backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Ischemic heart disease (ស្លោកបេះដូង ឬសរសៃឈាមបេះដូង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 25, 2022

Ischemic heart disease (ស្លោកបេះដូង ឬសរសៃឈាមបេះដូង)

និយមន័យ

១- អ្វីជា​ជំងឺ​ស្លោកបេះដូង​?

ស្លោក​បេះដូង ជា​ជំងឺ​សរសៃ​ឈាម​បេះដូង (អាក់ទែកូរូណែ) បណ្ដាល​មក​ពី​ចរន្ត​ឈាម​ក្នុង​បេះដូង​ស្ទះ ឬ​កាត់​ផ្ដាច់​ដោយ​សារ​កំណើន​សារធាតុ​ខ្លាញ់​។ ជាតិ​ខ្លាញ់ក្នុង​សរសៃ​ឈាម និង​បញ្ហា​រលាក ជា​ធម្មតា​ប៉ះពាល់​ដល់​សរសៃ​ឈាម​បេះដូង។

ពេល​កំណក​ខ្លាញ់​មាន​ក្នុង​សរសៃ​ឈាម​បេះដូង នាំ​ឲ្យ​សរសៃ​ឈាម​ចង្អៀត កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​បេះដូង បណ្ដាល​ឲ្យ​ឈឺ​ទ្រូង ហត់ និង​រោគ​សញ្ញា​ផ្សេង​ទៀត​ពាក់ព័ន្ធ​ជំងឺ​នេះ ហើយ​ពេល​ខ្លះ​អាច​បណ្ដាល​ឲ្យ​គាំង​បេះដូង​ថែម​ទៀត​ផង។

កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

២- កើតឡើងញឺកញាប់ដែរទេ?

កើត​ឡើង​ញឹក​ញាប់​ណាស់ ​លើ​មនុស្ស​គ្រប់​វ័យ ហើយ​មិន​អាច​ព្យាបាល​ជា​សះស្បើយ​នោះ​ដែរ គ្រាន់​តែ​អាច​កាត់​បន្ថយ​ការ​ប្រឈម​ប៉ុណ្ណោះ។ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​បើ​សិន​សង្ស័យ​យើង​អាច​មាន​ជំងឺ​នេះ។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគ​សញ្ញា​កើត​មាន​ជា​ញឹកញាប់​ដូច​ជា៖

– ឈឺ​ទ្រូង

– ធេងធោង

– បែក​ញើស

– ចង្អោរ

– ដក​ដង្ហើម​ផុតៗ

– ឈឺចាប់​ពេញ​រាង​កាយ ដូច​ជា ដៃ ថ្គាម ក ខ្នង និង​ពោះ

នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ​។ ប្រសិន​បើ​យើង​បារម្ភ ​រោគ​សញ្ញា​អ្វី​មួយ សូម​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ។

ជំងឺបេះដូង

៤- គួរ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

បើ​មាន​រោគ​សញ្ញាដូច​ខាង​លើ ឬ​សញ្ញា​ផ្សេង​ទៀត សូម​ទៅ​ជួបជាមួយ​គ្រូពេទ្យ ព្រោះ​រាង​កាយ​មនុស្ស​គ្រប់​រូប​មាន​ភាព​ខុស​គ្នា ប្រការ​ល្អ​ពិភាក្សា​ជាមួយ​ពេទ្យ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

អាច​ចាប់​ផ្ដើម​ដោយ​សារ​ខូចខាត ឬ​មាន​របួស​ទៅ​លើ​ស្រទាប់​ខាង​ក្នុង​នៃ​ជាលិកា​សរសៃ​ឈាម​បេះដូង ​ពេល​ខ្លះ​អាច​កើត​តាំង​ពី​ក្មេង​ក៏​មាន។ ករណី​ខូចខាត​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា៖

– ជក់​បារី

សម្ពាធ​ឈាម​ឡើង​ខ្ពស់

– លើស​ជាតិ​ខ្លាញ់

ទឹក​នោម​ផ្អែម

– កត្តា​រស់​នៅ​ដែល​មិន​សូវ​មាន​សកម្មភាព

ពេល​ស្រទាប់​ខាង​ក្នុង​សសៃរ​ឈាម​ខូចខាត ខ្លាញ់​កក​បង្កើត​ជា​កូលេស្តេរ៉ូល ហើយ​កាក​សំណល់​កោសិកា​ផ្សេងៗ នឹង​ប្រមូលផ្ដុំ​នៅ​កន្លែង​មាន​របួស។ ប្រសិន​ផ្ទៃ​នៃ​កំណក​បែក ​ឬ​ដាច់​រហែក កោសិកា​ឈាម​នឹង​គរ​នៅ​កន្លែង​នោះ ដើម្បី​ព្យាយាម​ជួសជុល​សសៃរ​ឈាម ប៉ុន្តែ​គំនរ​ជាលិកា​ឈាម​អាច​បណ្តាល​ឲ្យ​ស្ទះ​សសៃរ​ឈាម នាំ​ឲ្យ​គាំង​បេះដូង។

កត្តាប្រឈម

៦- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

កត្តា​ប្រឈម​មាន​ដូចជា៖

– ជក់​បារី និង​ស្រូប​ផ្សែង​បារី

– លើស​ឈាម ធ្វើ​ឲ្យ​សសៃរ​ឈាម​រឹង និង​ខាប់

– កម្រិត​ខ្លាញ់​ខ្ពស់

– ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២

– លើស​ទម្ងន់​ ឬ​ធាត់​ពេក

មិន​ហាត់​ប្រាណ

– ធុញ​ថប់

– ចាស់​ជរា​ប្រឈម​ខ្ពស់​ការ​ខូចខាត និង​ចង្អៀត​សសៃរ​ឈាម។

– បុរស​ប្រឈម​ហានិភ័យ​ខ្ពស់​ជាមួយ​ជំងឺ​នេះ ប៉ុន្តែ​ស្រ្តី ក៏​ប្រឈម​ខ្ពស់​ដូចគ្នា​ក្រោយ​អស់​រដូវ។

– សមាជិក​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ យើង​នឹង​ប្រឈម​ខ្ពស់​ពិសេស​ពេល​ប៉ា ឬ​បង​ប្អូន​ប្រុស​មាន​រោគ​សញ្ញា​មុន​វ័យ ៥៥ឆ្នាំ រីឯ​ម៉ាក់ បង​ប្អូន​ស្រី ចេញ​រោគ​សញ្ញា​មុនវ័យ ៦៥​ឆ្នាំ។

អត្ថបទ​គួរ​អាន៖

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​សួរ​ពី​រោគ​សញ្ញា ប្រវត្តិ​ថ្នាំ និង​កត្តា​ប្រឈម បន្ទាប់​មក​ធ្វើ​ការ​ចាប់​ផ្តើម​ពិនិត្យ​រាង​កាយ។ ការ​ធ្វើ​តេស្ត​មួយ​ចំនួន​អាច​នឹង​កើត​ឡើង រាប់​បញ្ចូល​ទាំង តេស្ត​ដោយ​ ម៉ាស៊ីន​វ៉ាស់​ចង្វាក់​បេះដូង​ (Electrocardiogram) អេកូ​បេះដូង តេស្ត​ពិនិត្យ​មើល​បេះដូង​នេះ​ពេល​ធ្វើ​សកម្មភាព​ខ្លាំង (Exercise stress test) តេស្ត​ពន្លឺ​អេឡិចត្រុង (Ultrafast) ស្កេន CT ដាក់​កាតេទែ​ក្នុង​បេះដូង និង​វិធី​ផ្សេងៗ​ទៀត។ តេស្ត​ទាំង​នេះ​ជួយ​គ្រូពេទ្យ​ឲ្យ​ដឹង​ពី​ទំហំ និង​ស្ថាន​ភាព​ជំងឺ។

៨- ព្យាបាលដោយវិធីណា?

វិធី​ព្យាបាល​រួម​មាន៖

– ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ដូច​ជា ឈប់​ជក់​បារី ចៀស​វាង​អាហារ​កែច្នៃ ញ៉ាំ​ជាតិ​ខ្លាញ់​តិច កាត់​បន្ថយ​ការ​ប្រើប្រាស់​អំបិល និង​ស្ករ។ សម្រាប់​អ្នក​មាន​ទឹក​នោម​ផ្អែម ត្រូវ​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ។

– ប្រើថ្នាំ​ព្យាបាល​ជំងឺ​សរសៃ​ឈាម​បេះដូង ថ្នាំ​រំលាយ​ជាតិ​ខ្លាញ់ ដូច​ជា អាស្ពីរីន បេតាប្លុកខឺ នីត្រូគ្លីសេរីន ពពួក​ថ្នាំ ACE inhibitors និង ពពួក​ថ្នាំ ARBs ជា​ដើម។

– វះកាត់ ​និង​វិធី​សាស្ត្រ​ផ្សេង​ៗ ​ដែល​គេ​ប្រើ​ប្រាស់​ញឹកញាប់​ដើម្បី​ព្យាបាល​ជំងឺ​នេះ​ រួម​មាន Angioplasty និង Stent placement (វិធី​សាស្ត្រ​មួយ​ដើម្បី​ស្ដារ​ចរន្ត​ឈាម​អោយ​រត់​បាន​ស្រួល​វិញ) ឬ​វះកាត់​ត​ផ្លូវ​វាង​សម្រាប់​សរសៃ​ឈាម​បេះដូង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ឈប់​ជក់​បារី

– រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង

– ពិនិត្យ​ជាតិ​ខ្លាញ់

– គ្រប់គ្រង​ស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម

– ញ៉ាំ​អាហារល្អ​ចំពោះ​សុខភាព

– រក្សា​ទម្ងន់កុំឲ្យឡើងចុះ

– គ្រប់គ្រង​អារម្មណ៍​ធុញ​ថប់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 25, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម