ម៉ាក់ៗដែលមានកូនតូចប្រាកដជាដឹង និងជួបប្រទះបញ្ហាកូនជល់ ឬដួលប៉ះទង្គិចត្រូវក្បាលរហូតបណ្ដាលឲ្យពក ជាំ ខៀវ ហើយក្ដៅកង្វល់របស់អាណាព្យាបាល គឺធ្វើយ៉ាងណាឲ្យដុំពកនោះស្រកទៅវិញ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ៗដែលមានកូនតូចប្រាកដជាដឹង និងជួបប្រទះបញ្ហាកូនជល់ ឬដួលប៉ះទង្គិចត្រូវក្បាលរហូតបណ្ដាលឲ្យពក ជាំ ខៀវ ហើយក្ដៅកង្វល់របស់អាណាព្យាបាល គឺធ្វើយ៉ាងណាឲ្យដុំពកនោះស្រកទៅវិញ។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានចែករំលែកចំណេះដឹងករណីនេះថា បើត្រឹមស្រាលសើស្បែក មិនបោកក្បាលខ្លាំងខ្ទាំ ហូរឈាម ឬមានឈាមកក យើងអាចយកទឹកកក ឬរបស់ណាដែលត្រជាក់យកទៅស្អំ ដើម្បីកាត់បន្ថយការឈឺចាប់កន្លែងរបួស និងធ្វើឲ្យស្រកបន្តិចម្ដងៗ រហូតដល់ក្រាបស្មើវិញ ប្រសិនបើយើងមានពេលវេលាគ្រប់គ្រាន់ គួរស្អំឲ្យយូរ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកបន្តទៀត ពេលកូនមានវ័យធំបន្តិចចាប់ពី ៣-៤ ឆ្នាំឡើងទៅ ក្រោយស្អំរបស់ត្រជាក់រួច អាចប្រើជាប្រេងលាបរឹតដែលមានជាតិសាលីស៊ីឡាតបាន វាមានប្រសិទ្ធភាពកាន់តែលឿនជាងស្អំតែមួយមុខ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបន្ថែមទៀតថា ករណីដួលខ្លាំងរហូតមានហូរឈាមសូមកុំប្រើរបស់ក្ដៅដូចជាបាយ ពងមាន់ពងទា ទៅស្អំ ព្រោះការហូរឈាមប្រាកដជាដាច់សរសៃឈាមតូចណាមួយហើយ ដូចនេះបើយើងស្អំអ្វីដែលក្ដៅទៅ ធ្វើឲ្យសរសៃឈាមកាន់តែរីកធំ។
វិធីដ៏ត្រឹមត្រូវគឺត្រូវតែយកអ្វីត្រជាក់ទៅស្អំ ដើម្បីកាត់បន្ថយការឈឺចាប់ កាត់បន្ថយការហូរឈាម បង្រួមសរសៃឈាម និងទឹករងៃពីខាងក្នុង។ បន្ទាប់ពីស្អំរួចប្រហែល ១ ម៉ោងយើងអាចស្អំជាមួយរបស់ក្ដៅបានហើយ ព្រោះវាជួយឲ្យឈាម និងទឹករងៃអាចរលាយបានខ្លះ។ មួយវិញទៀតមិនថាតែដុំពកទេ បើមានអាការៈជាំ ហើម ការស្អំរបស់ត្រជាក់គឺល្អជាង។
លោកបន្ថែមទៀតថា ករណីនេះបានតែស្រាលប៉ុណ្ណោះ ប្រសិនបើធ្ងន់ធ្ងរ ឬបែកខ្លាំងត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យដើម្បីតាមដានអាការៈ ព្រោះអាចខ្ទាំ ឬឈាមកកក្នុងខួរក្បាល។
អាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕