backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Eclampsia (ជំងឺក្រឡាភ្លើង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 17, 2020

Eclampsia (ជំងឺក្រឡាភ្លើង)

និយមន័យ

អ្វីជាជំងឺក្រឡាភ្លើង?

ជំងឺក្រឡា​ភ្លើង​គឺ​ជា​ការប្រកាច់ ឬ​សន្លប់​ភ្លាម​ៗ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ជំងឺក្រឡាភ្លើងជាជំងឺ​កម្រ​ប៉ុន្តែ​ធ្ងន់​ធ្ងរ និង​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​ជំងឺបម្រុង​ក្រឡា​ភ្លើង ដោយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​សម្ពាធ​ឈាម​ខ្ពស់ និង​មាន​ការ​ប្រកាច់​ដែល​មិន​ទាក់​ទង​នឹង​ការ​ខូច​ខាត​របស់​ខួរ​ក្បាល។

ជំងឺបម្រុង​ក្រឡា​ភ្លើង និង​ជំងឺក្រឡា​ភ្លើង​គឺ​ជាជំងឺដែល​ប៉ះ​ពាល់​លើ​សុក ដែល​ជា​អ្នក​នាំ​អុក​ស៊ី​សែន និង​សារធាតុ​ចិញ្ចឹម​ទៅ​ទារក​តាម​ឈាម។ ពេល​មាន​សម្ពាធ​ឈាម​ខ្ពស់ នោះ​លំហូរ​ឈាម​របស់​យើង​នឹង​កាត់​បន្ថយ ហើយ​សុក​នឹង​អាច​មិន​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទារក​កើត​មិន​គ្រប់​គីឡូ ឬ​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត។ ភាគ​ច្រើនជំងឺក្រឡាភ្លើង​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ និង​មាន​ករណី​កម្រ​គឺ​កូន​ស្លាប់​ក្នុង​ផ្ទៃ។

តើជំងឺក្រឡាភ្លើងកើតច្រើនដែរឬទេ?

ជំងឺក្រឡា​ភ្លើង​អាច​កើត​លើ​ស្ត្រី ក្នុង​ចំនោម​ស្ត្រី ២០០ នាក់​ដែល​មានជំងឺបម្រុង​ក្រឡា​ភ្លើងយើង​​អាច​នឹង​កើត​ជំងឺនេះ​ទោះ​បី​ជា​យើង​គ្មាន​ប្រវត្តិ​ធ្លាប់​ប្រកាច់​ក៏​ដោយ ហើយ​យើង​​អាច​គ្រប់​គ្រង​បាន​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​របស់​វា។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិតសម្រាប់​ព័ត៌​មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖ លម្អិត​ពី​ជំងឺ​ក្រឡាភ្លើង កើត​លើ​ស្រីៗ​មាន​ផ្ទៃពោះ គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន

រោគ​សញ្ញា

១- រោគសញ្ញាជំងឺក្រឡាភ្លើង

រោគ​សញ្ញា​ទូ​ទៅ​ជំងឺក្រឡា​ភ្លើង​មាន៖

ប្រកាច់

អារម្មណ៍​ឆេវ​ឆាវខ្លាំង

សន្លប់

ឯ​ស្ត្រី​ភាគ​ច្រើន​អាច​មាន​រោគសញ្ញា​មុន​ពេល​ប្រកាច់​ដូចជា៖

ឈឺ​ក្បាល

ចង្អោរ ក្អួត

ឈឺ​ពោះ

ហើម​ដៃ និង​មុខ

មាន​បញ្ហា​ក្នុង​ការ​មើល​ដូច​ជា មើល​លែង​ឃើញ ស្រវាំង​ភ្នែក មើល​វត្ថុ​ឃើញ​ពីរ ឬ​មើល​ឃើញ​ដុំ​ៗ​ដោយ​កន្លែង។

ដោយ​សារ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រឡា​ភ្លើង​បាន ដូច្នេះ​យើងនឹង​មាន​រោគ​សញ្ញា​ដូច​គ្នា​មួយ​ចំនួន​ដូច​ជា ជំងឺ​តម្រង​នោម ឬ​ជំងឺទឹក​នោម​ផ្អែម។ វា​ជា​ការ​សំខាន់​ក្នុង​ការ​ប្រាប់​គ្រូពេទ្យ​ពី​ស្ថាន​ភាព និង​កត់​សម្គាល់​ពី​រោគ​សញ្ញា​ជំងឺបម្រុង​​ក្រឡា​​ភ្លើង។

រោគ​សញ្ញា​ទូ​ទៅ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន៖

ហើម​មុខ ឬ​ដៃ

ឈឺ​ក្បាល

ឡើង​គីឡូ​ខ្លាំង

ចង្អោរ ក្អួត

មាន​បញ្ហា​ក្នុង​ការ​មើល

មាន​បញ្ហា​ក្នុង​ការ​បត់​ជើង

វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​អ្នក​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។

២- ពេលណាដែលអ្នកត្រូវទៅជួបគ្រូពេទ្យ?

ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ដោយ​សារ​តែ​រាង​កាយ​របស់​មនុស្ស​គ្រប់​រូប​ធ្វើ​ការ​ខុស​ៗ​គ្នា វា​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​ពី​ស្ថាន​ភាព​សុខភាព​របស់​យើង។

មូល​ហេតុ

១- មូលហេតុជំងឺក្រឡាភ្លើង

ជំងឺ​ក្រឡា​ភ្លើង​ជា​ជំងឺកើត​ក្រោយ​ជំងឺបម្រុង​ក្រឡា​ភ្លើង អ្នក​ជំងឺ​ដែល​កើត​ជំងឺក្រឡាភ្លើងនេះ​នឹង​ឃើញ​មានសម្ពាធ​ឈាម​ខ្ពស់​ក្រោយ​ពី​ការ​មាន​ផ្ទៃ​ពោះ​នៅ​សប្តាហ៍​ទី ២០។ បើ​យើង​​មាន​ជំងឺ​បម្រុង​​ក្រឡា​ភ្លើង​ហើយ​មាន​ការ​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ដូច​ជា ការ​ប្រកាច់ ឬ​សន្លប់​នោះ​យើង​​អាច​នឹងវិវត្ត​ទៅ​ជាជំងឺ​ក្រឡា​ភ្លើង​បាន។

គ្មាន​មូល​ហេតុ​ច្បាស់​លាស់​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺក្រឡា​ភ្លើង​ទេ ឯ​​កត្តា​ដែលនាំ​ឲ្យ​កើត​ជំងឺ​នេះ​អាច​មាន៖

មាន​បញ្ហា​លើ​សរសៃ​ឈាម

កត្តា​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ (neurological)

ការ​តម​អាហារ

ហ្សែន

កត្តា​ប្រឈម

១- កត្តាប្រឈមជំងឺក្រឡាភ្លើង

កត្តា​ប្រឈម​ជំងឺក្រឡា​ភ្លើង​មាន​ដូច​ជា៖

អាយុ​លើស ៣៥ ឆ្នាំ

អាយុ​ក្រោម ២០ ឆ្នាំ

ជន​ជាតិ អាហ្រ្វិក​អាមេរិកាំង

មាន​ផ្ទៃ​ពោះ​លើក​ដំបូង

មាន​ផ្ទៃ​ពោះ​កូន​ច្រើន (កូន​ភ្លោះ​ពីរ ឬ​បី)

អ្នក​ជំងឺមាន​ជំងឺ​ទឹក​នោម​ផ្អែម មាន​ជំងឺ​លើស​ឈាម ឬ​ជំងឺ​តម្រង​នោម។

មាន​ប្រវត្តិ​កង្វះ​របប​អាហារ ឬ​កង្វះ​អាហា​រូបត្ថម្ភ។

អត្ថបទពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ

ការ​ធ្វើ​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ។ អ្នក​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់​ពត័​មាន​បន្ថែម​។

– រោគវិនិច្ឆ័យជំងឺក្រឡាភ្លើង

បើ​យើង​​ធ្លាប់​មាន​មានប្រវត្តិ ឬ​មាន​ជំងឺបម្រុង​ក្រឡា​ភ្លើង យើង​​នឹង​ត្រូវ​ធ្វើ​តេស្ត​ដើម្បី​កំណត់​ពី​ភាព​ធ្ងន់​ធ្ងរ និង​ការ​លាប់​ឡើង​វិញ។ តែ​បើ​យើង​​មិន​ធ្លាប់​មានជំងឺបម្រុង​ក្រឡា​ភ្លើង​ទេ គ្រូពេទ្យ​ង​​នឹង​ធ្វើ​តេស្ត​ដើម្បី​រក​មើល​ពី​មូលហេតុ​នៃ​ការ​ប្រកាច់​របស់យើង​។ គ្រូពេទ្យ​​នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​ដើម្បី​រក​មូល​ហេតុ​នៃ​ការ​ប្រកាច់ និង​ត្រូវ​ពិនិត្យ​មើល​ពី​សម្ពាធ​ឈាម និង​ចង្វាក់​ដង្ហើម​ឲ្យ​បាន​ទៀង​ទាត់។

ការ​ធ្វើ​តេស្ត​ឈាម៖ ការ​ធ្វើ​តេស្ត​ឈាម​ទៅ​តាម​ស្ថាន​ភាព​របស់​អ្នក​ជំងឺ។ ការ​ធ្វើ​តេស្ត​មាន hematocrit សម្រាប់​រាប់​ចំនួន​កោសិកា​ឈាម​ក្រហម និង​ចំនួន​ផ្លា​កែត​ដើម្បី​​មើល​ពី​កំ​ណក​ឈាម​។

ការ​ធ្វើ​តេស្ត Creatinine៖ គឺ​ជា​សារ​ធាតុ​ដែល​ចេញ​ពី​សាច់ដុំ​ទៅ​តម្រង​នោម​តាម​ចរន្ត​ឈាម​របស់​យើង​ ប៉ុន្តែ​បើ​មុខ​ងារ​តម្រងនោម​យើង​​ធ្វើ​ការ​មិនល្អ​នោះ creatinine នឹង​លើស​នៅ​ក្នុង​ឈាម។ ការ​កើន​ឡើង creatinine ច្រើន​ពេក​នៅ​ក្នុង​ឈាម​អាច​ធ្វើ​ឲ្យ​យើង​​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​បាន។

ការ​ធ្វើ​តេស្ត​ទឹក​នោម៖ ការ​ធ្វើ​តេស្ត​ទឹក​នោម​ដើម្បី​រក​មើល​ពី​វត្តមាន​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម និង​កំរិត​នៃ​ការ​បញ្ចេញ​ទឹក​នោម។

– ការព្យាបាលជំងឺក្រឡាភ្លើង

ការ​កើត​កូន​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ព្យាបាល​ជំងឺបម្រុង​ក្រឡា​ភ្លើង និង​ជំងឺ​ក្រឡា​ភ្លើង។ បើ​រោគវិនិច្ឆ័យ​របស់យើងឃើញ​ថា​អ្នក​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង យើង​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដើម្បី​បង្ការ​កកុំ​ឲ្យ​កើត​ជំងឺក្រឡា​ភ្លើង តែ​បើ​យើង​​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡា​ភ្លើង​ហើយ​ យើង​​ត្រូវ​ធ្វើ​ការ​កើត​កូន​ឲ្យ​បាន​លឿន​ដោយ​អាស្រ័យ​លើ​រយៈពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ។ ការ​សម្រាល​កូន​ឲ្យ​បាន​លឿន​ស្ថិន​នៅ​ចន្លោះ ៣២ ទៅ ៣៦ សប្តាហ៍​នៃ​ការ​មាន​ផ្ទៃ​ពោះ​ប្រសិន​បើ​មាន​រោគសញ្ញា​ដែល​គំរាម​កំហែង​ដល់​ជីវិត ឬ​ប្រើ​ថ្នាំ​គ្មាន​ប្រសិទ្ធិ​ភាព។

ការ​ប្រើ​ប្រាស់​ថ្នាំ៖ ត្រូវ​ចាំបាច់​ប្រើ​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​ដើម្បី​ទប់​ស្កាត់​ការ​ប្រកាច់ (anticonvulsants)។ បើ​យើង​​មាន​ជំងឺ​លើស​ឈាម យើង​​ត្រូវ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម។

ការ​ថែ​ទាំ​តាម​ផ្ទះ៖ ត្រូវ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា សំរាក និង​តាម​ដាន​រាល់​ការ​ប្រែ​ប្រួល​នៃ​ស្ថាន​ភាព​សិខ​ភាព ដើម្បី​គ្រប់​គ្រង​ជំងឺបម្រុង​ក្រឡា​ភ្លើង និងជំងឺ​ក្រឡា​ភ្លើង។

រោគសញ្ញា​ជំងឺនៃ​បម្រុង​ក្រឡា​ភ្លើង និងជំងឺក្រឡា​ភ្លើង​នឹង​បាត់​ពេល​យើង​សម្រាល​​កូន​រួច។ ប្រសិន​បើ​មាន​ផល​វិបាក​កើត​ឡើង យើង​​អាច​នឹង​មាន​បញ្ហា​បន្ទាន់​ដូច​ជាការ​រហែក​សុក​ជា​ដើម។ យើង​​ត្រូវ​ធ្វើ​ការ​ព្យាបាល​ថែ​ទាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​លើជំងឺ​បម្រុង​ក្រឡា​ភ្លើង ដើម្បីបង្ការ​កុំ​ឲ្យ​កើតជំងឺ​ក្រឡា​ភ្លើង ហើយ​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ពី​រោគ​សញ្ញា​ដែលយើង​មាន។

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

១- តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងជំងឺក្រឡាភ្លើង?

បើយើង​​មាន​រោគសញ្ញា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ ឬ​ឆ្មប​​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​ឈប់​ធ្វើ​ការ កាត់​បន្ថយ​កំរិត​នៃ​សកម្មភាព ឬសម្រាក​​ឲ្យ​បាន​ច្រើន (លើ​គ្រែ)។ ទោះ​បី​ជា​ការ​សម្រាក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ព្យា​បាល​សម្រាប់​ជំងឺ​បម្រុង​ក្រឡា​ភ្លើង តែ​អ្នក​ជំនាញ​មិន​បាន​ដឹង​ពី​ដំណើរ​ការ ឬ​ការ​មាន​សម្អាធ​ឈាម​ខ្ពស់​នោះ​ទេ។ គេ​គ្រាន់​តែ​ដឹង​ថា​ការ​សម្រាក​អាច​បង្កើន​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​នៅ​ក្នុង​ជើង ឬ​សួត ដូច្នេះ​​តម្រូវ​ឱ្យ​យើង​ធ្វើ​សកម្មភាព​តិច​តួច ដូច​ជា​ធ្វើ​ការ​ងារ កីឡា ​មើល​ថែ​ក្មេង និងធ្វើ​ការ​ងារ​ផ្សេង​ទៀត អាច​ជួយ​អ្នក​ដោះ​ស្រាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​សម្រាក​នៅ​លើ​គ្រែ​បាន។

ស្ថាន​ភាព​ផ្ទាល់​ខ្លួន​យើង​​ដែលត្រូវ​ធ្វើ​ការ​តាម​ដាន​ជា​រៀង​រាល់​ថ្ងៃ​មាន

សម្ពាធ​ឈាម

ប្រូតេអ៊ីន​ក្នុង​ទឹក​នោម

ទម្ងន់របស់​យើង

ពិនិត្យ​មើល​ចលនា​របស់​កូន ឬ​ចំនួន​នៃ​ការ​កំរើក​របស់​កូន។

ត្រូវ​ធ្វើ​ឯកសារ​ពី​លទ្ធ​ផល​របស់​យើង​មាន កាល​បរិច្ឆេទ និង​ពេល​វេលា​ដែល​បាន​ពិនិត្យ ហើយ​យក​ទៅជួប​នឹងគ្រូ​ពេទ្យ ឬ​ឆ្មប​។ ត្រូវ​ស្វែង​រក​ការ​ជំនួយ​ពី​សង្គម​ដែល​អាច​ជួយ​យើង​​ពី​ការ​ព្រួយ​បារម្ភ និង​កាត់​បន្ថយ​ផល​វិបាក​នៃ​ការ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ វា​ជា​ការ​ល្អ​ក្នុង​ការ​ជួយ និង​និយាយ​ជាមួយ​ស្រ្តី​ដែល​មាន​ស្ថាន​ភាព​ដូច​យើង​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក​។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 17, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម