backup og meta

ពេទ្យបកស្រាយពីការលើកឡើងថា ពេលយកដៃទៅស្ទាបក្បាល​ក្ដៅជាងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 21, 2019

    ពេទ្យបកស្រាយពីការលើកឡើងថា ពេលយកដៃទៅស្ទាបក្បាល​ក្ដៅជាងខ្លួន

    មនុស្ស​មួយ​ចំនួន​តែង​លើក​ឡើង​ថា ពេល​ស្ទាប​ក្បាល​ទៅ​មាន​អាការៈក្ដៅ​ជាង​ពេល​ស្ទាប​ខ្លួន ហើយ​នាំគ្នា​សន្និដ្ឋាន​ថា ក្ដៅ​ក្បាល​ស្ទីងៗ។ សម្រាប់​គ្រូពេទ្យ​វិ​ញបាន​អះអាង​ថា សភាព​ក្ដៅ​ក្បាល ឬ​ក្ដៅ​ខ្លួន​អាច​ដឹង​ទៅ​បាន គឺ​អាស្រ័យ​លើ​ឧបករណ៍​វាស់​ស្ទង់​កម្ដៅ​ប៉ុណ្ណោះ។

    លោក​​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ពន្យល់​ថា សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​ថា ក្បាល​ក្ដៅ​ជាង​ខ្លួន ព្រោះ​តែ​អ្នក​នោះ​យក​ដៃ​មាន​សភាព​ត្រជាក់ ឬ​សើម​ទៅ​ប៉ះ។

    ក្ដៅក្បាលHello_គ្រូពេទ្យ

    លោក​គ្រូពេទ្យ​ក៏​បាន​បន្ថែម​ទៀត​ថា “ជា​ធម្មតា​កម្ដៅ​ក្នុង​ខ្លួន​មនុស្ស​យើង​មាន​កម្ដៅ ៣៧ អង្សារសេ ហើយ​មិន​មែន​ក្ដៅ​ដុំ​ៗ​មិន​ស្មើ​គ្នា​បែប​ហ្នឹងទេ ចំពោះ​ការ​សន្និដ្ឋាន​ទាំង​ឡាយ​ក៏​គួរតែ​ឈប់​ទៅ ត្រូវ​យក​ឧបករណ៍​ស្ទង់​កម្ដៅ​ទែរម៉ូមែត្រ​យក​មក​ដាក់ ហើយ​បើ​ឃើញ​លើស ៣៨ អង្សារសេ​នោះ ទើប​អាច​ហៅថា​ក្ដៅ​ខ្លួន​ ដៃ​មិន​អាច​វាស់​ដឹង​បាន​ឡើយ ហើយ​ចំពោះ​ទែរម៉ូមែត្រ​ទៀតសោត​ ទោះ​ជា​ទិញ​ប្រភេទ​បាញ់​ថ្ងាស គាប​ក្លៀក បាញ់​ត្រចៀក ក៏​ប្រសិទ្ធភាព​វា​ដូច​គ្នា’

    លោក​បន្ថែម​ដោយ​លើក​ជា​ឧទាហរណ៍​ងាយ​ៗ​ថា នៅ​ពេល​ខ្លួន​យើង​មាន​សម្លៀកបំពាក់​គ្រប់​ជិត ហើយ​ក្បាល​គ្មាន​អ្វី​បិទបាំង ធ្វើឲ្យ​បរិវេណ​នោះ​ងាយ​ប៉ះពាល់​នឹង​អាកាសធាតុ​ខាងក្រៅ​ផ្ទាល់ ហើយ​ខ្លួន​ដែល​មានខោអាវ​គ្រប​ជិត មិន​សូវ​ប៉ះ​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​ឡើយ។ ដូចនេះ​ហើយ​បាន​ជា​យើង​ប៉ះ​ទៅ​ក្បាល រាង​ក្ដៅ​ជាង​ខ្លួន​បន្តិច តែ​ធាតុ​ពិត​កម្ដៅ​ចេញ​មក​ពី​ក្នុង​វា​មិន​បែប​នោះ​ឡើយ។

    អត្ថបទពាក់ព័ន្ធរឿងចាំបាច់គួរធ្វើ និងមិនគួរធ្វើ ពេលរលាកភ្លើង ឬទឹកក្តៅ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម