backup og meta

កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 30, 2020

    កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

    យើង​ដឹង​ស្រាប់​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​សាហាវ​មួយ​ប្រភេទ​ដែល​បាន​ឆក់​យក​ជីវិត​របស់​អ្នក​ឈឺ​រាប់​ពាន់​អ្នក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជុំ​វិញ​ពិភពលោក។ ពពួក​ជំងឺ​មហារីក​នេះ ពូកែ​លាក់​មុខ​ណាស់ ទម្រាំ​ដឹង​ម្តងៗ គឺ​ចង់​ដល់​ដំណាក់​កាល​ព្យាបាល​លែង​ជា​ហើយ ទើប​ធ្វើ​ទុក្ខ​ខ្លាំង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯក​ទេស​ផ្នែក​ជំងឺ​មហារីក និង​ឈាម។

    លោក​សាស្ត្រាចារ្យ​បន្ត​ថា ជា​ទូទៅ អ្នក​ជំងឺ​ដែល​កើត​ជំងឺ​មហារីក​ស្ទើរ​តែ​ទាំង​អស់​អត់​ដឹង​ខ្លួន​ថា កើត​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ទី១ ឬ​ទី២ទេ​ ពោល​គឺ​ទាល់​តែ​ពេល​ធ្វើ​ទុក្ខ​ហើយ​ទើប​ចាប់​អារម្មណ៍​មក​ពិនិត្យ​ដឹង​។ “អ្នក​ជំងឺ​ដែល​ខ្ញុំ​ជួប​៧២%​ហើយ ​មក​ជួប​ជាមួយ​គ្រូពេទ្យ​ពេល​ដែល​ជំងឺ​រីក​រាល​ដាល​ដល់​ដំណាក់​កាល​ទី៣ ឬ​ទី៤​បាត់​ហើយ”។

    លោក​វេជ្ជបណ្ឌិត​បន្​តថា ការ​ដែល​អាច​ដឹង​​ថា​កើត​មាន​ជំងឺ​មហារីក ឬ​អត់​ក៏​ផ្អែក​ទៅ​តាម​ទី​តាំង​ដែល​វា​កើត​នោះ​ដែរ​។ ឧទាហរណ៍ ជំងឺ​មហារីក​ស្បែក ទោះ​ជា​ត្រូវ​ការ​ពិនិត្យ​ត្រឹម​ត្រូវ តែ​វា​អាច​មើល​ដឹង​ដោយ​គ្រាន់​តែ​មើល​សភាព​ស្បែក​នៅ​ខាង​ក្រៅ​បាន​ដូច​ជា ស្បែក​ឡើង​កន្ទួល​ក្រហម ឡើង​អាចម៍​រុយ ឬ​ប្រជ្រុយ​។ល។

    ផ្ទុយ​ទៅ​វិញ មាន​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​ជា មហារីក​សួត មហារីក​ក្រពះ មហារីក​ស្បូន​ជាដើម អាច​កើត និង​រាល​ដាល​នៅ​ក្នុង​រាង​កាយ​បាន​រាប់​ឆ្នាំ​ទម្រាំ​តែ​ពិនិត្យ​ដឹង ជាហេតុ​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុង​ការ​ព្យាបាល​ទាន់​ពេល​វេលា។

    លោក​វេជ្ជបណ្ឌិត​បាន​ណែ​នាំ​ឲ្យយើង​​ពិនិត្យ​សុខភាព​ក្នុង​១ ឬ២​ឆ្នាំ​ម្ដង ជា​ពិសេស​ពិនិត្យ​រក​មើល​កោសិកា​មហារីក​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ ដើម្បី​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​មុន​ពេល​ជំងឺ​នេះ​រាល​ដាល​កាន់​តែ​ខ្លាំង​ទៅៗ ហើយ​ម្យ៉ាង​ទៀត យើង​អាច​បង្ការ​ជំងឺ​មហារីក​មួយ​ចំនួន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ មុន​ពេល​មាន​កោសិកា​មហារីក​កើត​ឡើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម