backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

លម្អិតជុំវិញការ​វះកាត់សាច់បំពង់​ក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Apr 08, 2021

លម្អិតជុំវិញការ​វះកាត់សាច់បំពង់​ក

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ

​អ្វី​ទៅ​ជា​​​​​ការ​កាត់សាច់បំពង់ក (​​ថុង​ស៊ីល)​?

ការវះកាត់​សាច់បំពង់ក គឺ​ជា​ការ​កាត់​​​​សាច់បំពង់ក​ចេញ​​ ដែល​ជា​បណ្តុំ​នៃ​​​ជា​លិ​កា​ឡ៉ាំ​ផូ​អ៊ីត​​ (​ដូច​ក្រ​ពេញ​​​​​​​​នៅ​ក​)​។ វា​ជួ​យ​ប្រ​ឆាំង​​នឹង​​ការ​បង្ក​រោគ​ពី​ពពួក​បាក់តេរីពេល​ដក​ដង្ហើម​ ឬ​លេប​អា​ហារ​។​

ការ​រលាក​​សាច់បំពង់កកើត​មាន​ឡើង​នៅ​ពេល​មាន​វត្តមាន​នៃ​ការ​បង្ក​រោគ​ណាមួយ។ វា​ធ្វើ​ឲ្យ​ឈឺក្តៅ​ខ្លួន និង​​ពិ​បាក​លេប​អា​ហារ​​ ហើយ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ពិ​បាក​​ក្នុង​ខ្លួន​។​

ហេតុ​អ្វី​បាន​ត្រូវ​កាត់សាច់បំពង់កចេញ?

​ការ​វះ​កាត់​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​ការ​កើត​ឡើង​វិញ​។ ក្រោយ​វះ​យក​​​​​សាច់បំពង់ក​ចេញ អាការៈ​ឈឺ​ក​​ ​ក៏​អាច​នឹង​មិន​សូវ​កើត​មាន​ញឹក​ញាប់​ដូច​មុន​​ផង​ដែរ។

ស្វែង​យល់​ពី​កត្តា​ប្រឈម

​ហានិភ័យ​នៃ​ការ​កាត់សាច់បំពង់កចេញ​មាន​អ្វីខ្លះ?

នៅ​លើ​ក្មេង​​ ប្រើ​អង់​ទី​ប៊ីយ៉ូ​ទិក (ថ្នាំផ្សះ) ​​រយៈពេល​យូរ​​ អាច​មាន​ប្រ​សិទ្ធភាព​ជាង​មនុស្ស​ធំ​ ពិ​សេស​មនុស្ស​ដែល​មាន​ក្តៅ​ខ្លួន​។​ ប្រ​តិកម្ម​នៃ​ការ​រលាក​ និង​ឈឺ​ក​​​ ជួយ​ដល់​គ្រូ​ពេទ្យ​វះ​កាត់​ដឹង​ពី​ការ​បង្ក​រោគ​ជា​​វី​រុស​ មិន​មែន​ជា​បាក់​តេ​រី​។​ ការ​​វះ​កាត់​អាច​នឹង​មាន​ហានិភ័យ​ខ្លះ​ និង​ត្រូវ​ការ​ពេលវេលា​សម្រាប់​ការ​ជា​សះ​ស្បើយ។​

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​ពី​ហានិភ័យ និង​ផល​វិ​បាក​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​។ ក្នុង​ករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែក​វះ​កាត់​។

រលាកបំពង់ក

ស្វែង​យល់ដឹង​ពី​អ្វី​ដែលអាច​កើត​ឡើង

គួរ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​មុន​ពេល​វះ​កាត់សាច់បំពង់ក​​ចេញ?

យើង​គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ​អំ​ពី​ថ្នាំ​ដែល​យើង​​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​បញ្ហា​សុខ​ភាព​របស់​យើង​​មុន​ពេល​ធ្វើ​ការ​វះ​កាត់ រួច​​​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សណ្ដប់​​​។​​ វា​សំ​ខាន់​ណាស់​ដែល​យើង​​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ឈប់​ញ៉ាំ​អា​ហារ​ និង​ផឹក​ទឹក​ មុន​ពេល​វះ​កាត់​។​ ក្នុង​ករណី​ជា​ច្រើន​ យើង​​ត្រូវ​ផ្តាច់​អា​ហារ ​៦ ម៉ោង​មុន​ពេល​វះ​កាត់​។​ យើងអាច​នឹង​ផឹក​ទឹក​បាន ​ដូច​ជា​ កា​ហ្វេ​​ បាន​រហូត​ដល់​ប៉ុន្មាន​ម៉ោង​មុន​ពេល​វះកាត់​។​ 

​អំឡុង​ពេល​​វះ​កាត់​សាច់បំពង់ក មាន​អ្វី​កើត​ឡើង?

ការ​វះ​កាត់សាច់បំពង់ក​ចាប់​ផ្តើម​ឡើង​ដោយ​គ្រូ​ពេទ្យ​ដាក់​ថ្នាំសណ្ដប់​ មាន​រយៈពេល​​ ៣០ ​នាទី​។​ គ្រូ​ពេទ្យ​ខាង​​ផ្នែក​វះ​កាត់​នឹង​ធ្វើការ​កាត់​សាច់បំពង់ក​​តាម​មាត់។​​ គេ​កាត់​យក​​​​​​ចេញ​ដោយ​ដុត​នឹង​កម្ដៅ​​ ឬ​ថាម​ពល​វិ​ទ្យុ​សកម្ម​។​ គ្រូ​ពេទ្យ​​នឹង​បញ្ឈប់​ពេល​មាន​ការ​ហូរ​ឈាម​ពី​កន្លែង​ផ្សេង។

ក្រោយ​​​វះ​កាត់យកសាច់បំពង់កចេញ យើងគួរ​ធ្វើ​អ្វី​ខ្លះ?

ក្រោយ​ពីទទួលការវះកាត់​បាន​មួយ​ថ្ងៃ ​យើង​នឹង​អាចត្រឡប់​​ទៅ​ផ្ទះ​វិញ​បាន​។​ ការ​ឈឺ​ នឹង​ឈឺ​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ ហើយ​ធូរ​ស្រាល​វិញ​ក្នុង​រយៈពេល​២​សប្តាហ៍​។​​ អ្នក​ទើប​វះកាត់​រួច​ នឹង​ត្រូវ​ហាម​មិន​ឲ្យទៅណានោះទេ ដូចជា មិនឲ្យទៅសាលា ឬធ្វើការ ពោល​គឺត្រូវ​នៅ​ឆ្ងាយពីអ្នកដទៃ​ចំនួន​ពីរ​សប្ដាហ៍។

ការ​ហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​ឲ្យ​យើង​​មាន​សកម្ម​ភា​​​ព​​ធម្ម​​តា​​វិញ​បានឆាប់​រហ័ស​។​​ មុន​ពេល​ធ្វើ​ការ​ហាត់​ប្រាណ ​​​យើង​ត្រូវ​ប្រឹក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន​។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព​ ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។

ការ​ជា​សះស្បើយ

ក្រោយ​​ពេល​វះ​កាត់យកសាច់បំពង់ក​​ចេញ មាន​អ្វី​កើត​ឡើង​​ខ្លះ?

គ្រប់​ការ​វះកាត់​ទាំង​អស់​អាច​នឹង​ជួប​ហានិភ័យ​មួយ​ចំ​នួន។​ យើង​គួរ​​ឲ្យ​គ្រូ​ពេទ្យ​វះ​កាត់​ពន្យល់​ពី​​​ហានិភ័យ​ទាំង​នោះ​មុនពេលវះកាត់​​។​ ផល​វិ​បាក​ដែល​អាច​កើត​ឡើង​មាន ​ដូច​ជា​ ប្រ​តិកម្ម​ថ្នាំ​សណ្ដំ​ដែល​មិន​បាន​គ្រង​ទុក​មុន​ ហូរ​ឈាម​ខ្លាំង ឬ​មាន​ឈាម​កក​​ ក្នុងសរសៃវ៉ែនជ្រៅ (deep vein thrombosis, DVT)។​ 

កាត់សាច់បំពង់ក​លើ​មនុស្ស​ធំ​​ មាន​ផល​វិ​បាក​​មួយ​ចំនួន​ដូច​ជា​​៖

  • សាច់បំពង់ក​មាន​ទំ​ហំ​តូច​ស្ថិត​នៅ​ក្រោយ​ខាង​ឆ្វេង​
  • ការ​រលាក​សាច់បំពង់ក​ នៅ​ក្រោម​អណ្តាត​ (Lingual tonsillitis)
  • ប្រែ​ប្រួល​រស​ជាតិ​អា​ហារ​
  • មាន​អារម្មណ៍​ថា​មាន​អ្វី​នៅ​បំ​ពង់​ក​

អ្នកទទួលការ​វះកាត់​អាច​បន្ថយហានិភ័យ​ផល​វិ​បាក​បាន ​ដោយ​ធ្វើ​​​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​សម្រាប់​ឆ្លុះ​មើល​​ ដូច​ជា​បញ្ឈប់​ការ​លេប​ថ្នាំ​។

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Apr 08, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម