អនាម័យទូទៅ

អនាម័យ​ទូទៅ - ការ​រក្សា​អនាម័យប្រចាំថ្ងៃ មិនថាការហូបស្អាត រស់នៅស្អាត មិនស្មោគគ្រោក ​ជា​រឿង​ល្អ​សម្រាប់​សុខភាពរាងកាយ សម្រស់ ក៏​ដូច​ជា​សោភ័ណ​ភាព​ក្នុង​ការ​រស់​នៅ​របស់​យើង។ សូម​ស្វែងយល់​គន្លឹះ​ជុំ​វិញ​ការ​មាន​អនាម័យ​ស្អាត​នានា ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

អនាម័យទូទៅ

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?

ទឹកលាងដៃសម្លាប់មេរោគឬអាល់កុលលាងដៃជាជម្រើសងាយស្រួលក្នុងការសម្អាតដៃជំនួស​ការ​សាប៊ូនិងទឹកដើម្បីកាត់បន្ថយការឆ្លងនិងចម្លង​មេរោគ ជាពិសេសមេរោគបង្ក​​ជំងឺផ្លូវដង្ហើម​ដូចជា​ជំងឺ​កូវីដ១៩ ជំងឺផ្តាសាយ ឬជំងឺរលាកទងសួតជាដើម។ ដោយឡែកម៉ាក់ៗកំពុងពពោះ​​និងក្មេងតូចៗគួរប្រើ​ទឹក​លាងដៃ​សម្លាប់មេរោគពិសេស​លើស​ធម្មតា​។ ហេតុអ្វី? ១. កម្រិតសុវត្ថិភាព ជាធម្មតាធាតុផ្សំសំខាន់នៅក្នុងទឹកលាងដៃសម្លាប់មេរោគគឺអាល់កុលដែលមានតួនាទីកម្ចាត់និងសម្លាប់មេរោគបាន។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកលាងដៃសម្លាប់​មេរោគ​ត្រូវមាន​អាល់កុលយ៉ាងតិច ៦០%។ ប៉ុន្តែអាល់កុលមានច្រើនប្រភេទ ហើយ​អាល់កុល​ដែល​មានសុវត្ថិភាពក្នុងការប្រើជាធាតុផ្សំក្នុងទឹកលាងដៃសម្លាប់​មេរោគគឺអេតាណុល (Ethanol)។ ២. ប្រភេទអេតាណុល ប្រភេទទី១៖ អេតាណុល (Ethanol)ឬអេតាណុលសំយោគដែលផលិតពីវត្ថុធាតុដើមគីមីដែលបានទទួលបានពីប្រេងឥន្ធនៈ ឬឧស្ម័នធម្មជាតិ។ ប្រភេទទី២៖ បាយអូ-អេតាណុល  (Bio Ethanol) ដែលផលិតឡើងតាមរយៈការផ្អាប់វត្ថុធាតុដើមដូចជា ស្ករពីមើមឆាយថាវក្រហម ពោត ចំបើង និង​ឈើ។ [embed-health-tool-bmi] ៣. ធាតុផ្សំនិងសារធាតុគីមីបង្កគ្រោះថ្នាក់ បើអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគ​មិនមែនជា​អេតាណុល (Ethanol) ហើយមានលាយ​សារធាតុ​គីមីបង្កគ្រោះថ្នាក់​នោះ​អ្នក​ប្រើ​នឹង​ជួប​ផលផលប៉ះពាល់​មួយចំនួនខានមិនបាន។ តើអាច មាន​ផលប៉ះពាល់​អ្វីខ្លះ? ម៉េចបានគ្រោះថ្នាក់​ដល់ស្ត្រីពពោះនិងក្មេងក្រោម ៣ឆ្នាំ? អ៊ី​សូ​ប្រូ​ប៉ា​ណុល៖ ជាអាល់កុលមានជាតិពុល ប្រើសម្រាប់ជូត ​ផលិត​​ពីឧស្ម័ន propylene និង​ទឹក​ដែលយើង​ប្រើសម្រាប់សម្អាត និងសម្លាប់​មេរោគ។ មេតាណុល៖ ជាអាល់កុលមានជាតិពុល ប្រើក្នុងវិស័យឧស្សាហកម្មដើម្បីផលិតថ្នាំលាប ទឹក​ជូតកញ្ចក់ឡាន សារធាតុ​ផ្ទុះ ឬផ្លាស្ទិកជាដើម។ Phthalates៖ ជាធាតុផ្សំបន្ថែមក្លិនក្រអូបដល់ទឹកលាងដៃសម្លាប់​មេរោ​គដែលអាចប៉ះពាល់​ដល់​ការលូតលាស់កូនក្នុងផ្ទៃ។ Parabens៖ ជាសារធាតុការពារដុះផ្សិត កុំឱ្យទឹកលាងដៃសម្លាប់មេរោគខូច តែសារធាតុនេះ​អាច​បង្កើនហានិភ័យជំងឺមហារីក។ Benzalkonium […]

ស្វែងរក អនាម័យទូទៅ

អនាម័យទូទៅ

បែកញើសនៅបាតដៃមកពី​មូល​ហេតុ​អ្វី? គ្រោះថ្នាក់អត់?

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ធ្លាប់​ជួប​អាការៈ​បែក​ញើស​នៅ​បាតដៃ ហើយ​ដឹងថា​វា​រំខាន​យើង​យ៉ាង​ណា​ផង​ដែរ។ អាការៈ​បែក​ញើស​នៅ​បាត​ដៃ​នេះ​អាច​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​គ្នា​យើង​គួរ​ស្វែង​យល់ និង​ថា​តើ​វា​មាន​គ្រោះ​ថ្នាក់​ ឬអត់? ខាង​ក្រោម​នេះជា​មូល​ហេតុ​មួយ​ចំនួនអាច​នាំឲ្យ​មាន​បញ្ហាបែកញើសបាតដៃនេះ។ ​១. បញ្ហា​ផ្លូវ​អារម្មណ៍ បើ​គ្នា​យើង​ជួប​បញ្ហា​ថប់បារម្ភ ស្រ្តេស ឬភ័យ​ស្លន់​ស្លោ​ជា​ដើម​នោះ គឺ​សុទ្ធតែ​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហាបែក​​ញើ​ស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។ អ្នក​ជំនាញ​ពន្យល់ថា​ពេល​យើង​មាន​អារម្មណ៍​មិនស្រួល​ចិត្ត ឬស្រ្តេស​ខ្លាំង ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​បែក​ញើស​នៅ​បាតដៃនេះ​ដែរ។ មួយ​វិញ​ទៀត​បើ​យើង​ជួប​បញ្ហា​ថប់បារម្ភ ក៏​ដូច​គ្នា​ដែរ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អាការៈ​ចេញ​ញើស​នៅ​បាត​ដៃ។​ ដូច​គ្នា​ដែរ បើ​យើង​ជួប​រឿង​រន្ធត់​ណាមួយ ធ្វើ​ឲ្យ​យើង​ភ័យ​ស្លន់​ស្លោ​ នោះ​ក៏​អាច​នាំ​ឲ្យ​យើង​បែក​ញើស​នៅ​ដៃ​ដែរ ដោយ​ថា​មកពី​រាង​កាយ​យើង​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​ថ្នាក់​ដែល​នឹង​អាច​កើត​មាន​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ប្រព័ន្ធ​ភាពស៊ាំជួយការពាររាងកាយ ចុះបើ​វា​ប្រឆាំង​នឹង​ខ្លួន​ឯងវិញ​មានអ្វីកើតឡើង? អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ ហើយបង្កឡើងដោយសារអ្វី? បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​ ២. កត្តា​បរិស្ថាន នៅ​ពេល​មាន​អាកាសធាតុ​ក្ដៅ ឬ​សើម សុទ្ធតែ​ជា​ដើម​ចម​នាំឲ្យ​យើង​ជួប​បញ្ហា​ចេញ​ញើស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។​ មិន​ថា​នៅ​ក្លៀក ក ឬបាត​ដៃទេ ពេលអាកាសធាតុ​ក្ដៅ គឺអាចជា​ហេតុ​ផល​នាំឲ្យ​យើង​ចេញ​ញើស​នៅកន្លែងទាំង​នេះ​បាន​។​ ៣. អាហារ​ហូប​ចុក របប​អាហារ​មិន​ត្រឹម​ត្រូវ​ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ញើស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។ បើ​យើង​ញ៉ាំខ្ទឹម​ស ខ្ទឹមបារាំង ឬ​អាហារ​ហឹរៗ គឺ​សុទ្ធ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​យើង​បែក​ញើស​បាន។​ មួយ​វិញ​ទៀត បើ​យើង​ជាអ្នក​ចូលចិត្ត​ផឹកគ្រឿង​ស្រវឹង និង​ជក់បារី ​ទៀត​នោះ សារធាតុ​នៅ​ក្នុង​របស់​ទាំង​នេះ​នឹង​ជំរុញ​ឲ្យ​ក្រពេញ​ញើស​ផលិត​ញើស​កាន់តែ​ច្រើន និង​ធ្វើឲ្យ​មាន​ញើស​នៅ​បាត​ដៃ​ផង​ដែរ។ ៤. អតុល្យភាពអ័រម៉ូន អតុល្យ​ភាព​អ័រម៉ូន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍ និង​វដ្ដរដូវ​របស់​ស្រីៗ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ខាងចុង​ប្រ​ព័ន្ធ​ប្រសាទ ដែល​ជំរុញ​ក្រពេញញើស​ផលិត​ញើស។ ដូច​នេះ បើ​យើង​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត និង​បញ្ហា​អ័រម៉ូន​ផ្សេងៗ​ទៀត វា​នឹង​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​បែក​ញើស​នៅ​បាត​ដៃ​ដូច​គ្នា។ ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទៅ​ជួប​ពេទ្យ​​ បើ​យើង​មាន​បញ្ហានេះ និងថា​បញ្ហានេះ​មិន​ពិបាក​​ក្នុង​ការ​ព្យាបាល​នោះ​ទេ។ […]


អនាម័យទូទៅ

ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ

សួរ​ថា មាន​អ្នក​ណា​ចូល​ចិត្ត​ហិត​ក្លិន​ក្លៀក​ទេ? ចម្លើយ​នោះ គឺ​គ្មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​ក្លិន​ផ្អួរ ស្អុយ​ក្លៀក​របស់យើង​ទេ។ ក្លិន​ក្លៀក​ជា​បញ្ហា​ដែល​គ្នា​យើង​មួយ​ចំនួន​ជួប​ប្រទះ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ឯង​ដែរ ទៅ​ណា​មក​ណា​ម្ដង​ៗ មិន​ហ៊ាន​លើក​ដៃ​ខ្ពស់ មិន​សូវ​មាន​អ្នក​ចង់​ឈរ​ក្បែរ​ទេ ។ ប៉ុន្តែ! កុំ​បារម្ភ​ពេក​អី ខាង​ក្រោម​នេះ​ជា​ក្បួន​ធម្មជាតិ​ៗ អាច​កាត់​បន្ថយ​ក្លិន​ក្លៀក​ផ្អួរ​បាន។ ១. ម្សៅសូដា (Baking Soda) ម្សៅ​សូដា​អាច​ជួយ​ក្លៀក​របស់​យើង​ស្ងួត និង​កាត់​បន្ថយ​ការ​បែក​ញើស ហើយ​សារ​ធាតុ​ប្រឆាំង​បាក់តេរី​របស់​វា អាច​កម្ចាត់​បាក់តេរី​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​ក្លៀក​បាន។ យើង​អាច​លាយ​ម្សៅ​សូដា ១ស្លាប​ព្រា និង​ទឹក​ក្រូច​ឆ្មា ១ស្លាបព្រា រួច​លាប​លើ​ក្លៀក ទុក​ចោល២-៣នាទី សឹម​លាង​ទឹក​ចេញ (ធ្វើ​១ដង/ថ្ងៃ)។ ២. ទឹក​ក្រូច​ឆ្មារ យើង​ដឹង​ហើយ​ថា ក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់។ វា​ជួយ​កាត់​បន្ថយ​កម្រិត​ ph ស្បែក​របស់​យើង ហើយ​វា​ធ្វើ​ឲ្យ​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ មិន​អាច​រស់​បាន។ យើង​អាច​យក​ក្រូច​ឆ្មារ កាត់​ពាក់​កណ្ដាល​មក​ត្រដុស​នៅ​លើ​ក្លៀក ២-៣​នាទី ទុក​ឲ្យ​ក្លៀក​ស្ងួត រួច​លាង​ចេញ (ធ្វើ​១ដង/ថ្ងៃ)។ ចំណាំ៖ បើ​ស្បែក​ក្លៀក​ឆាប់​មាន​ប្រតិកម្ម អាច​យក​ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​ទឹក​ខ្លះ រួច​លាប​បាន។ ៣. ប្រទាល​កន្ទុយ​ក្រពើ ប្រទាលកន្ទុយ​ក្រពើ ជា​ប្រភព​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​បាក់តេរី​ច្រើន។ ដោយ​សារ​បែប​នេះ​ហើយ ទើប​បន្ទាល​កន្ទុយ​ក្រពើ​ជា​ជម្រើស​ល្អ​បំផុត​មួយ ដើម្បី​កម្ចាត់​ក្លិន​ក្លៀក និង​ក្លិន​ខ្លួន។ លើស​ពី​នេះ វា​ក៏​ការពារ​មិន​ឲ្យ​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ​រស់​បាន​ដែរ។ […]


អនាម័យទូទៅ

ដឹង​អត់! តេនញ៉ាប្រភេទនេះឆ្លងតាមការញ៉ាំសាច់ជ្រូកឆៅ បង្កផលប៉ះពាល់ដល់ខួរក្បាល

គ្នា​យើង​ច្បាស់​ជា​ឮញ៉យ​ដង​ហើយ​ពាក្យ​ថា​តេនញ៉ា ព្រោះ​ពាក្យ​នេះ​ពល​រដ្ឋ​យើង ទាំង​ក្មេង និង​ចាស់​តែង​យក​មក​និយាយ​។ ប៉ុន្តែ​យើង​ដឹង​ថា តេន​ញ៉ា​គឺ​ជា​ពពួក​សត្វ​ល្អិត ដែល​ឆ្លង​តាម​អាហារ​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ពោះ ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​នោះ ហើយ​វា​មិន​មែន​មាន​តែ​មួយ​ប្រភេទ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា តេនញ៉ា​ដែល​បង្ក​ជំងឺ​ដល់​មនុស្ស​យើង​សំខាន់ៗ​មាន​ពី​ប្រភេទ គឺ​តេនញ៉ា​ជ្រូក និង​តេនញ៉ា​គោ។ តេនញ៉ា​ជ្រូក​នៅ​អាស៊ី​យើង​មាន២​ប្រភេទ​គឺ៖ Taenia solium (នៅ​ក្នុង​សាច់​ជ្រូក) និង Taenia asiatica (នៅ​ក្នុង​ថ្លើម​ជ្រូក)។ នៅ​ក្នុង​ចំណោម​តេនញ៉ា​ជ្រូក​ទាំង​ប្រភេទ​នេះ មាន​តែ​ Taenia solium ទេ​ ដែល​បង្ក​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរចំពោះ​សុខភាព​មនុស្ស​យើង​គឺ ជំងឺ Cysticercosis ជា​ជំងឺ​ពង​ព្រូន​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ខួរ​ក្បាល។ ពពួក​តេនញ៉ា​ទាំង​នេះ នៅ​ពេល​ពេញវ័យ វា​នឹង​ក្លាយ​ជា​ដង្កូវ​ពណ៌​ស​ថ្លា សំប៉ែត​បត់​ជា​ផ្នត់​ៗ រស់​នៅ​ឯកកាតែ​ម្នាក់​ឯង​ក្នុង​ពោះវៀន​តូច​របស់​មនុស្ស​យើង។ ពួក​សត្វ​ល្អិត​តេនញ៉ា​គ្មាន​ប្រដាប់​រំលាយ​អាហារ​ទេ វា​រស់​នៅ​ដោយសារ​ការ​បឺត​ជញ្ជក់​ចំណី​អាហារ​ពី​គេ។ បើ​គ្មាន​ការ​ព្យាបាល​ទេ តេនញ៉ា​ជ្រូក​អាច​រស់​នៅ​បាន​២៥​ឆ្នាំ ចំណែក​តេនញ៉ា​គោ​បាន​២០​ឆ្នាំ។ ធ្វើ​ម៉េច​អាច​ដឹង​ថា យើង​មាន​តេនញ៉ា​ក្នុង​ពោះវៀន? - ឃ្លាន ឬ​ហេវ​មិន​ចេះ​ឈប់ ឬ​មិន​ឃ្លាន​អ្វី​សោះ - ស្រក​ទម្ងន់ អស់​កម្លាំង - ចង្អោរ ក្អួត ឈឺ​ក្នុង​ពោះ - ពិបាក​បន្ទោរ​បង់ ពេល​ខ្លះ​រាក ពេល​ខ្លះ​ទល់​លាមក - រមាស់​ស្បែក ចេញ​កន្ទាលត្រអាក បើ​អ្នក​ជំងឺ​មាន​តេនញ៉ា​នៅ​ក្នុង​ខួរ​ក្បាល នោះ​អាច​ចេញ​សញ្ញា​ដូច​ជា […]


អនាម័យទូទៅ

ទម្លាប់ខ្លះៗ ការពារមិនឱ្យងាយឈឺដោយមេរោគនៅបន្ទប់ទឹក

យើង​ទាំង​អស់​គ្នា​សុទ្ធ​សឹង​តែ​ដឹង​​​ហើយ​​ថា បន្ទប់​ទឹក​ជា​កន្លែង​ប្រភព​នៃ​មេរោគ​ជា​ច្រើន ប្រសិន​បើ​ពុំ​បាន​សម្អាត​ញឹក​ញាប់។ តាម​រយៈ​សាស្រ្តាចារ្យ​ផ្នែក​សុខភាព​ជា​ច្រើន​​បាន​ផ្តល់​ជា​​ការ​​​ណែ​នាំ​​មួយ​ចំនួន ដែល​អាច​អនុវត្ត​ជា​ទម្លាប់​​នៃ​របៀប​បង្ការ​​ខ្លួន​ពី​មេរោគ ពិសេស​ពពួក​មេរោគ បាក់តេរី ដែល​​មាន​វត្តមាន​ក្នុង​បន្ទប់​ទឹក​​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។ ១. គួរ​គប្បី​កុំ​ប្រើ​ប្រាស់​កន្សែង​​រួម​គ្នា ឬ​ដាក់​ឡូក​ឡំ របស់​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក នៅ​ពេល​ប្រើ​ប្រាស់​រួម​គ្នា​ញឹក​ញាប់ គឺ​ប្រៀប​ដូច​នឹង​ការ​ចម្លង​មេរោគ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ផ្ទាល់​អ៊ីចឹង បើ​​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់ឈឺ​។ បើ​តាម​វេជ្ជបណ្ឌិត Neil Schachter មក​ពី​មន្ទីរពេទ្យ Mount Sinai ក្រុង​ញ៉ូវ​យ៉ក​សហរដ្ឋអាមេរិក បាន​​ណែ​នាំថា​ការ​​មាន​កន្សែង​ផ្ទាល់​ខ្លួន និង​មិន​ឡូក​ឡំ និង​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់​ៗ សម្រាប់​ប្រើ​ គឺ​អាច​បញ្ចៀស​ពី​ការ​ឆ្លង​​​មេរោគ​បង្ក​ជំងឺ​ឲ្យ​​គ្នា​បាន​​មួយ​កម្រិត។ ២. ឧស្សាហ៍​សម្អាត​របស់​ដែល​​ពាក់​ព័ន្ធ​នឹង​បន្ទប់​ទឹក របស់​ទាំង​នោះ សំដៅ​ទៅ​លើ និង​រាប់​តាំង​ពី​​ដៃ​ទ្វារ​បន្ទប់​ទឹក បូតុង​ចុច​ទឹក​ចាន​បង្គន់ ក្បាល​រ៉ូប៊ីណេទឹក​ និង​កន្លែង​ទុក​ដាក់​សាប៊ូ​ ឬ​ផលិត​​ផល​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក គឺ​គួរ​គប្បី​​ជូត​សម្អាត​ជា​ញឹក​ញាប់ ព្រោះ​របស់​ទាំង​នោះ​សុទ្ធ​សឹង​​ជា​ចំណែក​​ត្រូវ​ប្រើ​ដោយ​​ផ្ទាល់​នៅ​ក្នុង​បរិយាកាស​នៅ​ក្នុង​បន្ទប់​ទឹក​ ដែល​​នៅ​មាន​មេរោគ​តោង​ជាប់​ជា​និច្ច​ជា​កាល ​​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​​សម្អាត។ ៣. ឡាបូ​ អាង​ដាក់​ទឹក កម្រាល​ឥដ្ឋ​ និង​ផលិត​ផល​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក​​ ជា​រឿង​គួរ​យក​ចិត្ត​ទុក​ដាក់ យើង​អាច​យក​ចិត្ត​ទុក​ដាក់ សម្អាត​​ត្រង់​កន្លែង​ខាង​លើ​នេះ ​គឺ​ដោយ​សារ​តែ វា​ជា​បណ្តុំ​មេរោគ បាក់​តេរី និង​ពពួក​ផ្សិត​ នៅ​ប្រមូល​ផ្តុំ​ច្រើន​នៅ​ទី​នោះ។ កាល​ណា​សម្អាត​បាន​ស្អាត គឺ​បាន​បន្ថយ​នូវ​​ហានិភ័យ​ចម្លង​មេរោគ ជា​ច្រើន​ ព្រោះ​ពេល​ខ្លះ​គ្នា​យើង​អាច​​ភ្លេច​ខ្លួន​ ប៉ះ​ពាល់​​​របស់​ទាំង​នោះ រួច​ជូត​មុខ​ និង​មាត់​ដោយ​មិន​ដឹង​ខ្លួន។ ៤. […]


អនាម័យទូទៅ

បែកញើសល្អចំពោះសុខភាព តែបែកញើសលើសកម្រិតក៏អាចមកពីបញ្ហាសុខភាពដែរ

បែកញើសជាធម្មតាគឺជារឿងល្អចំពោះសុខភាព ព្រោះអាចបញ្ចេញជាតិពុលពីក្នុងខ្លួន ធ្វើឲ្យរាងកាយចុះត្រជាក់ ដែល​អាចកើតឡើងនៅពេលយើងបញ្ចេញសកម្មភាពច្រើន ឬហាត់ប្រាណ។ ប៉ុន្តែក្នុងស្ថានភាពខ្លះ ការ​បែក​​ញើស​​ក៏​បញ្ជាក់​​ពី​​បញ្ហា​​​សុខ​​ភាព​​បាន​​ដែរ​ ពិសេសបើបែកញើសលើសកម្រិត។ អត្ថបទខាងក្រោមនេះ នឹងលម្អិតពីអាការៈបែកញើសឲ្យគ្នាយើងបានដឹងច្បាស់។ ១- ហេតុអ្វីបាន​ជាមាន​ញើស? ញើស កើត​ចេញ​ពី​សកម្មភាពរបស់រាងកាយ ដែល​បញ្ចេញដើម្បីជួយរក្សាសីតុណ្ហភាពឲ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ។ ការបែកញើស ជាវីធីមួយ​របស់រាងកាយដើម្បីកាត់បន្ថយកម្តៅ នេះជាការអះអាងពីសំណាក់អ្នកឯកទេសសើស្បែក លោកស្រី Patricia Farris ជំនួយការសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជំងឺសើស្បែក Tulane University ទីក្រុង New Orleans សហរដ្ឋអាមេរិក។ មាន​ហេតុ​ផល​មួយចំនួន ​អាច​នាំឲ្យសីតុណ្ហភាពរាងកាយយើងឡើងកម្តៅ ដែល​នាំឲ្យក្រពេញ​ញើស​នឹង​ផលិត​ញើស​កាន់​តែ​ច្រើន​ឡើង​ដើម្បី​បញ្ចុះ​កម្តៅ​ដែលកំពុងកើនឡើង។ ស្ថានភាពនេះ ក៏​អាចដោយសារគ្នាយើងខ្លះ​មានអាការៈ​គ្រុនក្តៅ ភិតភ័យខ្លាំង ឬហាត់ប្រាណជាដើម។ តាមការអះអាងពីអ្នកឯកទេសសើស្បែកនៃសាលាវេជ្ជសាស្ត្រ Sinai School of Medicine ក្នុងបុរីញូវយ៉ក លោក Eric Schweiger ថា​មនុស្សភាគច្រើនបែកញើសកាន់តែខ្លាំងនៅ​អំឡុងពេលរដូវក្តៅ។ លើសពីនេះ អាហារ​ក៏​ដើរ​តួសំខាន់​ធ្វើ​ឲ្យរាងកាយយើងបញ្ចេញញើសកាន់តែច្រើនផងដែរ ពិសេសចំពោះគ្នាយើងចូលចិត្តអាហារហឹរ។ អត្ថបទពាក់ព័ន្ធ៖ បើ​លើស​ឈាម ​គួរ​ព្យាបាល​បែបណា? បើ​មាន​ទឹក​នោម​ផ្អែម ស្ងាត់ៗ​អាច​កើត​លើស​ឈាមទៀត ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ? លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់? ​​កើត​ជំងឺ​លើស​ឈាម គួរ​គេង​របៀប​នេះ ទើប​មិនដាច់​សរសៃ​ឈាម ២- បែកញើសជារឿងប្រក្រតី ឬមិនប្រក្រតី? សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Louis […]


អនាម័យទូទៅ

ជួប​បញ្ហា​ធុំក្លិនជើង! សាកវិធីងាយៗទាំងនេះ អាចដោះស្រាយបាន​

ធុំ​ក្លិន​ជើង​ជា​បញ្ហា​ទូទៅ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ។ មូលហេតុ​ចម្បង​គឺ​មក​ពី​មាន​ការ​បែក​ញើស​ច្រើន​ធ្វើ​ឲ្យ​មាន​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ។ ​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ងាយៗដល់​គ្នា​យើង​​ដើម្បី​ដោះស្រាយ​បញ្ហានេះ​។ ១. ទឹក​អំបិល ក្លិន​មិន​ល្អ​នៅ​នឹង​ជើង​គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​រស់​នៅ​លើ​ស្បែក និង​ក្រោម​ក្រចក​ជើង។ ដើម្បី​កម្ចាត់​បាក់តេរី​នេះ​ យើង​អាច​ត្រាំ​ជើង​នឹង​ទឹក​អំបិល។ អំបិល​អាច​បណ្ដេញ​ជាតិ​សំណើម​ពី​ស្បែក​ និង​សម្លាប់​បាក់តេរី​បាន។ ដើម្បី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ យើង​អាច​លាយ​ទឹក​អំបិល​ដោយ​មាន​ទឹកខ្មេះ​បន្តិចលាយជាមួយទឹក​ និង​អំបិល​មួយ​ពែង (២៧៣​ក្រាម) និង​ត្រូវ​ត្រាំជាប់គ្នា​រយៈពេល​២​សប្ដាហ៍​នៅ​ពេល​យប់។ ក្រោយ​ពី​ត្រាំ​ហើយ​គួរ​សម្អាត​ក្រោម​ក្រចក​ជើង​ឲ្យ​បាន​ស្អាត​ព្រោះ​ដី​អាច​នឹង​មាន​នៅ​ជាប់​ក្នុង​នោះ​ ទោះ​យើង​បាន​​ត្រាំ​ទឹក​អំបិលក៏​ដោយ។ ២. ស្រោម​ជើង ស្រោម​ជើង​ក្រណាត់​អាច​នឹង​ធ្វើ​ឲ្យ​ជើង​យើង​បែក​ញើស ដូចនេះ​ហើយ​គួរ​ងាក​មក​ប្រើ​ស្រោមជើង​កប្បាស​វិញ។ ស្រោម​​ជើង​​ផលិត​ពី​កប្បាស​អាច​ឲ្យ​ជើង​ដក​ដង្ហើម​បាន និង​កាត់​បន្ថយ​ក្លិនរួមទាំង​ការ​បែកញើសដែរ។ ៣. ដាក់​ម្សៅ​ក្នុង​ស្បែក​ជើង ដើម្បី​ការពារ​ស្បែក​ជើង​ពី​ក្លិន​មិន​ល្អ យើង​អាច​ប្រើ​ម្សៅ​សម្រាប់​ស្បែកជើង។ ប៉ុន្តែ​យើង​អាច​ប្រើ​ម្សៅ​ពោតព្រោះ​ម្សៅ​ពោត​អាច​ស្រូប​យក​សំណើម​បាន​ល្អដែល​សំណើម​ជា​ប្រភព​នៃ​ក្លិន​នៅ​ស្បែកជើង។ យើង​ក៏​មាន​ជម្រើស​ផ្សេង​ទៀត​ដែរ​ដូចជា​ម្សៅ​កូនក្មេងជាដើម។ ៤. ខាត់​ជើង​នឹង​ស្ករ គ្រឿង​ខាត់​​ដោយ​ប្រើ​ស្ករ​នេះ​អាច​ជម្រុះ​ស្បែក​ងាប់​ និង​ស្បែក​ក្រិន​ជាដើម។ គ្រឿង​ខាត់​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លាយ​ដោយ​ប្រើ​អាល់កុល Isopropyl (>91%) ស្ករ​បី​ភាគ និង​ទឹក​១ភាគ។ យើង​អាច​ប្រើ​ស្ករ​នេះ​ខាត់​ជើង​បី​ដង​ក្នុង​សប្ដាហ៍។​ ៥. របប​អាហារ​ របប​អាហារ​ជា​កត្តា​រួម​ចំណែក​ធំ​មួយ​នៃ​បញ្ហា​ក្លិន​ខ្លួន​រួម​ទាំង​ជើង​ផង​ដែរ។ អាហារ​មួយ​ចំនួន​អាច​ផ្តល់​ក្លិន​មិន​ល្អ​ដល់​ជើង​របស់​យើង។ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​ក្លិន​ខ្លួន គួរ​ដក​​អាហារ​ប៉ុន្មាន​ប្រភេទ​ពី​របប​អាហារ​មាន​​ដូចជា​សាច់​ក្រហម ខ្ទឹម​បារាំង ខ្ទឹម​ស ផ្កាខាត់ណា កាហ្វេ និង​គ្រឿង​ស្រវឹង។ ៦. សាប៊ូ​ដុំ យើង​អាច​ទិញ​សាប៊ូ​ដុំ​ប្រឆាំង​នឹង​ផ្សិត ឬ​បាក់តេរី​ដើម្បី​ប្រើ​សម្អាត​ជើង​ជំនួស​ឲ្យ​សាប៊ូ​ដុស​ខ្លួន​ដែល​យើង​ប្រើ​សម្អាត​រាងកាយ។ ៧. ពិនិត្យ​សុខភាព ដូច​បាន​លើក​ឡើង​ខាង​លើ​ហើយ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​បាក់តេរី​ក្នុង​ស្បែក​ជើង​គឺ​មក​ពី​ការ​បែក​ញើស។ ការ​បែក​ញើស​ច្រើន​ក៏​ជា​សញ្ញា​នៃ​ជំងឺ hyperhidrosis (ជំងឺបែកញើស​ដ៏​លើសលប់) ដែល​ជំងឺ​នេះ​ត្រូវ​ការ​ការ​ព្យាបាល​ពី​គ្រូពេទ្យ។ អត្ថបទ​ពាក់ព័ន្ធ៖ ធុំក្លិនខ្លួន នេះវិធីដោះស្រាយ ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាច​ជួយ​ដោះ​ស្រាយ​​បាន អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ […]


អនាម័យទូទៅ

កោរ និងបករោមដៃជើង វិធីមួយណាល្អជាង?

ស្រី​គ្នា​យើង​មួយ​ចំនួន​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើសវិធី​បំបាត់​រោម​នៅ​លើ​ដង​ខ្លួន ឮតែ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ថា បក​ល្អ​ជាង អ្នក​ខ្លះ​ថាកោរ​ល្អ​ជាង មិន​ដឹង​ជា​ធ្វើ​តាម​វិធី​ណា​ទើប​ល្អ​។ ខាង​ក្រោម​នេះ​ជា​បទពិសោធន៍​ដែល​ចែក​រំលែក​ពី​ស្រីៗ​គ្នា​យើង​ ​មាន​ទាំង​ការ​កោរ និង​បក​រោម៖ – កញ្ញា សៀង សេរីរដ្ឋា ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​ឲ្យ​ដឹង​ថា “សម្រាប់​ខ្ញុំ ការ​បក​ល្អ​ជាង ព្រោះ​ថា វា​អត់​ធ្វើ​ឲ្យ​រន្ធ​រោម​ធំ ហើយ​រោម​អត់​ឆាប់​ដុះ​មក​វិញ​ដូច​ការ​កោរ​ទេ”។ -បង​ស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ​ម្នាក់​ដែរ រស់​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា “ពេល​ខ្លះ​ការ​បក​ក៏​ល្អ​ជាង​ទៅ ពេល​ខ្លះ​ការ​កោរ​ក៏​ល្អ​ជាង ព្រោះ​ចំពោះ​ខ្ញុំ គ្មាន​វិធី​ណា​ល្អ​ជាង​មួយ​ណា​ទេ វិធី​ទាំង​ពីរ​សុទ្ធ​តែ​បំបាត់​រោម​បាន​ល្អ​ដូច​គ្នា”។ -បង​ស្រី ថវារ៉ា ជា​ស្រ្តី​មេផ្ទះ នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា អ្នក​ខ្លះ​គិត​ថា ការ​កោរ​រោម​ដៃ​ជើង មិន​ល្អ​ដូច​ជា​ការ​បក​ទេ តែ​តាម​ពិត​ទៅ មិន​ថា​កោរ ឬ​បក​ទេ វា​ល្អ​មួយ​បែប​ម្នាក់ ប៉ុន្តែ​ចំពោះ​វិធី​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ផល​ល្អ និង​អាក្រក់​រៀងៗ​ខ្លួន។ ផល​ល្អ​នៃ​ការ​បក៖ – រោម​មិន​ឆាប់​ដុះ – ​ពេល​ដុះ​មក រោម​ដុះ​ស្តើង​ៗ​ជាង​មុន។ ផល​អាក្រក់​នៃ​ការ​បក៖ – ចំណាយ​លុយ​ច្រើន -​ មាន​ការ​ឈឺ​ចាប់ – អាច​រលាក​ស្បែក – អាច​ឡើង​ក្រហម -​ រោម​អាច​ដុះ​ក្នុង​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ! ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ ផល​ល្អ​នៃ​ការ​កោរ៖ – ចំណាយ​ពេល​តិច លឿន – គ្មាន​ការ​ឈឺចាប់ – សាមញ្ញ ចំណាយ​លុយ​តិច។ ផល​អាក្រក់​នៃ​ការ​កោរ៖ – រោម​ឆាប់​ដុះ​មក – អាច​មុត​ស្បែក​ដៃ​ជើង – […]


អនាម័យទូទៅ

ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ

អនាម័យ​សុខភាព​​ជា​រឿង​ត្រឹម​ត្រូវ​គួរ​គប្បី​អនុវត្ត ប៉ុន្តែ​​ការ​អនុវត្ត​នោះ​បាន​ត្រឹម​ត្រូវ ទើប​ទទួល​បាន​ប្រយោជន៍​ និង​ប្រសិទ្ធភាព​។ តាម​រយៈ​​ការ​សិក្សា​​លម្អិត​​លើ​ផ្នែក​អនាម័យ​ជា​ច្រើន បាន​បង្ហាញ​នូវ​ទម្លាប់​មួយ​ចំនួន​ដែល​ យើង​​អនុវត្ត​​​​អាចពុំ​​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ១. ងូត​ទឹក​ច្រើន​ដង ​ស្តាប់​ទៅ​ដូច​ចម្លែក​បន្តិច​ដែរ តែ​​អ្នក​​ជំនាញ​​​សិក្សា​ពី​មេរោគ​ចម្លង​ នៃ​សាកលវិទ្យាល័យ​ Columbia សហរដ្ឋអាមេរិក បាន​​លើក​ឡើង​ថា ទម្លាប់​ងូត​ទឹក​ច្រើន​ដង ធ្វើ​ឱ្យ​ស្បែក​យើង​ស្ងួត និង​ប្រេះ ដែល​ផ្តល់​ឱកាស​ឱ្យ​ពពួក​មេរោគ មីក្រុប បាក់តេរី ងាយ​​ជ្រៀត​ចូល​ក្នុង​រាង​កាយ ឬ​ទី​តាំង​ដែល​មាន​របួស​។ ២. មិន​​លាង​ដៃ​ មុន​ពេល​ចូល​បន្ទប់​ទឹក​ បាក់​តេរី​មាន​នៅ​គ្រប់​ទី​កន្លែង មិន​ថា​តែ​នៅ​ក្នុង​បន្ទប់​ទឹក។ ដូច​នេះ​មាន​ន័យ​ថា ប្រ​សិន​បើយើង​ពុំ​បាន​លាង​សម្អាត​ដៃ​អស់​រយៈ​ពេល​យូរ ​អា​ច​មាន​វត្ត​មាន​បាក់តេរី​នៅ​លើ​បាត​ដៃ ហើយ​នៅ​ពេល​យើង​​ចូល​បន្ទប់​ទឹក រួច​ទៅ​ប៉ះ​ពាល់ កន្លែង​សំខាន់​(ប្រដាប់​ភេទ) ឬ​កន្លែង​ផ្សេង​ៗ​នៃ​រាង​កាយ នោះ​ពពួក​បាក់​តេរី ដែល​រួម​ទាំង​មាន​​មីក្រុប​​គ្រោះ​ថ្នាក់​ អាច​បង្ក​ឱ្យ​​យើង​ឈឺ​បាន។ ដូច​​នេះ​ការ​អនុវត្ត​ការ​លាង​ដៃ​មុន​ចូល​បន្ទប់​ទឹក ក៏​ជា​រឿង​​សំខាន់​មួយ​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស ៣. ចុច​​បង្ហូរ​ទឹក​បង្គន់ ប្រើ​ចុង​ម្រាម​ដៃ បង្គន់ក្នុង​បន្ទប់​ទឹក ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ដោយ​មេរោគ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា រយៈ​ពេល​៩០​​នាទី​ ក្រោយ​ពេល​ចុច​បង្ហូរ​ទឹក​​បង្គន់ ទឹក​​នៅ​ក្នុង​ចាន​បង្គន់​ គឺ​នៅ​តែ​ជា​ប្រមូល​ផ្តុំ​ដោយ​មេរោគ​ដដែល​។ ដូច​នេះ ការ​ប្រើ​​ចុង​ម្រាម​ដៃ​ចុច​​​​គន្លឹះ​បង្ហូរ​ទឹក​ចាន​បង្គន់ រួច​នៅ​ពេល​មួយ​ដែល​យើង​ភ្លេច​ខ្លួន យក​ម្រាម​ដៃ​នោះ ប៉ះ​ភ្នែក […]


អនាម័យទូទៅ

កំហុសតូចៗពេលងូតទឹក គ្នាយើងភាគច្រើនមិនសូវចាប់អារម្មណ៍

អនាម័យ​ផ្ទាល់​ខ្លួន​គឺរឿង​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់យើង​ ដោយ​ហេតុ​នេះ​ហើយ​ទើប​ការ​ងូត​ទឹក​គឺ​ជា​វិធី​មួយ​ដែល​មនុស្ស​ទូទៅ​ធ្វើដើម្បី​រក្សាអនាម័យផ្ទាល់ខ្លួន។ ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដឹង​អំពី​កំហុស​មួយ​ចំនួន​ពេល​ងូតទឹក​ដែល​អាច​ប៉ះពាល់ដល់​សុខភាព។ អត្ថបទពាក់ព័ន្ធ៖ ពិតទេ ងូតទឹកវេលាទាំងនេះ មានគ្រោះថ្នាក់ដល់សុខភាព? ១.ងូតទឹក​ និង​កក់សក់​ញឹកញាប់​ គ្នាយើង​មាន​សរសៃ​សក់​ស្តើង និង​ខ្សោយ​គួរ​ចៀស​វាស​កក់​រាល់​ថ្ងៃ។​ យកល្អ​គួរ​កក់​សក់​ពីរ​ដង​ក្នុង​មួយសប្តាហ៍​ដើម្បីរក្សា​សំណើម​សក់។ ការ​ងូតទឹក​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិទឹក​ព្រោះ​ទឹក​ធ្វើ​ឲ្យ​បាត់​បង់​បាក់តេរី​ល្អ​ដែល​អាច​ប្រឈម​នឹង​បញ្ហា​ស្បែកដូ​ចជា​ស្បែក​ឡើង​ក្រហម និង​កន្ទួលក្រហម។ ២.រុំ​សក់​នឹង​កន្សែង សក់​សើម​គឺ​មាន​សភាព​ខ្សោយ ដូចនេះ​មិន​គួរ​រុំ​សក់​នឹង​កន្សែង​ក្រោយពី​កក់សក់​ទេ។ ម៉្យាងទៀត​ ដោយសារ​តែ​កម្ដៅ​ធ្វើ​ឲ្យ​ក្រពេញខ្លាញ់​មាន​ភាពសកម្មខ្លាំង​ធ្វើ​ឲ្យ​សក់​មិន​ស្អាត និង​រញ៉េរញ៉ៃ។  អត្ថបទពាក់ព័ន្ធ៖ ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? ៣. មិន​សម្អាត​ក្បាល​ទឹក​ផ្កាឈូក ការ​មិន​សម្អាត​ក្បាល​ទឹក​ផ្កាឈូក​អាច​ធ្វើ​ឲ្យ​មាន​បាក់តេរី​នៅ​លើនោះដែល​បាក់តេរី​ទាំងទាំងនោះ​អាច​បង្ក​ជំងឺសួត​ផ្សេងៗ។ ៤.មិន​ប្រើ​ប្រដាប់​ដាក់​សាប៊ូ​ដុំ​ត្រឹមត្រូវ នៅ​ពេល​ដែល​មាន​ទឹក​ដក់​នៅ​ក្នុង​ប្រដាប់​សាប៊ូ​ដុំ​អាច​មាន​បាក់តេរី​ទំ​លើ​សាប៊ូ។ ៥. ប្រើ​កន្សែង​ជូត​ទឹក​រយៈពេល​យូរ កន្សែង​ជូត​ខ្លួន​ដែល​មិន​ទាន់​ស្ងួត​អាច​នឹង​មាន​បាក់តេរី​។ លោក Philip Tierno អ្នក​ឯកទេស​ផ្នែក​អតិសុខុមប្រាណ ណែនាំ​ថា​គួរ​បោកសម្អាត​កន្សែង​ក្រោយ​ពី​ប្រើ​បី​ដង។ ៦. ទុក​ប្រដាប់​ដុស​ខ្លួន​នៅ​កន្លែង​សើម ការ​ទុក​ប្រដាប់​ដុស​ខ្លួន​នៅ​កន្លែង​សើម​អាច​ធ្វើ​ឲ្យ​បាក់តេរី​កើត​កាន់តែលឿន។ ដូចនេះគួរ​សម្អាត និង​ទុក​ដាក់​នៅ​កន្លែងស្ងួត។ ៧. មិន​លាង​សម្អាត​ជើង មនុស្ស​មួយ​ចំនួន​ពេល​ងូត​ទឹក​មិន​បាន​សម្អាត​ជើង​ទេ​ដោយ​គិត​ថា​ទឹក និង​សាប៊ូ​ហូរ​ចុះ​ទៅ​ដល់​ជើង។ ការ​មិន​លាង​សម្អាត​ជើង​អាច​ធ្វើ​ឲ្យ​មាន​ផ្សិត​នៅ​នឹង​ក្រចក។ ៨. ប្រើ​សាប៊ូ​ដុំ​ខុស សាប៊ូ​ដុំសម្លាប់​បាក់តេរី​អាច​នឹងកម្ចាត់​បាក់តេរី​ជា​ច្រើន​រួមទាំង​បាក់តេរីល្អ​ដែរ។ សាប៊ូ​ដុំដែល​មាន​កម្រិត pH ធំ​ជាង​ប្រាំពីរ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ដូចនេះ​គួរ​ជ្រើស​រើស​សាប៊ូ​ដែល​ផ្តល់​សំណើម និង​ជាតិ​ប្រេង​ដល់​ស្បែក ឬ​សាប៊ូ​ប្រភេទទឹក។ ៩. បិទ​របួស​តូចៗ​ សម្រាប់​របួស​តូចៗ​ពី​ការ​មុត​មិន​ចាំ​បាច់​ត្រូវ​រុំ​របួស​ពេល​ងូតទឹកទេ។ គួរ​យក​បង់​រុំ​របួស​ចេញ និង​លាង​សម្អាត​រាល់​ថ្ងៃ​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ឧណ្ហៗ និង​បិទ​បង់​រុំ​របួស​ថ្មី​ក្រោយ​ជូត​របួស​ឲ្យ​ស្ងួត។ […]


អនាម័យទូទៅ

ពិតទេ ងូតទឹកវេលាទាំងនេះ មានគ្រោះថ្នាក់ដល់សុខភាព?

កន្លង​មក​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា ការ​ងូត​ទឹក​ក្នុង​កាលៈទេសៈ​មួយចំនួន ដូចជា ពេល​អស់​កម្លាំង ពេល​ក្តៅ​ខ្លួន ក្រោយ​ពេល​ញ៉ាំ​បាយ​ភ្លាមៗ ឬ​នៅ​ពេល​យប់​ជ្រៅ​ពេក ​អាច​​នាំឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ចំពោះ​​សុខភាព​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​បែប​នោះ​មិន​ត្រឹមត្រូវ​ទាំងអស់​ឡើយ ពោល​វា​មិន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ណា​ទេ។ ១- ពេល​អស់​កម្លាំង ការ​លើក​ឡើង​ថា អ្នក​ងូត​ទឹក​ក្នុងពេល​នេះ ​នឹង​នាំ​ឲ្យ​​កើត​ជំងឺ​ផ្ដាសាយ ក្ដៅ​ខ្លួន​ ឬ​អស់​កម្លាំង​ដល់​ស្លាប់​ក៏​អាច​​ថា​បាន​ដែរ។ តែនោះ​មិន​ពិត​ទាំងស្រុង​ឡើយ អំឡុង​ពេល​នោះ វា​អាច​ធ្វើឲ្យ​យើង​មិន​ប្រយ័ត្ន ​រអិល ឬ​ដួល​បាន ហើយ​បើ​មិនចាំបាច់​កុំត្រាំ​ទឹកអី។ ​ពេល​អស់​កម្លាំង​ខ្លាំងសម្រាក​ឲ្យ​បាត់​ហត់​បន្តិច​ ចាំ​ចូល​ទៅ​កន្លែង​ងូត​ទឹក ងូត​ឲ្យ​លឿន ដើម្បី​យក​ពេល​មក​សម្រាក​បន្ត​ជា​រឿង​ល្អ។ ២- ពេល​​ក្ដៅ​ខ្លួន មាន​វិបសាយ​មួយ​ចំនួន​លើក​ឡើង​ថា​ពេលកម្ដៅ​ដល់ ៣៨ អង្សាសេរ ឬ​​ច្រើន​ជាង​នេះ ហាម​ងូត​ទឹក​ជា​ដាច់​ខាត ព្រោះ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​នាំ​ឲ្យ​ដាច់​សរសៃ​ឈាម ឬ​ប៉ះពាល់​ដល់​ជីវិត​ផង​ដែរ។ តែ​លោក​វេជ្ជបណ្ឌិត​បាន​បកស្រាយ​ថា គ្មាន​បញ្ហា​បែប​នោះ​ឡើយ គ្រាន់តែ​ពេល​យើង​ក្តៅ​ខ្លួន ហើយ​រាងកាយ​ប៉ះ​ទឹក​ត្រជាក់ អាច​រងា​ញាក់ តែ​បើ​យើង​ចង់​ងូតទឹក អាច​ងូត​បាន។ ៣- ក្រោយ​ញ៉ាំ​បាយ ងូត​ទឹក​ភ្លាម​ក្រោយ​ពេល​ញ៉ាំ​អាហារ​ហើយ​ភ្លាម​ៗ​នឹង​ធ្វើ​ឲ្យ​ក្រពះ​ទៅ​ជា​ចុះ​ខ្សោយ ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ផង​ដែរ រហូត​ដល់​ឈឺ​ក្រពះ។ ក្រៅ​ពី​នេះ​ទៀត​វា​ក៏​បណ្ដាល​ឲ្យ​មាន​បញ្ហា​សរសៃ​ឈាម​រាំង​ស្ទះ​ដល់​លំហូរ​ឈាម ហើយ​រាង​កាយ​យើង​ក៏​ចុះ​ទន់​ខ្សោយ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ គ្រាន់តែ​ពេល​ក្រោយ​ញ៉ាំ​បាយ​ក្រពះ​ធ្វើការ នាំឲ្យ​រាងកាយ​ឡើង​កម្ដៅ ដូចនេះ​បើ​យើង​ងូត​ទឹក​ត្រជាក់​វា​អាច​បណ្ដាល​ឲ្យ​ចុក​ឆ្អល់​ពោះ​ប៉ុណ្ណោះ តែ​យើង​អាច​ងូត​ទឹកក្ដៅឧណ្ហៗ​បាន។   ៤- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស