backup og meta

ប្រយ័ត្ន!​ មានជំងឺទាំងនេះ អាចបណ្ដាលឲ្យកើតជាទាចទឹក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2020

    ប្រយ័ត្ន!​ មានជំងឺទាំងនេះ អាចបណ្ដាលឲ្យកើតជាទាចទឹក

    វត្តមាន​ទឹក​ដក់​នៅ​ក្នុង​ស្រោម​ពោះ ហើយ​មិន​មាន​ឈាម នោះ​គេ​ឲ្យ​ឈ្មោះ​ថា​ទាច​ទឹក។ ​ទាច​ទឹក​នេះ​មិន​មែន​ជា​ជំងឺ​តំណ​ពូជ​ទេ ហើយ​វា​ក៏​មិន​អាច​សុខៗ កើត​បាន​ដោយ​ឯក​ឯង​ដែរ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី

    ជំងឺ​ទាច​ទឹកនេះ ​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ការ​បង្ក​របស់​ជំងឺ​ដទៃ​ផ្សេងៗ​ជា​ច្រើន​ទៀត​មាន​ដូច​ជា៖

    -​ ជំងឺ​ក្រិន​ថ្លើម និង​រលាក​ថ្លើម

    -​ ជំងឺ​ដុំ​នៅ​ក្នុង​ថ្លើម (មហារីក​ថ្លើម)

    – ជំងឺ​ដុំ​នៅ​ក្នុង​ក្រពះ (មហារីក​ក្រពះ)

    – ជំងឺ​ដុំ​នៅ​ក្នុង​ពោះវៀន​ធំ (មហារីក​ពោះវៀន)

    – ជំងឺ​ដុំ​នៅ​ក្នុង​ស្រោម​ខ្លាញ់​ពោះ​វៀន

    – ជំងឺ​ដុំ​នៅ​ក្នុង​ដៃ​ស្បូន

    – ជំងឺ​ដុំ​នៅ​ក្នុង​លំពែង ។ល។

    ​ពេល​​ឈឺ​ទាច​ទឹក អ្នក​ជំងឺ​មាន​បង្ហាញ​រោគ​សញ្ញា​បែប​ម៉េច​ខ្លះ?

    លោក​វេជ្ជបណ្ឌិតឯកទេសផ្នែក​សម្ភព និង​រោគ​ស្ត្រីរូបនេះ​​ថា រោគ​សញ្ញា​ជំងឺ​ទាច​ទឹក អាស្រ័យ​ទៅ​លើ​មូល​ហេតុ​របស់​ជំងឺ​នីមួយ​ៗ​ដែល​បង្ក​ឡើង។ ប៉ុន្តែខាង​គ្រូពេទ្យ​អាច​កំណត់​បាន​ថា កើត​ជំងឺ​ទាច​ទឹក​ ដោយសង្កេត​មើល​ទៅ​លើ​សភាព​របស់​អ្នក​ជំងឺ និង​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ឡើងលើ​អ្នក​ជំងឺ។

    ដូច​ទៅ​នឹង​ជំងឺ​ដទៃ​ទៀត​ដែរ ជំងឺ​ទាច​ទឹក​ក៏​ផ្ដល់​ផល​វិបាក​ដល់​អ្នក​ជំងឺ​ដែរ៖ “ក្រៅពី​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ថមថយ​នូវ​កម្លាំង រាង​កាយ​ស្គម​ស្គាំង ពិបាក​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជំងឺ​ទាច​ទឹក​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ព្យាបាល”។

    លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ជំងឺ​ទាច​ទឹក​អាច​ឆក់​ជីវិត​យើង ក្នុង​ករណី​ដែល​មិន​មាន​ការ​ព្យាបាល​ទាន់​ពេល និង​មិន​ត្រឹម​ត្រូវ​។ បើ​ចង់​ចៀស​ឆ្ងាយ​ជំងឺ​ទាច​ទឹក​នេះ​កាន់​តែ​ខ្លាំង គឺ​ត្រូវ​ចេះ​ថែ​ទាំ​សុខភាព កុំឲ្យ​កើត​ជំងឺ​ដែល​បាន​រៀប​រាប់​ប្រាប់ ហើយ​មិន​គួរ​ផឹក​ស្រា​ច្រើន​រហូត​ទាល់​តែ​កើត​ក្រិន​ថ្លើម​ទេ ព្រោះ​ជំងឺ​ក្រិន​ថ្លើម​ គឺ​ជា​ប្រភព​នៃ​ជំងឺ​ទាច​ទឹក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម