backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Dry Heaving (​ការ​ចង្អោរ​ស្ងួត)


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 09, 2021

Dry Heaving (​ការ​ចង្អោរ​ស្ងួត)

និយមន័យ

១. ដូច​ម្ដេច​ទៅ​ដែល​ហៅ​ថា​ការ​ចង្អោរ​ស្ងួត?

ការ​ចង្អោរ​ស្ងួត​(Dry​ ​heaving)​ គឺ​ជា​អាការៈ​រក​កល់​ចង់​ក្អួត​តែ​ក្អួត​មិន​ចេញ​អ្វី​ទាំង​អស់។ ការ​ចង្អោរស្ងួត​​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​​បម្រុង​នឹង​ក្អួត គឺ​ដោយ​សារ​តែ​ផ្លូវ​ដង្ហើម​បិទ​ស្រប​ពេល​ដែល​សន្ទះ​ទ្រូង​ធ្វើ​ការ​កន្ត្រាក់។ ពេល​ខ្លះ​ការ​ចង្អោរ​អាច​មាន​លក្ខណៈ​ជា​ការ​ចង្អោរ​ស្ងួត​ និង​អាច​ឈាន​ទៅ​ដល់​ការ​ក្អួត​តែ​មិន​មែន​គ្រប់​ពេល​ទាំង​អស់​នោះ​ទេ។

២. តើ​ការ​ចង្អោរ​ស្ងួត​ច្រើន​កើត​ឡើង​ដោយ​របៀប​ណា?

ការ​ចង្អោរ​ស្ងួត​គឺ​ច្រើន​កើត​ខ្លាំង​មែន​ទែន។ វា​អាច​កើត​លើ​មនុស្ស​គ្រប់​ភេទ​ហើយ​មិន​ប្រកាន់​អាយុ​ឡើយ។ អាការៈចង្អោរស្ងួត​​នេះ​អាច​គ្រប់​គ្រង​បាន​ដោយ​ធ្វើ​ការ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​យើង​។ សម្រាប់​ព័ត៌មាន​ច្បាស់​លាស់​សូម​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។

៣. តើ​រោគ​សញ្ញា​និង​រោគ​វិនិច្ឆ័យ​បែប​ណា​ដែល​ការ​ចង្អោរ​ស្ងួត​ឧស្សាហ៍​កើត​មាន​មក​ជាមួយ?

រោគ​សញ្ញា​និង​រោគ​វិនិច្ឆ័យ​ទាំង​នោះ​មាន​ដូចជា:

  • បែក​ញើស
  • ចង្អោរ
  • រ​ងារ
  • មិន​រំលាយ​អាហារ
  • ឈឺ​ពោះ

អត្ថបទពាក់ព័ន្ធ៖ ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?

ចង្អោរ

មូលហេតុ​

៤. តើ​ការ​ចង្អោរ​ស្ងួត​កើត​ឡើង​ដោយ​សារ​អ្វី?

ចង្អោរស្ងួត​​កើត​ឡើង​រវាង​ការ​កន្ត្រាក់​សន្ទះ​ទ្រូង ​និង​ការ​បិទ​ផ្លូវ​ដង្ហើម​ដែល​បង្កើត​ឲ្យ​មាន​អារម្មណ៍​ថាចង់​ក្អួត។ ដោយ​ខុស​ពី​ការ​ក្អួត​ធម្មតា​សម្រាប់​រោគ​សញ្ញា​គឺ​ក្អួត​មិន​ចេញ​អ្វី​ទាំង​អស់។ យោង​ទៅ​តាម​ស្ថានភាព​អាកប្បកិរិយា​ និង​កត្តា​ផ្សេង​​មួយ​ចំនួន​ទៀត​ដែល​អាច​ឈាន​ដល់​ការ​កើត​មាន​ការ​ចង្អោរ​ស្ងួត។

លំហាត់​ប្រាណ

ការ​ហាត់​ប្រាណ​ដែល​មាន​លក្ខណៈ​ខ្លាំង​ក្លា​ជ្រុល​អាច​បង្ក​ឲ្យ​សន្ទះ​ទ្រូង​កន្ត្រាក់​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ការ​ចង្អោរ​ស្ងួត។ ការ​ហាត់​ប្រាណ​ក្រោយ​ញ៉ាំ​អាហារ​ឆ្អែត​ណែន​ពោះ​ក៏​អាច​បង្ក​ឲ្យ​កើត​ការ​ចង្អោរ​បាន​ដែរ។

ជៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​មុន​នឹង​ធ្វើ​លំហាត់​ប្រាណ។ យើង​​គួរ​តែ​ហាត់​ប្រាណ​សន្សឹម​ៗ​ពី​ខ្សោយ​ទៅ​ខ្លាំង​ដើម្បី​ឲ្យ​ដឹង​ពី​កម្រិត​ដែល​ខ្លួន​អាច​ទ្រទ្រង់​បាន​ជា​ជាង​ការ​ចាប់​ផ្ដើម​បែប​ខ្លាំង​ក្លា​តែ​ម្ដង។ ការ​ធ្វើ​បែប​នេះ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចង្អោរ​ដោយ​ការ​ហាត់​ប្រាណ​បាន។ ប្រសិន​បើ​យើង​​ចាប់​ផ្ដើម​ ឬ​មាន​អារម្មណ៍​ចង់​ចង្អោរ​គួរ​តែ​សម្រាក​បន្តិច​ ​និង​ផឹក​ទឹក​សន្សឹមៗ​ក្នុង​បរិមាណ​តិចតួច។

អត្ថបទពាក់ព័ន្ធ៖ ពេលហាត់ប្រាណប្រទះឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហាហើយ

ផឹក​ស្រា​ច្រើន​ជ្រុល

ការ​ផឹក​ស្រា​ឥត​ឈប់ ​ឬ​ច្រើន​ជ្រុល​អាច​បង្ក​ឲ្យ​កើត​មាន​ការ​ចង្អោរ​ឬ​ក្អួត។ កាត់​បន្ថយ​នូវ​បរិមាណ​ស្រា​ដែល​យើងទទួលទាន​ ហូប​អាហារ​ស្រប​ពេល​ក្នុង​ផឹក​​ស្រា​ក៏​អាច​ជួយ​មិន​ឲ្យ​កើត​មាន​ការ​ចង្អោរ​ស្ងួតបាន​ដែរ។ ប្រសិន​បើ​យើង​​ចាប់​ផ្ដើម​ចង្អោរ​បញ្ឈប់​ការ​ផឹក​​ស្រា។ សាក​ល្បង​ក្រេប​ទឹក​សន្សឹមៗ​និង​ញ៉ាំ​អាហារ​ដែល​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​បន្តិច​ដូចជា​នំ​ធុង​ប្រៃៗ។

អត្ថបទពាក់ព័ន្ធ៖ កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់

ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ (GERD)

ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ(GERD)​ បង្ក​ឡើង​ដោយ​មាន​រោគ​សញ្ញា​ចុក​ចុង​ដង្ហើម។ ការ​មាន​ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ច្រាល​អាហារ​ដែល​រំលាយ​រួច​មួយ​ភាគ​តូច​និង​បណ្ដាល​ឲ្យ​មាន​ភាព​មិន​សុខ​ស្រួល​ស្រប​ពេល​លេប​អាហារ​ ឬ​ដក​ដង្ហើម​ក្នុង​ចំណោម​រោគ​សញ្ញា​ផ្សេង​ទៀត។ ស្ថានភាព​នេះ​អាច​បង្ក​ឲ្យ​កើត​ការ​ចង្អោរ​ស្ងួត​លើ​មនុស្ស​ខ្លះ។

គ្រូ​ពេទ្យ​​អាច​ចេញ​ថ្នាំ​ដើម្បី​សម្រួល​ដល់​អាការៈ​នៃ​ជំងឺ​ GERD។ យើង​​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បែប​ផែន​នៃ​ការ​រស់​នៅ​ដូចជា​បរិភោគ​អាហារ​ក្នុង​បរិមាណ​តិច ​ឬ​ជៀសវាង​អាហារ​ហឹរ​ ឬ​ខ្លាញ់។

អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ

ឱសថ

ឱសថ​មួយ​ចំនួន​ដូចជា​ឱសថ​សម្រាប់​ជំងឺ​ថប់​បារម្ភ​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​អាច​បង្ក​ឲ្យ​ក្អួត​ចង្អោរ។ ប្រសិន​បើ​គ្រូពេទ្យ​សង្ស័យ​ថា​ឱសថ​បច្ចុប្បន្ន​​ធ្វើ​ឲ្យ​កើត​មាន​ការ​ចង្អោរ​ ពួក​គាត់​អាច​ណែនាំ​ប្រើ​ឱសថ​ប្រភេទ​ឬ​យីហោ​ផ្សេង​ដើម្បី​ធ្វើ​ឲ្យ​ធូរ​ស្បើយ។ ហាម​ផ្លាស់​ប្ដូរ​ឱសថ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ។

ស្ថានភាព​ផ្សេង​ទៀត

ស្ថានភាព​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ចង្អោរ​រួម​មាន:

ការ​ព្យាបាល​ស្ថានភាព​ខាង​លើ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ឲ្យ​កើត​មាន​ការ​ចង្អោរ។ ប្រសិន​បើ​យើង​មាន​ជំងឺ​ណា​មួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំង​នេះ​និង​ការ​ចង្អោរ​ស្ងួត​គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ។ វា​ពិត​ជា​មាន​សារ​សំខាន់​ណាស់​ដែល​តម្រូវ​ឲ្យ​គ្រូពេទ្យ​ដឹង​អំពី​រោគ​សញ្ញា​ដែល​អ្នក​មាន​ទាំង​អស់​ទោះ​បី​ជា​មិន​សម​នឹង​ទាក់ទង​គ្នា​ក៏​ដោយ។

អត្ថបទពាក់ព័ន្ធ៖ កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?

មាន​គភ៌

ការ​ចង្អោរ​ស្ងួត​ក៏​ច្រើន​តែ​កើត​មាន​អំឡុង​ពេល​មាន​គភ៌​ត្រីមាស​ដំបូង​ដែរ ដែល​​ស្ត្រី​ភាគ​ច្រើន​ឆ្លង​កាត់​ការ​ចាញ់​កូន។ យើង​​អាច​នឹង​ជួប​ការ​ចង្អោរ​ស្ងួត​បែប​នេះ​ដែល​លាយ​ឡំ​ជាមួយ​នឹង​ការ​ចង្អោរ​រក​ក្អួត។ ទោះ​បី​ជា​មាន​ការ​បែង​ចែក​ឈ្មោះ​ក៏​ដោយ​អាការៈ​ចាញ់​កូន​អាច​កើត​ឡើង​គ្រប់​ពេល​នៅ​ក្នុង​មួយ​ថ្ងៃ។ អាការៈ​ចាញ់​កូន ​និង​រោគ​សញ្ញា​ដែល​ពាក់ព័ន្ធ​របស់​វា​ច្រើន​តែ​ធូរ​ស្បើយ​ឡើង​វិញ​អំឡុង​ត្រី​មាស​ទី​២។

ស្ថានភាព​ដែល​បាន​រៀបរាប់​ខាង​លើ​ទាំង​ប៉ុន្មាន​ច្រើន​តែ​បង្ក​ឲ្យ​មាន​ការ​ចង្អោរ​ស្ងួត។ ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ដើម្បី​ទទួល​បាន​រោគ​វិនិច្ឆ័យ​ដែល​ត្រឹមត្រូវ។

កត្តា​ហានិភ័យ

៥. តើ​អ្វី​ដែល​បង្កើន​ហានិភ័យ​សម្រាប់​ការ​ចង្អោរ​ស្ងួត?

ការ​ចង្អោរ​ស្ងួត​អាច​កើត​មាន​ដោយ​សារ​កត្តា​ហានិភ័យ​ជា​ច្រើន​ដូចជា:

  • ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ
  • ការ​ធ្វើ​សកម្មភាព​រាងកាយ​ខ្លាំង​ជ្រុល
  • ប្រើប្រាស់​ឱសថ​មួយ​ចំនួន
  • បរិភោគ​គ្រឿង​ស្រវឹង​លើសលប់
  • មាន​គភ៌

សូម​ធ្វើ​ការ​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

ពេល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ

៦. តើ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

យើង​​គួរ​តែ​ទៅ​រក​គ្រូពេទ្យ​​ប្រសិន​បើ​មាន:

  • ការ​ចង្អោរ​ស្ងួត​យូរ​អង្វែង
  • ចុក​ទ្រូង​ធ្ងន់ធ្ងរ
  • ឈឺ​ពោះ​ខ្លាំង
  • វិលមុខឬ​ខ្សោយ
  • ចង្វាក់​បេះដូង​លោត​ញាប់
  • នោម​តិច ​ឬ​អត់​សោះ
  • នោម​មាន​ឈាម
  • មាន​ឈាម​ពេល​ក្អួត ​ឬ​ក្នុង​លាមក
  • ពិបាក​ដក​ដង្ហើម
  • ឈឺ​សាច់ដុំ​ធ្ងន់ធ្ងរ​ឬ​ខ្សោយ

នៅ​ពេល​សង្កេត​ឃើញ​រោគ​សញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ខាង​លើ ​ឬ​មាន​ចម្ងល់​សូម​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​។រាងកាយ​របស់​មនុស្ស​ម្នាក់ៗ​មាន​ការ​ឆ្លើយ​តប​ខុសៗ​គ្នា។ ជម្រើស​ដ៏​ល្អ​បំផុត​គឺ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​នៃ​ស្ថានភាព​របស់​យើង។

ផ្លាស់​ប្ដូរ​របៀប​រស់​នៅ

៧. តើ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ឬ​ឱសថ​នៅ​ផ្ទះ​ណា​ខ្លះ​ដែល​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​ការ​ចង្អោរ​ស្ងួត​នេះ?

ទម្លាប់​រស់​នៅ​និង​ឱសថ​តាម​ផ្ទះ​ដែល​អាច​ជួយយើង​​បាន​មាន​ដូចជា៖​

  • ញ៉ាំ​ទឹក​សន្សឹមៗ​បន្ដិច​ម្ដងៗ​ដែល​ជួយ​ឲ្យ​យើង​​មាន​សំណើម​ក្នុង​ខ្លួន​ឡើង​វិញ។ ដូចជា​ដុំ​ទឹក​កក​ឬ​ការ៉េម
  • គួរ​តែ​បរិភោគ​ភេសជ្ជៈ​ដែល​សម្បូរសារធាតុ​អេឡិចត្រូលីត​នៅ​ពេល​លែង​សូវ​ក្អួត​ដូចជា​ភេសជ្ជៈ​ក្រោយ​ហាត់​កីឡា​និង​ទឹក​ស៊ុប។
  • បន្ធូរ​អារម្មណ៍​និង​សម្រាក​ប្រសិន​បើ​អាច​ទៅ​រួច​ដោយ​ដេក​តម្រេក​ខ្លួន​ហើយ​ក្បាល​លើក​ឡើង​បន្ដិច​ និង​ដក​ដង្ហើម​វែងៗ។
  • ចាប់​ញ៉ាំ​អាហារ​ណា​ដែល​អ្នក​ឃ្លាន​ឡើង​វិញ​ក្រោយ​លែង​មាន​អាការៈ​ក្អួត។ ដូចជា​បបរ ​នំ​ប៉័ង ​ដុត​សាច់​ប៉ោម​កិន ​ទឹក​ស៊ុប ​និង​ផ្លែ​ចេក​ដែល​ងាយ​ក្នុង​ការ​រំលាយ​និង​កាត់​បន្ថយ​ការ​ចង្អោរ។ វិធីសាស្ត្រ​ដែល​ជោគជ័យ​គឺ​បែងចែក​ក្នុង​ចំណែក​តិច​ល្មម។
  • បរិភោគ​អាហារ​បំប៉ន​ខ្ញី​ដោយ​ទំពារ​លេប​ឬ​ទទួលទាន​ដែល​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ការ​ចង្អោរ ​ឬ​ឱសថ​បំបាត់​ចង្អោរ​ដូចជា​Gravol​ Ginger​ Tablets។
  • ហិត​បន្ទះ​អាល់កុល​សម្លាប់​មេរោគ​(អ៊ីសូប្រូពីល​អាល់កុល)ចម្ងាយ​២,៥​ សង់ទីម៉ែត្រ រហូត​ដល់​រយៈ​ពេល​៤​នាទី​អាច​ជួយ​កាត់​បន្ថយ​ការ​ចង្អោរ​បាន​យោង​តាម​ការ​សិក្សា​មួយ​នា​ឆ្នាំ​២០១៥។
  • ទទួលទាន​សារធាតុ​កាបូអ៊ីដ្រាត​សុទ្ធ​ដូចជា​នំ​ធុង​ប្រៃៗ​នំ​ប៉័ង​ដុត​ស្ងួត ​បាយ​ស​ និង​គ្រាប់​ធញ្ញជាតិ​ដែល​ងាយ​ក្នុង​ការ​រំលាយ
  • ទិញ​ថ្នាំ​បំបាត់​ការ​ចង្អោរ​នៅ​តាម​ឱសថ​ស្ថាន​នានា
  • ទិញ​ថ្នាំ​ប្រឆាំង​អាស៊ីដ​ក្រពះ​អង់តាស៊ីដ​នៅ​តាម​ឱសថ​ស្ថាន​នានា​ដែល​ជួយ​បន្ទាប​អាស៊ីដ​ក្នុង​ក្រពះ
  • យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ការ​ហិត​ក្លិន​ប្រេង​essential​ក្លិន​ខ្ញី​ឬ​ផ្សំ​លាយ​ជាមួយ​ក្លិន​ខ្ញី ​spearmint ​peppermint​ និង ​cardamom​ដែល​អាច​កាត់​បន្ថយ​ក្រោយ​ការ​វះកាត់។

ប្រសិន​បើយើង​មាន​សំនួរ​ណា​មួយ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​សម្រាប់​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ។

អត្ថបទពាក់ព័ន្ធ៖ Peptic Ulcer (ជំងឺ​ដំបៅ​ក្រពះ)

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 09, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម