មហារីកពោះវៀនធំ

មហារីក​ពោះវៀនធំ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ពោះវៀនធំ​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកពោះវៀនធំ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់សមាគម​មហារីក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះវៀន​ធំ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​​មនុស្ស​​ពេញ​វ័យ​​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ជាក់ស្តែង នៅ​ចុង​សទវត្សរ៍​៩០ ជំងឺ​មហារីក​ពោះវៀន​ធំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ទី​៤ ដែល​សម្លាប់​​មនុស្ស​មាន​​វ័យ​​​​ចន្លោះ​ពី​១៨ ដល់​២៥​ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​ ជំងឺ​មហារីក​មួយ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​​កំពូល​​តែ​ម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​​ស្រី​វេជ្ជបណ្ឌិត Aparna Parikh ប្រធាន​ផ្នែក​វេជ្ជសាស្រ្ដ​នៃ​មជ្ឈមណ្ឌល​​ព្យាបាល​​ជំងឺ​មហារីក​ពោះវៀនធំ ​Mass ​បាន​ឲ្យ​ដឹង​ថា កត្តា​ហានិភ័យ​ចម្បង​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នេះ​រួម​មាន​ ប្រវត្តិ​គ្រួសារ ភាព​ធាត់​ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ និង​សាច់​កែច្នៃ ជំងឺ​រលាក​ពោះវៀន (inflammatory bowel disease) ។ល។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​ណាមួយ​ ដូចជា​ស្រក​ទម្ងន់ លាមក​មាន​ឈាម គេង​មិន​លក់​ ឬ​ទម្លាប់​បន្ទោបង់​ប្រែប្រួល គួរ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​ពោះវៀន​ធំ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម កុំ​ជក់​បារី ព្រម​ទាំងហាត់​ប្រាណ​ជា​ទៀងទាត់។ [embed-health-tool-bmi] ទន្ទឹម​នឹង​នេះ​ដែរ […]

ស្វែងរក មហារីកពោះវៀនធំ

មហារីកពោះវៀនធំ

ផឹកភេសជ្ជៈកំប៉ុងច្រើន ស្រីៗ​អាច​កើតជំងឺមហារីកពោះវៀនធំមុនអាយុ៥០ឆ្នាំ

ការ​សិក្សា​មួយ​របស់​សាកលល​វិទ្យាល័យ​វ៉ាស៊ីនតោន នៅ​សហរដ្ឋអាមេរិក រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​ច្រើន និង​ជំងឺ​មហារីក​ពោះ​វៀន​ធំ​លើ​ស្រ្តី​វ័យ​ក្រោម​អាយុ​៥០​ឆ្នាំ​។ ការ​សិក្សា​នេះ​ត្រូវ​បាន​ដក​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន ​Sciencedaily កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១​។ ការ​សិក្សា​ បាន​​លើក​ឡើង​​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិស្ករ​ច្រើន​នៅ​វ័យ​ចន្លោះ​ពី​១៣​ទៅ​១៨ឆ្នាំ និង​ក្នុង​វ័យ​ពេញ​កម្លាំង អាច​ប្រ​ឈម​ហានិភ័យ​ខ្ពស់​មាន​ជំងឺ​មហារីក​។​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ស្រ្តី​ដែល​ផឹក​ភេសជ្ជៈ​កំប៉ុង​ត្រឹម​តែ​ជាង​២៣០មិល្លីលីត្រ​ក្នុង​មួយ​សប្ដាហ៍​ ស្រ្តី​ផឹក​ភេសជ្ជៈ​កំប៉ុង​ក្នុង​កម្រិត​ជាង​២៣០​មិល្លីលីត្រ​ ពី​រដង​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​មាន​ដល់​ទៅ​ពីរ​ដង​ ដែល​មាន​ន័យ​ថា​អ្នក​ទាំង​នោះ​អាច​រក​ឃើញ​មាន​ជំងឺ​មហារីក​នៅ​មុន​អាយុ​រ៥០​ឆ្នាំ។ ការ​សិក្សា​លម្អិត​បន្ថែម​ថា ស្រ្តី​ដែល​ផឹក​ភេសជ្ជៈ​កំប៉ុង​ប្រហែល​២៣០​មិល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ អាច​មាន​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​ពោះវៀនធំ​​១៦​ភាគរយ។ ចំណែក​ស្រីៗ​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៨​ឆ្នាំ ជា​វ័យ​កំពុង​លូតលាស់​ខ្លាំង ហើយ​ផឹក​ភេសជ្ជៈ​កំប៉ុង​​ក្នុង​កម្រិត​ដូច​គ្នា​នេះ អាច​ប្រឈម​នឹង​វិវត្ត​មាន​ជំងឺ​មហារីក​ពោះវៀនធំ​៣២​ភាគ​រយ មុន​ដល់​អាយុ​៥០​ឆ្នាំ​។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​អ្នក​ចូលរួម​ចំនួន​​១១៦ ៥០០​នាក់ ពីឆ្នាំ១៩៩១ ដល់​ឆ្នាំ​២០១៥ និង​ក្នុង​នោះ​បាន​រក​ឃើញ​អ្នក​មាន​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ដំណាក់កាល​ដំបូង​ចំនួន​១០៩​នាក់។ ថ្វី​បើ​ចំនួន​អ្នក​កើត​មហារីក​មាន​ទំហំ​តូច​ក៏​ពិត​មែន តែ​អ្នក​ស្រាវ​ជ្រាវ​ថា​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន ពិសេស​ផឹក​តាំងពី​វ័យ​នៅ​ក្មេង នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​វិវត្ត​ទៅ​រក​ជំងឺ​មហារីក​ពោះវៀនធំ​នៅ​មុន​អាយុ​៥០​ឆ្នាំ​។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ណែនាំ​ថា ដើម្បី​ជួយ​ស្រីៗ​យើង​ចៀសវាង​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន គួរ​ងាក​មក​ផឹក​ទឹក​ដោះ​គោ ឬ​កាហ្វេ​ មិន​បន្ថែម​ជាតិ​ស្ករ​ជំនួស​វិញ។ ការសិក្សា​រក​ឃើញ​ថា​ការ​ផឹក​កាហ្វេ ឬ​ទឹក​ដោះ​គោ បាន​រួម​ចំណែក​ជួយ​ផ្ដល់​អត្ថ​ប្រយោជន៍​សុខភាព​រយៈពេល​វែង​ដល់​ស្រីៗ​ទៅ​វិញ​​។


មហារីកពោះវៀនធំ

Colon cancer (មហារីក​ពោះវៀនធំ)

និយមន័យតើ​មហារីក​ពោះវៀន​ធំ​ជា​អ្វី? មហារីក​ពោះវៀន​ធំ​គឺ​ជា​មហារីក​កើត​ឡើង​លើ​សរីរាង្គ​ពោះវៀន​ធំ​ដែល​ជា​ផ្នែក​ចុង​ក្រោយ​នៃ​ផ្លូវ​រំលាយ​អាហារ​របស់​មនុស្ស​។ ភាគ​ច្រើន​នៃ​ជំងឺ​នេះ​គឺ​ចាប់​ផ្ដើម​ពី​សាច់​ដក់​នៅ​តាម​ប្រហោង​ពោះវៀន​ដែល​យូរ​ៗ​ទៅ​វិវត្ត​ទៅ​ជា​មហារីក​បាន​។ រោគសញ្ញាអ្នក​ជំងឺ​ដែល​នៅ​ដំណាក់​កាល​ដំបូង​គឺ​មិន​មាន​រោគ​សញ្ញា​សសម្គាល់​​ទេ​ ហើយ​អាការៈ​គឺ​អាស្រ័យ​លើ​ទំហំ​និង​ទីតាំង​នៃ​មហារីក​។ ​ជា​ទូទៅ​មាន​រោគសញ្ញា​ដូចជា៖ ចលនា​ពោះវៀន​ធំ​មាន​ការ​ប្រែ​ប្រួល​ដូចជា​ទល់​លាមក​ ឬ​រាកខុស​ប្រក្រតី​ជា​ច្រើន​សប្ដាហ៍ មាន​ការ​ហូរ​ឈាម​តាម​រន្ធ​គូថ ឈឺ​ពោះ​ចុក​ និង​ឆ្អល់​ណែន​ជា​ប្រចាំ មាន​អារម្មណ៍​ថា​ពោះវៀន​មាន​ស្ទះ​អ្វី​មួយ​ នឿយ​ហត់​ និង​អស់​កម្លាំង ស្រក​ទម្ងន់​ជា​ដើម មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញា​ទាំង​អស់​ខាង​លើ​ទេ​ដូចនេះ​ប្រសិន​បើ​មាន​ករណី​មិន​ធម្មតា​ណាមួយ​កើត​ឡើង​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។ មូលហេតុមិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​មូលហេតុ​របស់​វា​នៅ​ឡើយ​ ​។ ជាទូទៅ​កោសិកា​ គឺ​ស្វ័យ​ដំឡើង​ទ្វេ​តាម​ធម្មតា​តែ​នៅ​ពេល​មាន​កោសិកា​មហារីក​កើត​ឡើង​ ការ​ស្វ័យ​ដំឡើង​ទ្វេ​នេះ​នឹង​ចាប់​កើន​ឥត​ឧបមា​​ទៅ​ជា​ដុំ​មហារីក​។ ហ្សែន​តំណ​ពូជ​អាច​ជា​មូលហេតុ អ្នក​ដែល​មាន​ផ្ទុក​សែន​​​មាន​មហារីក​ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មហារីក​ប្រភេទ​នេះ​ជាង​អ្នក​ដទៃ​ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​១០០%​នោះទេ​។ ប្រភេទ​​មហារីក​ពោះវៀន​ធំ​តាម​តំណ​ពូជ​មាន​ដូចជា៖ មហារីក​គ្មាន​សាច់​ដក់​ ដោយ​តំណ​ពូជ​គឺ​ងាយ​នឹង​បង្ក​ជា​មហារីក​ពោះវៀន​ធំ​និង​មហារីក​ផ្សេង​ទៀត​មុន​អាយុ​ ៥០​ឆ្នាំ មហារីក​មាន​សាច់​ដក់​លើ​កោសិកា​ក្រពេញ​ដែល​ដុះ​រាប់​រយ​ក្នុង​ប្រហោង​ពោះវៀន ​គឺ​ងាយ​នឹង​បង្ក​មហារីក​ពោះវៀន​ធំ​មុន​អាយុ ​៤០​ប្រសិន​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល។ ប្រភេទ​មហារីក​ខាង​លើ ​គឺ​អាច​រក​ឃើញ​តាម​ការ​ធ្វើ​តេស្ត​សេនេទិច​ របប​អាហារ​ ការ​សិក្សា​បាន​បង្ហាញ​ថា​ប្រជាជន​លោក​ខាង​លិច​គឺ​មាន​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ និង​មាន​ជាតិ​សរសៃ​តិច​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​មហារីក​ពោះវៀន​ធំ​គួរ​ឲ្យ​កត់​សម្គាល់។ ​ម្យ៉ាង​ទៀត​អ្នក​ដែល​មាន​ការ​ប្ដូរ​របប​អាហារ​ទៅ​ជា​ជាតិ​ខ្លាញ់​ច្រើន​ និង​ជាតិ​សរសៃ​តិច​ ដូច​របប​អាហារ​លោក​ខាង​លិច​ គឺ​មាន​អត្រា​កើត​មហារីក​ខ្ពស់​។ អ្នក​វិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា​ប្រហែល​មក​ពី​បម្រែបម្រួល​របប​អាហារ​នេះ​អាច​មាន​អំពើ​ទៅ​លើ​មេរោគ​ក្នុង​ពោះវៀន​ និង​បង្ក​ជា​ការ​រលាក​ ហើយ​​យូរ​ៗ​ទៅ​កើត​ជា​មហារីក​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ការ​សិក្សា​ក៏​កំពុង​តែ​បន្ត​ជា​ដរាប។ កត្តា​ប្រឈម មាន​អាយុ​លើស​ពី​ ៥០​ឆ្នាំ​។ អាយុ​តិច​ជាង​នេះ​ក៏​មាន​ដែរ​តែ​កម្រ ជនជាតិ​អាមេរិក​កាត់​អាហ្វ្រិក អ្នក​ដែល​ធ្លាប់​មាន​សាច់​ដក់​ក្នុង​ប្រហោង​ពោះ​វៀន ​និង​មាន​មហារីក​ពោះវៀន​ធំ​ពី​មុន​មក មាន​ការ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ដំបៅ​ពោះវៀន​ និង​ជំងឺ​ Crohn ជាដើម​ អ្នក​មាន​ផ្ទុក​សែន​មហារីក​ និង​អ្នក​ដែល​មាន​គ្រួសារ​បង​ប្អូន​ធ្លាប់​មាន​មហារីក​ពី​មុន​មក​និង​មាន​ប្រភេទ​ដូច​បាន​រៀប​រាប់​ខាង​លើ អ្នក​ដែល​មាន​របប​អាហារ​មាន​ជាតិ​សរសៃ​តិច​ និង​មាន​ជាតិ​ខ្លាញ់​ច្រើន​ គឺ​ងាយ​នឹង​មាន​មហារីក​ជាង​អ្នក​ដទៃ អ្នក​​អង្គុយ​ធ្វើ​ការច្រើន​មិន​សូវ​បញ្ចេញ​កម្លាំង​កាយ​ អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ និង​មិន​មាន​ការ​ឆ្លើយ​តប​ជា​មួយ​ថ្នាំ​អាំងស៊ុយលីន អ្នក​ជំងឺ​ធាត់​ដែល​ជា​អកុសល​អី​គេ​រក​ឃើញ​ថា​ពួក​គាត់​ងាយ​កើត​មហារីក​ និង​ងាយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ជាង​គេ អ្នក​ជក់​បារី​និង​ផឹក​ស្រា​ច្រើន អ្នក​ដែល​ធ្លាប់​មាន​ការ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម​ពី​មុន​មក រោគវិនិច្ឆ័យ​និង​ការ​ព្យាបាលរោគ​វិនិច្ឆ័យ​ ការ​កំណត់​បាន​នូវ​រោគ​វិនិច្ឆ័យ​ដែល​ល្អ​គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ធ្វើ​ការ​ពិនិត្យ​កាយ​សម្បទា សាក​សួរ​ពី​ប្រវត្តិ​ជំងឺ​ក៏​ដូចជា​ព័ត៌មាន​ក្នុង​គ្រួសារ​ទាក់ទង​នឹង​ជំងឺ។ បន្ទាប់​ពី​នេះ​គ្រូ​ពេទ្យ​នឹង​ស្នើ​ធ្វើ​ការ​អង្កេត​វិភាគ​បន្ត​ដូចជា​៖ ការ​ថត​សុង​ពោះ​វៀន​តាម​គូថ​ដើម្បី​រក​ភាព​មិន​ប្រក្រតី​របស់​ពោះវៀន​ និង​អាច​ច្រឹប​យក​សាច់​ដែល​សង្ស័យ​ទៅ​ពិនិត្យ​រក​មើល​មហារីក​ថែម​ទៀត​ផង ​តាម​រយៈ​ការ​មើល​កោសិកា​ក្រោម​មីក្រូទស្សន៍ ការ​ផឹក​សូលុយស្យុង​បារ្យ៉ូម​ដែល​មាន​សារធាតុ​ពណ៌​ដើម្បី​ថត​យក​រូប​តាម​រយៈ​កាំរស្មី​វិទ្យុ​សកម្ម​ដើម្បី​រក​មើល​ដុំ​មហារីក​និង​សាច់​ដក់​ក្នុង​ពោះ​វៀន បន្ទាប់​ពី​កំណត់​រក​វិនិច្ឆ័យ​រួច​ហើយ​គ្រូពេទ្យ​អាច​នឹង​ត្រូវ​ធ្វើ​ការ​អង្កេត​វិភាគ​ផ្សេង​ទៀត​ដូចជា​អេកូសាស្ត្រ​ ថត​ស៊ីធី​សួត ថ្លើម និង​សរីរាង្គ​ក្នុង​ពោះ​ដើម្បី​រក​មើល​ការ​រាលដាល​របស់​មហារីក។ អាច​មាន​តេស្ត​ឈាម​រក​មើល​អង់ទីស្សែន CEA( carcinoembryonic antigen ) ​ដែល​កើត​ឡើង​ដោយ​សារ​កោសិកា​មហារីក។ ការ​ព្យាបាល ព្យាបាល​មហារីក​គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​មហារីក​និង​ដំណាក់​កាល​របស់​វា​ព្រម​ទាំង​ចូល​រួម​ទាំង​ករណី​អាយុ​សុខភាព​រាងកាយ​ទូទៅ​ និង​របៀប​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ មហារីក​គឺ​មិន​អាច​ព្យាបាល​តែ​វិធី​តែ​មួយ​មុខ​នោះ​ទេ ​វា​ត្រូវ​ការ​ចូលរួម​ព្យាបាល​តាម​វិធី​ជា​ច្រើន​ដូចជា​ការ​ព្យាបាល​តាម​គីមី​ វះកាត់ និង​វិទ្យុសកម្ម​ជាដើម​ […]


មហារីកពោះវៀនធំ

កត្តាធំៗបង្កឲ្យមានជំងឺមហារីកពោះវៀនធំ ករណីខ្លះមិនអាចទប់ស្កាត់បានទេ!

ជំងឺ​មហារីក​ពោះវៀន​ធំ អាច​កើត​មានទាំងបុរស និងស្រ្តី ហើយ​នៅ​កម្ពុជា​តួលេខ​អ្នក​ជំងឺ​នេះ​ក៏​ច្រើន​ដែរ។​ នេះបើតាមការឲ្យដឹងពីលោកវជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ​ និងវះកាត់ជំងឺមហារីកពោះវៀនធំ​ នៅប្រទេសសិង្ហបុរី។ លោកវេជ្ជបណ្ឌិតថា មានកត្តាសំខាន់២ ​ដែល​បង្ក​ឲ្យ​កើតជំងឺ​មហារីក​ពោះ​វៀ​នធំ ក្នុងនោះមានកត្តាអាចទប់ស្កាត់បាន និងមិនអាចទប់ស្កាត់បាន។ កត្តាមិនអាចទប់ស្កាត់បាន ទី១.​ អាយុ៖ កាន់​តែ​ចាស់​កាន់​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះវៀនធំ ទី២. ហ្សែន៖ ប្រសិន​បើ​គ្រួសារ​មាន​ប្រវិត្ត​ធ្លាប់​កើត​មាន​ជំងឺ​មហារីក។ ចំណែកឯកត្តាអាចទប់ស្កាត់បាន ពាក់ព័ន្ធ​នឹង​របៀ​ប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ក្នុង​នោះ​​មាន របបអាហារបរិភោគសាច់ច្រើន អាហារផ្អាប់ អាហារកែច្នៃ​ ប្រឈមហានិភ័យក្នុងការកើតជំងឺមហារីកពោះវៀនធំ។ លើសពីនេះ ការជក់បារី ផឹកស្រា និងមិនចូលចិត្តហាត់ប្រាណក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកពោះវៀនធំដែរ។ ចំពោះ​ការ​ទប់​ស្កាត់​មិន​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ លោក​វេជ្ជបណ្ឌិត Jonathan Foo ​បាន​បញ្ចាក់​ឲ្យ​ដឹង​ថា យើង​មិន​អាច​បាន​និយាយ​ថា អាច​ព្យាបាល​ឲ្យ​ជំងឺ​មហារីក​ពោះវៀនធំ​ជា​បាន​ទាំង​ស្រុង​ទេ តែ​គេ​មាន​វិធី​ដើម្បី​ពិនិត្យ​រក​វា​តាំង​ពី​ដំណាក់​កាល​ដំបូងៗ។  លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​ការ​ណែនាំ​ដល់ ស្រ្តីៗ និង​បុរសៗ​ដែល​មាន​អាយុ​ចាប់​ពី៤៥ឆ្នាំ​ឡើង គួរ​ឆ្លុះ​មើល និង​ពិនិត្យ​សុខភាព​ពោះវៀន​ធំ​ និង​ទ្វារ​បាត ប្រសិន​បើ​ពិនិត្យ​ឃើញ​មាន​ដុំ​អ្វី​មិន​ប្រ​ក្រ​តី គ្រូពេទ្យ​ជំនាញ​នឹង​​វះកាត់​យក​វា​ចេញ​​ ដើម្បី​ទប់ស្កាត់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ដំណាក់​កាល​បន្ទាប់ៗ។


មហារីកពោះវៀនធំ

ជុះមកមានឈាម ហើយចេញសញ្ញាទាំងនេះ ត្រូវពិនិត្យពោះវៀនធំភ្លាម

មាន​មនុស្ស​ជា​ច្រើន​គិត​ថា បត់​ជើង​ធំ​មក​មាន​ឈាម បណ្ដាល​មក​ពី​ជំងឺ​ឫស​ដូង​បាត ឬ​ក៏​មាន​អី​ទាក់​ទង​នឹង​ការ​រលាត់​ភ្នាស​បាត ជាដើម។ ផ្ទុយ​ទៅ​វិញ ការ​ដែល​ជុះ​មក​ចេញ​ឈាម​មក​ជាមួយ​អាច​បញ្ជាក់​ពី​បញ្ហា​ពោះ​វៀន​ធំ​របស់​យើង ដែល​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​ការ​កើត​ឫស​ដូង​បាត​ទៅ​ទៀត។ យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត​ថា ការ​ដែល​បត់​ជើង​ធំ​មាន​ឈាម ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ជំងឺ​ឫស​ដូង​បាត​ពិត​មែន ប៉ុន្តែ​នៅ​មាន​មួល​ហេតុ​ផ្សេង​ៗ​ទៀត​ដែល​បង្ក​ឲ្យ​ជុះ​មាន​ឈាម ហើយ​វា​អាច​បង្ក​ភាព​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុ​ជីវិត​ផង​ដែរ។ ក្នុង​ករណី​ដែល​យើង​បត់ជើង​ធំ​មក​មាន​ឈាម ហើយ​ចេញ​រោគ​សញ្ញា ឬ​កត្តា​ដូច​ខាង​ក្រោម គឺ​ត្រូវ​ការ​ឆ្លុះ​ពិនិត្យ​ពោះ​វៀន​ធំ​ដូច​ជា៖ - អាយុ​លើស​ពី៤៥​ឆ្នាំ​ឡើង​ទៅ - បាត់​បង់​គ្រាប់​ឈាម​ក្រហម​ច្រើន - មាន​អាការៈ​ឈឺ​ពោះ​រ៉ាំ​រ៉ៃ - មាន​ការ​ស្រក​ទម្ងន់​លឿន ឬ​ខុស​ប្លែក​ពី​ធម្មតា - ក្រោយ​ការ​ពិនិត្យ រក​ឃើញ ឬ​ស្ទាប​ប៉ះ​ដុំ​ក្នុង​ពោះ - មាន​ប្រវត្តិ​គ្រួសារ​ដែល​មាន​បញ្ហា​ដុំ​សាច់​កាច ឬ​មហារីក ប្រសិន​បើ​បត់​ជើង​មក​មាន​ឈាម លាយ​ឡំ​នឹង​សញ្ញា​ទាំង​ប៉ុន្មាន​នេះ អាច​បណ្ដាល​មក​ពី​បញ្ហា​រលាក​ពោះវៀន​ធំ​ដែល​ក្នុង​នោះ​មាន​មូល​ហេតុ​ចម្បង​ៗ​រួម​មាន ដុំ​សាច់​មហារីក ដុំ​សាច់ Polyp ដំបៅ​ពោះវៀន​ធំ ដំបៅ​ពោះវៀន​តូច និង​ការ​ហូរ​ឈាម​ដែល​បណ្ដាល​មក​ពី Colonic Diverticula។ ដូច​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ថា ចំពោះ​ការ​បត់​ជើង​មាន​ឈាម​ក្រហម ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង​មិន​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ការ​ពិនិត្យ​ឆ្លុះ​ពោះវៀន​ធំ ដើម្បី​រក​មូល​ហេតុ និង​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​អោយ​បាន​ច្បាស់​លាស់ ក្នុង​គោល​បំណង​ចៀស​វាង​ភាព​ធ្ងន់ធ្ងរ និង​ទទួល​បាន​ការ​ព្យាបាល​បាន​ចំ​មុខ​ជំងឺ និង​ទាន់​ពេល​វេលា​ផង​ដែរ។ ​


មហារីកពោះវៀនធំ

អាការៈរាករូសរ៉ាំរ៉ៃ អាចមានទាក់ទងនឹងជំងឺពោះវៀនប៉ុន្មាននេះ

ចំពោះ​អាការៈ​រាក​រូស គ្មាន​អ្នក​ណា​ដែល​ថាមិន​ធ្លាប់​បាន​ឆ្លង​កាត់​ទេ គ្រាន់​តែ​ញ៉ាំ​អី​ខុស​បន្តិច ​គឺ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​អត់​ស្រួល​នៅ​ក្នុង​ពោះ​បាត់​ទៅ​ហើយ។ ជាមួយ​គ្នា​ដែរ មន្ទីរពេទ្យ កាល់ម៉ែត​ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​រាករូស​ញឹក​ញាប់​ខ្លាំង ​ដែល​មាន​រយៈ​ពេល​លើស​២១ថ្ងៃ វា​អាច​ជា​ការ​រាករូស​រ៉ាំ​រ៉ៃ​ ដែល​ជា​បញ្ហា​ឧស្សាហ៍​កើត​មាន​ផងដែរ។ អាការៈ​រាក​រូស​រ៉ាំ​រ៉ៃ គឺ​ជា​ការ​រាក​ដោយ​លាមក​មាន​សភាព​ជ្រាយ (Semi liquid) ឬ​ក៏​មក​ជា​ទឹក​សុទ្ធ (liquid) ​តែ​ម្តង។ អាការៈ​រាក​រូស​រ៉ាំ​រ៉ៃ អាច​បង្ក​ឡើង​ដោយ​កត្តា​ច្រើន ហើយ​ពេល​ខ្លះ​គឺ​អាច​មាន​ទាក់​ទង​នឹង​ជំងឺ​ដែល​គួរ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​មួយ​ចំនួន​ដូច​ជា៖ - ជំងឺ​រលាក​ពោះ​វៀន​ធំ​ដោយ​មេរោគ​ឆ្លង (ក្នុង​នោះ​មាន​ជំងឺ​របេង​ពោះ​វៀន​ធំ​ដែរ) - ជំងឺ​រលាក​ពោះ​វៀន​ធំ​ដោយ​គ្មាន​មេរោគ​ឆ្លង - ជំងឺ​ខ្សោយ​ពោះ​វៀន ឬ​ពោះវៀន​ដើរ​ខុស​ធម្មតា - មាន​ដុំ​សាច់​ដុះ​នៅ​ក្នុង​ពោះ​វៀន​ធំ (មហារីក​ពោះ​វៀន​ធំ) - ជំងឺ​ឡើង​ជាតិ​ពុល​នៃ​ក្រពេញ​បំពង់​ក - ពពួក​ប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។) - ជំងឺ​រាក​នៅ​លើ​អ្នក​ជំងឺ​អេដស៍ ដែល​ភាគ​ច្រើន​ជាង​គេ​នោះ​គឺ​បង្ក​ឡើង​ដោយ ពពួក​ផ្សិត​នៅ​ពោះ​វៀន - វា​ក៏​អាច​បណ្ដាល​មក​ពី​ការ​ញ៉ាំ​ថ្នាំ​មួយ​ចំនួន​ផង​ដែរ (ពិសេស​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​។ល។) មន្ទីរពេទ្យ កាល់ម៉ែត​ បន្ត​ថា អាការៈ​រាក​រូស​រ៉ាំ​រ៉ៃ​នេះ​មិន​មែន​ជា​ជំងឺ​នោះ​ទេ តែ​វា​គឺ​ជា​រោគ​សញ្ញា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ និង​មូល​ហេតុ​ដែល​បាន​រៀប​រាប់​ខាង​លើ ហើយ​វា​ចេញ​រោគ​សញ្ញា​អម​ដោយ ក្ដៅ​ខ្លួន រងាញាក់ ឈឺ​ចុក​ចាប់​ក្នុង​ពោះ បត់​ជើង​មាន​លាយ​ឈាម អស់​កម្លាំង ស្លេក​ស្លាំង ស្រក​ទម្ងន់ មាន​ដុំ​ពោះ​។ល។ សម្រាប់​ការ​ព្យាបាល គឺ​តម្រូវ​ទៅ​តាម​មូល​ហេតុ​ពិត​ប្រាកដ​របស់​ការ​រាក​រូស​នេះ ហើយ​ការ​ព្យាបាល​ឲ្យ​ចំ​មូល​ហេតុ​បង្ក​របស់​អាការៈ​រាក​រូស […]


មហារីកពោះវៀនធំ

ក្រៅពីឫសដូងបាត បត់ជើងមានឈាម ក៏អាចជាសញ្ញានៃជំងឺកាចមួយនេះដែរ

មាន​មនុស្ស​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍​ខ្លំាង​ពេក​ទេ ពេលបត់​ជើង​ធំ​ឃើញ​មាន​ចេញ​ឈាម​មក​ជាមួយ ព្រោះ​ភាគ​ច្រើន​គិត​ថា វា​បណ្ដាល​មក​ជំងឺ​ឫស​ដូង​បាត​ប៉ុណ្ណឹង​ឯង ប៉ុន្តែ​ក្រៅ​ពី​ជំងឺ​នេះ វា​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​កាច​សាហាវ​មួយ​ទៀត​ដែរ។ ចំពោះ​បញ្ហា​នេះ លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ផ្នែក​ជំងឺ​ថ្លើម ក្រពះ ពោះវៀន បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា “អ្នក​ជំងឺ​ភាគ​ច្រើន គិត​ថា​បត់​ជើង​មក​ឈាម ទាក់ទង​នឹង​ជំងឺ​ឫស​ដូង​បាត តែ​តាម​ពិតមិនប្រាកដថា ជាជំងឺឫសដូងទេ។ ការ​បត់​ជើង​ចេញ​មក​មាន​ឈាម​មិន​មែន​មាន​តែ​ជំងឺ​ឫសដូង​បាត​មួយ​មុខ​ទេ គឺ​អាច​មាន​ជំងឺ​មហារីក​ពោះ​វៀន​ ​ដែល​យើង​ត្រូវ​មាន​ការ​ប្រយ័ត្ន”។ ក្រៅ​ពី​ការ​បត់​ជើង​មាន​ឈាម រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​ពោះ​វៀន​រួម​មាន៖ – ស្រក​គីឡូ​ដោយ​ឯក​ឯង – ឈឺ​ពោះ​នៅ​ពេល​យប់ – ទល់លាមក ឬរាករូសញឹកញាប់ – អស់កម្លាំង ខ្សោយ មានអារម្មណ៍ថាហត់ៗ – ស្លេកស្លាំង – តឹងពោះ ជាដើម។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​ចេញ​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ និង​មាន​វ័យ​ចំណាស់ ​(អាយុ​ចាប់​ពី៤៥​ឆ្នាំ​ឡើង) ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​ការ​ឆ្លុះ​មើល​ពោះ​វៀន​ឲ្យ​បាន​ឆាប់​បំផុត ចៀសវាង​ពោះ​វៀន​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ ពី​ព្រោះ​ជំងឺ​មហារីក​ពោះ​វៀន អាច​ព្យាបាល​ជា​សះស្បើយ គ្មាន​បញ្ហា​អី​ដែល​គួរ​ឲ្យ​ស្មុគ​ស្មាញ​ទេ ប្រសិន​បើ​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។​ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីរោគសញ្ញាមហារីកពោះវៀនធំ និងវិធីបង្ការមានប្រសិទ្ធភាពបំផុត ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន និងវិវត្តជាមហារីក? ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ សាច់​ឆ្ងាញ់ តែបើញ៉ាំច្រើន​ហួស​កម្រិត ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស អ្នកវិទ្យាសាស្រ្តរកឃើញតម្រុយបង្ការ​ជំងឺមហារីកពោះវៀនធំ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ […]


មហារីកពោះវៀនធំ

មកដឹងពីរោគសញ្ញាមហារីកពោះវៀនធំ និងវិធីបង្ការមានប្រសិទ្ធភាពបំផុត

មហារីក​ពោះវៀនធំ ជា​ជំងឺ​កាច​សាហាវ​ដែល​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្រ្តី តួលេខ​នៅ​កម្ពុជា ឆ្នាំ ២០១៨ មាន​ករណីថ្មី​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​ប្រមាណ​ជា ១.៣១៤ នាក់។ តើ​មាន​មូល​​ហេតុ​អីខ្លះ​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ? យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​បង្ការ​ជំងឺ​មហារីក​ប្រភេទ​នេះ? លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ពន្យល់​នៅ​ក្នុង​កិច្ច​ពិភាក្សា​អប់រំ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សិង្ហបុរី កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ភ្នំពេញ អំពី​មូលហេតុ និង​វិធី​បង្ការ​ជំងឺ​មហារីក​ពោះវៀន​ធំ ដែល​មាន​ប្រសិទ្ធភាព​បំផុត។ ១- រោគសញ្ញា​ជំងឺ​មហារីក​ពោះវៀន​ធំ – បន្ទោរ​បង់​មិន​ទៀងទាត់ – លាមក​មានឈាម – ឈឺពោះ – ស្រកទ​ម្ងន់​ដោយ​គ្មាន​មូលហេតុ។ ២- មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ – តំណពូជ – ការ​ញ៉ាំ​សាច់​ក្រហម​ជា​ប្រចាំ – ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​តិច – លើស​ទម្ងន់ – មិន​ហាត់​ប្រាណ – ជក់បារី ឬ​ផឹកស្រា។ អត្ថបទពាក់ព័ន្ធ៖  Small intestine cancer (មហារីកពោះវៀនតូច) សាហាវ​ណាស់ វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ដោយ​សារ​មហារីក ​ព្រោះ​ផឹក​ស្រា​​ច្រើន ៣- វិធី​បង្ការ​ជំងឺ​មហារីក​ពោះវៀនធំ បើ​តាម​លោក​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ពី​ប្រទេស សិង្ហបុរី Jonathan Foo ទិន្នន័យ អ្នក​​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​នា​ពេល​បច្ចុប្បន្ន​ចេះ​តែ​កើន​ឡើង ដូចនេះ​មាន​តែ​វិធី​បង្ការ តាម​រយៈ​របប​អាហារ សកម្មភាព​ប្រចាំថ្ងៃ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស