backup og meta

ចែកគ្នាដឹង! ខ្វះជាតិដែកធ្វើឲ្យប៉ះពាល់សុខភាព និងសម្រស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 07, 2022

    ចែកគ្នាដឹង! ខ្វះជាតិដែកធ្វើឲ្យប៉ះពាល់សុខភាព និងសម្រស់

    មនុស្សភាគច្រើនគិតថា ការ​ខ្វះ​ជាតិ​ដែក ជារឿងសំខាន់​សម្រាប់តែ​អ្នក​មាន​ផ្ទៃពោះ តែ​ការពិត​ទៅ​មនុស្ស​ទូទៅ ក៏​ជា​បញ្ហា​ចោទ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​បកស្រាយ​ថា អ្នក​ខ្វះ​ជាតិ​ដែក​មិន​ត្រឹមតែ​ប៉ះពាល់​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ សម្រស់​ក៏​ថមថយ​ទៅ​តាម​នោះ​ដែរ។

    ១- ស្បែក​ស្លេកស្លាំង

    នៅ​ពេល​ខ្វះ​ជាតិ​ដែក ស្បែក​ប្រែ​ជា​ស្លេកស្លាំងខ្លាំង ព្រោះ​អេម៉ូក្លូប៊ីន​ផ្តល់​ឲ្យ​ស្បែក​ពណ៌ភ្លឺ​ថ្លា មាន​កម្រិត​ទាប​ជាង​មុន។ ប៉ុន្តែ​បើ​ស្បែក​យើង​បែប​នោះ​តាំងពី​ដើម​មក អាច​សង្កេត​មើល​ក្នុង​ភ្នែក ប្រសិនបើ​ខុស​ពី​ធម្មតា​នេះ​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក។

    ២- អណ្ដាត​បែក/ បបូរមាត់​ស្ងួត ប្រេះ បែក

    បើ​អណ្ដាត​មាន​សភាព​ហើម បែក​ដោយ​មាន​ភាព​ឈឺ​ចាប់ អាច​ជា​សញ្ញា​កង្វះ​ជាតិ​ដែក។ អ្នក​ខ្វះ​ជាតិ​ដែក​មិន​ត្រឹម​តែ​ធ្វើឲ្យ​ស្បែក​ស្លេក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​បបូរ​មាត់​ស្ងួត ប្រេះ បែក ព្រម​ទាំង​ដំបៅ​នៅ​កៀន​បាត់ ក៏​ជា​សញ្ញា​ខ្វះ​ជាតិ​ដែក​ដែរ។

    ៣- ជើង​ធ្វើ​ចលនា​ដោយ​មិន​ដឹង​ខ្លួន

    នេះ​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក ដោយ​ធ្វើ​ឲ្យ​ជើង​ធ្វើ​ចលនា​ខ្លាំង​ៗ​ដោយ​មិន​បាន​ដឹង​ខ្លួន។ ភ្ញោច​ជើង​ដោយ​មិន​ចង់​ធ្វើ ហើយ​មាន​អារម្មណ៍​ដូច​មាន​អ្វី​វា​លើ​ជើង នាំ​ឲ្យ​ពិបាក​គេង។

    ជំងឺជ្រុះសក់

    ៤- ជ្រុះ​សក់

    ការ​ជ្រុះ​សក់​បណ្ដាល​មកពី​កង្វះ​ជាតិ​ដែដែរ នៅ​ពេល​ដែល​ឫស​សក់​មិន​មាន​អុកស៊ីសែន​គ្រប់គ្រាន់ នឹង​ឈាន​ដល់​ដំណាក់កាល​ជ្រុះ​ហើយ​មិន​ដុះ​ឡើងវិញ។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ជ្រុះ​សក់​ប្រមាណ ១០០ សរសៃ​ក្នុង​មួយ​ថ្ងៃ តែ​បើ​កត់សម្គាល់​ឃើញ​ថា​ការ​ជ្រុះ​សក់​របស់​យើង​ហួស​កម្រិត ហើយ​វា​មិន​មាន​ការ​រីក​ដុះ​លូតលាស់​មក​វិញ​ទេ​នោះ អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម