backup og meta

ស្រីៗមានឆ្ងល់អត់ មាន​ដុំសាច់ក្នុងស្បូន អាចកើតមហារីកឬយ៉ាងណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2020

    ស្រីៗមានឆ្ងល់អត់ មាន​ដុំសាច់ក្នុងស្បូន អាចកើតមហារីកឬយ៉ាងណា?

    ​ស្ត្រី​​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ដែល​កើត​ទៅ​លើ​ស្បូន​ ដូច​ជា គីស ដុំ​ស្បូន ហើយ​ជំងឺ​ដែល​សាហាវ​ជាង​គេ​នោះ​ គឺ​មហារីក​ស្បូន។ ​មាន​ស្ត្រី​មួយ​ចំនួនគិតថា ឲ្យ​តែ​កើត​ដុំ​សាច់​ក្នុង​ស្បូន ដឹង​តែ​កើត​ទៅ​ជា​មហារីក​ហើយ តែ​គ្រូពេទ្យ​ជំនាញ​មិន​គិត​អ៊ីចឹង​ទេ។

    “ជាទូទៅ ជំងឺ​ដុំ​សាច់​ស្បូន គឺ​ជា​ដុំ​សាច់​ស្លូត ហើយ​មិន​សូវ​ឲ្យ​មាន​ជា​សញ្ញា​អ្វី​ទេ ហើយ​ជំងឺ​ដុំ​ស្បូន​នេះ គឺ​មិន​មែន​ជា​មហារីក​ទេ។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។

    ជំងឺ​ដុំ​ស្បូន​ភាគ​ច្រើន​កើត​ទៅ​លើ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ ស្ត្រី​គ្មាន​កូន ស្ត្រី​ធាត់​ខ្លាំង និង​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​ហើយ​ដុំ​ស្បូន​អាច​វិវត្ត​ទំហំ​ចាប់​ពី​ប៉ុន​ផ្លែ​ពុទ្រា រហូត​ដល់​ប៉ុន​ផ្លែ​ក្រូច​ថ្លុង។ ជំងឺ​ដុំ​សាច់​ស្បូន ឧស្សាហ៍​កើត​ច្រើន​នៅ​លើ​ទី​តាំង​ចំនួន​

    ទី១.ដុំ​សាច់​នៅ​លើ​សាច់​ស្បូន

    ទី២.ដុំ​សាច់​នៅ​ក្នុង​សាច់​ស្បូន

    ទី៣.​ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន

    លោក​វេជ្ជបណ្ឌិត​បន្ត​ថា បច្ចុប្បន្ន​នេះ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ដុំ​សាច់​ស្បូន​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​ពេទ្យ​បាន​កំណត់​កត្តា​ប្រឈម​ដូច​ជា ភាព​មិន​ប្រក្រតី​នៃ​ហ្សែន កត្តា​អ័រម៉ូន​អេស្ត្រូសែន តំណ​ពូជ និង​ជាតិសាសន៍។ ក្នុង​ករណី​ដែល​ស្ត្រី​កើត​ជំងឺ​ដុំ​សាច់​ស្បូន​នេះ ស្ត្រី​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន​យ៉ាង​រួមមាន៖

    – ធ្លាក់​ឈាម​រហូត​ធ្វើ​ឲ្យ​ស្លេក​ស្លាំង

    – ការ​បង្ក​កំណើត​មាន​ការ​ថយ​ចុះ ដោយ​សារ​ទី​តាំង​របស់​ដុំ​ស្បូន

    – ពេល​មាន​ផ្ទៃពោះ វា​អាច​បង្ក​ឲ្យ​កូន​រលូត ឬ​កើត​មិន​គ្រប់​ខែ

    – សង្កត់​ទៅ​លើ​សរីរាង្គ​នៅ​ក្បែរ បើ​ដុំ​នៅ​ខាង​មុខ វា​សង្កត់​លើ​ប្លោក​នោម ធ្វើ​ឲ្យ​រំខាន​ដល់ការ​បត់​ជើង​តូច (នោម​ញឹក) បើ​សង្កត់​ខាង​ក្រោយ ធ្វើ​ឲ្យ​ទល់​លាមក។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម