backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Endometrial cancer​ (ជំងឺមហារីកស្រទាប់ក្នុងស្បូន)

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ Prem Satya · កែ Apr 08, 2022

Endometrial cancer​ (ជំងឺមហារីកស្រទាប់ក្នុងស្បូន)

និយមន័យ

១- ជំងឺមហារីកស្រទាប់ក្នុងស្បូនជាអ្វី?

មហារីក​ស្រទាប់​ក្នុងស្បូន ​គឺ​ជា​​មហារីក​ដែល​កើត​ដំបូង​នៅ​ក្នុង​ស្បូន។ ស្បូន​ជា​សរីរាង្គ​ប្រហោង​រាង​ដូច​ផ្លែ​​សណ្ដែក​បាយ​ស្ថិត​ក្នុង​អាង​ត្រគាក​របស់​ស្ដ្រី​ដែល​ជា​កន្លែង​​គភ៌​លូត​លាស់។ ជំងឺ​នេះ​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ស្រទាប់​កោសិកា​របស់​ស្រទាប់ក្នុង​ស្បូន​ (​endometrium) ពេល​ខ្លះ​គេ​ក៏​អាច​ហៅ​វា​ថា​មហារីក​ស្បូន​ផង​ដែរ។ លើស​ពី​នេះ​ទៀត​នៅ​ក្នុង​ស្បូន​​ក៏​អាច​មាន​មហារីក​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា​មហារីក​សាច់​ដុំ​ស្បូន​ (​uterine sarcoma) ប៉ុន្ដែ​វា​មិន​សូវ​កើត​មាន​ដូច​មហារីក​ស្រទាប់​ក្នុងស្បូន​នោះ​ទេ។ គេ​តែង​រក​ឃើញ​ជំងឺ​មហារីក​ស្រទាប់​ក្នុងស្បូន​បាន​លឿន​​ព្រោះ​វា​តែង​ធ្វើ​ឲ្យ​ហូរ​ឈាម​តាម​ទ្វារ​មាស​ខុស​ធម្មតា​ដែល​ធ្វើ​ឲ្យ​ស្ដ្រី​ឆាប់​ទៅ​ជួប​គ្រូពេទ្យ។ ករណី​ដែល​ឆាប់​រក​ឃើញ​មហារីក​បាន​ នោះ​គេ​នឹង​ធ្វើ​ការ​វះកាត់​ស្បូន​ចេញ​ហើយ​អ្នកជំងឺ​នឹង​​បាន​ជា​សះស្បើយ​។

២- សម្បូរអ្នក​កើត​ដែរ​ឬទេ?

មហារីក​ស្រទាប់​ក្នុងស្បូន​តែង​កើត​ទៅ​លើ​តស្ដ្រី​ក្រោយ​អស់​រដូវ​ជា​ពិសេស​ស្ដ្រី​ស្ថិត​ក្នុង​អាយុ​ ៦០​ឆ្នាំ​ ហើយ​វា​មិន​សូវ​កើត​ចំពោះ​ស្ដ្រី​អាយុ​ក្រោម​ ៤៥​ឆ្នាំទេ​។ លើស​ពី​នេះ​ទៀត​គេ​ប្រទះ​ឃើញ​មហារីក​នេះ​ច្រើន​ចំពោះ​ស្រ្ដី​ជន​ជាតិ​ស្បែក​ស ​ប៉ុន្ដែ​បើ​កើត​ទៅ​ស្ដ្រី​ជន​ជាតិ​ស្បែក​ខ្មៅ​ គឺ​ច្រើន​តែ​ស្លាប់។ មាន​ស្ដ្រី​ច្រើន​ជាង​ ៦០ម៉ឺន​​នាក់​បាន​រួច​ផុត​ពី​ជំងឺ​មហារីក​នេះ​ ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព៌ត៍មាន​បន្ថែម។

រោគសញ្ញា

១- រោគសញ្ញារបស់មហារីកស្រទាប់ក្នុងស្បូនអ្វីខ្លះ?

រោគសញ្ញា​ទូទៅ​របស់​មហារីក​ស្រទាប់​ស្បូន​​​មាន​៖

  • ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​​អស់​រដូវ
  • មាន​ធ្លាក់​ឈាម​ចន្លោះ​វដ្ត​រដូវ
  • ធ្លាក់​ស​ ឬ​ឈាម​ខុស​ធម្មតា​តាម​ទ្វារ​មាស
  • ឈឺ​ត្រគាក

អាច​មាន​រោគសញ្ញា​ដ៏ទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ ​ហេតុ​នេះ​បើ​ស្រីៗ​យើង​​មាន​ក្ដី​បារម្មណ៍​ទាក់​ទង​នឹង​រោគសញ្ញា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។​

២- ពេលណាគួរទៅជួបគ្រូពេទ្យ?

បើឃើញ​មាន​សញ្ញា​ ឬ​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​​ខាង​លើ ​ឬ​មាន​ចម្ងល់​ផ្សេងៗ​សូម​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​។ រាងកាយ​របស់យើង​ម្នាក់ៗ​ដំណើរ​ការ​ខុសៗ​គ្នា ​ដូច្នេះ​វា​ជា​រឿង​ដែល​ល្អ​ក្នុង​ការ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យ​​ពី​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​យើង​។ ​

មូលហេតុ

១- មូលហេតុបណ្ដាលឲ្យមានមហារីកស្រទាប់ក្នុងស្បូន?

គ្រូពេទ្យ​មិន​ដឹង​ពី​មូល​ហេតុ​ជាក់​ច្បាស់​ដែល​បណ្ដាល​ឲ្យ​កើត​មហារីក​នេះ​ទេ ​ប៉ុន្ដែ​គេ​គ្រាន់​ដឹង​វា​បាន​តាម​រយៈកោសិកា​ដែល​ចែក​ខ្លួន​ក្នុង​ស្រទាប់ក្នុង​ស្បូន​ endometrium​ ដោយ​កោសិកា​ចែក​ខ្លួន​ប្រែ​ទៅ​ជា​កោសិកា​ធម្មតា​ហើយ​កោសិកា​ធម្មតា​ប្រែ​ទៅ​ជា​កោសិកា​មិន​ប្រក្រតី​វិញ។ កោសិកា​ធម្មតា​លូត​លាស់​ និង​ចែក​ខ្លួន​ក្នុង​កម្រិត​មួយ​ហើយ​ក៏​ស្លាប់​ទៅ​វិញ​ក្នុង​រយៈពេល​មួយ​ផង​ដែរ​ រីឯ​កោសិកា​មិន​ធម្មតា​ធំធាត់​និង​ចែក​ខ្លួន​ខ្លាំង​លើស​កម្រិត​ ហើយ​វា​ក៏​មិន​ស្លាប់​នោះ​ទេ។ ​កោសិកា​ដែល​ខុស​ប្រក្រតី​នោះ​ទៅ​ផ្ដុំ​គ្នា​បង្កើត​បាន​ជា​ដុំ​សាច់​ (​tumor) ហើយ​វា​រាល​ដាល​ទៅ​កាន់​ជាលិកា​ដែល​នៅ​ក្បែរ​វា​ហើយ​អាច​ចែក​ខ្លួន​ចេញ​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខ្លួន​យើង​ (​metastasize)។

ហានិភ័យ​

១- ហានិភ័យ​កើត​មហារីកស្រទាប់ក្នុងស្បូន?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​ស្រទាប់ក្នុង​ស្បូន​​​មាន​ដូច​ជា៖

  • របស់​ដែល​ប៉ះពាល់​ទៅ​លើ​កម្រិត​អ័រម៉ូន​ដូច​ជា​បាត់​បង់​អ័រម៉ូន​​អឺស្រ្តូហ្សែន​ក្រោយ​អស់​រដូវ​ ថ្នាំ​ពន្យា​កំណើត​ឬ​ tamoxifen មក​រដូវ​ច្រើន
  • ក្នុង​ជីវិត​ មាន​ផ្ទៃ​ពោះ​ ជំងឺ​ធាត់​ ដុំ​នៅ​អូវែ​និង​មាន​ដុំ​គីស​ក្នុង​អូវែ​ (polycystic ovarian syndrome)
  • ដាក់​កង​ក្នុង​ស្បូន
  • អាយុ
  • ចំណី​អាហារ​ និង​លំហាត់​ប្រាណ
  • ជំងឺ​ទឹក​នោម​ផ្អែម
  • ប្រវត្តិ​គ្រួសារ​ដូច​ជា​មាន​សាច់​ញាតិ​កើត​មហារីក​ស្រទាប់​ស្បូន ​ឬ​មហារីក​ពោះ​វៀន​ធំ
  • ធ្លាប់​កើត​មហារីក​ដោះ​ ឬ​អូវែ​
  • ធ្លាប់​កើត​ endometrial hyperplasia

ធ្លាប់​ព្យាបាល​ដោយ​កាំ​រស្មី​អ៉ិច​ទៅ​លើ​អាង​ត្រគាក​ដើម្បី​ព្យាបាល​មហារីក​ផ្សេង​ទៀតដោយ​ឡែក​អ្នក​មាន​ផ្ទៃ​ពោះ​ ប្រើ​ថ្នាំ​ពន្យា​កំណើត ​និង​ប្រើ​កង​ដាក់​ក្នុង​ស្បូន​អាច​ប្រឈម​មុខ​ទាប​ទៅ​នឹង​មហារីក​ស្រទាប់​ស្បូន​ខណៈពេល​ដែល​កត្តា​ផ្សេង​ទៀត​ធ្វើ​ឲ្យ​ប្រឈម​មុខ​ខ្ពស់​ទៅ​វិញ។ ខាង​ក្រោម​នេះ​គេ​នឹង​ពិភាក្សា​ពី​កត្តា​និង​ឥទ្ធិពល​របស់​មហារីក​នេះ។

រោគវិនិច្ឆ័យ&ការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ គ្នា​យើង​គួរតែពិភាក្សា ជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលប្រើប្រាស់ថ្នាំនេះ។

១- ​រោគវិនិច្ឆ័យមហារីកស្រទាប់ក្នុងស្បូន?

តេស្ដ​និង​វិធី​ធ្វើ​រោគវិនិច្ឆ័យ​មហារីក​ស្រទាប់ក្នុង​ស្បូន​មាន​ដូច​ជា​៖

  • ការ​ពិនិត្យ​អាង​ត្រគាក​៖ គ្រូពេទ្យ​​នឹង​អង្កេត​លើ​ផ្នែក​ខាង​ក្នុង​នៃ​ទ្វារមាស​​​ (​vulva)​ យ៉ាង​ម៉ត់​ចត់​បន្ទាប់​មក​ដៃ​ម្ខាង​ប្រើ​ម្រាម​ពីរ​ចូល​ក្នុង​ទ្វារ​មាស​ហើយ​ម្ខាង​ទៀត​ដាក់​លើ​ពោះ​រួច​រុញ​ដៃ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ដើម្បី​ស្ទាប​ស្បូន​និង​អូវែ​។ គ្រូ​ពេទ្យ​​ក៏​ដាក់​ឧបករណ៍​ម្យ៉ាង​ឈ្មោះ​ថា​ speculum​ រាងដូចជំពុះទា ដើម្បី​បើក​ទ្វារ​មាស​ដូច​នេះ​គាត់​អាច​ពិនិត្យ​មើល​ភាព​មិន​ធម្មតា​នៃ​​ទ្វារ​មាស​និង​មាត់​ស្បូន។ ​​
  • ប្រើ​រលក​សំឡេង​​ដើម្បី​បង្កើត​ជា​រូប​ភាព​ស្បូន ពិនិត្យអេកូសាស្ត្រលើអាងត្រគាក​ ​ហើយ​គ្រូពេទ្យ​នឹង​សូម​ឲ្យ​ធ្វើ​អេកូ​ទ្វារ​មាសដើម្បី​មើល​ពី​កម្រាស់និង​សភាព​របស់​ស្រទាប់ក្នុង​ស្បូន​និង​ជួយ​ទាត់​ចោល​នូវ​ជំងឺ​ដទៃ​ទៀត។ ក្នុង​ដំណើរ​ការ​នេះ​គេ​ដាក់​ឧបករណ៍​រាង​ដូច​ដំបង​ (​transducer) ចូល​ក្នុង​ទ្វារ​មាស។ Transducer ប្រើ​រលក​សំឡេង​​ដើម្បី​បង្កើត​ជា​វីដេអូ​រូប​ភាព​ស្បូន​អ្នក។ តេស្ត​នេះ​គេ​ប្រើ​ដើម្បី​រក​មើល​ភាព​មិន​ប្រក្រតី​នៃ​ស្រទាប់​ក្នុងស្បូន។
  • ប្រើ​ឧបករណ៍​ដើម្បី​ពិនិត្យ​ស្រទាប់​ក្នុងស្បូន​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​ស្បូន​។ គ្រូពេទ្យ​នឹង​ដាក់​បំពង់​ស្ដើង​ ងាយ​បត់​បែន​ហើយ​ស្រាល​​តាម​​ទ្វារ​មាស​និង​មាត់​ស្បូន​ចូល​ក្នុង​ស្បូន​ហើយ​មានឡែន​ដែលជាភ្នែកកាម៉េរា​នៅ​នឹង​ម៉ាស៊ីន​ឆ្លុះ​នឹង​អាច​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​ផ្នែក​ខាង​ក្នុង​ស្បូន​និង​ស្រទាប់ក្នុង​ស្បូន​​បាន។
  • ការ​ច្រឹប​យក​សាច់​ជាលិកា​ទៅ​ពិនិត្យ។ គេ​ច្រឹប​យក​សាច់​កោសិកា​ស្បូន​តាម​រយះ​ការ​ធ្វើ​ការ​ច្រឹប​សាច់​របស់​ស្រទាប់​ក្នុងស្បូន​ហើយ​យក​ទៅ​វិភាគនៅ​មន្ទីរពិសោធន៍។ គេ​អាច​ធ្វើ​តេស្ដ​នេះ​បាន​នៅ​ក្នុង​បន្ទប់ពិនិត្យជំងឺរបស់​គ្រូពេទ្យ​ និង​មិន​ត្រូវ​ការ​ចាក់​ថ្នាំ​ស្ពឹក។

    ធ្វើ​ការ​វះកាត់​យក​ជាលិកា​ទៅ​ពិនិត្យ។ គេ​ធ្វើ​វិធី​នេះ​លុះ​ត្រា​តែ​ការ​ច្រឹប​សាច់​ជាលិកា​មិន​បាន​គ្រប់​គ្រាន់​ឬ​លទ្ធផល​វា​មិន​ទាន់​ច្បាស់​លាស់​ហើយ​គេ​ហៅ​វិធី​នេះ​ថា​ dilation និង​ curettage (D&C) ។ គេ​ធ្វើ​ការ​កោស​យក​ជាលិកា​ពី​ស្រទាប់​ក្នុងរបស់​ស្បូន​ហើយ​ពិនិត្យ​តាមមីក្រូស្កូប​ដើម្បី​រក​កោសិកា​មហារីក។

  • បើ​សិន​គេ​រក​ឃើញ​មាន​ជំងឺ​មហារីក​នោះ​យើង​​នឹង​ត្រូវ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​មហារីក​ផ្នែក​ប្រដាប់​ភេទ​ស្ដ្រី (​គ្រូពេទ្យ​មហារីក​ផ្នែក​រោគ​ស្ដ្រី)។​
  • ២- ការព្យាបាលមហារីកស្រទាប់​ក្នុងស្បូន?

    ការវះកាត់

    ស្ដ្រី​ដែល​កើត​ជំងឺ​មហារីក​ស្រទាប់​ក្នុងស្បូន​ជា​ទូទៅ​គេ​ព្យាបាល​ដោយ​ការ​វះកាត់​ដើម្បី​កាត់​ស្បូន​ចេញ​ (​ការ​កាត់​ស្បូន​)​ ក៏​ដូច​ជា​ដៃ​ស្បូន​ និង​អូវែ​ (​ការ​កាត់​ដៃ​ស្បូន​និង​អូវែ​)។ ស្រីៗ​យើង​​មិន​អាច​មាន​កូន​បាន​ទេ​ក្រោយ​ពេល​ធ្វើ​ការ​កាត់​យក​ស្បូន​ចេញ​ហើយ​​នឹង​លេង​មាន​រដូវ​បន្ទាប់​ពី​កាត់​អូវែ​ចេញ។ កំឡុង​ពេល​ធ្វើ​ការ​វះកាត់​គ្រូពេទ្យ​នឹង​សង្កេត​មើល​តំបន់​ជុំវិញ​ស្បូន​របស់​យើង​​ដើម្បី​រក​មើល​សញ្ញា​នៃ​ការ​រីក​រាល​ដាល​របស់​មហារីក ហើយ​គ្រូពេទ្យ​​ក៏​អាច​កាត់​យក​កូន​កណ្ដុល​ទៅ​ធ្វើ​តេស្ដ​ដែល​វា​អាច​ជួយ​ឲ្យ​ដឹង​ពី​ដំណាក់​កាល​របស់​មហារីក។

    កាំ​រស្មី​

    ព្យាបាល​ដោយ​កាំ​រស្មី​ក្នុង​កម្រិត​​ថាមពល​ខ្ពស់​ដូច​ជា​កាំ​រស្មី​អ៉ិច​និង​ប្រូតុង​ដើម្បី​សម្លាប់​កោសិកា​មហារីក។ ជាក់​ស្ដែង​គ្រូពេទ្យ​នឹង​ស្នើ​សុំ​ឲ្យ​អ្នកជំងឺ​​បាញ់​កាំ​រស្មី​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ប្រឈម​ទៅ​នឹង​ការ​រើ​ឡើង​វិញ​នៃ​មហារីក​ក្រោយ​វះកាត់។ ប៉ុន្ដែ​ក្នុង​ករណី​ខ្លះ​គេ​ក៏​អាច​ប្រើ​កាំ​រស្មី​មុន​ពេល​វះកាត់​ផង​ដែរ​ដើម្បី​បង្រួម​ដុំ​សាច់​និង​ងាយ​ស្រួល​កាត់​ចេញ។ ​តែ​បើ​អ្នក​ជំងឺ​មាន​សុខភាព​មិន​ល្អ​ក្នុង​ការ​វះកាត់​ទេ​នោះ​ គេ​នឹង​ព្យាបាល​ត្រឹម​តែ​កាំ​រស្មី​ប៉ុណ្ណោះ។​ ចំពោះ​ស្ដ្រី​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​វិញ​គេ​ព្យាបាល​ដោយ​ប្រើ​កាំ​រស្មី​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់។

    ការ​ព្យាបាល​ដោយ​កាំ​រស្មី​អាច​ទាក់​ទង​នឹង​៖

    • កាំ​រស្មី​ចេញ​ពី​ម៉ាស៊ីន​ក្រៅ​ខ្លួន​ប្រាណ​។ កំឡុង​ពេល​ការ​ប្រើ​កាំ​រស្មី​ពី​ខាង​ក្រៅ​ អ្នកជំងឺ​តម្រូវ​ឲ្យ​ដេក​លើ​តុ​ដើម្បី​ឲ្យ​កាំ​រស្មី​រត់​ចំ​ខ្លួន​។
    • កាំ​រស្មី​ដាក់​ក្នុង​ខ្លួន​អ្នកជំងឺ​។ កាំ​រស្មី​ខាង​ក្នុង​ (brachytherapy) គេ​ដាក់​ឧបករណ៍​កាំ​រស្មី​ដែល​មាន​រាង​គ្រាប់​តូច​ ខ្សែ​ ឬ​រាង​ស៊ីឡាំង​ចូល​ក្នុង​ទ្វារ​មាស​មួយ​រយះ​ពេល​ខ្លី។

    ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន

    ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ដោយ​​ប្រើ​ថ្នាំ​ដែល​មាន​ឥទ្ធិពល​ដល់​កម្រិត​អ័រម៉ូន​ក្នុង​ខ្លួន។ វា​អាច​ជា​ជំរើស​ល្អ​សម្រាប់​អ្នក​មាន​មហារីក​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​វា​រាល​ដាល​ចេញ​ក្រៅ​ស្បូន។

    • ថ្នាំ​ដែល​ជួយ​បង្កើន​កម្រិត​ប្រូចេស្ដេរ៉ូន​ (​progesterone) ក្នុង​ខ្លួន។ ប្រូចេស្ទីន​ដែល​សំយោគ​​ជា​ទម្រង់​នៃ​អ័រម៉ូន​ប្រូចេស្ទេរ៉ូន​វា​អាច​បញ្ឈប់​កោសិកា​មហារីក​កុំ​​ឲ្យ​ធំធាត់។
    • ថ្នាំ​ដើម្បី​កាត់​បន្ថយ​កម្រិត​អឺស្រ្តូហ្សែន​ក្នុង​ខ្លួ​ន។ ថ្នាំ​អ័រម៉ូន​អាច​ជួយ​បន្ថយ​កម្រិត​អឺស្ដ្រូហ្សែន​​ក្នុង​ខ្លួន ​ឬ​ធ្វើ​ឲ្យ​អ័រម៉ូន​ដែល​មាន​ក្នុង​ខ្លួន​ពិបាក​ប្រើ ព្រោះ​ថា​កោសិកា​មហារីក​ដែល​អាស្រ័យ​លើ​អ័រម៉ូន​អឺស្ដ្រូហ្សែន​​អាច​នឹង​ស្លាប់​ដោយ​សារ​ថ្នាំ​នេះ។ ​​

    ព្យាបាល​ដោយ​សារ​ធាតុ​គីមី

    ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​ដើម្បី​សម្លាប់​កោសិកា​មហារីក​ដោយ​​លេប​ថ្នាំ​ ឬ​ចាក់​តាម​សរសៃ​ឈម។ គេ​ប្រើ​​វិធី​នេះ​ចំពោះ​ស្ដ្រី​ដែល​មហារីក​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ ឬ​រើ​ឡើង​វិញ​ហើយ​វា​រាល​ដាល​ទៅ​ក្រៅ​ស្បូន។ ថ្នាំ​ទាំង​នេះ​ចូល​ក្នុង​សរសៃ​ឈាម​ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខ្លួន​អ្នកជំងឺ​​ដោយ​សម្លាប់​កោសិកា​មហារីក។​

    ការ​ថែ​ទាំ​បន្ថែម​​

    ការ​ថែ​ទាំ​គឺ​ជា​វិធី​ពិសេស​ដែល​ផ្ដោត​លើ​ការ​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​បំបាត់​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ដទៃ​ទៀត។​ លើស​ពី​នេះ​ទៀត​អ្នក​ជំនាញ​ខាង​ថែ​ទាំ​នឹង​សហការណ៍​ជា​មួយ​អ្នកជំងឺ​ គ្រួសារ​អ្នកជំងឺ ​និង​គ្រូពេទ្យ​ផ្នែក​ផ្សេង​ទៀត​ដើម្បី​ផ្ដល់​នូវ​ការ​ព្យាបាល​បន្ថែម​។ ​ការ​ថែ​ទាំ​បន្ថែម​នេះ​ក៏​អាច​ប្រើ​ក្នុង​ការ​ព្យាបាល​ផ្សេងៗ​ទៀត​ដូច​ជា​ការ​វះកាត់​ ព្យាបាល​ដោយ​សារ​ធាតុ​គីមី ​ឬ​កាំ​រស្មី។ ពេល​គេ​ប្រើ​ការ​ថែ​ទាំ​បន្ថែម​ជា​មួយ​ការ​ព្យាបាល​ដទៃ​ទៀត​វា​នឹង​ជួយ​ដល់​អ្នក​ជំងឺ​មហារីក​បាន​ធូរ​ស្រាល​និង​រស់​នៅ​បាន​យូរ។​ ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាយិកា និង​អ្នក​ជំនាញ​ផ្នែក​ផ្សេង​ទៀត​ជា​អ្នក​ផ្ដល់​ការ​ថែ​ទាំ​បន្ថែម​ក្នុង​គោល​បំណង​ជួយ​ឲ្យ​អ្នក​ជំងឺ​មហារីក​រស់​នៅ​បាន​យូរ។

    បំលាស់​ប្ដូរ​របៀប​រស់នៅ​​ និង​​​វិធី​ព្យាបាល​នៅ​ផ្ទះ

    ១- បំលាប់​ប្ដូរ​របៀប​រស់នៅ​និង​វិធី​ព្យាបាល​នៅ​ផ្ទះពេល​មាន​មហារីកស្រទាប់ស្បូន?

    បំលាប់​ប្ដូរ​របៀប​រស់នៅ​និង​​វិធី​ព្យាបាល​នៅ​ផ្ទះជួយពេល​មាន​មហារីក​​​ស្រទាប់​ស្បូន​​៖

    • រក​ឲ្យ​ឃើញ​ឆាប់​ពី​ជំងឺ​នេះ​ដើម្បី​ងាយ​ស្រួល​ព្យាបាល។ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ពី​ដំណាក់​កាល​មហារីក​​ វិធី​ព្យាបាល​និង​ផលរំខាន​របស់​វា។
    • ព្យាយាម​រក្សា​ប្រព័ន្ធ​ការពារ​ឲ្យ​ខ្លាំង​ព្រោះ​ថា​ទំនាក់​ទនង​ល្អ​អាច​ជួយ​យើង​​ក្នុង​ការ​ព្យាបាល។ អ្នកជំងឺ​​អាច​និយាយ​ជា​មួយ​មិត្ត​ភក្ត្រជិត​ដិត​និង​សមាជិក​​​គ្រួសារ​ពី​អារម្មណ៍​ហើយ​ទាក់​ទង​ជា​មួយ​អ្នក​រស់​រាន​ពី​មហារីក​ដទៃ​ទៀត​ដែល​នៅ​ក្នុង​សមាគមន៍​អ្នក​ឬ​តាម​អនឡាញ។ ហេតុ​នេះ​សូម​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​អំពី​មនុស្ស​ដែល​នៅ​ក្នុង​តំបន់យើង​រស់​នៅ​។
    • ប្រកប​ការងារ​ដូច​ធម្មតា​បើយើង​អាច​ហើយ​បើ​មាន​អារម្មណ៍​មិន​ល្អសូម​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​​រវល់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ Prem Satya · កែ Apr 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម