backup og meta

ជំងឺរលាកថ្លើម បើចាំដល់ពេលចេញរោគសញ្ញា ទើបទៅពេទ្យ ជាការខុសធ្ងន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 29, 2020

    ជំងឺរលាកថ្លើម បើចាំដល់ពេលចេញរោគសញ្ញា ទើបទៅពេទ្យ ជាការខុសធ្ងន់

    ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​ញឹក​ញាប់​នោះ​មាន​​ប្រភេទ B និង C ​បង្ក​ឡើង​ដោយ​វីរុស ហើយ​ជា​ជំងឺ​រ៉ាំរ៉ៃ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ ឲ្យ​ក្រិន​ថ្លើម និង​កើត​មហារីក​ថ្លើម។ ជំងឺ​រលាក​ថ្លើម មិន​មាន​រោគ​សញ្ញា​អី​ឲ្យ​ដឹង​នោះ​ទេ បើ​ចាំ​ដល់​មាន​រោគ​សញ្ញា ទើប​យើង​ទៅ​ពេទ្យ ជា​ការ​មួយ​ខុស​ធ្ងន់ នេះ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​មហាបរិញ្ញា អ៊ុង ចក្រាវុធ

    លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ក្រពះ ពោះវៀន និងថ្លើម រូបនេះ​បន្ត​ថា ជំងឺ​រលាក​ថ្លើម​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​មាន​ប្រមាណ​ជា ៥%ប៉ុណ្ណោះ ឯ៩៥%ទៀត មិន​ចេញ​រោគ​សញ្ញា​នោះ​ទេ ខណៈ​រោគ​សញ្ញា​ដែល​ចេញ​នោះ​ទៀត​សោត​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយ។

    “មាន​​ចេញ​ជា​រោគ​សញ្ញា​ឲ្យ​លឿង​ភ្នែក​ឲ្យ​អី​ហ្នឹង ថា ៥%ចុះ ៩៥% គឺ​អត់​មាន​រោគ​សញ្ញា ជួន​កាល​រោគ​សញ្ញា​វា​បន្លំ​ជាមួយ​ជំងឺ​ផ្តាសាយ ឲ្យ​ឈឺ​ឆ្អឹង​ឆ្អែង ហៀរ​សម្បោរ ភាគ​ច្រើន​ទាំង​ខ្ញុំ​ទាំង​គេ​អី ភាគ​ច្រើន អ្នក​ណា​ហៀរ​សម្បោរ​ថា​ឈឺ​ថ្លើម តែ​ជួនកាល​វា​ជា​រលាក​ថ្លើម’។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

    ជំងឺ​រលាក​ថ្លើម មាន​តែ​ការ​ទៅ​ពិនិត្យ​សុខភាព និង​ធ្វើ​តេស្ត​ឈាម ទើប​អាច​ដឹង​ថា មាន​ឬ​ក៏​អត់។ លោក​វេជ្ជបណ្ឌិត​ថា ការដែល​គ្រូពេទ្យ​ព្យាបាល​ជំងឺ​រលាកថ្លើម​​​បាន គឺ​នៅ​មុនពេល​​វា​មាន​គ្រោះ​ថ្នាក់ ទៅ​ជាក្រិន​ថ្លើម និង​មហារីក​ថ្លើម ទើប​មាន​លទ្ធភាព​ព្យាបាល​ឲ្យ​ថ្លើម​ជា ឬ​ក៏​អាច​ពន្យារ និង​កាត់​បន្ថយ​ការ​ក្រិន​ថ្លើម ​មហារីក​ថ្លើម។

    បច្ចុប្បន្ន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​នោះ​ទេ ថ្នាំ​ព្យាបាល​គឺ​គ្រាន់​តែ​ទប់​ស្កាត់​មេរោគ​កុំ​ឲ្យ​រីក​រាល​ដាល​ធំ​តែ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​​ផល​វិបាក​របស់​វា។ ទោះ​​ជា​មិន​មាន​ថ្នាំ​ព្យាបាល តែ​ជំងឺ​ថ្លើម​ប្រភេទ B មាន​វ៉ាក់​សាំង​ចាក់​ការពារ ដែល​រដ្ឋាភិបាល​ដាក់​បញ្ចូល​វ៉ាក់សាំង​ប្រភេទ​នេះ​នៅ​ក្នុង​កម្មវិធី​ជាតិរួច​ហើយ។

    ចំណែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ប៉ុន្តែ​មិន​មាន​វ៉ាក់​សាំង​ចាក់​ការពារ​នោះ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម