ក្នុងសម័យទំនើបនេះ ក្មេងៗសុទ្ធតែអាចកើតជំងឺដែលធ្លាប់តែកើតបានទៅលើមនុស្សដែលមានវ័យចំណាស់ដែរ។ នេះបើយោងតាមការឲ្យដឹងពីលោកសាស្រ្តាចារ្យមហាបរិញ្ញា សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្នុងសម័យទំនើបនេះ ក្មេងៗសុទ្ធតែអាចកើតជំងឺដែលធ្លាប់តែកើតបានទៅលើមនុស្សដែលមានវ័យចំណាស់ដែរ។ នេះបើយោងតាមការឲ្យដឹងពីលោកសាស្រ្តាចារ្យមហាបរិញ្ញា សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត នៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្ន សម្បូរណាស់ក្មេងៗ ដែលងាយកើតជំងឺទឹកនោមផ្អែមដូចចាស់ៗដែរ។ កាលពីមុនក្មេងៗ អាចកើតបានត្រឹមតែជំងឺទឹកនោមផ្អែមធម្មតាទេ ប៉ុន្តែឥឡូវនេះ សម្រាប់ជំងឺទឹកនោមប្រភេទ២ ដែលធ្លាប់តែកើតទៅលើមនុស្សចាស់ ដែលមានអាយុ៤០ឆ្នាំឡើងទៅ ក៏អាចកើតបានចំពោះក្មេងៗដែរ។
ចំណែកកត្តាចម្បងដែលធ្វើឲ្យក្មេងៗប្រឈមនឹងការកើតជំងឺសាហាវមួយនេះ គឺដោយសារតែពពួកភេសជ្ជៈកំប៉ុងដែលមានជាតិស្ករខ្ពស់ ឬផលិតឡើងដោយស្ករសិប្បនិមិត្តអស់នោះហើយ។
លោកវេជ្ជបណ្ឌិតបន្តថា យើងអាចសង្កេតឃើញថា នៅតាមសាលារៀនឥឡូវនេះ ភាគច្រើននៃក្មេងដែលមានជំងឺធាត់ ហើយក្មេងណាដែលធាត់លើសទម្ងន់ខ្លាំង គឺគេចមិនរួចពីការកើតជំងឺទឹកនោមផ្អែមប្រភេទ២ទេ។
“ទម្លាប់ខ្មែរយើង ជាពិសេស ម៉ាក់ប៉ា ឬយាយតាភាគច្រើនដែលឃើញកូន ឬចៅមានសាច់ធាត់ តែងតែអួតប្រាប់គេឯងហើយថា កូនខ្ញុំ ចៅខ្ញុំមានសុខភាពល្អណាស់ ធាត់ឲ្យត្លូៗ តែតាមការពិតទៅ វាមានគ្រោះថ្នាក់ទៅវិញទេ’។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕