backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Varicose Veins Surgery (ការវះកាត់ជំងឺសរសៃឈាមវ៉ែនរីកធំ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ May 11, 2020

Varicose Veins Surgery (ការវះកាត់ជំងឺសរសៃឈាមវ៉ែនរីកធំ)

ចំណេះដឹងមូលដ្ឋាន

១. អ្វីទៅជាការវះកាត់សរសៃវ៉ែនរីកធំ ?

បញ្ហា​​សរសៃ​​ឈាម​​វ៉ែន​​រីក​ធំ ភាគ​ច្រើន​កើត​នៅ​លើ​កំភួន​​ជើង ជា​ពិសេសនៅផ្នែក​ខាង​ក្រោយ​នៃ​ជង្គង់។ ជាទូទៅបញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន ហើយ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​អំឡុង​ពេល​ពពោះ ឬ​ក៏​ពេល​ដែល​អ្នក​ឈរ​ច្រើន។ ជាទូទៅ វ៉ាល់​ជា​ច្រើន (សន្ទះ​ទប់​ឈាម) របស់​សរសៃ​ឈាម​វ៉ែន​នៅ​នឹង​ជើង ជួយ​ទប់​ឈាម​ដែល​ហូរ​ទៅ​កាន់​បេះដូង​មិន​ឲ្យ​ត្រលប់​ចុះ​មក​ក្រោម​វិញ​។ ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​វ៉ាល់​ណាមួយ​មាន​បញ្ហា​នោះ​ឈាម​ដែល​ហូរ​ទៅ​កាន់​បេះដូង​អាច​នឹង​ហូរ​ចុះ​មក​ជើង​វិញ បង្ក​ឲ្យ​កើត​មាន​ជំងឺ​រីក​សរសៃ​ឈាម​វ៉ែន​នេះ។

២. ហេតុអ្វីបានជាត្រូវព្យាបាលដោយវះកាត់?

ការ​​ព្យាបាល​ដោយ​វះ​កាត់​អាច​ជួយ​ទប់​ស្កាត់​​​​រោគ​សញ្ញា ក៏​ដូច​ជាផលវិបាក​ផ្សេង​ៗ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​សរសៃ​ឈាម​វ៉ែន​រីក​ធំ​នេះ។

ជម្រើសនៃការព្យាបាល និងហានិភ័យនៃការវះកាត់

គេ​អាច​ធ្វើ​ការ​ព្យាបាល​បញ្ហា​រីក​សរសៃ​ឈាម​វ៉ែន​​នេះតាម​ច្រើន​របៀប។ ចំពោះ​កម្រិត​រាង​ស្រាល គេ​អាច​ជ្រើស​រើស​ការ​ពាក់​ស្រោម​ជើង​បារ​ដើម្បី​រិត​បណ្តឹង​ ក៏​ដូច​ជា​ទ្រទង់​ឈាម​ដែល​បាញ់​ទៅ​កាន់​បេះដូង​មិន​ឲ្យ​ហូរ​ធ្លាក់​ចុះ​មក​វិញ។ វិធីសាស្ត្រ​ផ្សេង​ទៀត​មាន​ដូច​ជា ការ​ចាក់​ថ្នាំ​​​​ឲ្យ​សរសៃ​ឈាម​រួញ​ស្វិត (foam sclerotherapy) ការ​ប្រើ​ចរន្ត​អគ្គិសនី (radio-frequency ablation) ​ ឬ​ក៏​កាំ​រស្មី ដុត​​ជាលិកា​ដែល​ខូច​ខាត (endovenous laser ablation)។ យ៉ាងណាមិញ វិធី​​​ទាំង​នេះ​មិន​អាច​ព្យាបាល​បញ្ហា​សរសៃ​វ៉ែន​រីក​ធំ​នេះ​ឲ្យ​ជា​ដាច់​នោះ​ទេ វា​អាច​នឹង​រើ​ឡើង​វិញ​ក្រោយ​ពេល​ព្យាបាល។

អត្ថបទពាក់ព័ន្ធ៖ ក្បួនងាយៗ បន្ថយហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ហានិភ័យនៃការវះកាត់

មុន​ពេល​សម្រេច​ចិត្ត​ជ្រើស​រើស​ការ​វះ​កាត់ គប្បី​ស្វែង​យល់​អំពី​ហានិភ័យ ក៏​ដូច​ជា​ផល​វិបាក​ក្រោយ​ការ​វះ​កាត់​ជាមុន​សិន។ ក្នុង​ករណី​នៅមានការសង្ស័យ ឬមន្ទិលណាមួយ សូម​ធ្វើ​ការ​ពិគ្រោះ​យោ​បល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។

ចំណុចគួរយល់ដឹងអំពីការវះកាត់

១. វិធីសាស្ត្រវះកាត់

ជាទូទៅ ការ​វះ​កាត់នឹង​ធ្វើ​ឡើង​ដោយចាក់ថ្នាំសន្លប់ហើយ​អាច​មាន​រយៈពេល​ពី​២០​នាទី​ទៅ​៣​ម៉ោង ទៅ​តាម​ករណី​នីមួយ​ៗ។ វិធីសាស្ត្រ​វះកាត់​នឹង​អាច​​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ផ្តាច់​សរសៃ​ឈាម​វ៉ែន​ដែល​នៅ​សើៗ​ពី​សរសៃ​ដែល​នៅ​ជ្រៅ នៅត្រង់ ក្រលៀន ឬ​ក៏​ផ្នែក​ខាង​ក្រោយ​ជង្គង់​។ គ្រូពេទ្យ​ប្រហែល​ជា​ត្រូវ​វះ​​កាត់​ច្រើន​កន្លែង​ទៅ​តាម​ប្រវែង​របស់​សរសៃ​ដែល​​រីក​​នោះ។ ចំពោះ​សរសៃ​ឈាម​វ៉ែន​ដែល​ធំ ឬ​ក៏​មាន​តួនាទី​សំខាន់ គេ​នឹង​ធ្វើ​ការ​វះ​យក​​ចេញ​ដោយ​ប្រើ​ឧបករណ៏​ពិសេស​ទៅ​តាម​ករណី​ទាំង​នោះ។

២. ការថែទាំក្រោយពេលវះកាត់

ក្រោយ​ពេល​វះកាត់ គ្រូពេទ្យ​អាច​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទៅ​ផ្ទះ​បាន​ភ្លាម ឬ​ក៏​តម្រូវ​ឲ្យ​អ្នក​គេង​ពេទ្យ​ថែម​មួយ​ថ្ងៃ​ទៀតទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​​។ រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​បន្ទាប់ នៅ​ពេល​ដែល​មុខ​របួស​ចាប់​ផ្តើម​សះ អ្នក​អាច​នឹង​ធ្វើ​ការងារ​ដូច​ធម្មតា​បាន (គប្បី​កុំ​ទាន់​ធ្វើ​ការ​ធ្ងន់​ពេក)។

អ្នកគប្បី​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ដើម្បី​ឲ្យ​មុខ​ររបួស​​កាន់​តែ​ឆាប់​សះ ក៏​ដូច​ជា​ឆាប់​មាន​កម្លាំង​កំហែង​ដូច​មុន​វិញ។ ក៏​ប៉ុន្តែ សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន មុន​នឹង​ចាប់​ផ្តើម​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ។ ក្នុង​ករណី​មាន​អ្វី​សង្ស័យ​ សូម​ធ្វើ​ការ​ពិគ្រោះ​យោ​បល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។

អត្ថបទពាក់ព័ន្ធ៖ ហាត់ប្រាណមុនញ៉ាំអាហារពេលព្រឹក ជួយរាងកាយប្រឆាំងជំងឺទឹកនោមផ្អែមបាន

ផលវិបាកក្រោយពេលវះកាត់

ក្រោយពេលវះកាត់មានអ្វីកើតឡើងខ្លះ?

មិន​ខុស​គ្នា​ពី​​ជំងឺ​ដទៃ​ទេ ហានិភ័យ​ក៏​ដូច​ជា​ផល​វិបាក​​​សុទ្ធ​តែ​អាច​កើត​ឡើង​ក្រោយ​ពេល​ព្យាបាល។ គប្បី​ធ្វើ​ការ​សាក​សួរ​គ្រូពេទ្យ​អំពី​ផលវិបាក​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​​ក្រោយ​ពេល​វះ​កាត់។ ជាទូទៅ ផល​វិបាក​របស់​វា​អាច​មាន​ដូចជា ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​ស្ពឹក ហូរ​ឈាម​ធ្ងន់​ធ្ងរ ឬ​ក៏​ឈាម​កក​ក្នុង​សរសៃ​ឈាម (កំណកឈាមក្នុងសរសៃឈាមវ៉ែន)។

បន្ថែម​ពី​លើ​នេះ ផលវិបាក​មួយ​ចំនួន​ទៀត​ក៏​អាច​កើត​មាន​ដែរ ដូចជា:

  • ឡើង​ដុំ​នៅ​លើ​មុខ​របួស​វះ
  • មាន​អារម្មណ៍​ស្ពឹក ឬ​ក៏​ដូចម្ជុលចាក់ៗ
  • ប៉ះពាល់​សរសៃ​ប្រសាទ​ផ្សេង​ៗ
  • សរសៃ​ឈាម​អាច​នៅ​តែ​បន្ត​​រីក
  • សរសៃ​វ៉ែន​ឡើង​រីក​ច្រើន​ចេញ​ទំរង់​ដូចពីងពាង
  • ហើម​ជើង
  • ធ្វើ​ឲ្យ​​សរសៃ​អាកទែរ វ៉ែន និង​សរសៃ​ប្រសាទ​ធំ​ៗ​មួយ​ចំនួន​នៅ​នឹង​ជើង​របួស

ដើម្បី​កាត់​បន្ថយ​នូវ​ផលវិបាក​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​ក្រោយ​ការ​វះកាត់ គប្បី​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទាក់​ទង​នឹង​តំហែទាំ​ជុំវិញ​ការ​វះកាត់ ដូច​ជា ការតម​អាហារ​មុន​ពេល​វះកាត់ ឬ​ក៏​ផ្អាក​ប្រើ​ប្រាស់​ថ្នាំ​ណាមួយ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ May 11, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម