backup og meta

កុំចូលចិត្តពេក! ភេសជ្ជៈគ្មានជាតិស្ករក៏អាចធ្វើឲ្យកើតទឹកនោមផ្អែមបានដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 28, 2020

    កុំចូលចិត្តពេក! ភេសជ្ជៈគ្មានជាតិស្ករក៏អាចធ្វើឲ្យកើតទឹកនោមផ្អែមបានដែរ

    សម្រាប់​មនុស្ស​សម័យ​នេះ​ចូល​ចិត្ត​ណាស់​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ ជា​ពិសេស​ក្មេង​តូចៗ និង​យុវវ័យ តែ​មាន​គ្នា​យើង​ខ្លះ​ញ៉ាំ​គ្រឿង​កំប៉ុង​ដែរ តែ​ជា​ប្រភេទ​ដែល​គ្មាន​ជាតិ​ស្ករ (diet soda) មាន​ឆ្ងល់​អត់​ថា បើ​ញ៉ាំ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បានដែរ​ ឬអត់?

    បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បង្រៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឲ្យ​ដឹង​ថា “អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ថ្មី​ថ្មោង​ដែល​មក​ជួប​ខ្ញុំ​ភាគ​ច្រើន​ថា គាត់​ផឹក​គ្រឿង​កំប៉ុង​ដែរ​តែមិន​មែន​អា​មាន​ជាតិ​ស្ករ​ខ្ពស់​ទូទៅ​ទេ គឺ​គាត់​ផឹក​អា​គ្មាន​ជាតិ​ស្ករ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ផឹក​បាន​នោះ’។

    លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ភេសជ្ជៈ​បែប​​ណា​ក៏​ដោយ គឺ​វា​ប្រហាក់​ប្រហែល​គ្នា​ទេ វា​សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដូច​តែ​គ្នា បើ​ផឹក​មិន​ចេះ​ប្រយ័ត្ន។

    ដូច​នេះ​លោក​សាស្រ្តាចារ្យបាន​ណែនាំ​ថា មិន​ថា​អ្នក​ធម្មតា ឬ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ គួរ​នាំ​គ្នា​ឈប់​ផឹក​ភេសជ្ជៈ​អស់​នោះ​ទៅ ហើយ​គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ល្អៗ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​វិញ។

    “ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​នៅ​ខ្មែរ​ភាគ​ច្រើន គឺ​មិន​អាច​ជឿ​ជាក់​បាន​ទេ​ថាគ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ហើយ​បើ​យើង​ឃ្លាន​របស់​ផ្អែម គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ធម្មជាតិ​វិញដូចជា ស្វាយ​ទុំ ចេកទុំ ល្ហុង​ទុំ ឬផ្លែ​មៀន​តិចតួច ជំនួស​ឲ្យ​គ្រឿង​ភេសជ្ជៈ​អស់​នោះ​ព្រោះ​វា​បំផ្លាញ​សុខភាព​បាន​លឿន​ណាស់’។​​​​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម