backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Osteomalacia (ឆ្អឹងទន់)

ត្រួតពិនិត្យដោយ ruby


អត្ថបទ​ដោយ ruby · កែ Feb 17, 2022

និយមន័យ

១- អ្វីជា​ជំងឺ​ឆ្អឹង​ទន់?

ជំងឺ​នេះ ​សំដៅ​ទៅ​លើ​ករណី​ទន់​ឆ្អឹង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ​D ​បង្ក​ឲ្យ​បាក់ឆ្អឹង​ទាំង​មនុស្ស​ចាស់ ​ក្មេងៗ ខណៈ​មនុស្ស​ពេញ​វ័យ​ អាច​បណ្តាល​ឲ្យ​ទៅ​ជា​កោង​ឆ្អឹង​ ពិសេស​ឆ្អឹង​នៅ​ត្រង់​ជើង​សម្រាប់​ទប់​លំនឹង និង​ទ្រ​ដង​ខ្លួន​ជា​ដើម។

២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ជំងឺ​នេះខុស​ពី​ពុក​ឆ្អឹង​ត្រង់​ថា ​ពុក​ឆ្អឹង​ធ្វើ​ឲ្យ​ឆ្អឹង​ស្ដើង​ជាង​មុន​ និង​ងាយ​បាក់។ មនុស្ស​ពេញ​វ័យ​គេ​ហៅ​ថា​រោគ​ឆ្អឹង​ទន់ ​ចំពោះ​ក្មេង​គេ​ហៅ​ជំងឺ​ (Ricket) ​ភាគ​ច្រើន​កើត​លើ​ស្ត្រី ​និង​ពេល​ខ្លះ​​​ស្ត្រី​កំពុងមាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ដូចគ្នា។

រោគសញ្ញា

៣- ​រោគ​សញ្ញាមាន​អ្វី​ខ្លះ?

រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​រួម​មាន៖

– ឆ្អឹង​ឆាប់​ប្រេះ​ ស្រួយ ឬ​បាក់

– ខ្សោយ​សាច់​ដុំ ​វិបត្តិ​នេះ​កើត​ឡើង​នៅ​កន្លែង​តំណ​រវាង​សាច់ដុំ ​និង​ឆ្អឹង បង្ក​ឲ្យពិបាក​ដើរ ឬ​ដើរ​វៀច​តែម្តង

– ឈឺ​ចុក​ណែន​ឆ្អឹង​ចាប់​ពី​ត្រគាក​ចុះ​ក្រោម​ ចង្កេះ ជើង និង​ពេល​ខ្លះ​ឈឺ​ឡើង​ដល់​ឆ្អឹង​ជំនីរ។

បើ​ជាតិ​កាល់ស្យូម​ក្នុង​ឈាមទាប​ យើង​អាចប្រទះ​រោគ​សញ្ញា​ដូចជា៖

– បេះដូង​លោត​ខុស​ប្រក្រតី

– ស្ពឹក​មាត់ ដៃ និង​ជើង

– កន្ត្រាក់​គាំង​ដៃ​ ឬ​ជើង

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញាដូច​ខាង​លើ​ទេ ហេតុនេះ​​បើ​មាន​ករណី​មិន​ប្រក្រតី​​ណាមួយ ​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?

វីតាមីន ​D មាន​សារៈ​សំខាន់ ​ជួយ​ស្រូប​យក​កាល់ស្យូមពី​ក្រពះ គ្រប់គ្រង​សារជាតិ​កាល់ស្យូម ​និង​ផូស្វាត​ក្នុង​ឈាម។ ករណី កាល់ស្យូមក្នុងឈាមមាន​កម្រិត​តិចតួច ​ការ​ផលិត​ឆ្អឹង​ក៏​មិន​បាន​ល្អ​ដូចគ្នា។ មិន​តែ​ប៉ុណ្ណោះ​ គ្នា​យើង​ធ្លាប​​វះកាត់​ផ្នែក​ខ្លះនៅ​ក្រពះ​ និង​ពោះ​វៀន​ ​អាច​មាន​វិបត្តិ​​ស្រូប​យក​វីតាមីន​ D ​ដែរ។

ជា​ទូទៅ វីតាមីន D ​ផលិត​ពី​ស្បែក​ក្រោយ​ស្បែក​ដែលរង​ការ​ប៉ះទង្គិត​ជាមួយ​កាំរស្មី UV ពីកម្តៅថ្ងៃ មួយ​ទៀត​វា​អាច​ទទួល​បាន​សំយោគ​ពី​ចំណី​អាហារ ​ដូចជា​សាច់​ត្រី​ និង​ទឹក​ដោះ​គោ​ជាដើម។ ខាង​ក្រោម​នេះ​ជា​វិបត្តិ​ផ្សេងៗ សរីរាង្គ​ស្រូប​យក​វីតាមីន ​D មិន​បាន​ល្អ៖

– ជំងឺ​សេលីយ៉ាក (Celiac Disease) ​​ធ្វើ​ឲ្យខូចខាត​ភ្នាស​ពោះវៀន​ ជា​ហេតុ​នាំ​ឲ្យស្រូប​វីតាមីន​ D ​មិន​បាន​ល្អ

– ជំងឺ​មហារីក

– ខ្សោយ​តម្រងនោម ​និង​ថ្លើម

– របប​អាហារ​មិន​មាន​ជាតិ​ផូស្វាត

– ថ្នាំ​ Phenytoin និង ​Phenobarbital​ ​ជា​ថ្នាំ​ប្រកាច់ បង្ហាញ​ថា​អាច​បង្ក​ជា​រោគ​ឆ្អឹង​ទន់។

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​បង្ក​មានអ្វីខ្លះ?

ហានិភ័យ​ខ្ពស់​បំផុត​អាច​វិវត្តទៅ​រក​ជំងឺ​ទន់ឆ្អឹង គឺ​លើ​គ្នាយើង​មិនញ៉ាំ​វីតាមីន D ឲ្យ​បាន​គ្រប់គ្រាន់ ឬ​រស់​នៅ​មិន​សូវ​ត្រូវ​កម្ដៅ​ថ្ងៃ ​ពិសេស​អ្នក​ជំងឺ​សម្រាក​ពេទ្យ​រយៈពេល​យូរ ​និង​ធ្វើ​ការនៅ​តែក្នុង​ផ្ទះ​ជាដើម។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

តេស្ត​ឈាម​ ជា​វិធី​ងាយដើម្បីវាស់​ កង្វះខាត​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ ដូចជា វីតាមីន D កាល់ស្យូម ​និង​ផូស្វាត បង្ក​ជា​រោគ​ឆ្អឹង​ទន់​នេះ​ និង​វិធីផ្សេង​ទៀត​ដូចជា៖

– តេស្ត​រក​មើល​ជាតិ​អង់ស៊ីម អាល់កាឡាំង ផូស្វាត

– តេស្ត​​រក​មើល​មុខងារ​ ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត

– ថត​កាំ​រស្មី​អ៊ិច រក​មើល​ស្នាម​ប្រេះ​ ​តំបន់​លូស្សឺរ (Looser Zone) ​នៅ​តាម​ឆ្អឹង​ផ្សេង​ៗ​ក្នុង​សារពាង្គកាយ

– ​ច្រឹប​ឆ្អឹង​ទៅ​ពិនិត្យ​ ដោយ​ការ​ចាក់​តាម​ម្ជុល ប៉ុន្តែ​កម្រ​ធ្វើ​តេស្ត​បែប​នេះ ​ព្រោះ​ថា​ថត​កាំរស្មីអ៊ិច​តែ​មួយ​មុខ គឺ​គ្រប់​គ្រាន់ដឹង​ពី​ស្ថានភាព​ជំងឺ។

៨- ព្យាបាល​ដោយ​វិធី​ណា?

គោល​ដៅ​សំខាន់​ ត្រូវ​បំប៉ន​សារធាតុ​ចម្បង មាន​កាល់ស្យូម​ វីតាមីន D និង​ផូស្វាត។ ប្រសិន​បើ​យើង​ធ្វើ​ការ​មិន​សូវ​ត្រូវ​កម្ដៅ​ថ្ងៃ​ ត្រូវ​ឧស្សាហ៍​ចេញ​ដើរ ដើម្បី​ឲ្យ​ស្បែក​អាច​ប៉ះ ​និង​ពន្លឺ​ព្រះអាទិត្យ​ខ្លះ​ទើប​ល្អ ព្រោះ​ជាវិធី​ទាញ​វីតាមីន D ចូល​រាងកាយ។ ករណី​យើងមាន​វិបត្តិ​ក្នុង​ការ​ស្រូប​វីតាមីន​ប្រភេទនេះ​ បង្ក​ដោយ​​ជំងឺ​ក្រពះ​ ពោះវៀន​ និង​ការ​វះកាត់​ណាមួយ ​អាច​ញ៉ាំ​បំប៉ន​វីតាមីន D ​ឲ្យ​បាន​ច្រើនបាន។

ចាក់​វីតាមីន D ក៏​អាច​ធ្វើ​បាន​ដូច​គ្នា តែ​ជា​ករណី​កម្រ​ ស្រុកខ្មែរ មិន​ងាយ​មាន​កង្វះ​វីតាមីន​ប្រភេទ​នេះ​ទេ ​ដោយ​សារ​តែ​កម្ដៅ​ថ្ងៃ​អំណោយ​ផល​បាន​ល្អ។ មួយ​ទៀត​ គ្នា​យើង​មានជំងឺ​ក្រិន​ថ្លើម ​និង​ខ្សោយ​តម្រង​នោម ​អាច​មានទំ​នោរ​ទៅ​រក​ឆ្អឹង​ទន់ ហេតុ​នេះ​ត្រូវព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ញ៉ាំ​អាហារ​សម្បូរ​វីតាមីន D ​ដូចជា​ខ្លាញ់​ត្រីសាម៉ុង ត្រីសាឌីន និង​ស៊ុត​ស ​ព្រម​ទាំង​គ្រាប់​ធញ្ញជាតិ នំប៉័ង​ ទឹកដោះគោ​ជាដើម។

– ញ៉ាំ​ថ្នាំ​បំប៉ន​មាន​វីតាមីន​ចម្រុះ ​និង​ជាតិ​ខនិជ ជួយប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​ និង​ស្រូប​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ។

យ៉ាង​ណា គួរ​ការពារ​ដោយ​ពាក់​អាវ​ពេល​ចេញ​ទៅ​ត្រូវ​កម្តៅ​ថ្ងៃ ព្រោះ​ថាក​ម្តៅ​ខ្លាំង​ពេក​អាច​បណ្តាល​ឲ្យ​វិវដ្ត​ទៅរ​ក​ជំងឺ​មហារីក​ស្បែក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ruby


អត្ថបទ​ដោយ ruby · កែ Feb 17, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម