backup og meta

ទាំងនេះ ជាវិធីរៀបចំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Aug 18, 2021

    ទាំងនេះ ជាវិធីរៀបចំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម

    សម្រាប់អ្នកទឹកនោមផ្អែម លំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ ដើរតួសំខាន់ដើម្បីររក្សាទម្ងន់ និងធ្វើឲ្យមានលំនឹងជាតិស្ករនៅក្នុងឈាម។ អ្នកទឹកនោមផ្អែម ងាយធាត់ខ្លាំងណាស់ បើញ៉ាំអាហារជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត (ផ្អែម) ច្រើន ជាហេតុដែលនាំឲ្យថ្នាំទឹកនោមផ្អែម ក៏ថយប្រសិទ្ធភាពតាមហ្នឹងដែរ។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីការរៀបចំអាហារសម្រាប់អ្នកទឹកនោមផ្អែមឲ្យមានសុខភាពល្អ។

    ១- អាហារត្រូវញ៉ាំ

    ចំណីយើងញ៉ាំក្នុងមួយពេល ត្រូវមាន ៤ ចំណែក៖

    – ពីរចំណែកជាបន្លែបៃតង និងបន្លែគ្មានជាតិម្សៅ ដូចជា ការ៉ុត ស្ពៃ និងប៉េងប៉ោះ។

    – មួយចំណែកទៀត ជាជាតិប្រូតេអ៊ីនបានពីសាច់ ដូចជា ត្រី ត្រីធូណា ឬសាច់ (ជ្រូក/គោ) សុទ្ធមិនលាយខ្លាញ់

    – មួយចំណែកចុងក្រោយ ជាអាហារមានជាតិម្សៅ ដូចជា ដំឡូង និងអង្ករ ជាដើម។

    លើសពីនេះ យើងអាចញ៉ាំផ្លែឈើ ទឹកដោះគោ កាហ្វេ និងតែ ដែលមិនត្រូវដាក់ស្ករនោះទេ។

    អាហារមិនគួរញ៉ាំ

    ២- កាបូអ៊ីដ្រាត

    ជាតិស្ករភាគច្រើន មានប្រភពពីកាបូនអ៊ីដ្រាត (ជាតិស្ករដែលបានពីអាហារ)។ ដូចនេះ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមឲ្យបានល្អ ត្រូវញ៉ាំបរិមាណដូចគ្នារាល់ថ្ងៃ និងកំណត់ពេលវេលាឲ្យបានទៀង ទើបថ្នាំទឹកនោមផ្អែមមានប្រសិទ្ធភាព។

    បើមានចម្ងល់ អាចស្វែងរកអ្នកឯកទេសចំណីអាហារ ដើម្បីប្រឹក្សាយោបល់បាន ព្រោះយើងអាចដឹងពីវិធីគណនាបរិមាណជាតិកាបូអ៊ីដ្រាត ឲ្យសមតុល្យទៅតាមបរិមាណជាតិថ្នាំដែលអ្នកទឹកនោមផ្អែមលេប និងអាំងស៊ុយលីនដែលត្រូវប្រើ។

    ៣- កំណត់ជាតិស្ករ

    កំណត់ជាតិស្ករចំពោះអាហារដែលអាចញ៉ាំបាន ដើម្បីចៀសវាងផលវិបាកដោយសារជាតិស្ករឡើងខ្ពស់ បង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

    ការចាប់ផ្ដើមរបបអាហារថ្មី (ប្ដូរម្ហូបញ៉ាំ) ពិតជាលំបាកសម្រាប់មនុស្សគ្រប់រូប មិនថាអ្នកទឹកនោមផ្អែម ឬអត់នោះទេ។ ដូចនេះ យើងអាចស្វែងរកជំនួយពីអ្នកឯកទេសចំណីអាហារ និងគ្រូពេទ្យ ព្រោះថារបបអាហារល្អ សុខភាពក៏ល្អ ហើយអាចការពារផលវិបាកធ្ងន់ធ្ងរដោយសារទឹកនោមផ្អែម ដូចជា ជំងឺបេះដូង និងរោគពាក់ព័ន្ធសរសៃប្រសាទ។

    ចំពោះការកំណត់ ឬសម្រេចចិត្តញ៉ាំអី សម្រាប់អ្នកមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម គួរប្រុងប្រយ័ត្ន និងអនុវត្តឲ្យបាន ដើម្បីចៀសវាងស្ថានភាពកាន់តែពិបាក។ បើមានសមាជិកណា ឬចាស់ៗក្នុងផ្ទះ មានជំងឺប្រភេទនេះ យើងគួរជួយគិតគូរឲ្យមែនទែនលើប៉ុន្មានចំណុចដែលបានរៀបរាប់ខាងលើ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Aug 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម