backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Femoral Artery Aneurysm (ជំងឺ​ប៉ោង​សរសៃ​ឈាមក្រលៀន)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 03, 2021

Femoral Artery Aneurysm (ជំងឺ​ប៉ោង​សរសៃ​ឈាមក្រលៀន)

និយមន័យ

តើ​ជំងឺ​ប៉ោងសរសៃ​ឈាមក្រលៀន​ជា​អ្វី​?

សរសៃ​ឈាម​ភ្លៅ​គឺ​ស្ថិត​នៅ​ម្ដុំ​ក្រលៀន​​អាច​បង្ក​ជា​ការ​ប៉ោង​បាន ដែល​​បង្ក​ឡើង​ដោយ​សារ​ភាព​ខ្សោយ​នៃ​ស្រទាប់​ជញ្ជាំង​សរសៃ​ឈាម​នេះ​។ ការប៉ោងនេះ​អាច​ធ្លាយ​ហើយ​យាយី​ដល់​ជីវិត​អ្នក​ជំងឺ​ប្រសិន​បើ​មាន​ការ​ហូរ​ឈាម​ខ្លាំង។​ការប៉ោងនេះ​អាច​បង្កើត​ជា​កំណក​ឈាម​ដែល​អាច​ទៅ​ជា​កាត់​ជើង​ចោល​ក៏​មាន​។

តើ​ជំងឺ​ប៉ោងសរសៃ​ឈាមក្រលៀនឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឬ​ទេ?

ជំងឺប៉ោងសសៃឈាមក្រលៀន​​ជា​ប្រភេទ​​ជំងឺ​កើត​ញឹក​ញាប់​មួយ​របស់​ជំងឺ​ប៉ោងសរសៃ​ឈាម​។ ជំងឺប៉ោងសសៃឈាមក្រលៀន​​​ភាគ​ច្រើន​កើត​លើ​ស្ត្រី​និង​បុរស​វ័យ​ចំណាស់​ (បុរស​ភាគ​ច្រើន)។

រោគ​សញ្ញា

រោគ​សញ្ញា

អ្នក​ជំងឺ​ប៉ោងសសៃឈាមក្រលៀន​​កម្រ​មាន​រោគសញ្ញា​មក​ពី​ប្រភេទ​ជំងឺ​បែប​នេះ​ណាស់​ ភាគច្រើន​គេ​រក​ឃើញ​ពេល​ពិនិត្យ​កាយ​សម្បទា​ទូទៅ​ពេល​ឆែក​សុខភាព​ប៉ុណ្ណោះ​។ ដូចនេះ​យើង​នឹង​មិន​អាច​ដឹង​ថា​មាន​ជំងឺ​ប៉ោងសសៃឈាមក្រលៀន​​មុន​បាន​នោះ​ទេ​ទោះ​វា​មាន​ទំហំ​ធំ​ក៏​ដោយ។

ជំងឺ​ប៉ោងសរសៃឈាមក្រលៀន​នេះកើត​នៅ​លើ​ជិត​ស្រទាប់​ស្បែក​គឺ​អាច​ឲ្យ​ទៅ​ជា​ហើម​និង​ការ​ឈឺ​ចាប់​ហើយ​ការ​ប៉ោង​ធំ​នឹង​លេច​ឡើង។ សញ្ញា​នេះ​មាន​ដូជជា​៖

ផលវិបាក​ធ្ងន់ធ្ងរ​ពី​ជំងឺប៉ោង​សរសៃ​ឈាមក្រលៀន​​នេះ​អាច​បណ្ដាល​ឲ្យ​ស្លាប់​ប្រសិន​បើ​ជួយ​សង្រ្គោះ​មិន​ទាន់ពេល​​ទេនោះ​​។

តើ​ត្រូវ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា​?

ប្រសិន​បើ​គ្នាយើង​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​ ព្រោះរាងកាយមនុស្ស​ម្នាក់​ៗ​អាច​នឹង​ឆ្លើយ​តប​ជាមួយ​មេរោគ​ផ្សេង​ៗ​ពី​គ្នា​ដូច​នេះ​បើ​មាន​អ្វី​មិន​ច្បាស់​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

អត្ថបទពាក់ព័ន្ធ តែជាង ១០នាទី Appថ្មីពីGoogle អាចវិភាគដឹង អ្នកមានជំងឺក្រលៀន

មូលហេតុ

តើ​ជំងឺ​ប៉ោងសរសៃ​ឈាម​ក្រលៀនកើត​បាន​ដូច​ម្ដេច?

មិន​ទាន់​មាន​អំណះអំណាង​ប្រាកដ​ណាមួយ​នៅ​ឡើយ។

កត្តា​ហានិភ័យ

តើ​កត្តា​ប្រឈម​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ?

កត្តា​ដែល​ចូល​រួម​នោះ​មាន​ដូចជា៖

  • ជំងឺ​កក​ស្ទះ​សរសៃ​ឈាម
  • លើសសម្ពាធ​ឈាម
  • ការ​បង្ក​រោគ​ដោយ​បាក់តេរី
  • ការ​ជក់​បារី
  • មាន​ការ​វះកាត់​កែ​លម្អ​សរសៃ​ឈាម
  • សរសៃ​អាកទែកូរ៉ូនែ

    រោគ​សញ្ញា​និង​ការ​ព្យាបាល

    រោគ​វិនិច្ឆ័យ

    ការ​ថត​ស្កេន​និង​ថត​អេកូ​គឺ​ជា​វិធី​ដែល​គេ​ប្រើ​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​និង​រក​មើល​ភាព​មិន​ធម្មតា​របស់​សរសៃ​ឈាម។ ស៊ីធី​ស្កេន​ប្រើ​កាំ​រស្មី​ដើម្បី​ថត​មើល​សរីរាង្គ​ផ្នែក​ខាង​ក្នុង​ដើម្បី​ឲ្យ​គ្រូពេទ្យ​មើល​ឃើញ​ពី​ទម្រង់​ រូបរាង​របស់​សរសៃឈាម​តួយ៉ាង​រក​មើល​ការ​កក​ស្ទះ​ ប៉ោង​និង​ភាព​ខ្សោយ​ដែល​អាច​កើត​ឡើង​លើ​សរសៃឈាម។

    ការ​ព្យាបាល

    បន្ទាប់​ពី​កំណត់​រោគ​វិនិច្ឆ័យ​បាន​ហើយ​ការ​សម្រេច​ថា​ត្រូវ​កែ​លម្អ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ភ្លាម​ៗ​។ ករណី​មួយ​ៗ​គឺ​មាន​ភាព​ខុស​ៗ​គ្នា​ហើយ​ការ​សម្រេច​ថា​ត្រូវ​ធ្វើ​របៀប​ណា​គឺ​ពឹង​ផ្អែក​លើ​គ្រូពេទ្យ​ជំនាញ​ថា​ត្រូវ​វះកាត់​ភ្លាម​ៗ​ឬ​រង់​ចាំ​មើល​ការ​វិវឌ្ឍ​សិន​ដែល​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។ មាន​កត្តា​ជា​ច្រើន​ដែល​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត​ដូចជា៖ ទំហំ ទីតាំង​នៃ​សរសៃ​ឈាម​​វា​នៅ​លើ​ឬ​ក្រោម​ថង់​ដក់​នោះ​ វត្តមាន​នៃ​កំណក​ឈាម​ និង​លក្ខខណ្ឌ​សុខភាព​របស់​អ្នក​ជំងឺ​ផ្ទាល់។

    ការ​ព្យាបាល​ផ្សេង​ទៀត​មាន​ដូច​ជា​ថ្នាំ​បញ្ចុះ​ឈាម​និង​បន្ថយ​ជាតិ​ខ្លាញ់​ជាដើម។ ថ្នាំ​ប្រភេទ​ Belta-Blocker អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បន្ថយ​សំពាធ​ដែល​ជួយ​កុំ​ឲ្យ​មាន​ការ​ធ្លាយ។

    ចំណេះដឹង​បន្ថែម

    តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជៀសវាងប៉ោង​នៅ​សរសៃ​ឈាមក្រលៀននេះ​?

    ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដែល​អាច​យក​ទៅ​អនុវត្ត​បាន​ដូចជា៖

    •  បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​ដូចជា​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន គ្រាប់​ធញ្ញជាតិ បន្លែ​បៃតង​ដែល​អាច​ជួយ​ការ​ពារ​ការ​ក​កើត​ជា​ជំងឺ​ដក់​ថង់​នេះ​។ សាច់​ក្រហម​និង​សាច់​បក្សី​ដែល​មាន​ខ្លាញ់​ឆ្អែត​កម្រិត​ទាប​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ប្រភព​នៃ​ប្រូតេអ៊ីន។ ផលិត​ផល​ទឹក​ដោះ​គោ​ដែល​មាន​ខ្លាញ់​ទាប​ក៏​បង្ហាញ​ថា​ល្អ​សម្រាប់​សុខភាព​យើង​​ដែរ។
    • ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ទៅលើបេះដូង អាច​ធ្វើ​ឲ្យ​មាន​ចលនា​ឈាម​រត់​បាន​ស្រួល​ទៅ​បេះដូង តាម​សរសៃ​ឈាម​ផ្សេង​ៗ​ទៀត។
    • បញ្ឈប់​ការ​ជក់​បារី​ដោយសារ​តែ​គេ​បង្ហាញ​ថា​អាច​កាត់​បន្ថយ​កត្តា​ហានិភ័យ​បាន​ច្រើន​
    • ត្រូវ​ត្រួតពិនិត្យសុខភាព​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម