៦. របួសជាសះយឺត
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបំផ្លាញដល់ប្រព័ន្ធប្រសាទរបស់រាងកាយ និងសរសៃឈាមតូចៗ ដែលអាចធ្វើឲ្យលំហូរឈាមចុះខ្សោយ(impair blood circulation)។ ជាលទ្ធផល កន្លែងមុត ឬរបូសនឹងត្រូវការពេលរាប់អាទិត្យ ឬខែ ដើម្បីជាសះស្បើយ។ ការជាសះពីរបួសយឺត អាចបង្កើនឱកាសប្រឈមនឹងការឆ្លងរោគផ្សេងៗ។
៧. ស្ពឹកដៃ ឬជើង
កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងលំហូរឈាមក្នុងរាងកាយ។ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ បញ្ហានេះអាចនាំឲ្យមានអាការៈឈឺចាប់ និងស្ពឹងដៃ ឬជើង។
អ្នកមានបញ្ហាបែបនេះ ហើយមិនព្យាបាលទាន់ពេល អាចនឹងជួបផលវិបាកផ្សេងៗទៀតច្រើន។
ការដឹងទាន់ពេលពីសញ្ញា និងរោគសញ្ញាដំណាក់កាលដំបូងៗនៃជំងឺទឹកនោមផ្អែមប្រភេទ២នេះ នឹងធ្វើឲ្យគ្នាយើងអាចទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា។ ការទទួលបានការព្យាបាលបានត្រឹមត្រូវ ការផ្លាស់ប្តូររបៀបរបបរស់នៅ និងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ នឹងធ្វើឲ្យយើងមានសុខភាពល្អ និងកាត់បន្ថយផលវិបាកផ្សេងៗ។
អត្ថទពាក់ព័ន្ធ៖