​ថែ​ទាំ​សុខ​ភាព​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម និង​សារធាតុ​រាវ​ឲ្យ​យើង​​បាន​តាម​រយៈ​បំពង់​មួយ​គឺ (បំពង់ Nasogastric ឬ បំពង់ NG) ដែល​គេ​ដាក់​បំពង់​នេះ​តាម​រន្ធ​ច្រមុះ​ចុះ​ទៅ​ក្នុង​ក្រពះ។ បំពង់​អាហារ​នេះ​ក៏​អាច​បញ្ចូល​ទៅ​ក្នុង​ក្រពះដោយ​ផ្ទាល់​តាម​ការ​វះ​កាត់​ដែរ។

ការធ្វើដូចនេះ​អាច​ឱ្យ​គ្រូពេទ្យ​​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម និង​សារធាតុ​រាវ​ដោយ​ផ្ទាល់​តាម​សរសៃឈាម​(parenteral nutritionPN) ។ គ្រប់​នីតិ​វិធី​ទាំង​អស់​សុទ្ធ​តែ​មាន​ហានិភ័យ ដូច្នេះយើង​​គួរ​តែ​សួរ​គ្រូពេទ្យ​វះកាត់​ដើម្បី​ពន្យល់​ពី​ហានិភ័យ​ទាំង​អស់​ដែល​អាច​កើត​លើខ្លួន​យើង​។

ផលវិបាក​ដែល​អាច​កើត​មាន​ឍគឺ​មាន​ដូច​ជា ប្រតិកម្ម​ដែល​មិន​បាន​រំពឹង​ទុកលើ​ការប្រើ​ប្រាស់​ថ្នាំ​ស្ពឹក ការ​ហូរ​ឈាម​ច្រើន​ហួស ឬ​ការ​វិវត្ត​ទៅ​ជា​កំណក​ឈាម (សរសៃឈាម deep vein thrombosis, DVT) ។

សម្រាប់​ការ​វះ​កាត់​ដាក់ percutaneous endoscopic gastrostomy មាន​ផល​វិបាក​ជាក់​លាក់​ដូច​ជា៖ ការ​ធ្លាយ​សារធាតុ​រាវ​ដែល​ត្រូវ​ទៅ​ក្នុង​ក្រពះ និង​ការ​ស្ទះ​បំពង់។ វា​សំខាន់​ណាស់​ដែលយើង​ត្រូវ​យល់​ពី​ហានិភ័យ និង​ផល​វិបាក​មុន​ពេល​វះ​កាត់​។ ប្រសិន​បើ​គ្នា​យើង​​មាន​សំណួរ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌​មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖

យល់ដឹងនូវអ្វីដែលបានកើតឡើង

១- តើត្រូវរៀបចំដូចម្តេចសម្រាប់​ការដាក់បំពង់សុងអាហារ?

គ្នាយើង​​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​​អំពី​ថ្នាំ​ដែល​យើង​បាន​ប្រើ ថ្នាំ​ដែល​យើង​មាន​ប្រតិកម្ម ឬ​ស្ថានភាព​សុខភាព​មុន​ពេល​ធ្វើ​ការ​វះ​កាត់។ យើង​នឹង​ត្រូវ​ជួប​គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ​សណ្ដំដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា ហើយ​វា​សំខាន់​ណាស់​ដែល​ត្រូវ​ឈប់​ញ៉ាំ​អាហារ និង​ផឹក​ទឹក​មុន​ពេល​ធ្វើ​ការ​វះ​កាត់។

យើង​​ត្រូវ​ច្បាស់​ពី​ការ​ណែ​នាំ​មុន​ពេល​ធ្វើ​ការ​វះ​កាត់​រួម​មាន៖ អាហារ​អ្វី​ដែលយើង​​គួរ​ញ៉ាំ​មុន​ពេល​ធ្វើ​ការ​វះកាត់ ដោយ​មិន​ត្រូវញ៉ាំ ឬ​ផឹក​អ្វី​រយៈពេល ម៉ោង​មុន​ពេល​ដាក់​បំពង់​អាហារ។

២- តើមានអ្វីកើតឡើងកំឡុងពេលធ្វើការដាក់បំពង់សុងអាហារ?

បើ​ចាំ​បាច់ អ្នក​ឯក​ទេស​ខាង​ដាក់​បំពង់​អាហារ​នឹង​ដាក់​ថ្នាំ​សណ្ដំ​​ដើម្បី​សម្រួល​ក្នុង​ការ​ដាក់​បំពង់សុងអាហារ​។ Percutaneous endoscopic gastrostomy ប្រើ​រយៈពេលពី១៥ទៅ២០នាទី។ បំពង់​នេះ​បាន​ដាក់​ពាកែវ​យឹត​ដែល​អាច​បត់​បែន​បាន (endoscope) ទៅ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក និង​ចុះ​ក្រោម​ទៅ​ក្នុង​ក្រពះ​។ អ្នក​ឯកទេស​ខាង​បំពង់​សុង (endoscopist) នឹង​ប្រើបំពង់​សុង​ដែល​មាន​កាមេរ៉ា​ដើម្បី​ដាក់​បញ្ចូល​បំពង់​អាហារ។

អ្នក​ឯកទេស​ខាង​បំពង់​សុងនឹង​កាត់​ផ្នែក​តូច​មួយ​នៅ​ជញ្ជាំង​ពោះ​រួច​ដាក់​បំពង់​ចូល​ទៅ​ក្នុង​ក្រពះ​តាម​រន្ធ​ដែល​កាត់​នៅ​លើ ជញ្ជាំង​ពោះរបស់​យើង​ ហើយ​ត្រូវ​ផ្លុំ​បំប៉ោង​បំពង់​នោះដើម្បីជួយ​ការពារ​កុំ​ឲ្យ​បំពង់​របូត​ចេញ​ទៅ​ក្រៅ។

ប្រសិន​បើ​គ្នា​យើង​​មាន​សំណួរ ឬ​កង្វល់​សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​វះកាត់​ដើម្បី​ទទួល​បាន​ព័ត៌​មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖

ការជាសះស្បើយ

១- តើមានអ្វីកើតឡើងបន្ទាប់ពីធ្វើការដាក់បំពង់សុងអាហារ?

ប្រសិន​បើយើង​​ត្រូវ​គ្រូពេទ្យ​ដាក់​​ថ្នាំសណ្ដំ​ យើង​​នឹងដឹង​ខ្លួន​វិញក្នុង​រយៈពេល​ប្រហែល​មួយ​ម៉ោង​ក្រោយ ហើយ​យើង​​នឹង​មាន​អារម្មណ៍​ទល់​នៅ​ក្នុង​ពោះ​​តែ​វា​នឹង​បាត់​វិញ​ក្នុង​ពេល​ពីរ​បី​ម៉ោង​ក្រោយ។ យើង​​អាច​ត្រលប់​ទៅរក​​សកម្មភាព​ធម្មតា​រ​វិញ​នៅ​មួយ ឬ​ពីរ​សប្តាហ៍​ក្រោយ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម