ការព្យាបាល
ព័ត៌មានដែលផ្ដល់ឲ្យនៅទីនេះគឺមិនមែនសម្រាប់បង្រ្គប់រាល់ដំបូន្មានវេជ្ជសាស្ត្រណាមួយឡើយ ត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
តើការធ្វើរោគវិនិច្ឆ័យលើជំងឺរលាកទងសួតដោយរបៀបណា?
គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយនិងប្រើឧបករណ៍ស្តេតូដើម្បីស្ដាប់ចង្វាក់ដង្ហើម។ ប្រសិនបើកូនមានហានិភ័យទៅនឹងជំងឺរលាកទងសួតយ៉ាងធ្ងន់ធ្ងរគ្រូពេទ្យអាចនឹងធ្វើតេស្តមួយចំនួនទៀតដូចជា៖
- អ៊ិចរេទ្រូង៖ រកមើលរោគសញ្ញានៃជំងឺរលាកសួត
- កោសសំណាកពីច្រមុះបំពង់ក៖ គ្រូពេទ្យនឹងយកសំឡីត្បារយកសំណាកពីច្រមុះទារកដើម្បីធ្វើជាគំរូសំរាប់ធ្វើតេស្តរកមេរោគ។
- តេស្តឈាម៖ ដើម្បីរាប់គ្រាប់ឈាមស។ការពិនិត្យរកអុកស៊ីហ្សែនក្នុងឈាមក៏អាចនឹងធ្វើឡើងដែរ។
គ្រូពេទ្យក៏អាចពិនិត្យរករោគសញ្ញានៃការកង្វះជាតិទឹកក្នុងខ្លួនជាពិសេសប្រសិនបើកុមារក្អួតឬពិបាកក្នុងការញ៉ាំអាហារ។រោគសញ្ញារួមមានភ្នែកបើកមិនរួច ស្ងួតមាត់ និងស្បែកគ្មានសកម្មភាពនិងនោមតិចឬអត់ទាល់តែសោះ។
តើជំងឺរលាកទងសួតព្យាបាលដោយរបៀបណា?
យើងអាចគ្រប់គ្រងរោគសញ្ញានៃជំងឺរលាកទងសួតនៅឯផ្ទះបាន ដោយឲ្យកូនៗទទួលទានទឹកឲ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការកង្វះជាតិទឹក។ ប្រសិនបើកូនយើងហៀរសំបោរគួរប្រើស៊ឺរាំងbulbសម្រាប់កម្ចាត់ស្លេស្មចេញ។ ប្រើថ្នាំបញ្ចុះកម្ដៅ(ដូចជាacetaminophenឬibuprofen)។ ហាមឲ្យថ្នាំaspirinទៅឲ្យកុមារដែលមានអាយុក្រោម១៦ឆ្នាំព្រោះនឹងធ្វើឲ្យកុមារមានហានិភ័យទៅនឹងជំងឺReye’s syndrome។
ហាមប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាដើម្បីបំបាត់ក្អក។ ម្យ៉ាងទៀតគួរប្រុងប្រយ័ត្នរាល់ឱសថត្រូវតែអានការណែនាំតាមយីហោដែលអ្នកបានជាវ។
គ្រូពេទ្យអាចចេញថ្នាំសម្រួលដល់ការរលាកទងសួតប្រសិនបើកូនៗរបស់យើងមានបង្ហាញនូវអាការៈប្រតិកម្មណាមួយ។ ក្នុងករណីធ្ងន់ធ្ងរកូនរបស់យើងអាចត្រូវទៅសម្រាកនៅមន្ទីរពេទ្យ ឬប្រើប្រាស់អុកស៊ីហ្សែននៅផ្ទះ។