វះកាត់ឆ្អឹង

វះកាត់​ឆ្អឹង​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការវះកាត់​​ឆ្អឹង​​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វះកាត់ឆ្អឹង

បាក់​បែក​ឆ្អឹង​កម្រិតណា ទើប​តម្រូវ​ឱ្យ​​វះកាត់?

ភាគ​ច្រើន​ការ​បាក់​បែក​ឆ្អឹង​នៅ​ក្នុងប្រទេសកម្ពុជា​យើងបណ្ដាល​មកពី​គ្រោះ​ថ្នាក់​ចរាចរណ៍​​។ ការ​បាក់​​ឆ្អឹង​ខ្លះ​តម្រូវ​ឱ្យ​អប ឯ​ការ​បាក់បែក​ឆ្អឹង​ខ្លះ​ទៀត​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់​ដើម្បី​ត​ឆ្អឹង​ឡើង​វិញ។ ចុះ​ការ​បាក់​បែក​ឆ្អឹង​ប្រភេទ​ណា​តម្រូវ​ឱ្យ​មាន​ការ​វះកាត់? ​ទាក់ទង​នឹង​ចម្ងល់​នេះ​ លោក​វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​វះកាត់​ឆ្អឹង និង​ប្តូរ​សន្លាក់ នៅ​គ្លីនិក លឹម តាំង​ បាន​ឱ្យ​ដឹង​ថា ​ការ​បាក់បែក​ឆ្អឹង​ដែល​ទាមទារ​ការ​វះកាត់​គឺ​ការ​បាក់បែក​ឆ្អឹង​ដែល​អាច​រំខាន​ដល់​មុខងារ​របស់​អវយវៈ​ដែល​បាក់​នោះ។ មាន​ន័យ​ថា ប្រសិន​ការ​បាក់​បែក​នោះ​គ្រាន់​តែ​ប្រេះ ឬ​ស្រាំ តែ​រូបរាង​ឆ្អឹង​នៅ​ដដែល នោះ​មិន​ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ឡើយ។ រី​ឯ​ការ​បាក់​ឆ្អឹង​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ផ្លាស់ទី ​ផ្លាស់​ប្ដូរ​រូបរាង ធ្វើ​ឱ្យ​ការ​ត​ឆ្អឹង​វិញ​អត់​ជាប់ ឬ​រំខាន​ដល់​មុខងារ​អវយវៈ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​វះកាត់។ បើ​មិន​ដូច្នោះ​ទេ​អវយវៈ​ដែល​បាក់​នោះ​នឹង​មិន​មាន​មុខងារ​ទេ ​គឺ​ស្មើ​នឹង​ពិការភាព។ តើ​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​​មាន​ដំណាក់​កាល​អ្វីខ្លះ? ​គោលដៅ​ក្នុង​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ឆ្អឹង​ដែល​ព្យាបាល​ហើយ​ជាប់​គ្នា និង​មាន​មុខងារ​ឡើង​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ឆ្អឹង​នឹង៖ ​តម្រៀប​ឆ្អឹង​ដែល​បាក់​ឱ្យ​ចូល​សណ្ឋាន​ដើម​វិញ៖ បើ​ឆ្អឹង​របស់​អ្នក​ជំងឺ​ត្រង់ ​គ្រូពេទ្យ​ត្រូវ​តែ​តម្រង់​ឆ្អឹង​ដែល​បាក់​ឱ្យ​ត្រង់​វិញ ហើយ​ត្រូវ​ដាក់​ឱ្យ​ត្រូវ​ត្រេដែល​បាក់​។ ត្រូវ​ឱ្យ​ឆ្អឹង​មាន​លំនឹង៖ គ្រូពេទ្យ​អាច​ចាប់​ជាមួយ​ដែក​ទៅតាម​ប្រភេទ​បាក់​របស់​ឆ្អឹង​ដើម្បី​ឱ្យ​ឆ្អឹង​នឹង រួច​អប​ពី​ក្រៅ ហើយ​ចាំ​ឱ្យ​ឆ្អឹង​ដុះ​សិន។ ​ដោះ​ការ​អប​ចេញ៖ រយៈ​ពេល​នៃ​ការ​អប​យូរ​បំផុត​គឺ​ត្រឹម​តែ ១-១ខែ​កន្លះ​ទេ ព្រោះ​បើ​អប​លើស​នឹង​ធ្វើ​ឱ្យ​សរសៃ​ជុំវិញ​សន្លាក់​កន្លែង​ដែល​បាក់​នោះ​រឹង ដូច្នេះ​ឆ្អឹង​អាច​ជាប់​តែ​សន្លាក់​ផ្សេងៗ​ទៀត​រឹង​អស់​ទៅ​ហើយ នឹង​ប្រើ​ការ​លែង​កើត។ ធ្វើ​ឱ្យ​ឆ្អឹង​មាន​ចលនា៖ គ្រូពេទ្យ​ឯកទេស​ធ្វើ​ចលនា​នឹង​ណាត់​អ្នក​ជំងឺ​មក​ធ្វើ​ចលនា​រហូត ដើម្បី​តាមដាន​ការ​រីក​ចម្រើន​របស់​អ្នក​ជំងឺ​ និង​រក​មុខងារ​ដើម​របស់​ឆ្អឹង​​មុន​គ្រោះថ្នាក់​ត្រលប់​មក​វិញ។ ចុះ​យើង​អាច​សម្គាល់​ការ​បាក់​បែក​ឆ្អឹង​តាម​វិធី​ណា? ប្រសិន​ជា​ឆ្អឹង​បាក់​ហើយ​លៀន​ចេញ​ក្រៅ យើង​ស្រួល​សង្កេត​ទេ។ តែ​បើ​ក្នុង​ករណី​ផ្សេង យើង​អាច​សង្កេតឃើញ​អាការៈ​ជុំវិញ​តំបន់​ឆ្អឹង​ដែល​បាក់​ដូច​ខាង​ក្រោម៖ ហើម ឬ​ជាំឈឺ​ចាប់​ខ្លាំង ពិបាក​កម្រើក/កម្រើក​មិនបាន កោង រមួល ឬ​ខ្លី​ជាង​ធម្មតា លឺសំឡេង​ឆ្អឹង​កកិត​គ្នា យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ឆ្អឹង​ដុះ​ជាប់​គ្នា​វិញ​លឿន? ញុំា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​កាល់ស្យូម និង​វីតាមីន​ D​ ព្រោះ​​ល្អ​ចំពោះ​សុខភាព​ឆ្អឹង និង​ជួយ​បង្កើន​ល្បឿន​ជា​សះស្បើយ។ អាហារ​ទាំង​នោះ​រួម​មាន ផលិតផល​​ទឹកដោះ បន្លែ​ពណ៌​បៃតង​ចាស់ ស៊ុត…។ ជៀងវាង​ការ​ជក់​ […]

ស្វែងរក វះកាត់ឆ្អឹង

វះកាត់ឆ្អឹង

Feeding Tube Procedure (ការដាក់បំពង់សុងអាហារ)

យល់​ដឹ​ង​ពី​កម្រិត​មូល​ដ្ឋាន១- តើការដាក់បំពង់សុងអាហារជាអ្វី? ឧបករណ៍ percutaneous endoscopic gastrostomy ជា​ទូ​ទៅ​ត្រូវ​បាន​គេ​ហៅថា feeding tube procedure feeding tube insertion ឬ feeding tube placement គឺ​ជា​បំពង់​អាហារ​ដែល​គេដាក់​តាម​ស្បែក​ចូល​ទៅ​ក្នុង​ក្រពះ​ដើម្បី​ផ្តល់​សារធាតុ​ចិញ្ចឹម និង​សារធាតុ​រាវ​ដែល​ខ្លួន​យើងត្រូវ​ការ។ ២- តើការដាក់បំពង់សុងអាហារធ្វើឡើងដើម្បីអ្វី? វិធី​នេះ​ធ្វើ​លើ​អ្នកជំងឺ​ដែល​មាន​បញ្ហា​លំបាក​ក្នុង​ការ​លេបហារ។ ដូច្នេះ​គ្រូពេទ្យ​របស់យើង​​នឹង​ធ្វើ​វិធី​សាស្រ្ត​នេះ​ដើម្បី​រក្សា​អាហារូបត្ថម្ភ​របស់យើង​​ឱ្យ​បាន​គ្រប់​គ្រាន់។ អត្ថបទពាក់ព័ន្ធ៖ អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ) ដឹង​ពី​កត្តា​ប្រឈម១- កត្តាប្រឈមនៃការដាក់បំពង់សុងអាហារ ការ​ដាក់​បំពង់​បំប៉ន​នេះ​គឺ​ជា​ការ​វះ​កាត់​សាមញ្ញ​មួយ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ប្រើ​សំរាប់​លក្ខខណ្ឌ​ស្មុគស្មាញ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​បាន​ជួយ​គ្រប់​ស្ថានភាព​ទាំង​អស់​ទេ។ បំពង់ percutaneous endoscopic gastrostomy វា​មិន​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត ឬ​វា​ក៏គ្មាន​គុណ​ភាព​លើ​អ្នក​ដែល​ជិត​ស្លាប់​ដោយ​សារ​ជំងឺខួរ​ក្បាល ឬ​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ។ ក្រុម​អ្នក​ថែ​ទាំ​សុខ​ភាព​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម និង​សារធាតុ​រាវ​ឲ្យ​យើង​​បាន​តាម​រយៈ​បំពង់​មួយ​គឺ (បំពង់ Naso–gastric ឬ បំពង់ NG) ដែល​គេ​ដាក់​បំពង់​នេះ​តាម​រន្ធ​ច្រមុះ​ចុះ​ទៅ​ក្នុង​ក្រពះ។ បំពង់​អាហារ​នេះ​ក៏​អាច​បញ្ចូល​ទៅ​ក្នុង​ក្រពះដោយ​ផ្ទាល់​តាម​ការ​វះ​កាត់​ដែរ។ ការធ្វើដូចនេះ​អាច​ឱ្យ​គ្រូពេទ្យ​​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម និង​សារធាតុ​រាវ​ដោយ​ផ្ទាល់​តាម​សរសៃឈាម​(parenteral nutrition – PN) ។ គ្រប់​នីតិ​វិធី​ទាំង​អស់​សុទ្ធ​តែ​មាន​ហានិភ័យ ដូច្នេះយើង​​គួរ​តែ​សួរ​គ្រូពេទ្យ​វះកាត់​ដើម្បី​ពន្យល់​ពី​ហានិភ័យ​ទាំង​អស់​ដែល​អាច​កើត​លើខ្លួន​យើង​។ ផលវិបាក​ដែល​អាច​កើត​មាន​ឍគឺ​មាន​ដូច​ជា ប្រតិកម្ម​ដែល​មិន​បាន​រំពឹង​ទុកលើ​ការប្រើ​ប្រាស់​ថ្នាំ​ស្ពឹក ការ​ហូរ​ឈាម​ច្រើន​ហួស ឬ​ការ​វិវត្ត​ទៅ​ជា​កំណក​ឈាម […]


វះកាត់ឆ្អឹង

Open Incisional Hernia Repair (ការ​វះកាត់​ក្លន​ពោះវៀន​)

និយមន័យ​ការ​វះកាត់ក្លន​​ពោះវៀន​ជា​អ្វី​? គ្រប់​ការ​វះកាត់​បើក​ពោះ​ទាំង​អស់​អាច​បន្សល់​នូវ​ចន្លោះ​ប្រហោង​ជា​យថាហេតុ​ដែល​អាច​មាន​ពោះវៀន​លូន​ចេញ​មក​ជាប់​គាំង​ក្នុង​ចន្លោះ​នោះ​ដែល​ហៅ​ថា​ក្លន​នេះ​ឯង។ ពោះវៀន​អាច​​លូន​ចូល​​ហើយ​ស្ទះ​មិន​អាច​រលា​វិញ​បាន​ដែល​ពេល​នេះ​ហើយ​ការ​វះកាត់​គឺ​ជា​ការ​ចាំ​បាច់​ព្រោះ​ថា​ពេល​នោះ​មិន​មាន​ឈាម​មក​ចិញ្ចឹម​ពោះវៀន​គ្រប់​គ្រាន់​នោះ​ទេ។ អ្នក​ដែល​លើស​ទម្ងន់​គឺ​ពិបាក​វះ​កាត់​ជាង​គេ​ដោយសារ​តែ​ខ្លាញ់​ច្រើន​ពេក​។ ការ​វះកាត់​ក្លន​ពោះ​វៀន​គឺ​មាន​ពីរ​​បែប​គឺ​ការ​វះ​បើក​ពោះ ​និង​ការ​ចោះ​ពោះ​។ អត្ថបទពាក់ព័ន្ធ៖ អ្វីជា​ជំងឺក្លនពេលពពោះ ហើយគួរឲ្យបារម្ភកម្រិតណា? ហានិភ័យការ​វះកាត់​បើក​ពោះ​គឺ​តម្រូវ​ឲ្យ​សម្រាក​ពេទ្យ​យូរ​ហើយ​មុខ​កាត់​ដែល​វះ​គឺ​មិន​ងាយ​សះ​នោះ​ទេ​ដែល​ត្រូវ​ការ​រយៈពេល​យូរដូចគ្នា​។ ក្នុង​ករណី​ខ្លះ​យើង​​អាច​ទប់​ពោះវៀន​កុំ​ឲ្យ​ធ្លាក់​ដោយ​ពាក់​ខោអាវ​រឹប​ៗ​ដើម្បី​ទប់​ ប៉ុន្តែ​នៅ​តែ​មិន​អាច​គេច​ពី​ការ​វះកាត់​រួច​ដដែល។ គ្រប់​អ្នក​ជំងឺ​ទាំង​អស់​ត្រូវ​យល់​ដឹង​ពី​ផល​រំខាន​ដោយ​ការ​វះកាត់​ដែល​អាច​កើត​មាន​ជា​យថាហេតុ។ ដំណើរការ​ការ​វះកាត់​ប្រភេទ​នេះ​គឺ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​សន្លប់​ហើយ​អ្នក​ជំងឺ​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំសណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាព​សុខភាព​ដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​និង​ទឹក​​យ៉ាង​តិច​៦​ម៉ោង ​មុន​វះកាត់។ តួយ៉ាង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ប្រតិកម្ម​ថ្នាំ​ផ្សេង​ៗ​មុន​ការ​វះកាត់។ ការ​វះកាត់​ក្លន​ពោះវៀន​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​៩០​នាទី​។ ប្រសិន​បើ​មាន​មុខ​ថ្នេរ​ចាស់​គ្រូពេទ្យ​នឹង​វះ​តាម​លំនាំ​ចាស់​ដើម្បី​កាត់​បន្ថយ​ផ្លែ​និង​ស្នាម​។ បន្ទាប់​ពី​ការ​វះកាត់​ហើយ​អ្នក​ជំងឺ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ពេល​៤​ថ្ងៃ​។ ពេល​ទៅ​ដល់​ផ្ទះ​គួរ​ចាប់​ផ្ដើម​ធ្វើ​ចលនា​យឺត​ៗ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ព្រោះ​ថា​លំហាត់​ប្រាណ​គឺ​ជា​កត្តា​ចាំ​បាច់​សម្រាប់​ជំនួយ​ឲ្យ​ជា​សះ​ស្បើយ​បាន​លឿន។ ផលវិបាក​ផលវិបាក​គឺ​បែង​ចែក​ជា​ពីរ​ ​គឺ​ផលវិបាក​រយៈពេល​វែង​ និង​រយៈពេល​ខ្លី​ដែល​អ្នកជំងឺ​ច្រើន​ជួប​ប្រទះ​ជាង​គេ​ គឺ​អ្នក​ដែល​លើស​ទម្ងន់​ និង​អ្នក​ធ្លាប់​វះកាត់​ច្រើន​ដង​ពី​មុន​មក។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ក្រោយ​ការ​វះកាត់៖ មាន​ជាតិ​ទឹក​កើន​ឡើង​នៅ​ម្ដុំ​របួស​បិទ​ដែល​តម្រូវ​ឲ្យ​មាន​ការ​បូម​ចេញ មាន​ការ​ហូរ​ឈាម​ហើយ​អាច​ឈាន​ដល់​ការ​វះកាត់​ជា​ថ្មី​ក៏​មាន មាន​ការ​ឈឺ​ចាប់​យូរ​មិន​បាត់​ដែល​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន របួស​ទៅ​លើ​ពោះវៀន​និង​សរសៃ​ប្រសាទ​ជិត​ខាង ក្ដៅ​ខ្លួន​និង​ក​រោគ​លើ​មុខ​របួស អាច​កើត​អាប់​សែ​ក្នុង​ពោះ ស្ទះ​ទឹកនោម​និង​ពិបាក​ដកដង្ហើម​ជាដើម​ អ្នក​ជំងឺ​អាច​បន្ថយ​ហានិភ័យ​បាន​ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖  Umbilical Hernia Repair​​​ (​ការ​ព្យាបាល​ក្លន​នៅលើ​ផ្ចិត​ក្មេង)​ មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់? ចូលចិត្ត​អង្គុយធ្វើការយ៉ាងម៉េចនៅអហ្វីស? ទាំងនេះជារបៀបការពារឈឺនេះឈឺនោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វះកាត់ឆ្អឹង

Otoplasty In Children (វះកាត់កែ​ត្រចៀក​រីកធំលើកុមារ)

និយមន័យហេតុ​អ្វី​ត្រូវ​វះកាត់​កែ​លម្អ​ស្លឹក​ត្រចៀក​លើ​កុមារ? ការវះកាត់​កែលម្អស្លឹក​ត្រចៀក​លើ​កុមារ​ ​ជា​ប្រភេទ​វះកាត់​កែ​សម្ផស្ស​ហើយ​​គេតែងតែ​​ធ្វើ​លើ​ស្លឹក​ត្រចៀក​ដែល​មាន​ទម្រង់​មិន​ធម្មតា​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រោយ​ការ​វះកាត់​ហើយ​ពេល​ធំឡើង​កុមារ​​មាន​ទំនុក​ចិត្ត​លែង​ខ្មាស​គេ​ព្រម​ទាំង​​ធ្វើ​ឲ្យ​មាន​ភាព​ជឿជាក់​ក្នុង​ខ្លួន​ទៀត​ផង​ តែ​កុំ​ត្រេក​អរ​នឹង​ភាព​ឥត​ខ្ចោះ​ពេក​ព្រោះ​ពេល​ខ្លះ​ការ​រំពឹង​ទុក​មិន​ដូច​អ្វី​ដែល​បាន​មក​ដូច​ដែល​គិត​នោះ​ទេ។ អត្ថប្រយោជន៍ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​កែ​សម្ផស្ស​គឺ​អាច​កំណត់​ពី​ជោគ​វាសនា​នៃ​កូន​លោក​អ្នក​បាន​ទាំង​ផ្លូវ​កាយ​និង​ចិត្ត។ កាន់​តែ​ឆាប់​ធ្វើ​ការវះកាត់​កែលម្អស្លឹក​ត្រចៀក​កាន់​តែ​ល្អ​ព្រោះ​ទាន់​ឆ្អឹង​នៅ​ខ្ចី​ និង​ងាយ​​កែកុន​មិន​ដូច​មនុស្ស​ធំ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កូន​ៗនឹង​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ផង​ដែរ។ ជម្រើស​ដែល​ល្អ​គឺ​៦​ខែ ​ក្រោយ​កំណើត​កូន​គឺ​អាច​កែ​ល្អ​បាន​ហើយ​។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីពេលចាស់ទៅ ស្ដាប់មិនសូវឮច្បាស់ល្អ? បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ ដំណើរការការ​វះកាត់​ប្រភេទ​នេះ​គឺ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​សន្លប់​​ហើយ​អតិថិជន​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​សណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាព​សុខភាព​ដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​និង​ទឹក​​​​យ៉ាង​តិច​ ៦​ម៉ោង មុន​វះកាត់។ ក្នុង​ករណី​កុមារ​ធ្លាប់មាន​ប្រតិកម្ម​ថ្នាំ​ឬ​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​អ្វី​នោះ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ឲ្យ​ដឹង​ជាមុន។ ដំបូង​គ្រូពេទ្យ​នឹង​ចៀរ​ថើ​ៗ​លើ​ស្បែក​ត្រចៀក​ឲ្យ​ដល់​ឆ្អឹង​ខ្ចី​ រួច​ហើយ​សម្រួល​ការ​ក្រ​ប៉ាង​ស្លឹក​ត្រចៀក​មក​តាម​តម្រូវ​ការ​ បន្ទាប់​មក​ទៀត​គាត់​នឹង​ដេរ​ភ្ជិត​វិញ​ឲ្យ​ស្លឹក​ត្រចៀក​មក​ជាប់​ជិត​នឹង​ក្បាល​។ ក្នុង​ករណី​ខ្លះ​ពេទ្យ​អាច​ចៀរ​ស្បែក​ខាង​មុខ​និង​ដេរ​ទាញ​ឆ្អឹង​ខ្ចី​មក​ក្រោយ​ដើម្បី​មិន​ឲ្យ​ត្រចៀក​មើល​ទៅ​រីក​ធំ​ក្រោយ​មក​ទៀត​គាត់​នឹង​ដាក់​ទម្រ​ត្រចៀក​ពេល​រួចរាល់។ នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​ដែល​អាច​ជួប​ប្រទះ​ចំពោះ​ការ​វះកាត់កែលម្អស្លឹក​ត្រចៀក​​ប្រភេទ​នេះ៖ ការ​ក​រោគ​តែ​អាច​ព្យាបាល​បាន​ដោយ​ថ្នាំ​ផ្សះ​បើ​មាន​ក​ខ្ទុះ​ច្រើន​ត្រូវ​វះ​បង្ហូរ​ខ្ទុះ​ចេញ​។ ករណី​នេះ​អាច​បង្ក​ឲ្យ​ត្រចៀក​ខូច​ទ្រង់​ទ្រាយ​កាន់​តែ​មិន​ស្អាត ការ​រលាក​លើ​ឆ្អឹង​ខ្ចី ស្នាម​ផ្លែ​លើ​ត្រចៀក ការ​លាប់​មក​ទម្រង់​ដើម​វិញ​មាន​៥​% អតិថិជន​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល ការ​ជាំ​លើ​ស្លឹក​ត្រចៀក​អាច​ដល់​២​អាទិត្យ ស្ពឹក​ត្រចៀក ត្រចៀក​ឡើង​រឹង ឈឺ​ត្រចៀក​ពិសេស​នៅ​ពេល​យប់​ហើយ​នឹង​បាត់​ទៅ​វិញ​ប៉ុន្មាន​ខែ​ក្រោយ​ អាច​មាន​បញ្ហា​របើក​ថ្នេរ​ចេស អត្ថបទពាក់ព័ន្ធ៖ ពេលកូនខ្ចី ម៉ាក់ៗមិនយកសំឡីញ៉ុកត្រចៀក ចាស់ទៅហ៊ឹងត្រចៀកអត់? ក្រោយ​ការ​វះកាត់អតិថិជន​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​ក្នុង​ថ្ងៃ​ដដែល​។ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​​និង​ជាំ​ដូចនេះ​សូម​កុំ​ធ្វើ​ចលនា​ខ្លាំង​ពេក​និង​សម្រាក​ឲ្យ​បាន​ច្រើន។ កុមារ​អាច​ត្រឡប់​ទៅ​សាលាវិញ​ក្រោយ​ពេល​២​អាទិត្យ​ បន្ទាប់​ពី​ការ​កាត់​ចេស​រួច​។ មិន​ត្រូវ​​ឲ្យ​កុមារ​ហាត់​កីឡា​រយៈពេល​ ៦​អាទិត្យ​ និង​ត្រូវ​ចាំ​ថា​លទ្ធផល​ក្រោយ​ការ​វះកាត់​គឺ​មិន​អាច​កែ​កុន​បាន​ទៀត​ទេ។ អត្ថបទពាក់ព័ន្ធ៖  Otoplasty In Adults​ (វះកាត់ ​កែ​ត្រចៀក​រីកធំលើ​មនុស្ស​ពេញ​វ័យ) យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕


វះកាត់ឆ្អឹង

Corrective Jaw Surgery (វះកាត់​ កែទម្រង់​ថ្គាម)

និយមន័យ​ការ​វះកាត់​កែ​ទម្រង់​ថ្គាម​ជា​អ្វី​? ការវះកាត់​កែទម្រង់​ថ្គាម​ជា​ការ​វះកាត់​ដែល​ធ្វើ​ឡើង​ដោយ​ទន្តបណ្ឌិត​ឯកទេស​វះកាត់​។ ធ្មេញ​ដុះ​មក​ខុស​ជួរ ​គឺ​ដោយ​សារ​តែ​ឆ្អឹង​ថ្គាម​ដែល​ផ្ទុក​ឆ្អឹង​នោះ​ ​មិន​ត្រង់​ល្អ​ដែល​ជា​ទូទៅ​ពេទ្យ​ធ្មេញ​អាច​គ្រីប​ដោយ​ប្រើ​ដែក​ទាញ​តែ​បើ​មាន​ការ​វៀច​ខុស​ទម្រង់​ខ្លាំង​ពេក​គឺ​ត្រូវ​ការ​វះកាត់​ហើយ។ ការ​វះកាត់​គឺ​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ឆ្អឹង​ថ្គាម​ឈប់​​លូតលាស់​ចំពោះ​ស្ត្រី​គឺ​ចន្លោះ​ ១៦ ​ទៅ​ ១៨​ឆ្នាំ​ហើយ​បុរស​គឺ​ចន្លោះ​ ១៣​ ទៅ​ ១៥​ឆ្នាំ។ ការ​វះកាត់​តែ​មួយ​មុខ​មិន​ធានា​ថា​អាច​តម្រង់​ថ្គាម​និង​ជួរ​ធ្មេញ​បាន​ល្អ​ទេ​គ្រូពេទ្យ​ធ្មេញ​អាច​ត្រូវ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ដូច​ជា​ដែក​សម្រាប់​ទាញ​ ឬ​កៅស៊ូ​រឹត​ដែល​ប្រើ​អស់​មួយ​ជីវិត​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ Dental Implant Surgery (វះកាត់​ដាំបង្គោល​ធ្មេញ) ហានិភ័យបន្ទាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​អត្ថប្រយោជន៍ ​និង​គុណ​សម្បត្តិ​ក្នុង​ការ​វះកាត់​រួច​មក ​ប្រសិន​បើ​យើង​យល់​ព្រម​វះកាត់​ យើង​នឹង​ត្រូវ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំ​សណ្ដំ​ជា​ដំណាក់​កាល​បន្ទាប់។ ខាង​ក្រោម​នេះ​ជា​ផលវិបាក​ដែល​អាច​ជួប​ប្រទះ​៖ ការ​ឈឺចាប់ ការ​ហូរ​ឈាម​ ឡើង​ជាំ​និង​ហើម​ថ្គាម ការ​ក​រោគ​កន្លែង​មាន​របួស​និង​មាន​កំណក​ឈាម​ជា​ដើម​ ស្ពឹក​បបូរ​មាត់ គាំង​ថ្គាម​ហារ​មាត់​មិន​រួច មាន​ក​រោគ​លើ​ដែក​គាប​ធ្មេញ និង​ស្ពឹក​អណ្ដាត​ជាដើម​ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ដំណើរ​ការ​ការ​វះកាត់​កែទម្រង់ធ្គាម​ ​គឺ​តម្រូវ​ឲ្យ​​អ្នក​ជំងឺ​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំ​សណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាព​សុខភាព​ដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​និង​ទឹក​​យ៉ាង​តិច​ ៦​ម៉ោង ​មុន​វះកាត់។ តួយ៉ាង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ប្រតិកម្ម​ថ្នាំ​ផ្សេង​ៗ​មុន​ការ​វះកាត់។ ការ​វះកាត់​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​ ៦០​នាទី​។ ដំបូង​ពេទ្យ​នឹង​វះ​សាច់​ថ្គាម​ក្នុង​មាត់​និង​ជារ​សាច់​ថ្ពាល់​បន្តិច​ដើម្បី​ដាក់​ឧបករណ៍​និង​កែកុនទម្រង់​ថ្គាម​​ឲ្យ​ត្រូវ​តាម​មុខងារ​របស់​ធ្មេញ។ អត្ថបទពាក់ព័ន្ធ៖ ធ្វើធ្មេញពេលពពោះ ប៉ះពាល់ដល់កូនអត់? ការបង្ករោគនៅធ្មេញ មានចេញខ្ទុះ តែប្រហែសឆ្លងមេរោគចូលខួរក្បាល ៤យ៉ាងជួយរក្សាសុខភាពមាត់ធ្មេញបានល្អ នៅជិតអ្នកដទៃដោយជឿជាក់ ក្រោយ​ការ​វះកាត់អ្នក​ជំងឺ​អាច​ត្រឡប់​ទៅ​ផ្ទះ​ក្រោយពីរ​ទៅ​បី​​ថ្ងៃ​។ ការ​ហើម​និង​ជាំ​ នឹង​បាត់​ទៅ​វិញ​ក្រោយ​វះកាត់បី​​អាទិត្យ​ បន្ទាប់​មក​ការ​ធ្វើ​ចលនា​ធ្មេញ​ និង​ថ្គាម​ត្រូវ​ចាប់​ផ្ដើម​ឲ្យ​បាន​រហ័ស​តាម​ការ​ណែនាំ​របស់​ទន្តបណ្ឌិត​ដើម្បី​ឲ្យ​ជា​លឿន។ ត្រូវ​ញ៉ាំ​អាហារ​ទន់​ៗ​ពី​បួន​ ​ទៅ​ប្រាំមួយ​​អាទិត្យ​ហើយ​បើ​ញ៉ាំ​អាហារ​រឹង​ត្រូវ​ទំពា​មួយ​ៗ​។ មួយ​វិញ​ទៀត​អ្នក​ជំងឺ​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​មួយ​​ខែ​ក្រោយ​ការ​វះកាត់។ ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


វះកាត់ឆ្អឹង

Otoplasty In Adults​ (វះកាត់ ​កែ​ត្រចៀក​រីកធំលើ​មនុស្ស​ពេញ​វ័យ)

និយមន័យហេតុ​អ្វី​ត្រូវ​វះកាត់​កែ​លម្អ​ស្លឹក​ត្រចៀក​ធំលើ​មនុស្ស​ពេញ​វ័យ? ការ​វះកាត់​​កែលម្អ​ស្លឹកត្រចៀកធំលើមនុស្ស​ពេញ​វ័យ​ ជា​ប្រភេទ​វះកាត់​កែ​សម្ផស្ស​ដែល​គេតែង​​ធ្វើ​លើ​ស្លឹក​ត្រចៀក​ដែល​មាន​ទម្រង់​មិន​ធម្មតា​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រោយ​ការ​វះកាត់​ហើយ​អាច​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​លែង​ខ្មាស​គេ​ព្រម​ទាំង​​ធ្វើ​ឲ្យ​មាន​ភាព​ជឿជាក់​ក្នុង​ខ្លួន​ទៀត​ផង​ តែ​កុំ​ត្រេក​អរ​នឹង​ភាព​ឥត​ខ្ចោះ​ពេក​ព្រោះ​ពេល​ខ្លះ​ការ​រំពឹង​ទុក​មិន​ដូច​អ្វី​ដែល​បាន​មក​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក ហានិភ័យ​អ្នក​ដែល​វះកាត់​ត្រូវ​ដឹង​ថា​ឆ្អឹង​ខ្ចី​ត្រចៀក​ដែល​ពេញ​វ័យ​ហើយ​មិន​ផ្ដល់​កំណោង​ស្អាត​ដូច​កាល​នៅជា​​កុមារ​នោះ​ទេ។ អ្នក​ជំងឺ​ត្រូវ​ដឹង​ពី​ផល​វិបាក​និង​អត្ថប្រយោជន៍​ជុំ​វិញ​ការ​វះកាត់​មុន​នឹង​សម្រេច​ចិត្ត ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស ពេលកូនខ្ចី ម៉ាក់ៗមិនយកសំឡីញ៉ុកត្រចៀក ចាស់ទៅហ៊ឹងត្រចៀកអត់? ដំណើរការការ​វះកាត់​ប្រភេទ​នេះ​គឺ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​ស្ពឹក​ហើយ​អតិថិជន​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំ​សណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាព​សុខភាព​ដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​និង​ទឹក​​​​យ៉ាង​តិច​ ៦​ម៉ោង និង​​ជាតិ​ស្រវឹង ២៤​ម៉ោង​​មុន​វះកាត់។ ការ​វះ​កាត់​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ ១​ម៉ោង​។ ដំបូង​គ្រូពេទ្យ​នឹង​ចៀរ​ថើ​ៗ​លើ​ស្បែក​ត្រចៀក​ឲ្យ​ដល់​ឆ្អឹង​ខ្ចី​ រួច​ហើយ​សម្រួល​ការ​ក្រ​ប៉ាង​ស្លឹក​ត្រចៀក​មក​តាម​តម្រូវ​ការ​ បន្ទាប់​មក​ទៀត​គ្រូពេទ្យ​នឹង​ដេរ​ភ្ជិត​វិញ​ឲ្យ​ស្លឹក​ត្រចៀក​មក​ជាប់​ជិត​នឹង​ក្បាល​។ ក្នុង​ករណី​ខ្លះ​ពេទ្យ​អាច​ចៀរ​ស្បែក​ខាង​មុខ​និង​ដេរ​ទាញ​ឆ្អឹង​ខ្ចី​មក​ក្រោយ​ដើម្បី​មិន​ឲ្យ​ត្រចៀក​មើល​ទៅ​រីក​ធំ​ក្រោយ​មក​ទៀត​គ្រូពេទ្យ​​នឹង​ដាក់​ទម្រ​ត្រចៀក​ពេល​រួចរាល់។ នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​ដែល​អាច​ជួប​ប្រទះ​ចំពោះ​ការ​វះកាត់​ប្រភេទ​នេះ៖ ការ​ក​រោគ​តែ​អាច​ព្យាបាល​បាន​ដោយ​ថ្នាំ​ផ្សះ​បើ​មាន​ក​ខ្ទុះ​ច្រើន​ត្រូវ​វះ​បង្ហូរ​ខ្ទុះ​ចេញ​។ ករណី​នេះ​អាច​បង្ក​ឲ្យ​ត្រចៀក​ខូច​ទ្រង់​ទ្រាយ​កាន់​តែ​មិន​ស្អាត ការ​រលាក​លើ​ឆ្អឹង​ខ្ចី ស្នាម​ផ្លែ​លើ​ត្រចៀក ការ​លាប់​មក​ទម្រង់​ដើម​វិញ​មាន​៥​% អតិថិជន​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល ការ​ជាំ​លើ​ស្លឹក​ត្រចៀក​អាច​ដល់​២​អាទិត្យ ស្ពឹក​ត្រចៀក ត្រចៀក​ឡើង​រឹង ឈឺ​ត្រចៀក​ពិសេស​នៅ​ពេល​យប់​ហើយ​នឹង​បាត់​ទៅ​វិញ​ប៉ុន្មាន​ខែ​ក្រោយ​ អាច​មាន​បញ្ហា​របើក​ថ្នេរ​ចេស អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីការវះកាត់កែសម្ផស្សពេលមានការរលាក ឬរបួសផ្សេងទៀត គួរយក​កូនស្រី​ទៅ​ចោះ​ក្រវិល​ នៅ​វ័យ​ណាទើបល្អ? ក្រោយ​ការ​វះកាត់អតិថិជន​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​ក្នុង​ថ្ងៃ​ដដែល​។ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​​និង​ជាំ​ដូចនេះ​សូម​កុំ​ធ្វើ​ចលនា​ខ្លាំង​ពេក​និង​សម្រាក​ឲ្យ​បាន​ច្រើន។ យើង​​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ក្រោយ​ពេល​ ២​អាទិត្យ​ បន្ទាប់​ពី​ការ​កាត់​ចេស​រួច​។ យើង​មិន​ត្រូវ​ហាត់​កីឡា​រយៈពេល​ ៦​អាទិត្យ​ និង​ត្រូវ​ចាំ​ថា​លទ្ធផល​ក្រោយ​ការ​វះកាត់​គឺ​មិន​អាច​កែ​កុន​បាន​ទៀត​ទេ។ អត្ថបទពាក់ព័ន្ធ៖  ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក រឿងតូចអាចក្លាយជាធំ! បើ​ត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕ ​


វះកាត់ឆ្អឹង

Lumbar Laminectomy (ការកាត់ឆ្អឹងកងខ្នងចង្កេះផ្នែកខាងក្រោយចេញ)

ចំណេះដឹងមូលដ្ឋានការកាត់ឆ្អឹងកងខ្នងចង្កេះផ្នែកខាងក្រោយចេញ ឆ្អឹង​ខ្នង​របស់​យើង​តម្រៀប​គ្នា​ជាជួរ​តាម​បណ្ដោយ​ដង​ខ្លួន ហើយ​បង្កើត​ជា​លំហ​មួយ​នៅ​ចន្លោះ​ឆ្អឹង​ដែល​គេ​ហៅ​ថា ប្រហោង​ឆ្អឹង​ខ្នង។ ក្នុង​ប្រហោង​នោះ មាន​ខួរ​ឆ្អឹង​ខ្នង និង​សរសៃ​វិញ្ញាណ។ ការ​រួម​តូច​នៃ​ប្រហោង​ឆ្អឹង​កង​ខ្នង​ចង្កេះ នឹង​ធ្វើ​ឱ្យ​មាន​ការ​សង្កត់​លើ​ខួរ​ឆ្អឹង និង​សរសៃ​វិញ្ញាណ ជា​ហេតុ​បណ្ដាល​ឱ្យ​ជើង​មាន​ការ​ឈឺ​ចុកចាប់ និង​ចុះ​ខ្សោយ។ ដើម្បី​ព្យាបាល​បញ្ហា​នេះ គេ​ត្រូវ​ធ្វើ​ការ​វះ​កាត់​ឆ្អឹង​ផ្នែក​ខាង​ក្រោយ​នៃ​ឆ្អឹង​កង​ខ្នង​ចង្កេះ​ចេញ (Lumbar laminectomy) ដើម្បី​ធ្វើ​ឱ្យ​ប្រហោង​ឆ្អឹង​ខ្នង​នោះ​លែង​ចង្អៀត​។ ដូច្នេះ​នឹង​លែង​មាន​ការ​សង្កត់​លើ​ខួរ​ឆ្អឹង ឬ​សរសៃ​វិញ្ញាណ​ត​ទៀត។ គោល​បំណង​នៃ​ការ​វះ​កាត់​នេះ គឺ​ដើម្បី​បន្ធូរ​រោគ​សញ្ញា និង​កុំ​ឱ្យ​រោគ​សញ្ញា​វិវត្ត​ទៅ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ។ ករណីណាខ្លះត្រូវធ្វើការវះកាត់ឆ្អឹងកងខ្នងផ្នែកខាងក្រោយចេញ? – ការ​ព្យាបាល​ដោយ​ថ្នាំ និង​ដោយ​ចលនា បរាជ័យ​ធ្វើ​ឱ្យ​រោគ​សញ្ញា​មិន​ធូរ​ស្រាល – ខ្សោយ​សាច់ដុំ ឬ​ស្ពឹក​ជើង ដែល​ធ្វើ​ឱ្យ​ពិបាក​ឈរ ឬ​ដើរ – បន្ទោរ​បង់ ឬ​នោម​អត់​ដឹង​ខ្លួន។ ក្នុង​ករណី​ខ្លះ ការ​កាត់​ឆ្អឹង​កង​ខ្នង​ផ្នែក​ខាង​ក្រោយ គឺ​ចាំ​បាច់​សម្រាប់​ព្យាបាល​ជំងឺ​ក្លន​លូន​ឆ្អឹង​ខ្នង។ អត្ថបទពាក់ព័ន្ធ៖ អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់? Epidural Anaesthetic (ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង) កត្ដាប្រឈមផលវិបាកនៃការវះកាត់ អ្នក​ជំងឺ​ភាគ​ច្រើន​មាន​អាការៈ​ធូរ​ស្រាល ពោល​គឺ​រោគ​សញ្ញា​ជើង​លែង​ឈឺ និង​ស្ពឹក​ដូច​មុន បន្ទាប់​ពី​ការ​វះ​កាត់​ឆ្អឹង​កង​ខ្នង​ផ្នែក​ខាង​ក្រោយ​ចេញ។ ប៉ុន្តែ​រោគ​សញ្ញា​នេះ​អាច​ត្រឡប់​មក​វិញ នៅ​ពេល​ឆ្អឹង​ខ្នង​បន្ត​វិវត្ត​ទៅ​មុខ ឬ​ករណី​រលាក​សន្លាក់​លាប់​ឡើង​វិញ ធ្វើ​ឱ្យ​សង្កត់​សរសៃ​វិញ្ញាណ​ម្ដង​ទៀត។​ ប្រសិន​បើ​យើង​មាន​រោគសញ្ញា​មិន​សូវ​ធ្ងន់ធ្ងរ យើង​​អាច​មិន​បាច់​ត្រូវ​ការ​ការ​ព្យាបាល។ ប៉ុន្តែ​បើ​រោគសញ្ញា​ធ្ងន់ធ្ងរ ឬ​កាន់​តែ​ពិបាក​ទៅៗ ការ​វះ​កាត់​គឺ​ជា​ជម្រើស​ល្អ​បំផុត។ មុន​នឹង​ទទួល​យក​ការ​វះ​កាត់ យើង​​ត្រូវ​ដឹង​ពី​ហានិភ័យ និង​ផល​រំខាន​ដែល​អាច​កើត​មាន​ដោយ​សារ​ការ​វះ​កាត់​នេះ។ ផល​រំខាន​ចម្បងៗ​រួម​មាន៖ – ការ​ហូរ​ឈាម – ការ​ឆ្លង​រោគ – ឈាម​កក – ប៉ះពាល់​សរសៃ​វិញ្ញាណ – ហូរ​ទឹក​ឆ្អឹង​ខ្នង​មក​ក្រៅ អ្នក​អាច​កាត់​បន្ថយ​ផល​រំខាន​ទាំង​នេះ ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​យ៉ាង​ប្រុង​ប្រយ័ត្ន […]


វះកាត់ឆ្អឹង

Lumbar Microdiscectomy (ការកាត់ទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញដោយប្រើមីក្រូស្ដុប)

ចំណេះដឹងមូលដ្ឋាន១- អ្វីទៅជាការវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញដោយប្រើមីក្រូស្កុប? ជំងឺលានទ្រនាប់​ឆ្អឹង​ខ្នង គឺ​ជា​ការ​លូន​ចេញ​របស់​ឆ្អឹង​កង​ខ្នង ចូល​ទៅ​សង្កត់​សរសៃ​ប្រសាទ​ត្រង់​កន្លែង​ដែល​សរសៃ​ប្រសាទនោះ​ចេញ​ពី​ឆ្អឹង​ខ្នង។ ជំងឺ​នេះ​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង ខ្សោយ និង​ស្ពឹក​នៅ​តំបន់​ដែល​សរសៃ​ប្រសាទបញ្ជា។ សម្រាប់​ជំងឺ​លានទ្រនាប់​ឆ្អឹង​កង​ខ្នង​ចង្កេះ នឹង​លេច​ចេញ​រោគ​សញ្ញា​ឈឺ​ចាប់ ស្ពឹក​ជើង និង​ប្រអប់​ជើង។ ២- ករណីណាខ្លះ​ទើបត្រូវធ្វើការវះកាត់យកយកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ? ការ​វះ​កាត់​មាន​គោល​បំណង​បន្ថយ​ការ​ឈឺ​ចាប់ និង​ជួយ​ឱ្យ​អ្នក​អាច​ធ្វើ​ចលនា​ដូច​ធម្មតា​ឡើង​វិញ។ គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​វះ​កាត់​ក្នុង​ករណី​ដូច​ខាង​ក្រោម៖ – ឈឺ​ជើង​ខ្លាំង ស្ពឹក​ជើង ឬ​ជើង​ខ្សោយ មិន​អាច​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន – រោគ​សញ្ញា​ទាំង​នេះ​មិន​បាន​ធូរ​ស្បើយ​សោះ បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​មិន​វះ​កាត់ អស់​រយៈពេល ៤សប្ដាហ៍​រួច​មក – ការ​ពិនិត្យ​បង្ហាញ​ថា ជើង​របស់​យើង​​ខ្សោយ បាត់បង់​ចលនា ឬ​ស្ពឹក​លែង​ដឹង​ជើង ប៉ុន្តែ​អាច​នឹង​ធូរ​ស្បើយ​ក្រោយ​ការ​វះ​កាត់។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ឈឺកញ្ចឹងក ​ឆ្អឹង​ខ្នង អាចបណ្ដាល​មកពី​បញ្ហា​នេះ ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត ស្វែងយល់ពីហានិភ័យមុននឹងសម្រេចចិត្តវះកាត់យកទ្រនាប់ឆ្អឹងកងខ្នងចង្កេះចេញ ការ​វះ​កាត់​ទ្រនាប់​ឆ្អឹង​ខ្នង​ចង្កេះ​ចេញ អាច​បន្ថយ​ការ​ឈឺ​ចាប់​លឿន​ជាង​ការ​ព្យាបាល​ដោយ​មិន​វះ​កាត់។ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ថា ការ​វះ​​កាត់​នឹង​មាន​ប្រសិទ្ធភាព​ជាង​ការ​ព្យាបាល​ដោយ​វិធី​ផ្សេង​ទៀត នៅ​ពេល​ក្រោយ​ទៀត​ឬ​អត់​នោះ​ទេ។ ក្នុង​ករណី​ជា​ច្រើន ការ​ឈឺ​ចាប់​អាច​ធូរ​ស្រាល ដោយ​មិន​ចាំបាច់​ធ្វើ​ការ​វះ​កាត់។ ការ​ព្យាបាល​នោះ​រួម​មាន ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ការ​សម្រាក និង​ការ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ត្រឹមត្រូវ។ បើ​យើង​ឈឺ​ខ្លាំង​ពេក យើង​ក៏​អាច​ព្យាបាល​ដោយ​ការ​ចាក់​ថ្នាំ Steroid ចូល​ឆ្អឹង​ខ្នង។ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​វះ​កាត់ យើង​​ត្រូវ​ស្វែង​យល់​ពី​ហានិភ័យ និង​ផល​វិបាក​ដែល​អាច​បណ្ដាល​មក​ពី​ការ​វះ​កាត់។ ប្រសិន​បើ​យើង​មាន​ចម្ងល់ សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​លម្អិត។ អត្ថបទពាក់ព័ន្ធ៖ អ្វីទៅជាជំងឺពកឆ្អឹងខ្នងលើទារក? ហេតុអីទារកប្រឈមនឹងជំងឺនេះ? Epidural Anaesthetic […]


វះកាត់ឆ្អឹង

Crohn Disease Surgery (វះកាត់​​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ)

និយមន័យតើ​ការ​វះ​កាត់​ព្យាបាល​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ធ្វើ​​ដើម្បី​អ្វី? ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​លើ​ភ្នាស​របស់​ពោះវៀន​ផ្នែក​ខាង​ចុង​ដែល​បង្ក​ឲ្យ​មាន​ការ​ឡើង​ក្រាស់​ និង​ទៅ​ជា​កក​ស្ទះ​ដំណើរ​ការ​របស់​ពោះវៀន​។ យ៉ាងណាមិញ ​វា​ក៏​អាច​ប៉ះពាល់​លើ​គ្រប់​ផ្នែក​របស់​ពោះវៀនដែរ​​។​ ប្រសិន​បើ​យើង​មិន​អើពើ​នឹង​រោគ​សញ្ញា​ទេ​ ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​​អាច​បង្ក​ជា​អាការៈ​រំខាន ​ដូចជា​ ​រាក ឈឺ​ពោះ ស្រក​ទម្ងន់ មាន​ការ​ខូចខាត​ភ្នាស​ពោះវៀន​ និង​មាន​ការ​ជ្រាប​ទឹក​ចេញ​ពី​ពោះវៀន​ជាដើម។ ក្នុង​ករណី​មាន​ការ​ក​រោគ ​គ្រូពេទ្យ​នឹង​ធ្វើ​ការ​កាត់​ផ្នែក​នោះ​ចេញ​។ ការ​វះកាត់​ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​​គេ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ការ​ព្យាបាល​ដោយ​តម​អាហារ​ ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​រស់​នៅ ​ព្រម​ទាំង​ថ្នាំ​មួយ​ចំនួន​ មិន​អាច​សម្រាល​អាការៈ​បាន​។ តាម​ការ​អង្កេត​បាន​បង្ហាញ​ថា ​អ្នក​ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​ ​៥០% ​ត្រូវ​ការ​ការ​វះកាត់​ ហើយ​ការ​ព្យាបាល​បែប​នេះ​​មិន​មែន​​បាន​ន័យ​ថា​អាច​ឲ្យ​ជា​សះ​មួយ​ជីវិត​នោះ​ទេ​ វា​អាច​លាប់​ឡើង​វិញ​ក្នុង​ពេល​ណា​មួយ។ ​ដូច​នេះ ​យើង​គប្បី​តាមដាន​និង​បន្ត​ការ​លេប​ថ្នាំ​ក្រោយ​ការ​វះកាត់​ទៀត​ដើម្បី​ជៀស​វាង​ការ​លាប់​នៃ​ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ នេះ។ អត្ថបទពាក់ព័ន្ធ៖ Infectious colitis (ជំងឺរលាក​ពោះវៀន​ធំដោយសារបង្ករោគ)     ផល​វិបាកបើយើង​កើត​ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​​ស្ថិត​ក្នុង​ដំណាក់​កាល​មាន​ផល​វិបាក​នៃ​ជំងឺ​ ​ដូចជា​ មាន​ដុះ​សាច់​ដក់​តាម​ភ្នាស​ពោះវៀន ​និង​មាន​ការ​ស្ទះ​មិន​ពេញ​លេញ​នៃ​ប្រហោង​ពោះវៀន​ នោះការ​វះកាត់​គឺ​ជៀស​មិន​ផុត​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​ដែល​អាច​ជួប​ប្រទះ​ក្នុង​ការ​វះកាត់​៖ ការ​ឈឺ​ចាប់​ ការ​ហូរ​ឈាម ការ​ក​រោគ​កន្លែង​វះកាត់ មាន​ស្នាម​ អាច​ទៅ​ជា​ក្លន ឡើង​កំណក​ឈាម​ និង​ពិបាក​នោម​ មាន​​ជ្រាប​ទឹក​កន្លែង​តំណ​ពោះវៀន​ ពោះវៀន​មិន​ដំណើរ​ការ ខូចខាត​សរីរាង្គ​ជិត​ខាង​ និង​ខ្លួន​ឯង​ផ្ទាល់ មាន​ការ​ស្អិត​សរីរាង្គ​ក្នុង​ពោះ​ អ្នក​ជំងឺ​ត្រូវ​ដឹង​ពី​ផល​វិបាក ​និង​អត្ថប្រយោជន៍​ជុំ​វិញ​ការ​វះកាត់​ មុន​សម្រេច​ចិត្ត​ ដំណើរ​ការវះកាត់ការ​វះកាត់​ប្រភេទ​នេះ​គឺ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​សន្លប់​ ហើយ​អ្នក​ជំងឺ​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំសណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាពដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​ និង​ទឹក​​យ៉ាង​តិច​ ៦​ម៉ោង ​មុន​វះកាត់។ ការ​វះកាត់​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​ ៩០​នាទី​។ ដំបូង​ ពេទ្យ​នឹង​វះ​បើក​ពោះ​ ហើយ​យក​ចេញ​នូវ​កន្លែង​ដែល​មាន​ការ​ក​រោគ​ដែល​អាច​ជា​កំណាត់​ពោះវៀន​ធំ […]


វះកាត់ឆ្អឹង

Pacemaker Insertion (វះកាត់ដាក់ថ្មបេះដូង)

ចំណេះដឹងមូលដ្ឋាន១- អ្វីទៅជាថ្មបេះដូង? ថ្ម​បេះដូង គឺ​ជា​ឧបករណ៍​សម្រាប់​ព្យាបាល​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត។ ថ្ម​បេះដូង គឺ​ជា​ដុំ​ប្រអប់​តូច​មួយ​ដែល​មាន​ចរន្ត​អគ្គិសនី និង​ថ្ម។ ជា​ធម្មតា គេ​យក​ថ្ម​បេះដូង​នេះ​ដាក់​ក្រោម​ស្បែក នៅ​ពី​ក្រោម​ឆ្អឹង​ដង​កាំបិត​បន្តិច និង​ឱ្យ​អគ្គិសនី​ឆ្លង​កាត់​ខ្សែ​មួយ​ឬ​ច្រើន ដែល​រត់​តាម​សរសៃ​ឈាម​វ៉ែន​ចូល​ទៅ​ក្នុង​បេះដូង។ មូលហេតុដែលធ្វើឱ្យចង្វាក់បេះដូងដើរខុសប្រក្រតី ចង្វាក់​បេះដូង​​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចរន្ត​អគ្គិសនី​ដែល​បញ្ជា​មក​ពី​ក្រុម​កោសិកា​បេះដូង​មាន​ឈ្មោះ​ថា Sinus node ។ នៅ​ពេល​បេះដូង​ដើរ​ធម្មតា ចរន្ត​អគ្គិសនី​ធ្វើ​ឱ្យ​ថត​បេះដូង​ខាង​លើ​ទាំងពីរ (atria) កន្ត្រាក់ និង​រលា​ដំណាលៗ​​គ្នា ហើយ​ថត​បេះដូង​ខាង​ក្រោម​ទាំង​ពីរ (ventricles) កន្ត្រាក់ និង​រលា​ដំណាលៗ​គ្នា​ដែរ។ គេ​ប្រើ​ថ្ម​បេះដូង​នេះ​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​ដើរ​យឺត ដែល​ថត​បេះដូង​ខាង​ក្រោម​កន្ត្រាក់​យឺត​ពេក មិន​អាច​បញ្ចេញ​ឈាម​គ្រប់​គ្រាន់​មក​ចិញ្ចឹម​រាងកាយ​បាន។ ផលប្រយោជន៍នៃថ្មបេះដូង យើង​អាច​ជួប​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​បេះដូង​លោត​ខុស​ធម្មតា ឬ​មាន​ជំងឺ​ចង្វាក់​បេះដូង​ខុស​ប្រក្រតី។ ចង្វាក់​បេះដូង​លោត​យឺត អាច​បណ្ដាល​ឱ្យ​គាំង​បេះដូង ហើយ​អាច​ស្លាប់​ទៀត​ផង។ ក្រៅ​ពី​នេះ​នៅ មាន​រោគ​សញ្ញា​ដទៃ​ទៀត​ដូចជា វិល​មុខ ងងឹត​មុខ ពិបាក​ដក​ដង្ហើម ឬ​ហើម​ជើង។ ថ្ម​បេះដូង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ផ្ដល់​ចរន្ត​អគ្គិសនី​ទៅ​ភ្ញោច​បេះដូង​ឱ្យ​លោត​តាមធម្មតា​​វិញ។ អត្ថបទពាក់ព័ន្ធ៖ ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម កត្តាប្រឈមមុននឹងសម្រេចចិត្តវះកាត់ដាក់ថ្មបេះដូង ចង្វាក់​បេះដូង​ដើរ​ខុស​ប្រក្រតី អាច​ព្យាបាល​ដោយ​ថ្នាំ​បាន គ្រាន់​តែ​ថ្នាំ​មិន​មាន​ប្រសិទ្ធិភាព​ដូច​ការ​ដាក់​ថ្ម​បេះដូង​ឡើយ។ ទោះ​យ៉ាង​ណា យើង​​ត្រូវ​តែ​យល់​ពី​គ្រោះថ្នាក់ និង​ផលវិបាក​នៃ​ការ​ដាក់​ថ្ម​បេះដូង មុន​នឹង​សម្រេច​ចិត្ត​វះ​កាត់​ដាក់​ថ្ម​បេះដូង​នេះ។ ប្រសិន​បើ​យើង​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​វិបាក​នៃ​ការ​ដាក់​ថ្ម​បេះដូង​នេះ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ឬ​ពេទ្យ​វះកាត់​សម្រាប់​ដឹង​ព័ត៌មាន​លម្អិត។ ស្វែងយល់មុនវះកាត់មុនពេលដាក់ថ្មបេះដូង – យើងត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ថ្នាំ​ដែល​យើងបាន ឬកំពុង​​ប្រើ​ថ្មីៗ​នេះ ប្រតិកម្ម​ថ្នាំ […]


វះកាត់ឆ្អឹង

General Anaesthetic (ការដាក់ថ្នាំសណ្ដំ)

ចំណេះដឹង​មូល​ដ្ឋានអ្វី​ទៅ​ជា​ការ​ដាក់​ថ្នាំ​សណ្ដំ? ថ្នាំ​សណ្ដំ​ ឬ​គ្នាយើង​ខ្លះតែងហៅថា​ថ្នាំសន្លប់ ជា​ថ្នាំឬ​សារធាតុ​​ដែល​ធ្វើ​ឲ្យយើង​បាត់​ស្មារតី​ទាំង​ស្រុង​ឬ​ដោយផ្នែក។ ថ្នាំសណ្ដំ​​មាន​បី​ប្រភេទ​គឺ ថ្នាំ​ដាក់​ឲ្យសន្លប់ ថ្នាំ​ដាក់​ឲ្យស្ពឹក​តាមតំបន់​​ និង​ថ្នាំ​ស្ពឹក​ធម្មតា។ ពេល​ដាក់​ថ្នាំ​សណ្ដំ​​ អ្នក​ជំងឺ​នឹង​បាត់​បង់​ស្មារតី ​និង​ការ​ដឹង​ញ្ញាណ ហើយ​យើង​​នឹង​មិន​ដឹង​ពីការឈឺចាប់​ពេល​​វះ​កាត់​នោះ​ទេ។ ថ្នាំសណ្ដំ​​ធ្វើ​ការ​បង្អាក់​ការ​នាំ​ពត៌មាន​តាម​សរសៃ​ប្រសាទ ដែល​នេះ​មាន​ន័យ​ថា​ការ​ភ្ញោច​លើ​រាង្គ​កាយ​របស់​យើង​ និង​ខួរ​ក្បាល​​មិនបាន​ទទួល​នោះ​ទេ។ ថ្នាំ​សន្លប់​នេះ​អាចប្រើ​ក្នុង​ទម្រង់​​ជា​ថ្នាំ​ចាក់​ ឬ​ជា​ឧស្ម័នដោយ​គ្រូ​ពេទ្យជំនាញ​ខាង​​ថ្នាំ​សណ្តំ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ប្រើ​ថ្នាំ​សណ្តំ?  សម្រាប់​ការ​វះ​កាត់​មួយ​ចំនួន​ ការ​ដាក់​ថ្នាំ​សណ្តំ​គឺ​ជា​ការ​ចាំ​បាច់​ដោយ​សារ​វា​មាន​សុវត្ថិ​ភាព​ជាង​ ឬជួយ​ឲ្យ​អ្នក​ជំងឺ​មាន​ផាសុខភាពដែល​មិន​ដឹង​ថា​ខ្លួន​បាន​វះ​កាត់​យ៉ាង​ណា​ខ្លះ។ ជា​ពិសេសថ្នាំ​សណ្ដំជួយ​​ចំពោះ​ការ​វះ​កាត់​យូរ ​និង​ឈឺ​ចាប់​ខ្លាំង ដូចជា កាត់​ថង់​ទឹក​ប្រមាត់ វះ​ដេរ​ក្លន​លូន បូម​ខ្លាញ់​ពោះ ​ឬ​កាត់​ស្បូន​ជា​ដើម។ កត្តាប្រឈមកត្តាប្រឈមនៃការដាក់ថ្នាំសណ្ដំ  គ្នា​យើង​​ដែល​មាន​សុខភាព​ល្អ​មិន​សូវ​ជា​មាន​បញ្ហា​ជា​មួយ​ការ​ដាក់​ថ្នាំ​សណ្ដំ​នេះទេ។ ជា​ទូ​ទៅ​ ផល​លំបាកក្រោយ​ពេល​ដាក់​ថ្នាំសណ្ដំ​អាស្រ័យ​នឹង​ប្រភេទ​នៃ​ការ​វះ​កាត់ និង​សុខ​ភាព​ទូទៅ មិន​អាស្រ័យ​តែលើ​ការ​​ដាក់​ថ្នាំ​តែ​ឯងទេ​។ មាន​មនុស្ស​ប្រមាណ​ពី​១ឬ២​ក្នុង​ចំណោម​១០០០នាក់ អាច​នឹង​ភ្ញាក់​កំឡុង​ពេល​ដាក់​ថ្នាំសណ្ដំ​។ ជា​ធម្មតា​អ្នកជំងឺ​​នឹង​មិន​ដឹង​ពី​ការ​ឈឺ​ចាប់​ តែ​អាច​ដឹង​ពី​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន។ ផល​រំខាន​ដែល​អាច​មាន​ដោយ​កម្រ​រួម​មាន៖ ·      របួស​នៅ​កន្លែង​ចាក់​ថ្នាំ ·      ការ​បង្ករោគ ·      បញ្ហា​ក្នុង​ការ​ដក​ដង្ហើម ·      ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ​រយៈពេល​ខ្លី ·      ប្រតិកម្ម កើត​ហឺត ·      ដឹង​ពី​ការ​ឈឺ​ពេល​កំពុង​វះ​កាត់ ·      របួស​មាត់ ធ្មេញ បបូរ​មាត់ឬអណ្តាត ·      របួស​លើ​ប្រអប់​សំឡេង ·      របួស​លើ​សួត ·      គាំង​បេះដូង ·      របួស​ដល់​ខួរ​ក្បាល ·      ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ·      ខ្សោយ​តម្រង​នោម ·      ខូចថ្លើម ·      ពិការអវៈយវៈខាងក្រោម​ ·      ពិការ​ទាំងអវៈយវៈទាំងមូល យើង​​គួរ​យល់​ដឹង​ពី​កត្តា​ប្រឈម​និង​ផល​លំបាកជាមុន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស