backup og meta

បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 20, 2021

    បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក

    ទល់លាមក ជាបញ្ហាប្រព័ន្ធ​រំលាយអាហារ ហើយជាទូទៅ ត្រូវកំណត់​ថា បើយើង​បត់ជើងធំ តិចជាង ៣ដង/សប្ដាហ៍ យើង​កើតមាន​បញ្ហា​នេះ។ បញ្ហា​ទល់លាមក បណ្ដាលមកពី​មូលហេតុ​ជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម មិន​សូវបញ្ចេញ​សកម្មភាព​រាងកាយ ស្ត្រេស ខ្សោះជាតិទឹក និង​ប្រភេទ​អាហារ ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។

    ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងជម្រាប​ប្រិយមិត្ត​អំពីប្រភេទអាហារ និងភេសជ្ជៈ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​យើង​ទល់លាមក ហើយ​យើង​គួរចៀសវាង ឬញ៉ាំវា​តិចតួច​បាន​ហើយ។ អាហារ និង​ភេសជ្ជៈ​ទាំងនោះ មាន​ដូចជា៖

    ១. សាច់ក្រហម

    សាច់ក្រហម ជាអាហារ​បណ្ដាលឲ្យ​យើង​ទល់លាមក ដោយសារ​កត្ដា​សំខាន់​ចំនួន៣។ ទី១ វាមាន​ផ្ទុក​ជាតិ​កាកសរសៃ​តិច ទី២ វាមាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​រាងកាយ​ត្រូវការ​រយៈពេល​យូរ ដើម្បី​រំលាយ និង​ទី៣ វាបន្ថយ​ការ​ញ៉ាំ​អាហារ​ជាតិ​កាកសរសៃ​ប្រចាំ​ថ្ងៃ នៅពេល​យើង​ញ៉ាំ​សាច់ក្រហម​ច្រើន។

    Fast Food

    ២. អាហារបំពង និង Fast Foods

    ការញ៉ាំ​អាហារបំពង និង Fast Foods បរិមាណ​ច្រើន និង​ញឹកញាប់ ក៏បណ្ដាល​ឲ្យយើង​ប្រឈម​នឹង​បញ្ហា​ទល់លាមក​ផងដែរ។ នេះដោយសារ អាហារ​ប្រភេទនេះ មាន​ជាតិ​ការសរសៃ​តិច និង​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់ រួមជាមួយ​ការ​រំលាយ​យឺត​ទៀត។ ជាមួយ​គ្នានេះ ប្រភេទ​អាហារបំពង និង Fast Foods មាន​បរិមាណ​អំបិល​ច្រើន ដែល​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ទឹក​ក្នុង​លាមក ធ្លាក់ចុះ និង​ធ្វើឲ្យ​លាមក​ស្ងួត និង​រឹង ពិបាក​បញ្ចេញ​ពី​រាងកាយ។

    អត្ថបទពាក់ព័ន្ធ៖

    ៣. ផលិតផលកែច្នៃពីធញ្ញជាតិ

    ផលិតផលកែច្នៃពីធញ្ញជាតិ ដូចជា នំប៉័ង ជាដើម ក៏បណ្ដាល​ឲ្យ​យើង​ទល់លាមក​ផងដែរ ដោយសារ​វាមាន​សារធាតុ​បំប៉នតិច។ នេះដោយសារ​តែ​ផ្នែក​ស្នូល និង​សំបក នៃ​គ្រាប់ធញ្ញជាតិ ត្រូវបាន​ដកចេញ ពេល​កែច្នែ ខណៈ​ដែល​ស្នូល​នៃ​គ្រាប់ធញ្ញជាតិ សម្បូរ​ដោយ​ជាតិ​កាកសរសៃ ជួយ​ដល់​ការ​បញ្ចេញចោល។

    ៤. គ្រឿងស្រវឹង

    ប្រសិនបើ​យើង​ផឹកគ្រឿងស្រវឹង ក្នុង​បរិមាណ​ច្រើន វាអាច​បណ្ដាល​ឲ្យ​យើង​បាត់បង់​បរិមាណ​ទឹក​ជាច្រើន តាមរយៈ​ការ​នោម និង​បណ្ដាល​ឲ្យ​ខ្សោះជាតិ​ទឹក។ ជាមួយ​គ្នានេះ ការខ្សោះជាតិ​ទឹក ដោយ​ការ​ផឹកទឹក​មិន​បាន​គ្រប់គ្រាន់ ក៏ពាក់ព័ន្ធ​នឹង​ការ​ប្រឈម​ជាមួយ​បញ្ហា​ទល់លាមក​ផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម