backup og meta

"ទឹកនោម​ផ្អែម" ប្រយ័ត្ន​ប្រយែងស្បែក​បន្តិច​ទៅ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា · ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Sep 08, 2022

    "ទឹកនោម​ផ្អែម" ប្រយ័ត្ន​ប្រយែងស្បែក​បន្តិច​ទៅ

    បើ​ទោះ​យើង​ខ្លួន​ឯង​មាន​កម្លាំង​មាំមួន គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ប៉ុន្តែ​គួរ​ដឹង​ខ្លះៗ​ពី​ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ យ៉ាង​ណា​ ក៏​អាច​យក​អាសា ប៉ា​ម៉ាក់ អ៊ំៗ​យើង ដែល​កំពុង​រស់​ជា​មួយ​ទឹក​នោម​ផ្អែម ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​មាន​សុខភាព​ល្អ រស់​នៅ​ដោយ​សប្បាយ​ចិត្ត។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​បញ្ហា​សុខ​ភាព​ស្បែក ដែល​បង្ក​ឡើង​ដោយ ​ជំងឺ​ទឹកនោមផ្អែម

    ១- រមាស់​ស្បែក

    រមាស់​ស្បែក កើត​ឡើង​ដោយ​សារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម និង​បង្ក​ឲ្យ​ស្បែក​ស្ងួត ងាយ​ក​រោគ​ផ្សិត ទាំង​នេះ​ ក៏​ដោយ​សារ​តែ​ជាតិ​ស្ករ​ខ្ពស់​ពេក ជា​ឧបសគ្គ​ទៅ​លើ​លំហូរ​ឈាម​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។

    ២- ឆ្លង​រោគ​ដោយ​ពពួក​បាក់តេរី

    ដោយសារ​តែ​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​មិន​បាន​ល្អ មេរោគ​ងាយ​នឹង​កកើត​ចំពោះ​គ្នា​​យើង ឬប៉ាម៉ាក់ អ៊ំៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ណាស់ ដូចជា នៅ​ម្ដុំ​គល់​រោម និង​ក្រចក ដែល​ជា​កន្លែង​មេរោគ​ងាយ​បង្ក​រោគ​ជាង​គេ។

    ទឹកនោម​ផ្អែម ប្រយ័ត្ន​ប្រយែងស្បែក​បន្តិច​ទៅ

    ៣- ឆ្លង​រោគដោយ​ពពួក​ផ្សិត

    ពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ពេក គឺ​អាច​បង្ក​ហានិភ័យ​ឆ្លង​រោគ​ដោយ​ផ្សិត ហៅថា​ កង់ឌីដា រួម​នឹង​កើត​ស្រែង ដោយ​បែង​ចែក​ប្រភេទ​ទៅ​តាម​ទី​កន្លែង​ក​រោគ ពិសេស​ស្រែង​នៅ​ជើង​ ដៃ លើ​ខ្លួន និង​នៅ​ម្ដុំ​ក្រលៀន

    ភាគ​ច្រើន​ឃើញ ស្រែង​ជើង សម្បូរ​កើត​ចំពោះ​គ្នា​យើង​ចូលចិត្ត​ដើរ​លុយ​ទឹក ដោយ​ជើង​ទទេរ បង្ក​ឲ្យ​មាន​រមាស់ ឡើង​ក្រហម​ជា​បន្ទះៗ កាន់តែ​គួរ​ឲ្យ​បារម្ភ បើ​យើង​មាន​បញ្ហា​លើ​ជើង​អំឡុងពេល អាច​នឹង​រីករាល​ដាល​រហូត​ក្លាយ​ជា​ដំបៅក្លាយ ឈាន​ដល់​កាត់ប្រអប់​​ជើង​ក៏មាន។ ហេតុ​នេះ គួរ​ការពារ​ជើង​យើង​ដោយ​ពាក់​ស្បែក​ជើង នៅ​ពេល​ដើរ​កាត់​ទឹក​កខ្វក់ ចំណែក​កម​កើត​លើ​ខ្លួន ក៏​ដូច​ជា​ស្រែង​នៅ​ម្ដុំ​ក្រលៀន វា​មាន​សញ្ញា​ប្រហាក់​ប្រហែល​គ្នា ទាស់​ត្រង់​ថា អាច​មាន​ពណ៌​រាង​ផ្កា​ឈូក ឬ​ធ្នោត​បន្តិច។ ហើយ​ចំពោះ​តំបន់​ឡើង​ពង​ទឹក​វិញ អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​រឹង​ទៀត​ផង។

    ៤- វិធី​ព្យាបាល

    បញ្ហា​ស្បែក​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម គឺ​អាច​ព្យាបាល​តាម​រយៈ​លាប​ក្រែម​នៅ​តំបន់​រមាស់ ដើម្បី​ប្រឆាំង​ការ​ករោគ​ពី​កន្លះខែ​ទៅ​មួយ​ខែ ដោយលាប ២-៣ ដង/ថ្ងៃ ហើយ​ថ្នាំ​គ្រាប់ ក៏ អាច​ប្រើ​បាន​ដូច​គ្នា។ មួយ​វិញ​ទៀត គួរ​ចាំ​ថា ត្រូវ​ឲ្យ​កន្លែង​មាន​ការ​រមាស់​នោះ​ស្ងួត​ជានិច្ច។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ជំងឺទឹកនោមផ្អែមអាចបង្កឱ្យយើងមានបញ្ហាស្បែកដូចជា៖
    • រមាស់​ស្បែក
    • ឆ្លង​រោគ​ដោយ​ពពួក​បាក់តេរី
    • ឆ្លង​រោគ​ដោយពពួក​ផ្សិត
    – បញ្ហា​ស្បែក​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ព្យាបាល​ដោយ៖
    • លាប​ក្រែម​នៅ​តំបន់​រមាស់
    • ញុំា​ថ្នាំ​គ្រាប់
    • រក្សាកន្លែងរមាស់​ឱ្យ​ស្ងួត​ជានិច្ច

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

    ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Sep 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម